កោសិកាខួរក្បាលមនុស្សមានចំនួន ១០កោដិ។ ប្រសិនបើវាធ្វើការរួមគ្នា វាច្បាស់ជាលឿនជាងល្បឿនរបស់កុំព្យូទ័រសព្វថ្ងៃរាប់លានដងឯណោះ។
បើដូច្នេះ ហេតុអ្វីបានជាមានអ្នកខ្លះរៀនពូកែ អ្នកខ្លះរៀនមិនពូកែទៅវិញ?
រូបខាងក្រោមនឹងដោះស្រាយចម្ងល់របស់លោកអ្នក។
រូបភាពពីលោកគ្រូ លឹម លីហេង, គ្រូ រូបភាពឌីជីថល (ន័រតុន)
លោកអ្នកឃើញហើយថារូបនេះបញ្ជាក់ពីអ្វីខ្លះ។ ដូច្នេះការសិក្សាគឺទាក់ទងគ្នានឹងកត្តាទាំង៦នេះគឺ គ្រូ សិស្ស ឯកសារ បរិស្ថានសាលា ស្ថានភាពគ្រួសារ ឬបរិស្ថានក្នុងគ្រួសារ និងបរិស្ថានក្នុងបន្ទប់រៀន។
ចុះស្ថានភាពស្នេហាគួរចាត់ចូលកន្លែងណា?
ស្នេហាត្រូវចាត់ចូលក្នុងកត្តា “សិស្ស” គឺសិស្សជាអ្នកបែងចែកការសិក្សា និងស្នេហា។
ចុះបញ្ហាសង្គម?
បើតាមការយល់របស់ខ្ញុំ កត្តាសង្គមបានក្ដោបចូលទៅក្នុងកត្តាទាំង៦នោះទៅហើយ។
សង្គមក្រៅសាលា នេះ ប្រហែលជាអីដែល Poksoky សំដៅទេដឹង។ បើចឹងមែន ខ្ញុំគិតថា ជាកត្តាដោយឡែក ដែលរូបហ្នឹងអត់បានបញ្ចូល។ នៅមានកត្តាផ្សេងទៀតជាច្រើនដូចជា ១. វិធីសាស្រ្តបង្រៀន ២. បច្ចេកវិជ្ជាប្រើប្រាស់ក្នុងការបង្ៀន ៣. nature v. nurture ។ ប្រហែលជា គេអាចតវ៉ាថា ចំនុច១ និង២ រួមក្នុងរូបភាពហ្នឹងហើយ។ ចំពោះខ្ញុំ ចំនុចទី៣ ក៏ទាក់ទងដែរ។
ចុះត្រង់ថា ខួក្បាលរបស់មនុស្សវិញនោះ ?ខ្ញុំចង់និយាយថា បើពូជយើងរៀនពូកែ ខួក្បាលល្អ នោះ មុខជារៀនបានល្អមែនទេ ? បឿន ថា ស្នេហាត្រូវចាត់ចូលក្នុងកត្តា “សិស្ស” គឺសិស្សជាអ្នកបែងចែកការសិក្សា និងស្នេហា ចុះបើគ្រូមានស្នេហា ហើយបង្រៀនមិនកើត វាមិនមកពីគ្រូ !
ខ្ញុំថាវាទាក់ទងគ្នាទាំងអស់ហ្នឹង គឹសុទ្ទសឹងជាបញ្ហា នៅជាកាឆ្វេងយល់របស់ខ្ញុំទេ សូមកុំលួចជេខ្ញុំអីបើមិនយល់ស្រប! ហាហាហា
រឿងវាជំពាក់គ្នាទាំងអស់ហ្នឹង។ ពេលខ្លះលោកគ្រូស្រឡាញ់សិស្ស ទោះជាសិស្ស
មិនធ្វើHOMEWORKក៏បានពិន្ទុល្អដែរ។
ហេរ៉ូរបស់ទូទស្សន័ អន្តរជាតិCNN បានជ្រើសរើស១០អ្នកចុងក្រោយ ក្នុងចំណោម៧៥ប្រទេស ដែលក្នុងនោះមានជនជាតិខ្មែរម្នាក់ដែលជានាយិការ របស់អង្គការជួយក្មេងរើសសំរាម។ សូមជួយបោះឆ្នោតសំរាប់រើសមួយនាក់ចុងក្រោយ។តាមរយះវិបសាយ http://heroes.cnn.com/vote.asp?heroID=7
ខ្ញុំបានបោះឆ្នោតអោយហេរ៉ូខ្មែរច្រើនលើកហើយ ។
ខ្ញុំជឿខ្លះដែរការដែលនិយាយថា ការរៀនពូកែ ព្រោះវាទាក់ទងជាមួយDNAដែរ ប៉ុន្តែចំពោះខ្ញុំវិញ ការដែលរៀនពូកែ រឺ មិននោះ វាក៏អាស្រ័យលើការខំប្រឹង នឹង គោលជំហរជាក់លាក់របស់សមីខ្លួនផងដែរ ។
Original Lab
បានអី អាស្រ័យលើការខំប្រឹង នឹង គោលជំហរជាក់លាក់របស់សមីខ្លួនបើស្នេហា វុកវីហ្នឹង Original Lab មិនដែលមានស្នេហាទេអី ? បើមិនបានឃើញគូរសង្សាទេ ឲ្យតែបានឃើញឆ្កែ ឫ ដំបូលផ្ទះរបស់នាងក៏អស់ចិត្តដែរ ខ្ញុំសូមយល់ស្របតាម កុយ ថាសមហេតុសមផលដែរ !
Really ? I thing it doesn’t at all if the person who don’t learn sth my heart they won’t cleaver at all. do u thing so?
រៀនពូកែ៖
១. គ្រូល្អ
២. សិស្សខំរៀន (បង្រៀន១០ ចេះ១៥)
៣. ឯកសារគ្រប់គ្រាន់ (ខ្លះខំរៀនណាស់ តែឯកសារដែលគេយកមករៀន មិនល្អក៏មិនអាចឲ្យគេរៀនពូកែដែរ)
៤. សាលាមានបរិស្ថានល្អ (មិនមានសំឡេងអ៊ូអរ ថ្លង់ដែលនាំឲ្យរំខាន ឬមិនមានអ្វីផ្សេងៗទៀតដែលនាំឲ្យរំខាន)
៥. ស្ថានភាពគ្រួសារល្អ (មិនមានទំនាស់ញឹកញាប់ ឬមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ខ្លាំង)
៦. បន្ទប់រៀនមានបរិស្ថានល្អ (មិនមានសិស្សរំខាន ដូចជាជជែកគ្នាពីរឿងផ្សេងពេលកំពុងរៀន ឬនាំអ្នកជជែកជាដើម…)
ចំណែកកត្តាដែលនាំឲ្យរៀនមិនពូកែ ច្បាស់ជាមានកត្តាមួយឬច្រើនផ្ទុយពីខាងលើ។
ខ្ញុំចង់អោយអ្នកបង្ហាញនូវវិសេសភាពសិស្សក្នុងការរៀនសូត្រ