មានការទន្ទឹងចាំមើលហេតុការណ៍នៅព្រំដែនកាលពីម្សិលម៉ិញនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីខ្មែរបានប្រកាសថានឹងមានការផ្ទុះអាវុធទ្រង់ទ្រាយធំ ប្រសិនបើកងទ័ពថៃមិនព្រមដកទ័ពចេញពីតំបន់ឥន្ទ្រី តែសភាពការណ៍ក៏បានធូរស្រាលឡើងវិញបន្ទាប់ពីទាហានថៃបានដកថយពីតំបន់ឥន្ទ្រី។ ប៉ុន្តែបន្ទាប់ពីមានការដកថយពីតំបន់ឥន្ទ្រី កងទ័ពថៃត្រូវបានបញ្ជូនមកបន្ថែមទៀតនៅជិតតំបន់ព្រះវិហារ កាលពីថ្ងៃអង្គារម្សិលម៉ិញនេះ។

តាមប្រភពពី រូតឺស៍ ទ័ពថៃបានប្រកាសថា វាដល់ពេលដែលត្រូវធ្វើសង្គ្រាមហើយ ចំណែកក្រសួងការបរទេសថៃ ក៏បានចេញសេចក្ដីអំពាវនាវនៅថ្ងៃពុធនេះផងដែរ ឲ្យជនជាតិថៃដែលមិនមានការងារចាំបាច់ខ្លាំងនៅប្រទេសកម្ពុជា ត្រូវប្រញាប់ត្រឡប់មកប្រទេសរបស់ខ្លួនវិញជាបន្ទាន់។

ការប្រយុទ្ធបានចាប់បើកនៅម៉ោង២ ២៥នាទីរសៀលនៅជិតភ្នំត្រប់ ក្នុងតំបន់ឥន្ទ្រី ខាងលិចប្រាសាទព្រះវិហារចម្ងាយ ២គម។
ព័ត៌មានថ្មីៗនេះ ពីបាងកកប៉ុស្ដ៍ ថាទាហានថៃរបួស ៤នាក់ និងទាហានខ្មែរស្លាប់ម្នាក់។
នៅល្ងាចនេះ ពួកថៃដែលស្នាក់នៅក្នុងប្រទេសកម្ពុជា កំពុងធ្វើដំណើរចេញពីប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសថៃវិញ។
ព័ត៌មានបន្ថែម៖ http://www.reuters.com/article/newsOne/idUSTRE49E1UG20081015
អរគុណ ចំពោះពត៌មានទាន់ចិត្ត នេះ!
i can’t see photo
good job with these post.
ប្រទេសខ្មែរទឹកដីខ្មែរ
Such a clash would not have happened if hun Sen government has shown a strong political will for the resolution through UN/ICJ and other third party mediator. The existing 1904-1907 siamese-french treaties, the verdict of ICJ 1962, the 1936 siamese-french treaty on border resolution, and the Paris peace Accord 1991 are enough to bind thailand if Hun Sen really serves the people of Cambodia and protect our nation.
Many in the world are just out there for help, but hun sen see none of them.