លោក​ហុកឡងឌី​ស្លាប់ តែ​មិន​ផ្សាយ​តាម​ទូរទស្សន៍


ក្រោយ​ពី​បាន​ឮ​ដំណឹង​ថា​លោក​ហុក ឡងឌី​ផ្ទុះ​យន្តហោះ​ស្លាប់​នៅ​យប់​នោះ ខ្ញុំ​បាន​ចាំ​តាមដាន​ព័ត៌មាន​តាម​ទូរទស្សន៍​ទាំង​យប់ តែ​មិន​ឮ​ព័ត៌មាន​ណា​បញ្ជាក់​ប្រាប់​ក្រៅ​ពី​ទូរស័ព្ទ​​ឡើយ។

ខ្ញុំ​នៅ​ផ្ទះ​បង​ម្នាក់ និង​កំពុង​ធ្វើការ​ជាមួយ​គាត់។ ពេល​ដែល​គាត់​ដឹង​ដំណឹង​នេះ គាត់​បែរ​ជា​សប្បាយ​ចិត្ត។ បន្តិច​ក្រោយ​មក មិត្តភ័ក្តិ​របស់​គាត់​តេ​មក​បន្តបន្ទាប់ ហាក់ដូច​ជា​គ្រប់គ្នា​សប្បាយ​ចិត្ត​នឹង​ព័ត៌មាន​នេះ។

ខ្ញុំ​មិន​ឆ្ងល់​ទេ ថា​ហេតុអី​បាន​ជា​ពួក​គេ​សប្បាយ​ចិត្ត​យ៉ាង​នេះ។ តែ​ខ្ញុំ​សួរ​ថា លោក​ហុក ឡងឌី​មាន​ធ្វើ​អី​គាត់​ឬ? តាមពិត​មិនមែន​ទេ។

តាំង​ពី​យប់​ដែល​បាន​ឮ​ដំណឹង​នោះ ខ្ញុំ​បើក​​ទូរទស្សន៍​ចាំ​មើល​ព័ត៌មាន តែ​មិន​ឃើញ​ព័ត៌មាន​ណា​ផ្សាយ​សោះ។ លុះ​ថ្ងៃ​ត្រង់ ទូរទស្សន៍​ជាតិ​បាន​ចាក់​ផ្សាយ​មួយភ្លែត ដែល​មើល​ទៅ​ពិធីបុណ្យ​នោះ​ដូច​ជា​ស្ងប់ស្ងាត់​ណាស់។ បន្ទាប់​មក មិន​ឃើញ​ទូរទស្សន៍​ណា​មួយ​ចាក់ផ្សាយ​ព័ត៌មាន​នេះ​ទៀតទេ ​ខ្ញុំ​ឆ្ងល់ណាស់។ លោក​ហុក ឡងឌី​ជា​មនុស្ស​សំខាន់​ម្នាក់ និង​ជា​ដៃ​ស្ដាំ​របស់​នាយក​រដ្ឋមន្ត្រី បែរ​ជា​ស្លាប់​ដោយ​គ្មាន​ផ្សាយ​ព័ត៌មាន​អី​តាម​ទូរទស្សន៍​​​បន្តិច។

លុះ​ល្ងាច ​ខ្ញុំ​ស្ដាប់​វិទ្យុ​បារាំង​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ ឮ​ព័ត៌មាន​នោះ។ ជីវប្រវត្តិ​ដែល​វិទ្យុ​នេះ​លើក​ឡើង បញ្ជាក់​ថា លោក​ហុក ឡងឌី​មាន​ឈាមជ័រ​ជា​វៀតណាម។ តាមពិត​នរណា​ក៏​ដឹង​ដែរ តែ​ខ្ញុំ​នៅ​តែ​ហួស​ចិត្ត។

រហូត​ដល់​​ម្សិលម៉ិញ​នេះ ទើប​មាន​កាសែត​ចុះផ្សាយ ចំណែក​ទូរទស្សន៍ មិន​ឃើញ​មាន​ការផ្សាយ​អ្វី​ទេ។ លោកអ្នក​ឆ្ងល់​ទេ ថា​ហេតុអី?

19 thoughts on “លោក​ហុកឡងឌី​ស្លាប់ តែ​មិន​ផ្សាយ​តាម​ទូរទស្សន៍

  1. Posoky ថ្ងៃពុធ ទី 12 ខែវិច្ឆិកា 2008 / 12:11 ល្ងាច

    ខ្ញុំថាអ្នកឈរជើងបន្ទាប់ក័យួនដែរទោះជាត្រូវក្មួយប្រសារលោកដែជោក័ដោយ
    ហើយបើតាមយួនធ្វើរការជាមួយខ្ញុំនៅ​ទីនេះនិយាយថាអ្នកធំស្រុកខ្មែរ៧០ភាគរយសុទ្ឋតែជាជនជាតិយួន(មកកាលជំនាន់៧៩ ជាជំនាញការឥលូវអាចជាឧត្តមសេនីយ ជារដ្ឋលេខាធិការ ជាជំនាញការ​រដ្ឋមន្រ្តី)ហើយមួយរយភាគរយជា អ្នក្រតូវបានបណ្តុះបណ្តាលពីប្រទេសវៀតណាម។ មិនខុសពីប្រទេសឡាវទេ
    អត្សបទខាងក្រោម​ From Ki-Media.blogspot.com
    Hun Sen’s wife is of Chinese origin, and one of their daughters, Hun Mali, married Sok Puthyvuth, the son of vice-prime minister Sok An who is also of Chinese origin; another one of their sons, Hun Manith married Hok Chendavy, the daughter of national police commissioner Hok Lundy who is of Sino-Vietnamese origin, and one of their nieces, Hun Kimleng, married Neth Savoeun, the deputy national police commissioner who is of Sino-Vietnamese origin. If the Chinese presence is chronic at the top of the state, it is because the Chinese community is still identified by its business activities on one hand, and because the CPP-State leaders are personally involved in the commercialization of political life on the other hand. Therefore, even though vice-prime minister Sok An, who is of Chinese origin, represents the “know-how” – next to Hun Sen’s “strength”- he is nevertheless involved in the privatization of the economy to the benefit of Chinese interests. Sok An, known as the education baron, directly delivers business licenses allowing the creation and the management of private universities, a large number of which are under the control of the Chinese embassy, and they are specialized in the teaching of the Chinese language. Since becoming “Mr. Oil Business,” it is uncertain if Sok An will provide a more rigorous management of this state resources

  2. សុភ័ក្ត្រ ថ្ងៃពុធ ទី 12 ខែវិច្ឆិកា 2008 / 1:56 ល្ងាច

    លោក​ឯង​មិន​ឃើញ​ស្រុក​ទេស​កំពុង​ប្រារព្ធបុណ្យ​ជាតិ​ធំ​ៗ​ទេ​អី? ហេតុ​ដូច​នេះ គេ​មិន​ចង់​ផ្សាយ​ពី​បុណ្យ​ខ្មោច​ទេ វា​កុំ​ឲ្យ​មាន​ភាព​ទុក្ខ​សោក​ពេក​សម្រាប់​ប្រទេស និង​ប្រជាជន​ដែល​កំពុង​នាំ​គ្នា​សប្បាយ​នឹង​បុណ្យ​ជាតិ។
    លោក​ Posoky អើយ​កុំ​សូវ​ជឿជាក់​នឹង​ Ki-Media.blogspot.com ពេក

  3. M|O|N|G|K|O|L ថ្ងៃពុធ ទី 12 ខែវិច្ឆិកា 2008 / 2:28 ល្ងាច

    ការ​បកស្រាយ​របស់​ KI ហ្នឹង មិន​មែន​សុទ្ធ​តែ​ត្រូវ​ទេ។ ពួក​ហ្នឹង​ជួន​កាល​ក៏​បង្កើត​រឿង​ដោយ​គ្មាន​អំណះ​អំណាង​ច្បាស់​លាស់​ដែរ។ និយាយ​ឲ្យ​ចំ ឲ្យ​តែ​បាន​ប្រឆាំង​​បាន​អស់​ចិត្ត។ ខ្ញុំ​មិន​មែន​កាន់​ជើង​ខាង​ណា​ទេ តែ​សូម​ចាំ​ថា មាន​​ខ្មែរ​ច្រើន​ណាស់​នៅ​ភ្នំពេញ​ និង បណ្តាខេត្ត​នានា​ ដែល​មាន​ឈាមជ័រ​ជាចៅ​ចិន ហើយ​ឲ្យ​តែ​គេ​ចៅ​ចិន ក៏​មិនមែន​មាន​ន័យ​ថា​គេ​បម្រើ​ប្រយោជន៍​ចិន​នោះ​ដែរ។

  4. Phy ថ្ងៃពុធ ទី 12 ខែវិច្ឆិកា 2008 / 4:54 ល្ងាច

    Obituary: Hok Lundy, Cambodian police chief killed in helicopter crash Nov 9, 08 (Retuers) http://snurl.com/5cgp2

    Some highlights:

    * He never took order from Sar Kheng, his nominal boss as Minister of Interior. e.g. he killed Ho Sok in the 1997 power struggle though Sar Kheng ordered the police not to.

    * He was behind the murder of Chea Vichea and Piseth Pilika.

    * He permitted the destruction by the 2003 anti-thai riot.

    * He ordered release of human traffickers in brothel raid in 2004.

    * He was banned from entering the US for drug trafficking.

    * Chea Mony, brother of Chea Vichea, translated his sudden death as reduction in the number of politicians, entertainers.”

    អត់​មាន​អី​និយាយ​ថា​គាត់​មាន​ឈាម​ជ័រ​ជា​វៀតណាម​ទេ​។​

  5. ទឹម បឿន ថ្ងៃពុធ ទី 12 ខែវិច្ឆិកា 2008 / 5:33 ល្ងាច

    តាម​មើល​ដូច​លោកភាក់​និយាយ​ហើយ

  6. កូនខ្មែរ-បារាំង ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 1:48 ព្រឹក

    We hope w’ll know early the truth about Hok!

  7. ហនុមាន ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 2:34 ព្រឹក

    ខ្ញុំមិនខ្វល់ទេថា ហុក ឡុង​ ឌី ជា​ជនជាតិណាទេ វៀតណាម ចិន ខ្មែរ ក្តី

    តែអំពើអាក្រក់ទាំងប៉ុន្មានដែលគាត់បានប្រព្រឹត្តទៅលើជនជាតិខ្មែរអ្នកស្លូតត្រង់នោះ

    តើយើងគិតថាយ៉ាងណា ? បាបកម្មទាំងប៉ុន្មានដែលគាត់បានសាង

    បានចូលមកផ្តាច់ជីវិត្តរបស់គាត់ ។

    បឿនមានប្រសាសន៍នោះត្រូវហើយ ខ្មែរនៅក្នុងស្រុក ក៏ដូចខ្មែរនៅក្រៅស្រុកដែរ គេគ្រប់គ្នា

    សប្បាយចិត្តណាស់ ហើយម្នាក់ៗ តែងតែនិយាយថា ធ្វើអាក្រក់ បាន អាក្រក់ ធ្វើល្អបានល្អ

    ស្លាប់ទៅ​ក៏មិនសូវចង្អៀតផែនដីដែរ !​ ហូ​ជី​មិញ ពុលពត តាមុក

    រងចាំគាត់នៅឯឋានប្រែតឯណោះ !

  8. ខេមរអធិរាជ្យ ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 10:29 ព្រឹក

    ទទក ផ្សាយនាល្ងាចថ្ងៃអង្គារ៏ក្នុងម៉ោងព័ត៏មាន។ ខ្ញុំបានទស្សនាដែរ។

    ឥឡូវកំរ៉លឺគេថា ធ្វើអាក្រក់បានអាក្រក់ណាស់។​ និយាយទៅខ្ញុំធ្លាប់តែលឺ
    គេថា ធ្វើអាក្រក់បានលុយតែត្រូវរន្ទះបាញ់ និង ធ្លាក់នរក។
    ជាមួយនរណាបាន​ ជាមួយតិរច្ឆានសែនជ័យបារមីរន្ទះបាញ់ទាល់តែចឹង។

  9. Original Lab ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 10:58 ព្រឹក

    លោក ហុក ឡុង​ឌី គឺជាកូនយួន ព្រោះខ្ញុំធ្លាប់ឮអ្នកបានអាហារូបករណ៍​និយាយថា​បើទៅសុំលិខិតឆ្លងដែន ពេលជួបលោកគួរតែនិយាយយួន​ល្អជាង​និយាយា​ខ្មែរ ព្រោះខ្មែររបស់គាត់និយាយមិនច្បាស់ដូចយួនទេ ។

    ចំពោះន្តែខ្ញុំយល់ថា ដល់សម័យនេះហើយ យើងមិនគួរប្រកាន់ពូជសាសន័ដូចមុន​(សម័យខ្មែរក្រហម និង សម័យខ្មែរកុម្មនិសអាយងយួន)ទេ​ ។ ព្រោះខ្ញុំក៏ជាកូន​កាត់ចិនមួយដែរ តែបើទោះជាកូនកាត់ ចិន យួន ចាម ក៏ដោយអោយតែស្ម័គ្រ​ស្មោះបំរើជាតិ ព្រួតដៃគ្នាអភិវឌ្ឍជាតិទៅវាល្អ​ដូចតែគ្នានឹង ។ ដូចជាប្រទេស អាមេរិក សឹង្ហបុរី ជាដើម​សុទ្ធតែជាប្រទេសចំរុះជាតិសាសន័

  10. takeo ថ្ងៃ​ព្រហស្បតិ៍ ទី 13 ខែវិច្ឆិកា 2008 / 7:45 ល្ងាច

    I agreed with Original Lab but another word… why many top leaders always listen to យួន or have យួន’s brain? So, I think next ខ្ញុំយួន ម្តងមួយ will go to see Hok Lundy sooner or later.

  11. Original Lab ថ្ងៃសុក្រ ទី 14 ខែវិច្ឆិកា 2008 / 6:01 ល្ងាច

    I think ’cause the Khmer leaders who are member of CPP (The former Cambodia Communist Party) has received strong effect of communist education, as well as the support from Vietnam since 1979. So they have listen to Vietnam.
    But I still hope Khmer will become strong on day.

  12. ហនុមាន ថ្ងៃសុក្រ ទី 14 ខែវិច្ឆិកា 2008 / 11:52 ល្ងាច

    ប្រហែលជាជាត់ក្រោយហើយ Original Lab ព្រោះថាជាត់នេះមើលទៅប្រហែលជាគ្មានផ្ូវ ទេ ! បើតាមខ្ញុំស្មាន មិនមែនធាត់លើពូជសាសន៍ទេ គឹ​លើបក្សពួក មិនអាចយកស្រុកខ្មែរប្រៀបប្រដូចនឹង សហរដ្ឋ ឫ សឹង្ហបុរី បានទេ ព្រោះយើងនៅមានការខ្វះខាត ច្រើនណាស់ !

  13. អូខេ ថ្ងៃសៅរ៍ ទី 15 ខែវិច្ឆិកា 2008 / 1:02 ព្រឹក

    មានខ្លួនបានជាមិនផ្សាយអាហុកឡងឌី​ លើទូទស្សន៍ កុំឆ្ងល់ពេក!!

  14. Yeah Yeah ថ្ងៃចន្ទ ទី 17 ខែវិច្ឆិកា 2008 / 10:53 ព្រឹក

    ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ! ងាប់ទៅកុំឲ្យធ្ងន់ផែនដីពេក ព្រោះបាន
    សាងបាកកម្មរាប់មិនអស់ ! ទាក់ទងនឹងអ្វីដែលយើងនិយាយអំពីចិន និងយួន ខ្ញុំសូមពន្យល់ថាជនជានជាតិទៅនៅស្រុកណាតែងធ្វើសមាហរណកម្មជាមួយ
    ប្រជាជននៃប្រទេសនោះ និងវប្បធម៌របស់ប្រទេសនោះ។ យើងមើលទៅកូន
    ចៅចិនមានឈាមជ័រជាខែ្មរនៅតែស្រលាញ់ស្រុកខែ្មរ និងវប្បធម៌ខែ្មរ ព្រោះគេ
    ធំដឹងក្តី និងបានរៀនសូត្រក្នុងប្រព័ន្ធអប់រំខែ្មរ ដូចនេះ គេមានអត្តសញ្ញាណជា
    ខែ្មរ។ លក្ខណៈនេះយើងសង្កេតឃើញនៅគ្រប់ប្រទេសណាដែលមានវត្តមាន
    ជនជាតិចិន ហើយសហគមន៍នេះតែងទទួលជោគជ័យក្នុងការធ្វើសមាហរណ
    កម្មវប្បធម៌ជាមួយប្រទេសដែលបានទទួលគេឲ្យស្នាក់នៅ។

    ផ្ទុយទៅវិញ ករណីជនអន្តោប្រវេសន៍នៅវៀតណាមនៅស្រុកខែ្មរជារឿងមួយ
    ពិសេសដែលពាក់ព័ន្ធនឹងបរិបថនយោបាយ និងប្រវត្តិសាស្រ្តទំនើបរបស់
    ប្រទេសកម្ពុជា។ ខ្ញុំសោកស្តាយណាស់នៅពេលដែលឃើញជនជាតិ
    វៀតណាមរស់នៅបែបផ្តុំគ្នាតាមសង្កាត់និមួយៗក្នុងទីក្រុងភ្នំពេញ ដោយមិន
    ចូលធ្វើសមាហរណកម្មជាមួយជនជាតិខែ្មរ។ ម៉្យាងទៀត គេថែមទាំងមិនបញ្ជូន
    កូនចៅឲ្យទៅរៀនសាលាខែ្មរ បែរជាឲ្យទៅរៀនអក្សរសាស្រ្ត និងមុខវិជ្ជាផេ្សង
    នានាជាភាសាវៀតណាម តាមរយៈសមាគមជនជាតិវៀតណាមដែលបាន
    បង្កើតនៅគ្រប់ខេត្តក្រុង។ នេះហើយជាចំនុចអវិជ្ជមានដែលបង្ហាញថា ពួកគេ
    គ្មានអនុស្សាវរីយ៍ និងអត្តសញ្ញាណជាខែ្មរទេ នៅពេលដែលកូនៗរបស់ជន
    អន្តោប្រវេសន៍វៀតណាមទាំងនោះធំដឹងក្តីឡើង។ អាហ្នឹងហើងដែលជាបញ្ហា
    ទៅថ្ងៃអនាគត ដែលអាចបង្កជាជំលោះជាតិសាសន៍ក្នុងប្រទេសខែ្មរ។

    ខ្ញុំមិនស្អប់ទេនៅពេលដែលឃើញជនជាតិវៀតណាមទាំងនោះមកនៅស្រុកខែ្មរ
    ព្រោះវាមានតាំងពីយូរយារមកហើយតាំងតែពីសម័យអាណាព្យាបាលបារាំង
    មកម្ល៉េះ។ ប៉ុន្តែ ខ្ញុំទទូចតែមួយគត់គឺ សូមឲ្យរដ្ឋាភិបាលខែ្មរកំណត់ច្បាប់អន្តោរ
    ប្រវេសន៍ឲ្យបានច្បាស់លាស់ និងតំរូវឲ្យកូនចៅជនជាតិវៀតណាមទៅរៀន
    សាលាខែ្មរ។ នៅស្រុកក៍គេធ្វើអញ្ចឹងដែរ។ រដ្ឋាភិបាលមិនត្រូវបិទភែ្នកបណ្តោយ
    ឲ្យសមាគមវៀតណាមសហការជាមួយស្ថានទូតវៀតណាមនៅភ្នំពេញដើម្បី
    ធ្វើអ្វីស្រាច់តែចិត្តនោះទេ។

  15. ខេមរអធិរាជ្យ ថ្ងៃចន្ទ ទី 17 ខែវិច្ឆិកា 2008 / 12:55 ល្ងាច

    សាសន៏ណាក៏ដូចជាសាសន៏ណាដែរ! មានល្អមានអាក្រក់! នៅភូមិខ្ញុំវិញ វៀតណាមប្រហែលជាសាមសិបភាគរយទទួលឥទ្ធិពលវប្បធម៏ខ្មែរ។ គេបញ្ជូនកូនចៅរបស់គេអោយទៅរៀននៅសាលារដ្ឋ និង​ មហាវិទ្យាល័យទៀតផង។ ប៉ុន្តែចំនុចនេះធ្វើអោយខ្ញុំបារម្ភវិញទេ! ខ្លាចតែក្រុមនេះនៅមានគំនិតហាណូយនិយមនៅពេលដែលកូនចៅគេបានមកធ្វើការក្នុងជួររដ្ឋាភិបាលខ្មែរ។ អ្វីដែលកត់សំគាល់នោះគឺថា មានវៀតណាម ស្លៀកពាក់ហូលផាមួងអាវប៉ាក់ដូចខ្មែរទៅពិធីមង្គលការ បុណ្យកឋិន បុណ្យសព។ល។​ ហើយថែមទាំងចេះរាំតន្រ្តីខ្មែរសូរិន្ទទៀតផង!
    ឡូយផស់គេមែនបងស៊ើង និង កញ្ញាបុហ្វា​ (បុបា្ផជាភាសាខ្មែរ)។

  16. ខេមរអធិរាជ្យ ថ្ងៃចន្ទ ទី 17 ខែវិច្ឆិកា 2008 / 1:01 ល្ងាច

    អ្វីដែលហួសចិត្តនោះគឺថា កូនឯកឧត្តមហុកឡង់ឌីប្រាប់កាសែតខេមបូឌៀដេលី
    ថ្ងៃនេះ​ថា ខ្លួនមានការបារម្ភពីសុវត្ថិភាពរបស់ប្រជាជនខ្មែរ ព្រោះឪពុកគាត់ស្លាប់បាត់ទៅ អត់មានអ្នកណារក្សាសន្តិសុខ​ និង​ សុវត្ថិភាពប្រជាជនខ្មែរ។ លឺទៅគួរអោយចង់សើច! ប៉ុន្តែមិនអាចបន្ទោសបានទេ! ប្រហែលគ្នានៅក្នុងអណ្តូងយូរពេក​ គ្នាមិនដឹងថាសង្គមកម្ពុជាកំពុងជួបបញ្ហាអ្វីខ្លះ ហើយឪពុកខ្លួនបានធ្វើអ្វីខ្លះ!​

  17. អាណាចក្រខ្មែរ ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែវិច្ឆិកា 2008 / 11:26 ព្រឹក

    យួនបានប្រើយុទ្ធសាស្រ្តត្រជាក់ដើម្បីឈ្លានពានខ្មែរ មិនខុសអីពីសៀមទេ គ្រាន់តែរូបភាពខុសគ្នា។ នាំគ្នាសប្បាយជាមួយ សមាហរ័ណកម្មជាតិសាសន៍ ទៅ ជាអ្នកណាជាមួយអាសើង ប្រាកដជាដូចប្រទេសឡាវអញ្ចឹង! អោយតែយ៉ាងនេះរហូតទៅ ស្រុកខ្មែរ មុខនឹងក្លាយជា ស្រុកកុម្មុយនីសយួន មិនខាន!

  18. សុភា ថ្ងៃសៅរ៍ ទី 22 ខែវិច្ឆិកា 2008 / 5:23 ល្ងាច

    មិនយូរមិនឆាប់ប្រទេសជាតិពិតជារលាយបើអ្នកធ្វើការធំៗសុទ្ធតែក្បាលយួនអញ្ជឹង,ស្រុកខែ្មឈ្មោះប្រជាធិប្បតេយ្យតែការប្រព្រឹត្តកុម្មុយនីសសុទ្ធ,បើយកតែសត្រូវតពីដូនតាមកគ្រប់គ្រងប្រទេសអញ្ចឹង​​

  19. មាស​​ សម្បត្តិ ថ្ងៃសុក្រ ទី 1 ខែតុលា 2010 / 3:11 ព្រឹក

    ខ្ញុំមិនដែលគិត​ថាប្រជាធិបតេយ្យល្អជាងកុម្មុយនិស​ឬកុម្មុយនិសល្អជាងប្រ
    ជាធិបតេយ្យទេ រឿងដែលសំខាន់ថាតើនាក់ដឹកនាំទាំងអស់នោះមានមន
    សិការដែរឬអត់ ឬកាអាចនិយាយបានថាគាត់មានគំនិតជាតិនិយមដែឬយ៉ាងណា។
    ខ្ញុំក៏ជាអាឌិតនាក់ដែលបានទៅរៀនសូត្រនៅអតីតប្រទេសអឺរ៉ុបខាងកើតដែលជាប្លុកសង្គមនិយម ខ្ញុំបានសង្កេតឃើញថា ប្រទេសគេគេមិនខ្វល់ពីរឿងលទ្ធិនេះទេ អ្វីមួយដែលនាក់ដឹកនាំរបស់គេ
    គឺមានមនសិការជាតិ ឬកអាចនិយាយបានថាគេមានឧត្តមគតិជាតិរបស់គេ។
    ខ្ញុំមានកាផ្ញាក់ផ្អើលណាស់កាលខ្ញុំទៅដល់ប្រទសគេដំបូង ព្រោះថា
    ស្រុកខ្មែរជំនាន់នោះគ្រាន់តែទុកសក់វែងក៏មិនបានផង។ល។ ពេលទៅដល់ប្រទេសដើមនៃលទ្ធិកុម្មុយនិសទើបដឹងថាមិនអាក្រក់ដូចកុម្មុយនិសស្រុកខ្មែរទេ ។
    អ្វីមួយដែលខ្ញុំចង់និយាយពេលនេះគឺថា តើនាក់ដឹកនាំប្រទេសខ្មែរបច្ចុបន្ន
    នេះមានគំនិតជាតិនិយមដែរឬអត់។អំពើបាបនិងធ្លាក់លើខ្លួននិងក្រុម
    គ្រួសារជាមិនខាន។
    នាក់ដឹកនាំប្រទេសបច្ចុប្បននេះអាក្រ់មហាសែនអាក្រក់​ ។
    អស់លោកដឹងទេគ្រានតែចង្រ្កានបាយផ្ទះលោកសុខអានមានតម្លៃជាងបួនសែនដុល្លាអាមេរិក(មិនមែនខ្ញុំឭគេថាទេ គឺខ្ញុំបានឃើញ)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s