ដំឡើង​ម៉ាស៊ីន​បោះពុម្ព​​ដែល​អត់ Driver ជាមួយ​វិស្តា


អ្នក​ប្រើវិស្តា​ប្រហែល​ជាមាន​ការលំបាក​ខ្លះ​ជាមួយ​ Driver ប៉ុន្តែ​បញ្ហា​ខ្លះ​ក៏​អាច​ដោះស្រាយ​បាន​ដែរ។ យ៉ាងណាម៉ិញ​ម៉ាស៊ីន​បោះពុម្ព​របស់​ខ្ញុំ​ម៉ាក HP ស៊េរី Deskjet 3325 ក៏​មាន​បញ្ហា​ជាមួយ Driver នេះ​ដែរ ដោយ​វា​មិនមាន Driver សម្រាប់​ម៉ាស៊ីន​នេះ​សម្រាប់​ប្រើ​លើ​វិស្តា​ទេ។ ប៉ុន្តែ​បើ​យើង​ចូល​ទៅ​វិបសាយ​របស់​ក្រុមហ៊ុន HP យើង​នឹង​បាន​ទទួល​ដំណោះស្រាយ​បញ្ហា​នេះ​យ៉ាង​ងាយស្រួល។

មាន​វិធី​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ គឺ​ប្រើ Alternative Driver ។ Alternative Driver ជា​ការប្រើ Driver របស់​ម៉ាស៊ីន​ស៊េរី​ផ្សេង សម្រាប់​ម៉ាស៊ីន​មួយ​ទៀត ដើម្បី​ឲ្យ​ម៉ាស៊ីន​មួយ​ទៀត​អាច​ប្រើ​បាន​ដែរ។

វិធី​ដំឡើង Alternative Driver in Vista

ខ្ញុំ​សូម​លើក​យក​ម៉ាស៊ីន​បោះពុម្ព​របស់​ខ្ញុំ ស៊េរី Deskjet 3325 មក​ធ្វើ​ជា​ឧទាហរណ៍។

  1. កុំ​ទាន់​ភ្ជាប់ USB ម៉ាស៊ីន​បោះពុម្ព​ទៅ​កុំព្យូទ័រ​របស់​យើង
  2. ចូល​ទៅ Printer Folder ដោយ​ចុច Vista logo ឬ Start > Control Panel > នៅ​លើ Hardware and Sound ចុច​លើ Printer ។ បើ​មើល​ក្នុង Classic View ចូល Printer
  3. ចុច​លើ Add a printer
  4. Add a local printer
  5. In printer port យក LPT1:(Printer port) រួច​ចុច Next
  6. នៅ​លើ Manufacturer រើស​យក HP និង​លើ Printer រើស​យក Alternative printer របស់​ម៉ាស៊ីន​បោះពុម្ព​របស់​យើង។ ម៉ាស៊ីន​បោះពុម្ព​របស់​ខ្ញុំ (HP deskjet 3325) Alternative Driver គឺ HP deskjet 3500 ។ Alternative នេះ អាច​មើល​នៅ​វិបសាយ​របស់ HP ។ ប្រសិន​បើ​ម៉ាស៊ីន​បោះពុម្ព​របស់​យើង​អត់​មាន Driver ទេ គេ​នឹង​ណែនាំ​យើង​ឲ្យ​ប្រើ Alternative driver នេះ ដូច្នេះ​មិន​លំបាក​ទេ។
  7. កន្លែង Printer name យើង​អាច​ដាក់​ឈ្មោះ​ម៉ាស៊ីន​បោះពុម្ព​របស់​យើង ព្រោះ​ពេល​ដែល​យើង​ដំឡើង ឈ្មោះ​នេះ​វា​យក​តាម Alternative printer ។ ខ្ញុំ​ដូរ​ពីរ HP deskjet 3500 series មក HP deskjet 3325 ។
  8. បន្ទាប់​ពី​វា​ប្រាប់​ថា ម៉ាស៊ីនបោះពុម្ព​របស់​យើង​បាន​ដំឡើង​រួច​ហើយ យើង​​ត្រូវ​ដោត USB ម៉ាស៊ីន​បោះពុម្ព​ទៅ​កុំព្យូទ័រ
  9. ដោត​រួច វា​នឹង​ប្រាប់​ថា​រកឃើញ​ម៉ាស៊ីនបោះពុម្ព​របស់​យើង និង​តម្រូវ​ឲ្យ​យើង​ដំឡើង Driver ត្រង់​នេះ យើង​ត្រូវ Cancel ដោយ​មិន​ដំឡើង​ទេ តែ​ចូល​ទៅ Printer folder និង​ចុច​ប៊ូតុង​ខាងស្ដាំ​របស់ Mouse យក Properties និង​ចូល​ទៅ Port tab ដើម្បី​​ប្ដូរ Port ពី LPT1 ទៅ Port USB វិញ រួច​ចុច Apply ។
  10. រួច​យើង​អាច​សាកល្បង​បោះពុម្ព​បាន

អាច​មើល​វិធី​ដំឡើង​នេះ​នៅ​វិបសាយ​របស់ HP សម្រាប់​ម៉ាស៊ីន​បោះពុម្ព​ផ្សេងៗ​ទៀត ឬ​បើ​មិន​ឃើញ​ម៉ាស៊ីន​បោះពុម្ព​របស់​យើង​នៅ​ក្នុង​តារាង​នោះ​ទេ សូម​ចូល​ទៅ​ទំព័រ Driver & Download របស់​វិបសាយ​នោះ រួច​វាយ​ឈ្មោះ​ម៉ាស៊ីន​របស់​យើង​ដើម្បី​រក ឧទាហរណ៍ deskjet 3325 ។

4 thoughts on “ដំឡើង​ម៉ាស៊ីន​បោះពុម្ព​​ដែល​អត់ Driver ជាមួយ​វិស្តា

  1. Virya ថ្ងៃចន្ទ ទី 25 ខែសីហា 2008 / 10:09 ព្រឹក

    ចុះ​បើ​អត់​ Driver ជាមួយ 2003 Server ធ្វើ​ម៉េច​ទៅ​បឿន?

  2. Posoky ថ្ងៃចន្ទ ទី 25 ខែសីហា 2008 / 1:46 ល្ងាច

    ហេហេ ប្រញាប់វែងឆ្ងាយម្លេះ នេះសំរាប់ធម្មតាៗសិន និយាយអីចឹងល្បងវិស្តា ដាក់ទៅអូតូ ស្គាល់ហើយអាប់ដេត អោយស្រេចតាម៉ងមិនបាច់ចាំ ដោនឡូដ drivers តែកុំភ្លេចដោត RJ45 ផង​😀 ។

  3. ទឹម បឿន ថ្ងៃអង្គារ ទី 26 ខែសីហា 2008 / 4:13 ល្ងាច

    យ៉ា៖ Server 2003 មាន Driver បស់​វា​តើ​អ្ហី?

    សុគី៖ បស់​ខ្ញុំ​ដោត​ម៉េច​ក៏​មិន​ទៅ​ដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s