រក​កូន​ជួប​​ម៉ែ


ព្រឹក​ម៉ិញ​ម៉ោង​ប្រហែល​៨​ជាង ខ្ញុំ​តេ​ទៅ​មិត្ត​ខ្ញុំ។ ទូរស័ព្ទ​រោទ៍​ទូតៗ សំឡេង​ស្រួយស្រែស​និយាយ​មក។

“អាឡូ ជម្រាបសួរ!” ឮ​​សូរ​ចឹង ខ្ញុំ​ក៏​ថា​ឲ្យ
“សុភាព​ម៉េះ?”😉 ហើយ​គាត់​ក៏​សួរ​ “ពីណា​គេ​ហ្នឹង?” ខ្ញុំ​ថា “បឿន!”
“បឿន​ណា?” ខ្ញុំ​ឆ្ងល់​ហ្មង ថា​ម៉េច​បាន​មិន​ស្គាល់​ខ្ញុំ ហើយ​នឹក​ថា​ប្រហែល​ជា​ពួកម៉ាក​មិត្រ​ខ្ញុំ​ហើយ ខ្ញុំ​ក៏​សួរ​ថា​គាត់​​ជាមិត្ត​ខ្ញុំ​ឬ​ក៏​អត់។ គាត់​ថា មិនមែន​ទេ។ ខ្ញុំ​ក៏​សុំទោស​គាត់ ហើយ​ប្រាប់​ថា​ច្រឡំ​លេខ តែ​គាត់​សួរ​ខ្ញុំ​ ថា​រក​(ឈ្មោះមិត្ត​ខ្ញុំ)​អ្ហី?
“បាទ ខ្ញុំ​រក​(ឈ្មោះ​មិត្ត​ខ្ញុំ)” ខ្ញុំ​ឆ្លើយ​ដូច​​សុភាព​វិញ😉
“អូន​តេ​ទៅ​លេខ​០៩៨​ទៅ​ណា​” សំដី​គាត់​ផ្អែម​ណាស់ តែ​ឮ​គាត់​ហៅ​អូន​ចឹង ខ្ញុំ​សង្ស័យ​ថា​ជា​ម៉ាក់​មិត្ត​ខ្ញុំ​ហើយ​ក៏​សួរ​គាត់។
គាត់​ជាម៉ាក់​មិត្ត​ខ្ញុំ។

ចាត់ទុក​ថា​ជា​សំណាង​មួយ​បស់​ខ្ញុំ​ដែរ ដែល​ខ្ញុំ​មិន​និយាយ​ពាក្យ​អសុរស​ជាង​នេះ។ ធម្មតា និយាយ​ជាមួយ​មិត្ត​ខ្ញុំ​ហ្នឹង​មហា​ពិបាក​ស្ដាប់​ហើយ ដូច​ជា​ពាក្យ អញ, អ្ហែង, វ៉ើយ, អ្ហាស៍ អី​ជា​ដើម។ ​មែនទែន​ទៅ មិន​ចង់​និយាយ​ចឹង​ទេ តែ​មិត្ត​ខ្ញុំ​ហ្នឹង​​គេ​ថា និយាយ​ចឹង​ទៅ​វា​ស្និទ្ធស្នាល បាន​ខំ កិកិ😉

ទំនេរ​បន្តិច បាន​អាប់ឌេត​ប្លក់​ទៀត។ សុំទោស​ផង​បាទ

13 thoughts on “រក​កូន​ជួប​​ម៉ែ

  1. naryphing ថ្ងៃសុក្រ ទី 19 ខែកញ្ញា 2008 / 8:10 ព្រឹក

    hahahaha watch out !

  2. ម៉ន ថ្ងៃសុក្រ ទី 19 ខែកញ្ញា 2008 / 11:17 ព្រឹក

    សំណាងល្អណាស់ប្អូនឯង ដែលមិនត្រូវគាត់ជេរ😀

  3. nimol ថ្ងៃសុក្រ ទី 19 ខែកញ្ញា 2008 / 11:25 ព្រឹក

    ពួក​ម៉ាក​ហ្នឹង​ស្រី ឬ ប្រុស? កូន​ក្រមុំ​គេ​ទេ​ដឹង? ជួប​ម៉ែ​គេ​ចឹង មាន​ច្រឡំ​ហៅ​គាត់​ថា «ព្រលឹង» ទេ? ប្រយ័ត្ន «ព្រលឹង​ចុង​សក់» ​ណ៎ា!

  4. Boeun ថ្ងៃសុក្រ ទី 19 ខែកញ្ញា 2008 / 12:45 ល្ងាច

    បងម៉ន៖ សំណាង​មែន​ហ្នឹង។ បើ​ប៉ះ​ឪ​វិញ​មិន​បាច់​ទេ

    និមល៖ ម៉ាក់​គេ​ស្លូត​សឹង​អី​ហ្នឹង សំឡេង​ដូច​ប្រាំបី​ដណ្ដប់

  5. កូនខ្មែរ ថ្ងៃសុក្រ ទី 19 ខែកញ្ញា 2008 / 3:20 ល្ងាច

    ម៉ែឪជេបាន
    ជេរឲ្យកូនល្អ
    តែកួនភាគច្រើនមិនយល់ន័យបំណងរបស់គាត់
    បែរជាជេរប្រទេចឲ្យគាត់ត្រឡប់ទៅវិញ
    ពេលខ្លះអាចកាប់សំឡាប់​ឪពុកមា្តយ​បងប្អូនទៅវិញ
    នេះហៅថាកូនអកត្តញ្ញូ។
    តែបើពួកយួនសម្លាប់ជាតិខ្លួនមិនគិត
    បែរជាឲ្យន​ក្បាល់​ ដល់ដីឡិតបាទជើងទៀតផង។
    នេះហៅថាអ្វីទៅ?

  6. ហនុមាន ថ្ងៃសៅរ៍ ទី 20 ខែកញ្ញា 2008 / 2:12 ព្រឹក

    រឿងពិត ឫ ក៏រឿងដែលបឿនធ្លាប់ ប្រដិត ដូចកាលពីមុន ? ហា ហា ហា

  7. Boeun ថ្ងៃសៅរ៍ ទី 20 ខែកញ្ញា 2008 / 7:45 ព្រឹក

    ខ្ញុំ​ម៉េច​ចេះ​ប្រឌិត​រឿង​ចឹងៗ😉

  8. Virya ថ្ងៃអាទិត្យ ទី 21 ខែកញ្ញា 2008 / 6:31 ព្រឹក

    ស្រដៀង​បទ​ចម្រៀង​មួយ​ដែល​តេ​ញ៉ែ​កូន​ជួប​ម៉ែ! ហាហាហា

  9. ហនុមាន ថ្ងៃចន្ទ ទី 22 ខែកញ្ញា 2008 / 1:05 ព្រឹក

    មិនមែនទេ virya ស្រដៀងនឹងរឿង អាសអាភាស មូយ ដែលខ្ញុំបានអាន ក្នុង ទស្សនាវដ្តី នគរធំ កាលពី បី ឆ្នាំ មុន ហាស ហាស អូច្រឡំទេ មិនមែនទេគឹទស្សនាវដ្តី ផ្សេងទែ ហា​ហា​​ហា​

  10. អេដា ថ្ងៃចន្ទ ទី 22 ខែកញ្ញា 2008 / 9:28 ព្រឹក

    ហាហាហាហាហហា

  11. Boeun ថ្ងៃចន្ទ ទី 22 ខែកញ្ញា 2008 / 5:20 ល្ងាច

    omg, បបួល​គ្នា​សើច​ខ្ញុំ​ទៅ ចាំ​មើល​ណា កម្ម​តាម​ស្នង កិកិ

  12. និមល ថ្ងៃសៅរ៍ ទី 1 ខែវិច្ឆិកា 2008 / 4:21 ល្ងាច

    មីបឿន….ម៉េចយកម៉ាក់យើងមកយាយលេងចឹង……ទះងាប់ឡូវ

  13. ទឹម បឿន ថ្ងៃសៅរ៍ ទី 1 ខែវិច្ឆិកា 2008 / 4:27 ល្ងាច

    អាវវវ! គេ​អត់​មាន​ថា​ម៉ាក់​អ្នកណា​ផង ម៉ោ​ប្រាប់​ខ្លួនឯង​ទេ​ណា ហាហាហា😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s