ទាហាន​ខ្មែរ និង​ថៃ​បើក​ការប្រយុទ្ធ


មាន​ការទន្ទឹង​ចាំ​មើល​ហេតុការណ៍​នៅ​ព្រំដែន​កាល​ពី​ម្សិលម៉ិញ​នេះ បន្ទាប់ពី​​នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​ប្រកាស​ថា​នឹង​មាន​ការផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​កងទ័ព​ថៃ​មិន​ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​ឥន្ទ្រី តែសភាពការណ៍ក៏​បាន​ធូរស្រាល​ឡើងវិញ​បន្ទាប់​ពី​ទាហាន​ថៃ​បាន​ដក​ថយ​ពី​តំបន់​ឥន្ទ្រី។ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ដកថយ​ពី​តំបន់​ឥន្ទ្រី កងទ័ព​ថៃ​ត្រូវបាន​បញ្ជូន​មក​បន្ថែម​ទៀត​នៅ​ជិត​តំបន់​ព្រះវិហារ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ។

កងទ័ព​ថៃ ដំឡើង​កាំភ្លើងធំ​នៅ​ព្រំដែន​ខ្មែរ-ថៃ កាល​ពី​ថ្ងៃ​ទី​១៥
កងទ័ព ថៃ ដំឡើង កាំភ្លើងធំ នៅ ព្រំដែន ខ្មែរ-ថៃ កាល ពី ថ្ងៃ ទី ១៥ (AFP)

តាម​ប្រភព​ពី រូតឺស៍ ទ័ព​ថៃ​បាន​ប្រកាស​ថា វា​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​សង្គ្រាម​ហើយ ចំណែក​ក្រសួង​ការបរទេស​ថៃ ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​​នៅ​ថ្ងៃ​ពុធ​នេះ​ផង​ដែរ ឲ្យ​ជនជាតិ​ថៃ​ដែល​មិន​មាន​ការងារ​ចាំបាច់​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ត្រូវ​ប្រញាប់​ត្រឡប់​មក​​ប្រទេស​របស់​ខ្លួនវិញ​ជា​បន្ទាន់។

រូបភាព ទាហាន ខ្មែរ នៅ តំបន់ ព្រះវិហារ ជិត វត្ត សិក្ខាគិរីស្វារ (REUTERS)

ការប្រយុទ្ធ​បាន​ចាប់បើក​នៅ​ម៉ោង​​២ ២៥​នាទី​​រសៀល​នៅ​ជិត​ភ្នំ​ត្រប់ ក្នុង​តំបន់​ឥន្ទ្រី ខាងលិច​ប្រាសាទ​ព្រះវិហារ​ចម្ងាយ ២​គម។

ព័ត៌មាន​ថ្មីៗ​​នេះ​ ពី​បាងកក​ប៉ុស្ដ៍ ថា​ទាហាន​ថៃ​របួស ៤​នាក់ និង​ទាហាន​ខ្មែរ​ស្លាប់​ម្នាក់។

នៅ​ល្ងាច​​នេះ ពួក​ថៃ​​ដែល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ធ្វើដំណើរ​ចេញពី​​ប្រទេស​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។

ព័ត៌មាន​បន្ថែម៖ http://www.reuters.com/article/newsOne/idUSTRE49E1UG20081015

5 thoughts on “ទាហាន​ខ្មែរ និង​ថៃ​បើក​ការប្រយុទ្ធ

  1. ដើមត្នោត មួយ ថ្ងៃពុធ ទី 15 ខែតុលា 2008 / 5:54 ល្ងាច

    អរគុណ ចំពោះពត៌មានទាន់ចិត្ត នេះ!

  2. สาวเกาหลี ថ្ងៃ​ព្រហស្បតិ៍ ទី 16 ខែតុលា 2008 / 12:21 ព្រឹក

    i can’t see photo

  3. cambodia ថ្ងៃសៅរ៍ ទី 18 ខែតុលា 2008 / 1:03 ល្ងាច

    good job with these post.

  4. sokheounpang ថ្ងៃសៅរ៍ ទី 1 ខែវិច្ឆិកា 2008 / 1:21 ព្រឹក

    Such a clash would not have happened if hun Sen government has shown a strong political will for the resolution through UN/ICJ and other third party mediator. The existing 1904-1907 siamese-french treaties, the verdict of ICJ 1962, the 1936 siamese-french treaty on border resolution, and the Paris peace Accord 1991 are enough to bind thailand if Hun Sen really serves the people of Cambodia and protect our nation.

    Many in the world are just out there for help, but hun sen see none of them.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s