ហេតុអ្វី​អ្នក​ខ្លះ​រៀន​ពូកែ អ្នក​ខ្លះ​មិន​ពូកែ?


កោសិកា​ខួរក្បាល​មនុស្ស​​មាន​ចំនួន ១០​កោដិ។ ប្រសិន​បើ​វា​ធ្វើការ​រួមគ្នា វា​ច្បាស់​ជា​លឿន​ជាង​​ល្បឿន​របស់​កុំព្យូទ័រ​សព្វថ្ងៃ​រាប់​លាន​ដង​ឯណោះ។

បើ​ដូច្នេះ ហេតុអ្វី​បាន​ជា​មាន​អ្នក​ខ្លះ​រៀន​ពូកែ អ្នក​ខ្លះ​រៀន​មិន​ពូកែ​ទៅវិញ?

រូប​ខាង​ក្រោម​នឹង​ដោះស្រាយ​ចម្ងល់​របស់​លោកអ្នក។

effectiveness-of-study

រូបភាព​ពី​លោកគ្រូ លឹម លីហេង, គ្រូ​ រូប​ភាពឌីជីថល (ន័រតុន)

លោកអ្នក​ឃើញហើយ​ថា​រូប​នេះ​បញ្ជាក់​ពី​អ្វី​ខ្លះ។ ដូច្នេះ​ការសិក្សា​គឺ​​ទាក់ទង​គ្នា​នឹង​កត្តា​ទាំង​៦​នេះ​គឺ គ្រូ សិស្ស ឯកសារ បរិស្ថានសាលា ស្ថានភាព​គ្រួសារ ឬ​បរិស្ថាន​ក្នុង​គ្រួសារ និង​បរិស្ថាន​ក្នុង​បន្ទប់​រៀន។

13 thoughts on “ហេតុអ្វី​អ្នក​ខ្លះ​រៀន​ពូកែ អ្នក​ខ្លះ​មិន​ពូកែ?

  1. កាកអំពៅ ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 10:12 ព្រឹក

    ចុះ​ស្ថានភាព​ស្នេហា​គួរ​ចាត់​ចូល​កន្លែង​ណា?

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 10:38 ព្រឹក

    ស្នេហា​ត្រូវ​ចាត់ចូល​ក្នុង​កត្តា “សិស្ស” គឺ​សិស្ស​ជា​អ្នក​បែងចែក​ការសិក្សា និង​ស្នេហា។

  3. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 12:33 ល្ងាច

    ចុះបញ្ហាសង្គម?

  4. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 1:32 ល្ងាច

    បើតាម​ការយល់​របស់​ខ្ញុំ កត្តា​សង្គម​បាន​ក្ដោប​ចូល​ទៅ​ក្នុង​កត្តា​ទាំង​៦​នោះ​ទៅ​ហើយ។

  5. Phy ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 11:34 ល្ងាច

    សង្គម​ក្រៅ​សាលា​ នេះ ប្រហែល​ជា​អី​ដែល​ Poksoky សំដៅ​ទេដឹង។ បើ​ចឹង​មែន​ ខ្ញុំ​គិត​ថា​​ ជា​កត្តា​ដោយ​ឡែក​ ដែល​រូប​ហ្នឹង​អត់​បាន​បញ្ចូល​។ នៅ​មាន​កត្តា​ផ្សេង​ទៀត​ជា​ច្រើន​ដូចជា​ ១.​ វិធីសាស្រ្ត​បង្រៀន​ ២. បច្ចេកវិជ្ជា​ប្រើ​ប្រាស់​ក្នុង​ការ​បង្ៀន​ ៣. nature v. nurture ។​ ប្រហែល​ជា​ គេ​អាច​តវ៉ា​ថា​ ចំនុច​១​ និង​២​ រួម​ក្នុង​រូបភាព​ហ្នឹង​ហើយ​។ ចំពោះ​ខ្ញុំ​ ចំនុច​ទី​៣​ ក៏​ទាក់​ទង​ដែរ។​

  6. ហនុមាន ថ្ងៃសុក្រ ទី 14 ខែវិច្ឆិកា 2008 / 12:03 ព្រឹក

    ចុះត្រង់ថា ខួក្បាលរបស់មនុស្សវិញនោះ ?​ខ្ញុំចង់និយាយថា បើពូជយើងរៀនពូកែ ខួក្បាលល្អ នោះ មុខជារៀនបានល្អមែនទេ ?​ បឿន ថា​ ​ស្នេហា​ត្រូវ​ចាត់ចូល​ក្នុង​កត្តា “សិស្ស” គឺ​សិស្ស​ជា​អ្នក​បែងចែក​ការសិក្សា និង​ស្នេហា ចុះបើគ្រូមានស្នេហា ហើយបង្រៀនមិនកើត វាមិនមកពីគ្រូ !

    ខ្ញុំថាវាទាក់ទងគ្នាទាំងអស់ហ្នឹង គឹសុទ្ទសឹងជាបញ្ហា ​នៅជាកាឆ្វេងយល់របស់ខ្ញុំទេ សូមកុំលួចជេខ្ញុំអីបើមិនយល់ស្រប​!​ ហាហា​ហា​

  7. Koy ថ្ងៃសុក្រ ទី 14 ខែវិច្ឆិកា 2008 / 3:18 ព្រឹក

    រឿងវាជំពាក់គ្នាទាំងអស់ហ្នឹង។​ ពេលខ្លះលោកគ្រូស្រឡាញ់សិស្ស ទោះជាសិស្ស
    មិនធ្វើHOMEWORKក៏បានពិន្ទុល្អដែរ។

  8. posoky ថ្ងៃសុក្រ ទី 14 ខែវិច្ឆិកា 2008 / 2:33 ល្ងាច

    ហេរ៉ូ​របស់ទូទស្សន័ អន្តរជាតិCNN បានជ្រើសរើស១០អ្នកចុងក្រោយ ក្នុងចំណោម៧៥ប្រទេស ដែលក្នុងនោះមានជនជាតិខ្មែរម្នាក់ដែលជានាយិការ របស់អង្គការជួយក្មេងរើសសំរាម។ សូមជួយបោះឆ្នោតសំរាប់រើសមួយនាក់ចុងក្រោយ។​តាមរយះវិបសាយ http://heroes.cnn.com/vote.asp?heroID=7

  9. Original Lab ថ្ងៃសុក្រ ទី 14 ខែវិច្ឆិកា 2008 / 6:14 ល្ងាច

    ខ្ញុំបានបោះឆ្នោតអោយហេរ៉ូខ្មែរច្រើនលើកហើយ ។

    ខ្ញុំជឿខ្លះដែរការដែលនិយាយថា ការរៀនពូកែ ព្រោះវាទាក់ទងជាមួយDNAដែរ ប៉ុន្តែចំពោះខ្ញុំវិញ ការដែលរៀនពូកែ រឺ មិននោះ វាក៏អាស្រ័យលើការខំប្រឹង នឹង គោលជំហរជាក់លាក់របស់​សមីខ្លួនផងដែរ ។

  10. ហនុមាន ថ្ងៃសុក្រ ទី 14 ខែវិច្ឆិកា 2008 / 11:43 ល្ងាច

    Original Lab

    បានអី​ អាស្រ័យលើការខំប្រឹង នឹង គោលជំហរជាក់លាក់របស់​សមីខ្លួន​បើស្នេហា វុកវីហ្នឹង Original Lab មិនដែលមានស្នេហាទេអី ? បើមិនបានឃើញគូរសង្សាទេ ឲ្យតែបានឃើញឆ្កែ ឫ ដំបូលផ្ទះរបស់នាងក៏អស់ចិត្តដែរ ខ្ញុំសូមយល់ស្របតាម កុយ ថាសមហេតុសមផលដែរ !

  11. happylkt ថ្ងៃសៅរ៍ ទី 15 ខែវិច្ឆិកា 2008 / 7:38 ព្រឹក

    Really ? I thing it doesn’t at all if the person who don’t learn sth my heart they won’t cleaver at all. do u thing so?

  12. បឿន ថ្ងៃសៅរ៍ ទី 15 ខែវិច្ឆិកា 2008 / 9:19 ព្រឹក

    រៀន​ពូកែ៖
    ១. គ្រូ​ល្អ
    ២. សិស្ស​ខំ​រៀន (បង្រៀន​១០ ចេះ​១៥)
    ៣. ឯកសារ​គ្រប់គ្រាន់ (ខ្លះ​ខំ​រៀន​ណាស់ តែ​ឯកសារ​ដែល​គេ​យក​មក​រៀន មិន​ល្អ​ក៏​មិន​អាច​ឲ្យ​គេ​រៀន​ពូកែ​ដែរ)
    ៤. សាលា​មាន​បរិស្ថាន​ល្អ (មិន​មាន​សំឡេង​អ៊ូអរ ថ្លង់​ដែល​នាំ​ឲ្យ​រំខាន ឬ​មិន​មាន​អ្វី​ផ្សេងៗ​ទៀត​ដែល​នាំ​ឲ្យ​រំខាន)
    ៥. ស្ថានភាព​គ្រួសារ​ល្អ (មិន​មាន​ទំនាស់​ញឹកញាប់ ឬ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ខ្លាំង)
    ៦. បន្ទប់​រៀន​មាន​បរិស្ថាន​ល្អ (មិន​មាន​សិស្ស​រំខាន​ ដូច​ជា​ជជែក​គ្នា​ពី​រឿង​ផ្សេង​ពេល​កំពុង​រៀន ឬ​នាំ​អ្នក​ជជែក​ជា​ដើម…)

    ចំណែក​កត្តា​ដែល​នាំ​ឲ្យ​រៀន​មិន​ពូកែ ច្បាស់​ជា​មាន​កត្តា​មួយ​ឬ​ច្រើន​ផ្ទុយ​ពី​ខាង​លើ។

  13. Loch Phearun ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែ​មីនា 2015 / 9:50 ព្រឹក

    ខ្ញុំចង់អោយអ្នកបង្ហាញនូវវិសេសភាពសិស្សក្នុងការរៀនសូត្រ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s