ថ្មីៗនេះ ឌីជេ អាណូដែលធ្វើឲ្យភ្ញាក់ផ្អើលពេញប្រទេសកម្ពុជា ថានាងត្រូវគេឆូតឡាមរហូតដល់ទៅ ៨៣ឡាម និងត្រូវបានយកទៅព្យាបាលនៅប្រទេសវៀតណាម ដែលព័ត៌មានខ្លះថាបានបាត់បង់ជីវិតទៅហើយនោះ បានមកបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ និងតាមវិទ្យុ ដើម្បីបកស្រាយព័ត៌មានអាស្រូវនេះ។
រូបពី KI-MEDIA
ការត្រឡប់មកវិញនេះ បានធ្វើឲ្យមានការសង្ស័យ និងសន្និដ្ឋានថាជាចេតនាបោកប្រាស់មួយរបស់នាងផ្ទាល់ក្នុងគោលបំណងអ្វីមួយ។ ប្លក់ Khmerization បានបកស្រាយតាមហេតុផលជាច្រើន ដែលបញ្ជាក់ថា ឌីជេអាណូ មានចេតនាកុហក់មហាជនខ្មែរ។
តើលោកអ្នកយល់យ៉ាងណាដែរចំពោះរឿងនេះ?