ទាក់ទង​នឹង​ខ្ញុំ

រក​កូន​ជួប​​ម៉ែ


ព្រឹក​ម៉ិញ​ម៉ោង​ប្រហែល​៨​ជាង ខ្ញុំ​តេ​ទៅ​មិត្ត​ខ្ញុំ។ ទូរស័ព្ទ​រោទ៍​ទូតៗ សំឡេង​ស្រួយស្រែស​និយាយ​មក។

“អាឡូ ជម្រាបសួរ!” ឮ​​សូរ​ចឹង ខ្ញុំ​ក៏​ថា​ឲ្យ
“សុភាព​ម៉េះ?” 😉 ហើយ​គាត់​ក៏​សួរ​ “ពីណា​គេ​ហ្នឹង?” ខ្ញុំ​ថា “បឿន!”
“បឿន​ណា?” ខ្ញុំ​ឆ្ងល់​ហ្មង ថា​ម៉េច​បាន​មិន​ស្គាល់​ខ្ញុំ ហើយ​នឹក​ថា​ប្រហែល​ជា​ពួកម៉ាក​មិត្រ​ខ្ញុំ​ហើយ ខ្ញុំ​ក៏​សួរ​ថា​គាត់​​ជាមិត្ត​ខ្ញុំ​ឬ​ក៏​អត់។ គាត់​ថា មិនមែន​ទេ។ ខ្ញុំ​ក៏​សុំទោស​គាត់ ហើយ​ប្រាប់​ថា​ច្រឡំ​លេខ តែ​គាត់​សួរ​ខ្ញុំ​ ថា​រក​(ឈ្មោះមិត្ត​ខ្ញុំ)​អ្ហី?
“បាទ ខ្ញុំ​រក​(ឈ្មោះ​មិត្ត​ខ្ញុំ)” ខ្ញុំ​ឆ្លើយ​ដូច​​សុភាព​វិញ 😉
“អូន​តេ​ទៅ​លេខ​០៩៨​ទៅ​ណា​” សំដី​គាត់​ផ្អែម​ណាស់ តែ​ឮ​គាត់​ហៅ​អូន​ចឹង ខ្ញុំ​សង្ស័យ​ថា​ជា​ម៉ាក់​មិត្ត​ខ្ញុំ​ហើយ​ក៏​សួរ​គាត់។
គាត់​ជាម៉ាក់​មិត្ត​ខ្ញុំ។

ចាត់ទុក​ថា​ជា​សំណាង​មួយ​បស់​ខ្ញុំ​ដែរ ដែល​ខ្ញុំ​មិន​និយាយ​ពាក្យ​អសុរស​ជាង​នេះ។ ធម្មតា និយាយ​ជាមួយ​មិត្ត​ខ្ញុំ​ហ្នឹង​មហា​ពិបាក​ស្ដាប់​ហើយ ដូច​ជា​ពាក្យ អញ, អ្ហែង, វ៉ើយ, អ្ហាស៍ អី​ជា​ដើម។ ​មែនទែន​ទៅ មិន​ចង់​និយាយ​ចឹង​ទេ តែ​មិត្ត​ខ្ញុំ​ហ្នឹង​​គេ​ថា និយាយ​ចឹង​ទៅ​វា​ស្និទ្ធស្នាល បាន​ខំ កិកិ 😉

ទំនេរ​បន្តិច បាន​អាប់ឌេត​ប្លក់​ទៀត។ សុំទោស​ផង​បាទ

Advertisements

13 thoughts on “រក​កូន​ជួប​​ម៉ែ”

  1. ម៉ែឪជេបាន
    ជេរឲ្យកូនល្អ
    តែកួនភាគច្រើនមិនយល់ន័យបំណងរបស់គាត់
    បែរជាជេរប្រទេចឲ្យគាត់ត្រឡប់ទៅវិញ
    ពេលខ្លះអាចកាប់សំឡាប់​ឪពុកមា្តយ​បងប្អូនទៅវិញ
    នេះហៅថាកូនអកត្តញ្ញូ។
    តែបើពួកយួនសម្លាប់ជាតិខ្លួនមិនគិត
    បែរជាឲ្យន​ក្បាល់​ ដល់ដីឡិតបាទជើងទៀតផង។
    នេះហៅថាអ្វីទៅ?

  2. មិនមែនទេ virya ស្រដៀងនឹងរឿង អាសអាភាស មូយ ដែលខ្ញុំបានអាន ក្នុង ទស្សនាវដ្តី នគរធំ កាលពី បី ឆ្នាំ មុន ហាស ហាស អូច្រឡំទេ មិនមែនទេគឹទស្សនាវដ្តី ផ្សេងទែ ហា​ហា​​ហា​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s