កម្សាន្ត, ល្បង​ប្រាជ្ញា

ហ្គេម


ខ្ញុំ​ទើប​បាន​ហ្គេម​មួយ​ពី​គ្រូ​កាល​ពី​ថ្ងៃ​សៅរ៍ និង​បាន​៥​ពិន្ទុ​សម្រាប់​លេង​ហ្គេម​នេះ។ សូម​សាកមើល អាច​ដោះ​ចេញ​ទេ ហើយ​ចំណាយ​ពេល​ប៉ុន្មាន?

នេះ​ជា​រូប​សម្រាប់​លោកអ្នក​ចាប់ផ្ដើម៖

game-start

ដូច​ឃើញ​ក្នុង​រូប យើង​មាន​បង្គោល​៣ និង​ដុំ​កង​៥​ដុំ​ដែល​មាន​ប្រហោង​កណ្ដាល​អាច​ស៊ក​ចូល​បង្គោល​បាន។ ឥឡូវ​សូម​ចាប់ផ្ដើម​លើកដុំ​កង​ម្ដង​មួយៗ យក​ទៅ​ដាក់​នៅ​បង្គោល​ទី​៣ និង​តម្រៀប​តាម​លេខ​ដូច​រូប​ខាងក្រោម។ បង្គោល​កណ្ដាល​អាច​ប្រើ​ជា​ជំនួយ​សម្រាប់​ដាក់​ដុំកង​បណ្ដោះអាសន្ន​បាន។ ហើយ​ការ​ដាក់ មិន​អាច​ឲ្យ​លេខ​ធំ​នៅ​ក្រោម​លេខ​តូច​ទេ។

ធ្វើ​ឲ្យ​បាន​ដូចនេះ៖

game-finished

Advertisements

13 thoughts on “ហ្គេម”

  1. ខ្ញុំ​ធ្លាប់​ជួប​ក្នុង​សៀវភៅ Science et communication។ ដើម្បី​បាន​រាង​ទូទៅ​យើង​គួរ​ស្រាយ​ពី​​កង​បី​ឡើង​ទៅ។ ដល់បួន ដល់ប្រាំ គឺ​រាង​ដូចៗ​គ្នា​ទេ។ លុះ​ដល់​ចំនួន n គឺ​នឹង​ជាប់​ factoriel។ លំហាត់​តក្ក​ទាំង​នេះ​សំរាប់​ឱយ​យើង​កាន់​តែ​ផ្សា​ភ្ជាប់​ គណិតវិទ្យា និង algorithm តែ​ប៉ុណ្ណោះ។

  2. កាកអំពៅ​និយាយ​ត្រូវ។ ខ្ញុំ​ទើប​តែ​ជួប​លំហាត់​នេះ​ទេ ដែល​ដំបូង​ខ្ញុំ​ដោះស្រាយ​ប្រាំង​កង។ ពេល​មក​ផ្ទះ​វិញ​សាក​៦​កង។

    របៀប​ដោះស្រាយ​យើង​ត្រូវ​គិត​ថា​ធ្វើយ៉ាងណា​យក​លេខ​១​ទៅ​ដាក់​នៅ​បង្គោល​ទី​៣​ឲ្យ​បាន​សិន បន្ទាប់​មក​យក​លេខ​ទី​២ និង​បន្ត​បន្ទាប់​។

  3. បើតាមខ្ញុំដឹងរូបមន្តទូទៅរបស់ហ្គេមមួយនេះគឺ
    (2 ^ n) – 1 : អានថា២ស្វ័យគុណn រូចដកអោយ១
    បញ្ចាក់ n ជាចំន្ួនកង

    ដូច្នេះ ក្នុងករណីខាងលើ ជំហ៊ានរកិលយ៉ាងតិចបំផុតគឺ ៣១ ជំហ៊ាន

  4. មីក្បឿន​ល្បែងនេះជាមេរៀន​ Algorithm ដែលមានឈ្មោះថា​​Towers of Hanoi បង្រៀនដោយលោកគ្រូឆាយនុព្វគុណ…..ឆាប់ភ្លេចណាស់ឯងនេះ!
    ចាញ់ទាំងបងបុ្រសខ្ញុំផង,ខ្មាស់គេអត់????

  5. មកពីឯងមិនយកចិត្តទុកដាក់រៀនហ្នឹងណា…..នៅមានមុខមកនិយាយទៀត…ហាហាហាហ
    ចាំមើលេពេលជិតប្រឡងលោកគ្រូនឹងរំលឹកមេរៀនហ្នឹងហើយ,ប្រយ័ត្នប្រឡងធ្លាក់ណាចា៎

  6. លោក ទឹមបឿនៈ ចំពោះខ្ញុំយល់ថា ៣១ជើង ៣៤ជើង រឺ ច្រើនជាងនេះ វាគ្មានអ្វី​សំខាន់ទេ ព្រោះអ្វីដែលហៅថា ហ្គេម នោះ ជាល្បែងសំរាប់បណ្តុះគំនិតមនុស្ស​ក្នុងការគិត រឺ វែកញែកលើបញ្ហាអ្វីមួយ។ ហើយបើប្រៀបធៀបអោយកាន់តែ​ងាយ​​យល់នោះគឺ​វាដូចការដោះស្រាយលំហាត់​ដែរ ​ចំលើយត្រឹមត្រូវមានតែ​មួយទេ តែវិធីដោះស្រាយមានច្រើនបែបច្រើនយ៉ាង។

    លោក និយមៈ មិនចេះ Tower of Hanoi Algorithm នឹងប្រលងធ្លាក់ និយាយ​ដូចជាធ្ងន់ធ្ងរពេក​ព្រោះ Algorithm នឹង បើតាមខ្ញុំដឹង វាមានតែប្រហែលជា​៥ទៅ៦​បន្ទាត់ប៉ុណ្ណោះ

    អ្វីដែលសរសេរខាងលើនេះ គ្រាន់តែជាការយល់ឃើញរបស់ខ្ញុំតែប៉ុណ្ណោះ ខ្ញុំមិនមានចេតនាក្នុងការអួតអំពីខ្លួនឯងនោះទេ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s