Prison Break ជារឿងភាគ ដែលធ្វើឲ្យអ្នកតាមដានជក់ចិត្តគ្រប់គ្នា និងជារឿងដែលល្បីនៅទូរទស្សន៍ FOX ថ្មីៗនេះបានចេញដល់ Season 4 និងពីរភាគទៀតហើយ។
វេនថ៍វ៉ស ម៉ីល្លឺ (Wentworth Miller) ជាតួសម្ដែងក្នុងរឿងនេះ ដែលដើរតួចជា ម៉ៃឃឺ ខូហ្វៀល (Michael Scofield) និង ដូមីនិក ពឺសែល (Dominic Purcell) សម្ដែងជា លីនខូន ប៊ឺរ៉ូស៍ (Lincoln Burrows)។ ខ្ញុំចូលចិត្ត ម៉ីល្លឺ ហ្នឹង ព្រោះរឿងណាដែលគាត់សម្ដែងសុទ្ធតែល្អមើល និងចូលចិត្តចរិតគាត់ក្នុងសាច់រឿងផង។
អ្នកដែលនៅអាមេរិក មិនបានមើលទូរទស្សន៍ ឬអត់ឌីវីឌីមើល អាចមើលនៅ http://www.fox.com/prisonbreak/
សម្រាប់អ្នកដែលចង់ដោនឡូតមើលអី អាចរកបាននៅលើអ៊ីនធើណិត ឬ សាកមើលនៅ http://www.rapid.am/cms/
ឬក៏សាកមើល តាម Hulu.com ក៏បានដែរ។ ៃវបនេះ មានកុនភាគ និង កុនខ្នាតធំច្រើនណាស់។ តែខ្ញុំមិនច្បាស់ថា នៅស្រុកខ្មែរអាចមើលឬអត់ទេ។ សាកមើលៗ។
អរគុណច្រើនបឿនដែលបានជួយប្រាប់ ព្រោះខ្ញុំស្ទើរតែភ្លេចហើយថាគេនិងបញ្ចាំង
រឿង Prison Break Season 4 ក្នុងខែកញ្ញានេះ។ មែនទែនទៅ មួយថ្ងៃៗបន់ឲ្យតែ
គេថតវាចប់ទេ ព្រោះខ្ញុំជក់ចិត្តមើលរឿងនេះពេក។ នេះជាតំណផេ្សងទៀត សំរាប់
អ្នកចូលចិត្តមើលរឿងភាគនេះ !!!!
http://gradly.net/2008/09/04/prison-break-season-4-episode-12-double-episode/
http://prison-break1.over-blog.com/
M|O|N|K|O|L: វិបសាយ hulu.com ហ្នឹងឡូយណាស់ តែអាចមើលបានតែអ្នកនៅអាមេរិក។
បងដាវីដ៖ បន់ឲ្យតែគេថតឲ្យលឿនៗដែរហ្នឹង។
លើកមុនខ្ញុំស្មានតែចប់ត្រឹម Season 3ហើយ តែមានអី មានដល់ Season 4ទៀត។ ខ្ញុំចាំមើលភាគថ្មីនេះប៉ុន្មានខែហើយ។
ឥឡូវពេលណាទំនេរៗខ្ញុំអង្គុយមើលតាំងពីដើមមកវិញ។ មើលបានពាក់កណ្តាលSeason 1ហើយ។
ខ្ញុំក៏ចូលចិត្តតួ Michael Scofield ជាងគេក្នុងរឿងនេះ។ ចង់ក្លាយដូចតួគាត់ដល់ហើយ…….ហេហេហេហេហ
ចង់ជាប់គុគដូចគាត់ដែរអ្ហកាកា 😀 និយាយលេងទេ ខ្ញុំក៏ចូលចិត្តដែរ។
អាស៊ីសិនមួយ ខ្ញុំមានតែ ១០ភាគ ពិបាករកដោនឡូតពេក។ អាស៊ីសិនបួននេះ គេថានឹងចេញឲ្យបាន២២ភាគ។
ហេហេហ, មិនមែនចង់ជាប់គុកទេ ចង់មានខួរក្បាលដូចគាត់។
ហើយអត់មានឌីវីឌីជួលទេ? អាស៊ីស៊ិន១និង២ខ្ញុំចំលងឌីវិឌីពីមិត្តខ្ញុំ រួចអា៣និង៤ខ្ញុំដោនឡូតខ្លួនឯង។ កាលពីស៊ីស៊ិន៣ ខ្ឡុំលឺថាមានបញ្ហាស្អីមិនដឹងទេ បានជាគេថតត្រឹមតែ១៣ភាគ។
ហើយមើលអាទើបចេញប៉ុន្មានថ្ងៃមុននេះរឺនៅ? មើលទៅបែបលែងនិយាយពីរឿងគុកទៀតហើយ ប្រហែលជារឿងក្រុមហ៊ុនស្អីគេនោះ។ ចាំតាមដានទៀតសិន។
ខ្ញុំអត់បានទៅរកមើលឌីវីឌីជួលអីផង ប្រហែលជាមានទេដឹង។ បញ្ហាដែលគេកាត់ពីរ២២ភាគ មកត្រឹម១៣ភាគហ្នឹង ដោយសារអ្នកនិពន្ធរឿងហ្នឹងទៅចូលរួមធ្វើបាតុកម្ម តាំងពីថ្ងៃទី ៥ វិច្ឆិកា ២០០៧ ដល់ ៨ កុម្ភៈ ២០០៨ គេហៅថា Writers Guild of America strike ។
ប្រហែលជាលែងនិយាយពីគុគទៀតហើយ តែនៅតែល្អមើលចឹង។ ខ្ញុំស្ងើចអាអ្នកនិពន្ធអស់ហ្នឹងមែនទែន អីក៏ពូកែម៉េះហ្ន៎។
ខ្ញុំក៏ចូលចិត្តមើលរឿងភាគនេះដែរ។ នៅស្រុកបារាំង ខ្ញុំបានមើល “Saison 3″ ហើយ។ ខ្ញុំបានមើលទូរទស្សន៍ ភាសាបារាំង។ ខ្ញុំចាំមើល”Saison 4” ដែលចេញក្នុងខែតុលា នៅប្រទេសបារាំង។:D
ឌុកកូ សរសេរខ្មែរបានល្អណាស់។ ចាំមើលទៅ នៅមួយខែទៀតទេ 😀
អូ!!!!ពិតជារឿងល្អមែន
thank for sharing!
បឿន ! បើចង់មើល Season 1 និង 2 ចាំខ្ញុំឲ្យខ្ចីស៊ីឌី ព្រោះកាលខ្ញុំនៅស្រុកខែ្មរ
ខ្ញុំបានទិញគ្រប់ភាគទាំងអស់ពេលចេញតំបូង។ ខ្ញុំគ្រោងទៅស្រុកខែ្មរនាចុងឆ្នាំ
នេះ អញ្ចឹង កុំបារម្ភអី ! ហើយ បើចង់បាន Season 1 ចាំខ្ញុំទាញពីអ៊ិនធ័រណេត
ហើយដុតដាក់ក្នុងថាសឌីវីឌីឲ្យ។
អរគុណហើយបងចឹង 😀 ។ ចាំខ្ញុំខ្ចីបងចុះអ៊ីចឹង តែបើអត់មាន មិនបាច់ពិបាកដោនឡូតទេ។
និយាយអ៊ីចឹង Season 4 ចេញភាគ៣ហើយ។ ដោនឡូតបាន ៩០ភាគរយហើយ 😀
But I think the season 4 not so hot and hit as 1 & 3, I like the last episode of the season 3 the most.