សុភ័ក្ត្រ​វាយប្រហារ​ដោយ​ផេងជី


សុភ័ក្ត្រ អ្នក​ប្រើ​ប្លក់​ដ៏​យូរ​ម្នាក់ ដែល​ប្រើ​ពី​​ឆ្នាំ​២០០៥​មក ត្រូវបាន​ចោទ​ប្រកាន់​ដោយ ផេងជី ដែល​ទើប​ប្រឡូក​ចូល​ក្នុង​ពិភពប្លក់​រយៈពេល ៣​ ៤ខែ ថា​បាន​ជេរ​ប្រមាថ​នៅ​ប្លក់​ផ្ទាល់​ខ្លួន​របស់​គេ។

Comment ដែល​ប្រើ​ពាក្យ​អសុរស​ដែល​បាន​ដាក់​លើ​ “កម្មសិទ្ធបញ្ញា​របស់វិទ្យុអាស៊ីសេរី” (៧ សីហា ២០០៨) ​ប្លក់ ផេងជី និង​ដាក់​ឈ្មោះ​អ្នក​ខំមិន “វិទ្យុ​អាស៊ីសេរី​និយាយ​សេរី” ត្រូវ​បាន​ផេងជី អះអាង​ថា​ជា comment របស់​សុភ័ក្ត្រ តាម​រយៈ​អាយភី​ដូច​គ្នា​នឹង​អាយភី​របស់​សុភ័ក្ត្រ។

សុភ័ក្ត្រ​​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ ស្រប​ពេល​ដែល​ផេងជី​កំពុង​វាយប្រហារ​ធ្ងន់ៗ​មក​លើ​ខ្លួន និង​បាន​ដាក់​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​លើ​ប្លក់​របស់​គេ ដែល​ធ្វើ​ឲ្យ​មាន​អ្នក​មក​បន្តុប​បន្ថែម​លើ​ប្រធាន​បទ​នេះ​កាន់​តែ​ខ្លាំង​ទៅៗ ជា​ពិសេស ចារជន។

ផេងជី​បាន​ដាក់​អត្ថបទ​វាយប្រហារ​បន្ថែម​ទៀត ចំណងជើង “មានអ្នកប្រកាសសង្គ្រាម​ក្នុង​ប្លក់​ខ្ញុំ” (១២ សីហា ២០០៨) ដែល​យក​ខំមិន​​អះអាង​មួយ​​របស់​អ្នក​ដែល​ដាក់​ខំមិន​ជា​ឈ្មោះ “វិទ្យុ​អាស៊ីសេរី​និយាយ​សេរី” ហើយ​ប្រាប់​ថា​ខ្លួន​​ឈ្មោះ​ ដិន និង​បាន​ថា​ខ្លួន​មិន​មែន​ជា​សុភ័ក្ត្រ។

អត្ថបទ​មួយ​ទៀត “មានអ្នកប្រកាសសង្គ្រាម​ក្នុង​ប្លក់​ខ្ញុំ ភាគ​ទី​២” (១៣ សីហា ២០០៨) លើក​យក​ខំមិន​របស់​លោក ដិន ដែល​ទើស​ភ្នែក​នឹង​អ្នក​ប្លក់ ផេងជី ម្នាក់​នេះ​ដែល​យល់ច្រឡំ​លើ​សុភ័ក្ត្រ ដោយ​នៅ​តែ​អះអាង​​ថា​ខ្លួន​មិនមែន​ជា​សុភ័ក្ត្រ​ដដែល។

ផេងជី ព្យាយាម​ចាប់​ខំមិន​របស់​លោក ដិន និង​យក​មក​វិភាគ​នៅ​អត្ថបទ​របស់​ខ្លួន​មួយ​ទៀត ដើម្បី​វាយ​ប្រហារ​ដល់​សុភ័កត្រ​ទៀត លើ​ចំណងជើង “មានអ្នកប្រកាសសង្គ្រាម​ក្នុង​ប្លក់​ខ្ញុំ ភាគទី៣” (១៤ សីហា ២០០៨) និង​ដើម្បី​បង្ហាញ​អាយភី​នោះ​ឲ្យ​កាន់​តែ​ច្បាស់​ផង។

និង​ចុងក្រោយ បន្ទាប់​ពី​បាន​ភស្តុតាង​បញ្ជាក់​ពី​អាយភី​របស់​សុភ័ក្ត្រ​ពី​វិបសាយ​មួយ​ចំនួន​របស់​ថៃ ផេងជី ក៏​ដាក់​អត្ថបទ​មួយ​ទៀត​ភ្លាម គឺ “មានអ្នកប្រកាសសង្គ្រាម​ក្នុង​ប្លក់​ខ្ញុំ ភាគបញ្ចប់” (១៤ សីហា ២០០៨) ដែល​ចាត់ទុក​ថា​ជា​អត្ថបទ​បញ្ជប់​របស់​ខ្លួន​ចំពោះ​ការវាយ​ប្រហារ​មក​លើ​សុភ័ក្ត្រ​ឲ្យ​សារណជន​បាន​ឃើញ។

ការ​ដាក់​អត្ថបទ​វាយ​ប្រហារ និង​​មាន​ខំមិន​​គាំទ្រ​មួយ​នាក់​ពីរ ពិសេស​អ្នក​ដែល​ឈ្មោះ ចារជន ធ្វើ​ឲ្យ ​ផេងជី មាន​កម្លាំង​ចិត្ត​ក្នុង​ការវាយ​ប្រហារ​សត្រូវ​របស់​ខ្លួន​យ៉ាង​ចាស់​ដៃ ដោយ​មិន​ស្ដាប់​ហេតុផល​របស់​អ្នក​ដែល​លំអៀង​ទៅ​ខាង​សុភ័ក្ត្រ ឬ​ព្យាយាម​បញ្ជាក់​ថា​មិន​មែន​ជា​សុភ័ក្ត្រ​ដែល​ខំមិន​អសុរស​នោះ។

សុភ័ក្ត្រ​ដែល​កំពុង​នៅ​ប្រទេស​ថៃ មិន​ទាន់​ដឹង​រឿង​នេះ​នៅ​ឡើយ ដោយ​ចេញ​ទៅ​បំពេញ​ការងារ​របស់​ខ្លួន​តាំង​ពីរ​ថ្ងៃ​ទី​៩ តែ​ត្រូវ​ស្នាក់​នៅ​ក្រុង​សៀមរាប​រយៈពេល​៣​ថ្ងៃ និង​ចេញ​ទៅ​ថៃ​​នៅ​ថ្ងៃ​ទី​១១។ដោយសារ​សុភ័ក្ត្រ​ចេញ​ទៅ​ឆ្ងាយ​ពី​អ៊ីនធើណិត ទើប​យើង​មិន​អាច​ទាក់ទង​បាន។ វីរិយា បាន​ព្យាយាម​ផ្ញើសារ​ទៅ​ទូរស័ព្ទ​ដៃ​របស់​សុភ័ក្ត្រ តែ​មិន​បាន​សម្រេច។

ខ្ញុំ​រវល់​មិន​បាន​ចូល​ទៅ​បញ្ជាក់​នៅ​ប្លក់​របស់​ផេងជី​ចាប់​ពី​មាន​ការចោទ​នេះ​ភ្លាម តែ​​​​​ជួស​មុខ​ឲ្យ​សុភ័ក្ត្រ ខ្ញុំ​សូម​បញ្ជាក់​ខ្លះៗ​នៅ​ទី​នេះ។

ផេងជី បាន​អះអាង​ថា​ខំមិន​ដែល​សរសេរ​ដោយ​លោក ដិន ជា​ខំមិន​របស់​សុភ័ក្ត្រ​ដោយ​សំអាង​លើ​អាយភី​ដូច​គ្នា ដោយ​បញ្ជាក់​ថា​ខ្លួន​​ធ្វើការ​នៅ កន្លែង​ផ្ដល់​សេវាកម្ម​អ៊ីនធើណិត ផង និង​ដឹង​ច្បាស់​ពី​អាយភី​នេះ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ឃើញ​គាត់​បញ្ជាក់​​ករណី​ដែល​អាយភី​ដូច​គ្នា​សោះ។ ខ្ញុំ​សូម​ពន្យល់​ពី​អាយភី​នៅ​ខាងក្រោម​នេះ​បន្តិច ដើម្បី​យោង​ដល់​មតិ​​ខាងក្រោម​ទៀត​របស់​ខ្ញុំ។

អំពី​អាយភី (IP):

ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា​អ៊ីនធើណិត​នៅ​កម្ពុជា មិន​ចិត្ត​ល្អ​ចែក​អាយភី​ឲ្យ​ប្រើ​ម្នាក់​មួយ ដូច​នៅ​ប្រទេស​ជឿនលឿន​ផ្សេង​ទៀត​នោះ​ទេ។ ប្រសិន​បើ​យើង​មើល​នៅ​ក្រដាស​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​នោះ យើង​នឹង​ឃើញ​គេ​ដាក់ Package 128Mb អត់ public IP, 512Mb មាន public IP មួយ 1Mb មាន public IP ២ ជា​ដើម។ តើ​អ្វី​ជា ​Public IP?

Public IP ជា​អាយភី​​សម្រាប់​ប្រើភ្ជាប់​ទៅ​អ៊ីនធើណិត​ដែល​ផ្ដល់​ដោយ ISP (ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធើណិត) នៅ​ពេល​ដែល​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធើណិត​បាន​ផ្ដល់ ​Public IP នេះ​មួយ​ដល់​គេ គេ​អាច​ភ្ជាប់​ទៅ​អ៊ីនធើណិត​ដោយ​ផ្ទាល់​តែ​ម្ដង និង​អ្វី​ដែល​គេ​ចង់​បាន​ពី public IP នោះ​គឺ គេ​អាច​ផ្ញើ​ឯកសារ​សំខាន់ៗ​របស់​គេ​ដោយ​សុវត្ថភាព និង​អាច​ប្រើ VPN សម្រាប់​បញ្ជូន​ឯកសារ​របស់​គេ​។ នេះ​ជា​ប្រយោជន៍​សំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​ដែល​​ ទាក់ទង​ឯកសារ​គ្នា​តាម​រយៈ​អ៊ីនធើណិត។ ក្រុមហ៊ុន​ខ្លះ ដែល​តម្រូវការច្រើន​ក៏​អាច​ទិញ​អាយភី​បន្ថែម​ពី ក្រុមហ៊ុន​ផ្ដល់​សេវ៉ា​ផង​ដែរ។

តើ​យ៉ាង​ណា​ដែរ​បើ​យើង​មិន​បាន​ទទួល public IP ពី​ក្រុមហ៊ុន​ផ្ដល់​សេវា ពេល​ដែល​យើង​ទិញ package តូចៗ ដូច​ជា 64, 128 ជា​ដើម? តើ​អាច​ភ្ជាប់​ទៅ​អ៊ីនធើណិត​បាន​ទេ? ដោយ​វិធី​ណា?

មិន​មាន​បញ្ហា​អ្វី​ទេ បើ​យើង​ទិញ​​សេវា​អ៊ីនធើណិត​ពី​ក្រុមហ៊ុន​ផ្ដល់​សេវា​នេះ​ហើយ​មិន​បាន​ public IP នោះ​ក៏​យើង​អាច​ភ្ជាប់​ទៅ​អ៊ីនធើណិត​បាន​ផង​ដែរ។ ក្រុមហ៊ុន​ផ្ដល់​សេវា​នេះ គេ​ដំឡើង Server (ម៉ាស៊ីន​មេ) សម្រាប់​ផ្ដល់​សេវា​នេះ​ដល់​អ្នក​ដែល​មិន​មាន public IP តែ​​ម៉ាស៊ីន​មេ​នេះ គេ​បាន​ផ្ដល់ public IP មួយ​ដល់​វា​ដើម្បី​ឲ្យ​វា​ភ្ជាប់​ទៅ​អ៊ីនធើណិត ហើយ​ចែក​អ៊ីនធើណិត​នេះ​ឲ្យ​ម៉ាស៊ីន​ផ្សេងៗ​ដែល​អត់ public IP គឺ​អ្នក​ដែល​ទិញ​សេវា​ពី​ក្រុមហ៊ុន ហើយ​មិន​មាន public IP ដូច​​រៀបរាប់​ខាងលើ។ ក្នុង​ករណី​នេះ អ្នក​ដែល​ទទួល​អាយភី​ពី​ម៉ាស៊ីន​មេ​នោះ នឹង​ប្រើ​អាយភី​តែ​មួយ​លើ​អ៊ីនធើណិត ទោះ​ជា​អ្នក​នោះ​នៅ​ផ្នែក​ខាង​ណា​នៃ​ប្រទេស ជិត ឬ​ឆ្ងាយ​ពី​គ្នា​ក៏​ដោយ។

ករណី​សុភ័ក្ត្រ​ប្រើ​អាយភី​ជាន់​គ្នា​ជាមួយ​ម្នាក់​ទៀត

សុភ័ក្ត្រ​ប្រើ​អ៊ីនធើណិត​ពីរ​កន្លែង ពេល​គេ​នៅ​ផ្ទះ គេ​ប្រើ​សេវា​របស់ qb 013 តាម​រយៈ​ទូរស័ព្ទ​របស់​គេ និង​ពេល​ធ្វើ​ការ គេ​ប្រើ​អ៊ីនធើណិត​នៅ​កន្លែង​ធ្វើការ។

ប្រសិន​បើ​សុភ័ក្ត្រ​ប្រើ​សេវា​របស់ qb អាច​បញ្ជាក់​ថា សុភ័ក្ត្រ​មិន​​អាច​មាន public IP ប្រើ​ទេ បើ​មាន​លុះ​ណា​សុភ័ក្ត្រ​ទិញ តែ​រឿង​នេះ​​មិន​អាច​ទៅ​រួច​ទេ ព្រោះ​វា​មិន​សំខាន់​សម្រាប់​សុភ័ក្ត្រ ដែល​ភ្ជាប់​អ៊ីនធើណិត​សម្រាប់​ប្រើ​ផ្ទាល់ខ្លួន។ បើ​សុភ័ក្ត្រ​ប្រើ​អ៊ីនធើណិត​នៅ​កន្លែង​ធ្វើការ អាច​មាន​អាយភី public ប្រើ លុះ​ណា​តែ​ក្រុមហ៊ុន​របស់​សុភ័ក្ត្រ​ទិញ​អាយភី​ពី​ក្រុមហ៊ុន​ផ្ដល់​សេវា ឬ​ក្រុមហ៊ុន​ផ្ដល់​ឲ្យ។ តែ​ដូច​ខ្ញុំ​បញ្ជាក់​ខាងលើ ក្រុមហ៊ុន​កម្រ​ផ្ដល់​អាយភី public ណាស់ ព្រោះ​វា​ក៏​មាន​តម្លៃ​ថ្លៃ​ដែរ​បើ​យើង​ចង់​ទិញ។ ករណី​នេះ សុភ័ក្ត្រ​មាន​អាយភី​ជាន់គ្នា​ជាមួយ​លោក ដិន ដូច្នេះ​អាច​បញ្ជាក់​ថា បើ​គេ​ប្រើ​អ៊ីនធើណិត​នៅ​ក្រុមហ៊ុន ក្រុមហ៊ុន​របស់​គេ​មិន​មាន public IP ទេ ដូច្នេះ​គេ​ប្រើ​ម៉ាស៊ីន​មេ​រួច​តែ​មួយ​ជាមួយ ដិន។

បញ្ជាក់​ច្បាស់​ថា​មិនមែន​សុភ័ក្ត្រ

បើ​យើង​សង្កេត​មើល​ពេលវេលា​ដែល​ដាក់​ខំមិន​នៅ​ប្លក់​របស់​ផេងជី ដែល​សុភ័ក្ត្រ​ចូល​ទៅ​ខំមិន​ដំបូង​នៅ​​ថ្ងៃ​ទី​៨ មុន​ពេល​គេ​ចេញ​ទៅ​សៀមរាប​មួយ​ថ្ងៃ ដែល​ផេងជី​បាន​សេរសេរ​នៅ​ថ្ងៃ​ទី​៧ និង​ខំមិន​ដែល​ធ្វើ​ឲ្យ​ផេងជី​ចោទ​នោះ បាន​ដាក់​នៅ​ថ្ងៃ​ទី​១២ ដែល​ជា​ថ្ងៃ​សុភ័ក្ត្រ​ស្ថិត​នៅ​ប្រទេស​ថៃ​ទៅ​ហើយ។

អត្ថបទ​ដែល​ដាក់​បន្តបន្ទាប់ ស្ថិត​នៅ​ពេល​ក្រោយ​ពី​នោះ គឺ​ថ្ងៃ​១៣​មួយ និង​១៤​ពីរ​អត្ថបទ។

ផេងជី​វាយប្រហារ​សុភ័ក្ត្រ ដោយ​មិន​ទុក​ឱកាស​ឲ្យ​សុភ័ក្ត្រ ឬ​អ្នក​ផ្សេង​បកស្រាយ​​ឡើយ ដែល​បន្ត​ពី​រឿង​តូច មក​ជា​រឿង​កាន់​តែ​ធំ និង​ធ្វើ​ឲ្យ​អ្នក​ផ្សេង​យល់​ច្រឡំ​តាម​ខ្លួន។

សុភ័ក្ត្រ​ជា​មនុស្ស​ដែល​ធ្លាប់​មាន​សំដី​ខ្លាំង​មួយ​ចំនួន​នៅ​តាម​ប្លក់ ប៉ុន្តែ​សុទ្ធ​តែ​មាន​ហេតុផល​ត្រឹមត្រូវ ហើយ​គេ​មិន​មែន​ជា​មនុស្ស​លាក់មុខ​មិន​ទទួល​ខុសត្រូវ​ដូច​ដែល​ផេងជី​ចោទ​នោះ​ទេ។ ប្រកាស​ចុងក្រោយ​ដែល​ផេងជី​ដាក់​បញ្ជាក់​ពី​អាយភី​នោះ បាន​បញ្ជាក់​យ៉ាងច្បាស់​ថា គេ​មិន​ដែល​លាក់​ឈ្មោះ ទោះ​ជា​ទៅ​ទីណា​ក៏​ដោយ ដែល​ធ្លាប់​មាន​ទាំង​ថៃ​មក​ជេរ​គម្រាម​ដល់​ប្លក់​របស់​គេ​បន្ទាប់​ពី​គេ​ទៅ​ខំមិន​នៅ​លើ​វិបសាយ​របស់​ថៃ​ជា​ដើម។ រឿង​នេះ​នឹង​បញ្ជាក់​ច្បាស់​បន្ទាប់​ពី​គេ​វិល​ត្រឡប់​មក​ពី​ថៃ​វិញ ហើយ​ផេងជី​នឹង​ស្ដាយ​ក្រោយ​ ដែល​យក​ហេតុផល​មិន​ច្បាស់​លាស់​មួយ មក​វាយ​ប្រហារ​ដោយ​គ្មាន​ញញើត​ដៃ​ដូច្នេះ។

ខ្ញុំ​ហ៊ាន​អះអាង​ថា​អ្នក​ដែល​ខំមិន​នោះ​មិនមែន​សុភ័ក្ត្រ ហើយ​ជា​អ្នក​ឈ្មោះ ដិន​ នោះ​ពិត​ប្រកដ។ ដូច្នេះ សូម​អ្នក​ដែល​យល់ច្រឡំ​នឹង​សុភ័ក្ត្រ​ពិចារណា​រក​ការពិត និង​ផ្ដល់​យុត្តិធម៌​ដល់​សុភ័ក្ត្រ ដែល​មិន​ទាន់​បាន​ដឹង​រឿង​នេះ​នៅ​ឡើយ។

សម្រាប់ខ្មែរ, ទឹម បឿន

48 thoughts on “សុភ័ក្ត្រ​វាយប្រហារ​ដោយ​ផេងជី

  1. ផេងជី ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 2:02 ល្ងាច

    ទឹមបឿន! ទោះយ៉ាងណាក៏ខ្ញុំមិន​ស្តាយ​ក្រោយ​ដែរ ព្រោះតែសំដីមួយឃ្លា​នេះ
    “ខ្ញុំ​ថា​គ្មាន​បញ្ហា​ទេ ដរាប​ណា​យើង​ដាក់​ឯកសារ​យោង​ឲ្យ​គេ​។ មួយ​វិញ​ទៀត​វិទ្យុ​អាស៊ី​សេរី (មើល​ពាក្យ​សេរី) ការ​ចែក​ចាយ​ព័ត៌មាន​បន្ត​គ្នា​គ្មាន​ចង្រៃ​អ្វី ក្រៅ​អំពី​ផ្ដល់​ចំណេះ​ដឹង​បន្ត​សម្រាប់​កូន​ខ្មែរ គ្រប់​ៗ​គ្នា​ស្វែង​យល់​បង្កើន​ចំណេះ​នោះ!”
    គឺពាក្យ “​គ្មាន​ចង្រៃ​អ្វី”

  2. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 2:09 ល្ងាច

    ផេងជី​យល់​ថា​ពាក្យ​នេះ​ធ្ងន់ធ្ងរ​កម្រិត​ណា?

    ពាក្យ​នេះ យើង​ទម្លាប់​ប្រើ​ប្រចាំ​ថ្ងៃ ជា​ពាក្យ​គ្រាម​ធម្មតា មិន​សម្ដែង​កំហឹង​នោះ​ទេ ចាស់ៗ​​មួយ​ចំនួន​​ក៏​នៅ​ប្រើ​ពាក្យ​នេះ​ញឹកញាប់​នៅ​ឡើយ។

  3. Pierra ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 3:22 ល្ងាច

    ពិតមែនហើយ ពាក្យថា “គ្មានចង្រៃអ្វី” នេះ ស្តាប់ទៅវាដូចជាមិនពិរោះមែន ប្រសិនបើយកមកប្រើក្នុងភាសាសរសរបែបនេះ​ក៏ប៉ុន្តែប្រសិនបើយើងគិតពីការប្រើជាភាសានិយាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរយើងវិញនោះ វាដូចជាមិនជាបញ្ហាចោទអ្វីធំដុំទេ។

  4. រចនា ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 3:23 ល្ងាច

    Wait for Bro. Sopheak arrival, you’ll understand it clearer! But, I’m SURE that he wont do this and WILL NEVER DO also.

  5. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 3:29 ល្ងាច

    សុភ័ក្ត្រ​ជា​មនុស្ស​ដែល​ចូលចិត្ត​សរសេរ​ជា​ភាសា​និយាយ ខ្ញុំ​ក៏​ប្រើ​ញឹកញាប់​ដែរ

  6. Pierra ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 3:37 ល្ងាច

    យល់ស្រប…ការប្រើភាសាខុស ឬត្រូវ​ សមរម្យ​ ឬឆ្គង គឺស្ថិតលើអ្នកបកស្រាយ យើងមិនអាចវាយតំលៃទៅលើមនុស្សម្នាក់ ដោយគ្រាន់តែធ្វើការសន្និដ្ឋានទៅ លើការប្រើប្រាស់ភាសារបស់គេបានទេ៕

  7. ផេងជី ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 4:29 ល្ងាច

    OK ពាក្យ​ចង្រៃជាពាក្យ​សាមញ្ញ ចឹងទៅមើលចារជនវិញថា​យ៉ាងណាដែរ?
    http://charakchun.wordpress.com/

  8. ផេងជី ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 4:40 ល្ងាច

    បញ្ហាធំគឺមិន​មែន​សុភ័ក្រ្តទេ តែជា លោកដិន ដែលប្រើ IP: 203.109.129.129
    តើលោកអាចឲ្យលោកដិន​បកស្រាយ​ប្រាប់​បងប្អូន​យើង ថាគេជាអ្នកណា​ឲ្យ​ប្រាកដ?
    ខ្ញុំ​នឹង​ទៅ​ក្រុម​ហ៊ុន​ Online ឲ្យ​គេ​តាមដាន​នូវ​ភាព​អាណាធិបតេយ្យនេះ
    គ្មានទេ​ការ​យក​រួច​ខ្លូន​របស់​ លោក​ដិន! ហើយក៏គ្មាន​ដែរនូវ​ការ​ដោះសារ​យក​រួច​ខ្លួន​នូវ​ម្ចាស់ IP: 203.109.129.129 នេះ
    ទោះជាយ៉ាងណា អ្នកដែល​ប្រើ IP នេះ​គឺ​មិន​អាច​រួច​ខ្លូនទេ ខ្ញុំ​នឹង​លេង​តាម​ផ្លូវ​ច្បាប់​វិញ
    បើ​ IP មានភាពរញ៉េរញ៉ៃ ដូចអ្នកទាំង​អស់​គ្នា​គិត មិន​បាច់​បង្កើត​មក​ធ្វើ​អី​នោះ​ទេ។
    អញ្ចឹង​មនុស្ស​ទាំង​អស់​ អាច​ជេរគ្នា​យ៉ាង​សប្បាយ​ដោយ​មិន​បាច់​ខ្លាច​ច្បាប់​នោះ​ទេ។
    បន្ទាប់​មក​ខ្ញុំ​នឹង​ទៅ​ TC ជាជំរើសចុង​ក្រោយ

  9. Pierra ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 5:15 ល្ងាច

    To Comment 7.

    សូមប្អូនប្រយ័ត្នសំដី ក្នុងការប្រើភាសា…តាមពិតទៅបងគ្រាន់តែអាន អត្ថបទនោះដោយចៃដន្យ ហើយក៏ចូលរួមផ្តល់ជាយោបល់ខ្លះទៅ។ តើនរណាខ្លះជាពួកចង្រៃនោះ? សូមម្ចាស់ប្លុកចារជន លុបឈ្មោះបងចេញជាបន្ទាន់!

    Pierra
    Economy and Trade Analyst
    Embassy of the Republic of Korea

  10. ស្រីភា ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 5:34 ល្ងាច

    រឿងវានឹង​បញ្ជាក់​អោយ​កាន់​តែ ច្បាស់​ពេល​ដែល​បងសុភក្រ្ត័ត្រឡប់
    មកវិញ!បើគាត់មិនទាន់ត្រឡប់មកវិញទេគឺមិនអាចមានអ្នកណាម្នាក់
    បង្អាប់រឺកាន់ជើងគាត់បានដែរ!
    ស៊ីសងចាំគាត់វិលត្រឡប់មកវិញ។
    ខ្ញុំ​ធ្លាប់បានអានពាក្យប្រកែកគ្នានៅក្នុងប្លក់មួយចំនួនរបស់បងភាក់
    ដែលក្នុងនោះក៏មានខ្ញុំម្នាក់នៅក្នុងនោះដែរ។
    គឺក្នុងខមមិនរបស់គាត់គឺមិនបានជេរឺនិយាយពាក្យអញចំពោះរឿងដែល
    គេមិនវាយប្រហារលើគាត់ទេ។
    នេះមិនមែនជាការកាន់ជើងទេតែខ្ញុំនិយាយនូវអ្វីដែលខ្ញុំបានធ្លាប់អាន
    ក្នុងការប្រកែកគ្នាដ៏ធំមួយក្នុងប្លក់។
    សូមបងៗរង់ចាំបងភាក់ត្រឡប់មកវិញនឹងច្បាស់ជាមិនខានទេ!

  11. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 5:41 ល្ងាច

    សុំ​សំណូមពរ ចារជន លុប​ឈ្មោះ​របស់​លោក Pierra ចេញ​តាម​ខំមិន​ទី ៧ ។ បើ​ទោះ​ជា​ថា​បក្សពួក ឬ​មិន​បក្សពួក​យ៉ាង​ណា​ក៏​ដោយ តែ​ខ្ញុំ​ទើប​តែ​ឃើញ​គាត់​ខំមិន​នៅ​ទី​នេះ​​លើក​ទីមួយ ហើយ​មិន​ដែល​ស្គាល់​គាត់​ពី​មុន​ឡើយ។

    សូម​អរគុណ

  12. ស្រីភា ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 6:24 ល្ងាច

    បងបឿនៈ​ប្អូនដូចជាវង្វេងអស់ហើយនៀក៎!!
    តែកំពុងតែពិនិត្យIPហើយបង!
    ប្ងូនទើបតែចាប់អារម្មណ៍ត្រង់គេនិយាយពីអាយភី!
    ពិតណាស់អាយភីបងភាក់និងអាយពីលោកដិននោះគឺ
    វាមិនច្បាស់ដូចគ្នា!
    សង្ឃឹមថាវាមិនដូចគ្នាទេ!
    បងចូលទៅមើលក្នុងប្លក់បងផេងជីទៅបង!

  13. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 7:04 ល្ងាច

    ភា​មិន​បាច់​សង្ស័យ​នោះ​ទេ។ ពេល​នេះ​សុភ័ក្ត្រ​នៅ​ថៃ គេ​នឹង​មក​ឆាប់ៗ​នេះ។

  14. ស្រីភា ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 7:39 ល្ងាច

    ប្អូនបន់អោយតែគាត់មកដល់ស្រុកខ្មែរឆាប់ៗដើម្បីចេញមុខកុំអោយ
    មានការស៊ីសាច់គ្នារវាងភាគីម្ខាងៗ!
    តើគាត់បានដឹងរឿងហ្នឹងហើយរឺនៅបង?
    មើលការនិយាយរបស់អ្នកមួយចំនួនគឺបាតសង្គមចំតែម្តង!
    អញៗៗៗពេញមាត់!អត់ត្រូវសោះ!

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 7:49 ល្ងាច

    សុភ័ក្ត្រ​មិន​ទាន់​ដឹង​រឿង​នេះ​ទេ។ យើង​ខំ​ទាក់ទង​ទៅ តែ​មិន​បាន។ អត់​ទាំង​ទូរស័ព្ទ អត់​ទាំង​អនឡាញ។

    បើ​សុភ័ក្ត្រ​នៅ ច្បាស់​ជា​មិន​ទុក​ឲ្យ​គេ​ដៀល​ថា​អា​ថោក អា​ចង្រៃ​ដូច្នេះ​ទេ ប្អូន​ឯង​ធ្លាប់​ស្គាល់​សុភ័ក្ត្រ​ស្រាប់​ហើយ។ តែ​មិន​អី​ទេ គេ​ថា​យ៉ាងម៉េច​ក៏​ថា​សិន​ចុះ ពេល​ក្រោយ​គេ​គង់​តែ​ដឹង​ស​ខ្មៅ​មិន​ខាន។

  16. sphea ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 8:25 ល្ងាច

    ពិត​ណាស់​ប្អូន​ពិត​ជា​ធ្លាប់ស្គាល់ពាក្យ​និយាយ​ស្តី របស់​បងភក្រ្ត័មែន!
    តាម​ការ​ពិត​ទៅ ធ្វើ​ជាមនុស្ស​ត្រូវ​មាន​ការគិតមុននឹងហារមាត់
    ជេរ​នរណាម្នាក់!ភាពថ្ងៃថ្នូររបស់មនុស្សគឺនៅត្រង់មាត់នេះឯងដែលសំខាន់នោះ!
    បងកុំទាន់អោយគាត់ដឹងរឿងនេះអី!ចាំគាត់អង្គុយបាត់ហត់សិនសឹម
    ជំរាបដល់គាត់!

  17. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 9:21 ល្ងាច

    ពុធ្ធោ!! ធ្លាយ​មក​ដល់​នេះ​ទៀត…!! ​នេះ​រយៈពេល​ជិត​មួយ​អាទិត្យ​ហើយ​នៅ​តែ​មិន​ទាន់​ឃើញ​ចម្លើយ​ទៀត​… អស្ចារ្យ​ហើយមិត្រ​ៗ​ទាំង​ឡាយ ។ នេះ​បើ​កុំ​តែ​ខ្ញុំ​មិន​បាន​ឆែក​អ៊ិនធើណែត​ប្រហែល​ជា​ជាប់​ឈ្មោះ​ជា​ក្រុម​ចង្រៃ​ម្នាក់​នឹង​គេ​ដែរ​ហើយ ។ លើក​នេះ​ខ្ញុំ​ហ៊ាន​និយាយ​ថា អ្នក​ប្រកាស​សង្គ្រាម​ពិត​ប្រាកដ​គឺ​ជា បង​ផេងជី​ទៅ​វិញ​ទេ ។ បង​ផេងជី ដូច​ជា​ម្ចាស់​រឿង​អាយ​ភី ពេក​ហើយ ។

    ពេល​នេះ​ខ្ញុំ​សុំ​ចូល​ខ្លួន​ទៅ​ក្នុង​ក្រុម​ចង្រៃ​ដែរ​ទៅ​ចុះ ទៅ​តាម​​ដែល​ លោក​ចារជន បាន​ចោទ​ប្រកាន់​ទៅ​លើ​មនុស្ស​មួយ​ក្រុម​ដែល​ខំ​ជួយ​រក​ហេតុផល ។ ការ​ខឹង​ច្រឡោត​តោត​តូង​របស់​បង​ផេងជី ដូច​ជា​ហួស​ហេតុ​ពេក​ហើយ ចិត្ត​នៅ​តែ​មានះ​យក​តែ​មែន​ទែន ហើយ​បណ្ដោយ​ឲ្យ​ជន​មិន​ស្គាល់​មុន យ៉ាង​លោក​ដិន លោក​ចារជន និង​អ្នក​ប្ដូរ​ID ចុះ​ឡើងៗ និយាយ​ពាក្យ​គ្មាន​សុជីវធម៌​ទៅ​លើ​មនុស្ស​ស្លូត​ត្រង់​យ៉ាង​អយុត្តិធម៌ ។ ខ្ញុំ​សូម​ផ្ដាំ​តាម​រយៈ​ខំម៉ិន​នេះ​ទៅ​ចុះ​ណា៎ បង​ផេង​ជី បង​នឹង​មាន​ការ​ស្ដាយ​ក្រោយ​ជា​មិន​ខាន​រាល់​ការ​ចោទ​ប្រកាន់​ទៅ​លើ​សុភ័ក្ត្រ ។

    បី​បួន​ខែ​មែន​ទេ???? ប្លក់​បង​ដូច​នៅ​ក្មេង​ខ្ចី​ពេក​ហើយ!!! ពី​មុន​ម្ដេច​ក៏​ខ្ញុំ​នឹក​មិន​ឃើញ​ទៅ​មើល​ខំម៉ិន​ក្នុង​ប្លក់​ខ្ញុំ​អ៊ីចឹង ឥឡូវ​ទើប​បាន​ភ្លឺ​ភ្នែក!! តាម​រយៈ​មើល​រូប​ដែល​បង​វី (vphoto) បាន​ print screen!! ម៉ែ!! ដល់​ចូល​ទៅ មើល​ប្លក់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ហេតុ​អ្វី​ក៏​សុភ័ក្ត្រ​ច្រើន​ម៉្លេះ​ណ៎!! បង​ប្អូន​មាន​ដឹង​ទេ​ថា ខំម៉ិន​ក្នុង​ប្លក់​ខ្ញុំ​ គឺ​ពេល​ខ្លះ សុភ័ក្ត្រ​ប្រើ​ឈ្មោះ ជា​បូរាណ ឈ្មោះ​ឆរដា ឈ្មោះ​បេ​ ចន្ត្រា ។ល។!!! អស់​ទាស់ម៉ង​បង​អើយ! ចំឡែក​ណាស់​សុភ័ក្ត្រ​ប្រើ​ឈ្មោះ​ច្រើន​ម៉េះ កាន់​តែ​អស្ចារ្យ​ទៀត ប៉ុន្មាន​ថ្ងៃ​មុន​នេះ សុភ័ក្ត្រ​បាន​ប្រើ​ឈ្មោះ វិទ្យុអាស៊ីសេរី​ទៅ​វាយ​ប្រហារ​ប្លក់​បង​ផេង​ជី ដោយ​និយាយ​យ៉ាង​ពួក​បាត​ផ្សារ​ទៀត ។ នេះ​ជា​ចំណុច​គួរ​ពិចារណា …

    បង​ផេង​ជី បង​ជា​គណនេយ្យករ (និង​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុនISP មួយ) ម្នាក់​ដែល​ចូល​ចិត្ត​សរសេរ​ប្លក់ ហើយ​ខ្ញុំ​ក៏​រីករាយ​ដែរ​ដែល​ពី​មុន​មក​មិន​ទាន់​មាន​ គណនេយ្យករ ណា​មក​សរសេរ​ប្លក់​គ្រាន់​ចែក​រំលែក​បទពិសោធន៍​​អំពី វិជ្ជា​គណនេយ្យ​នេះ ។ ព្រោះ​ខ្ញុំ​ក៏​ជា​​អ្នក​ចូល​ចិត្ត​គណនេយ្យ​នេះ​ដែរ ថ្វី​ត្បិត​ខ្ញុំ​មិន​ជំនាញ​ខ្លាំង​​ក៏​ដោយ ។ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន ការ​ដែល​បាន​ស្គាល់​បង ព្រោះ​សង្ឃឹម​ថា​បាន​ស្វែង​យល់​ពី​អត្ថបទ​ជា​ច្រើន​ពី​បង ។ ទោះ​បី​ជា​ពេល​នេះ ខ្ញុំ​ហ៊ាន​និយាយ​ថា​បង​ពិត​ជា​ឆោត ចំពោះ​រឿង​អាយភី​ជាន់​គ្នា​នេះ …. តែ​បើ​រឿង​ហេតុ​យ៉ាង​ណា ឬ​បង​ចាញ់​ក្នុង​រឿង​នេះ​ក៏​ដោយ​ខ្ញុំ​នៅ​តែ​គោរព​រាប់អាន​បង ក្នុង​នាម​ជា​រៀម​ច្បង​ដដែល ។

    ឆ្លើយ​តប​ comment ទី​១៦ (ស្រីភា) សុភ័ក្ត្រ​បាន​ដឹង​រឿង​នេះ​តាំង​ពី​ម្សិល​មិញ​ម៉្លេះ! ខ្ញុំ​ទាក់​ទង​គាត់​បាន​បន្តិច chit chat តាម​ធម្មតា … ខ្ញុំ​ក៏​យល់​ដែរ​ថា​រឿង​នេះ ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​មួយ ។ ជាង​ពីរ​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​សរសេរប្លក់ នេះ​ជា​ប្រធាន​បទ​ដែល​ខ្ញុំចាប់​អារម្មណ៍​ជាង​គេ ក្រៅ​ពី​អក្សរសាស្ត្រ ការ​កម្សាន្ត និង​ភាព​យន្ត ។ សុភ័ក្ត្រ​ចូល​ខំម៉ិន​ក៏​មិន​សំខាន់​ទៀត​ដែរ… យក​ល្អ​គួរ​តែ​មាន​ការ​ណាត់​ជួប​មួយ​ឬ​យ៉ាង​ណា ដើម្បី​បង​ផេងជី បាន​ភ្លឺ​ភ្នែក ការ​ដែល​មាន​អាយ​ភី​ជាន់​គ្នា​នេះ ។

    …ពី​ចម្ងាយ ខ្ញុំ​នឹង​មក​តាម​ដាន​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត

    ណារដ្ឋ

  18. naraths ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 9:26 ល្ងាច

    កែ​តម្រូវ៖
    ជួរ​ទី៥ ម្ចាស់=> ច្បាស់
    ជួរ​ទី៩ មុន => មុខ

  19. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 10:24 ល្ងាច

    សង្ឃឹម​ថា​អ្វីៗ​នឹង​បាន​ប្រ​សើរ​ឡើង!

  20. sphea ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 10:32 ល្ងាច

    អូហ៍តា!គាត់ដឹងហើយ?
    ថាមិនទាន់ចង់អោយគាត់អោយដឹងព្រោះគាត់ត្រូវធ្វើដំនើរពីនាយគឺ
    ចង់អោយគាត់បាត់ហត់សឹមប្រាប់គាត់!តែបើគាត់ដឹងក៏ល្អដែរ!
    ណាត់ជួបរឺតា?
    ប្រយ័ត្នបន្តិចណាតាអើយ!ព្រោះឃើញហេតុការណ៍ដូចជាមិនស្រួល
    ទេ!

  21. soursdey ថ្ងៃ​ព្រហស្បតិ៍ ទី 14 ខែសីហា 2008 / 10:52 ល្ងាច

    wow, kert reung thom mles. IP chorn knear, songsai prer internet nov internet cafe deng.

  22. Virya ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 12:28 ព្រឹក

    ជុំ​ៗ​គ្នា​និយាយ​វែក​ញែក​រក​ការពិត​ និង​ព្យាយាម​ជួយ​អ្នក​វង្វេង​ផ្លូវ​ បែរ​ជា​ត្រូវបាន​គេចោទ​ថា ព្រួត​គ្នា​ធ្វើ​បាប និង ពួក​ចង្រៃ​ទៅ​វិញ នៅ​មានះ​ចង់​រក​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ទៀត លោក​អើយ​លោក! មើល​ទៅ​ទាល់​តែ​ទៅ​រៀន​វគ្គ​ Network Cisco ទាំង​ពីរ​វគ្គ​ហើយ​បាន​ជឿ អា​រឿង​អាយភី​ហ្នឹង ខ្ញុំ​ទាល់​តម្រិះ​នឹង​អាស្មិមានះ​ហើយ !

    ហៅ​ជួប​ចេញ​មក​បង្ហាញ​ខាង​ក្រៅ​​ឲ្យ​វា​ឃើញ​ជាក់​ស្តែង​មិន​ព្រម​ចេញ នេះ​មិន​មែន​ទំនេរ​ដើរ​​រក​រឿង​ទេ តែ​ឃើញថា​គ្នា​មិន​ដឹង​បាន ចា​ចង់​ប្រាប់ តែ​គេ​បែប​គិត​ថា​ខ្ញុំ​មាន​បំណង​អាក្រក់​មើល​ទៅ ដេញឯង​ឲ្យ​ទៅ​វ៉ៃ​សៀម​ទៅ​ព្រះ​វិហារ​ឯណាឯណោះ​ខុស​រឿង​មួយ​មេឃ !

    មាន​អ្នក​មក​បន្ថែម​ល្បោយ (អាច​ចូល​ករណី​បែង​ភាគ) ​បែប​ភ្លៀវៗ​ដាក់​ម៉ាម៉ាត់ៗ​មក​​ញ័រ​មេឃ ឡើង​ឯង​នេះ​ដាក់​ម៉ាំៗ​ទៅ​វិញ​ដែរទ្រាំ​វា​មិន​បាន​ សូត្រ​ខន្តីៗ​លែង​បាន​ ទាល់​ផ្ញើ​បាត្រ​នឹង​ញោម​សិន ! ហេហេហេ

  23. Virya ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 12:40 ព្រឹក

    អេ​ភ្លេច​មាន​គេ​ហៅ​ឈ្មោះ​យើង​បែប​ថ្មី​ទៀតណា​ លើក​មុន​យើង​នាំ​គ្នា​ហៅ​លេង​ថា​ សុភ័ក្ត្រ សុមង្គល សុបឿន សុវី សុរដ្ឋ ….

    តែ​ Version ថ្មី គេហៅ ទឹម​ បឿន ទឹម​ បោក Virya វីរីយោគ

    ——————————————-
    (Virya វីរីយោគស្អីគេហ្នឹងចេះ​យក​រូប​មក​កាត់​ត​មិន​ចេះ​ខ្មាស់​ខ្មោច
    ចំនែក​ទឹមបឿន ទឹមបោក ស្អីគេនោះ​វិញ ចេះ​សសេរអត្ថបទគ្មាន​ភស្តុតាង បង្វក់​ស្មារតី​មិត្ត​អ្នកអាន​កើត ហ្ន៎….?)
    ,
    ,
    ,
    អាន​ហើយ​អស់សំណើច! មិន​ដឹង​ជា​អ្នក​ណា​បង្វក់​ស្មារតី​អ្នក​ណា​ទេ និយាយ​ប្រាប់​គេ​មិន​ជឿ សខខខខខខ (ប្រហែល​ជា​ចាំ​ពាក្យ​កាត់​ដែល​យើង​ធ្លាប់​ប្រើបាន)

    —————————————————
    (ចង្រៃ Virya ប្លក់​ឯង​មិន​ខ្មេះ​ស្អី​ទេ កុំ​អួតខ្លួន​ឯងពេក ហើយ​បង្អាប់​គេនោះ
    ពួកនេះ​ទាល់​តែឃើញ​ក្តា​មឈូស​បាន​ស្រក់​ទឹក​ភ្នែក!
    ចាំមើលគេ​ទៅ អនឡាញ វានឹង​ដឹង​ការ​ពិត​ហើយ! គេ​មិនខ្ចី​ចេញ​ទៅ​ពិសោធនាំ​ហត់​អត់​អំពើ! មនុស្ស​អគតិ បែបនេះ ជួប​ នាំចង្រៃ​ឆ្លងទេ… សុទ្ធតែអំបូរ​ចង្រៃផង ហា៎ៗៗៗ……)
    ,
    ,
    ,
    នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ផ្ញើ​បាត្រ (សខខ)
    – វា​ទៅ​ជា​ឯង​អួត​ Blog ឯង​អត់មាន​និយាយ​ស្អី​ឡង់សេ​ម៉ាម៉ាត់ តែ​យ៉ាងណា​ក៏គ្រាន់​បើ​ជា​ ចារជន​ Blog ដែល​ទើប​កើត​ព្រឹក​ម្សិល​ដែរ ហាហាហាហា
    – យក​សុទ្ធ​តែ​ម្ឈូស​មក​គំរាម​ទៀត ខ្លាច​ដល់​ហើយ​ខ្ញុំ​ (សខខខខខ)
    – វា​ទៅ​ជា​ឯង​អគតិ! ហើយ​គេ​នោះ​អ្នក​មានគតិ​ខ្លាំង​សម្បើម​ណាស់! សុទ្ធ​តែ​ខ្លាច​ឆ្លង​ចង្រៃ​ទៀត​

  24. Virya ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 6:54 ព្រឹក

    យប់​ម៉េញ​បាន​ទទួល​អាប់​ដេត​អ៊ី​ម៉ែល​ពី Flickr របស់​តាប៉ិគល់ ពេល​មើល​​រូប​បង្ហាញ​តូច​ៗ​សង្ស័យ​ថា​ តាប៉ិ​ហ្នឹង​ដាក់​រូប​ស្អី​អញ្ចេះ​មើល​ទៅ​ស្រដៀង​រូបរបស់​​ខ្ញុំ​ ដែល​គេ​ចោទ​ថា​កាត់​ត ទាល់​តែ​ពេល​ចុ​ច​ឲ្យ​ឃើញ​ធំបាន​ដឹង​ថា​រូប​ហ្នឹង​ជា​រូប​ស្អី ម្ចាស់​រូប​មិន​ទាន់​ចេញ​មុខ តែ​ខ្ញុំ​សុំ​យក​មក​ប្រើសិន​ហើយ ឲ្យ​វា​ទាន់​សភាព​ការណ៍ »»» ចង់​ដឹង​ថា​រូប​អី? ចុច​តំណ​ខាង​ក្រោម​ទៅ​ដឹង​ហើយ …

    http://www.flickr.com/photos/somongkol/2762178367/

    P.S. មង្គល​រូប​តូច​ពេក​ហើយ បើបាន​ធំ​ជាង​នេះ​ក៏​រឹត​តែល្អ!

  25. Boeun ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 9:22 ព្រឹក

    ចម្លែក​តាគល​ដល់​ហើយ សុខៗ​ម៉ៅ​ដាក់​រូប​នឹង​គេ​ដែរ ហាហា

  26. Myhouse ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 9:31 ព្រឹក

    ដូចណារដ្ឋនិយាយអញ្ចឹង ប្រសិនបើលោកសុភ័ក្រត្រឡប់​មកវិញណាត់​ជួបគ្នាដោះ
    ស្រាយបញ្ហាទល់​មុខគ្នាតែម្តងទៅ ។​ ចង់​ដឹងការពិត ដើម្បីអោយអ្នកដែលចូលរួម
    ផ្តល់​យោបល់​លើបញ្ហានេះបានអស់​ចិត្តទាំងអស់​គ្នា ។​ ដរាបណាអ្នកទាំងអស់​គ្នានៅតែព្យាយាមជជែករកខុសរកត្រូវតាមរយះប្លុកមួយៗដូច្នេះ ពួកអាកំសាកអត់​ ដាក់​ឈ្មោះ វាជេរយើងលេងអត់​អំពើរ ។

  27. Davith ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 9:35 ព្រឹក

    ខ្ញុំសង្ឃឹមថាអ្វីៗនិងប្រសើរឡើង !!! ប៉ុន្តែ ខ្ញុំសំណូមពរឲ្យអ្នកដែលនិយាយវាយ
    ប្រហារគេមិនសំចីត្រូវចេះគិតពិចារណា និងវិភាគឲ្យបានគ្រប់ជ្រង់ជ្រោយជាមុន
    សិន។ ប្រសិនបើមានប្រការណាមួយដែលយើងមិនយល់ស្របគួរតែយើងធ្វើការ
    រិះគន់បែបថ្លៃថ្នូរកុំប្រើពាក្យមួយចំនួនដែលមិនគប្បី។

  28. Boeun ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 9:51 ព្រឹក

    យក​ទៅ​ធ្វើ​រឿង​កំប្លែង​បាន​លោកវី។ ខ្ញុំ​សើច​ចង់​ចុក​ពោះ​ទាំង​ព្រឹក😀

  29. Boeun ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 10:00 ព្រឹក

    @Myhouse: មិន​បាច់​ជួប​អី​ទេ ចាត់ទុក​ថា​ចប់​ត្រឹម​ហ្នឹង​ចុះ។ ទោះ​ជា​ជួប​ក៏​និយាយ​មិន​ត្រូវ​គ្នា​ដែរ ហើយ​មិន​មែន​ជា​រឿង​ធំ​ដុំ​អី​ដល់​ថ្នាក់​ណាត់​ជួប​ចរចា​អី​ដែរ។ ឮ​ថា Myhouse ជា​អ្នក IT គួរ​តែ​យល់​ពី​រឿង​អាយភី​នេះ​ហើយ ឬ​ក៏​ឆែក​មើល​នៅ​លើ វិចារ របស់​ប្លក់ Myhouse ប្រហែល​ជា​មាន​អាយភី​ដូចគ្នា​នេះ​ដែរ។

    @Davith: មិន​អី​ទេ​បង ជា​រឿង​យល់ច្រឡំ​តូចតាច ពេល​ក្រោយ​ទៅ​គេ​គង់​នឹង​ដឹង​​ថា​ស្អី​ដែល​គេ​បាន​ធ្វើ​ហ្នឹង​វា​យ៉ាងម៉េច។

  30. Davith ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 10:29 ព្រឹក

    បឿនអើយ !!! ដើម្បីបំភ្លេចរឿងកំប៉ិកកំប៉ុកអង្ករកំប៉ុងហ្នឹង​ខ្ញុំកំពុងចំលងកុនក្នុង
    កុំព្យូទ័រខ្ញុំដាក់ក្នុងថាសឌីវីឌីទុកឲ្យបឿនឯង !!!

  31. ដិន ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 10:50 ព្រឹក

    ហាស៎ ហាស៎ ហាស៎ ហាស៎
    មុននឹង ខមមិនសុំសើចអោយអស់ចិត្តសិន ខានបានសើចចឹងយូរហើយ
    ខមមិនលើកដំបូងផង មានរឿងតែម្តង
    ឡូវអ្វីៗបានរកឃើញហើយ ជាក់ស្តែងហើយ អស់ចិត្តហើយ
    ខ្ញុំក៏ខុសដែរ វាកើតឡើងដោយសារខ្ញុំ
    អោយខ្ញុំសុំទោសផង ផេងជី និង អ្នករាល់គ្នា

  32. ណារដ្ឋ ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 10:51 ព្រឹក

    ហ្នឹង​និយាយ​ដូច​មុន្នី​រ័ត្ន (myhouse) បាន​ត្រូវ!! លាក់​មុ​ខ​លាក់​មាត់ មក​និយាយ​ដៀល​គេ​កោកៗ​ឥត​អំពើ តែ​ខ្ញុំ​​ថា​បើ​ហៅ ថា​ពួក​សង្គម​ងងឹត​​សម​ជាង ព្រោះ​ឈ្មោះ​របស់​គេ​ចល័ត​ចុះ​ឡើង ហើយ​តាំង​ជេរ​គេ​គ្មាន​ដឹង​ទឹស​តំបន់​ស្អី​ទេ!! ដល់​យើង​ទៅ​ជួយ​វែក​ញែក​កែតម្រូវ​បែរ​ជា​ថា គេ​ពួក​ចង្រៃ​ឯណា​ណី​នោះ​វិញ ។ យី!!

    ជា​ពិសេស​ទៀត​នោះ អ្នក​ដែល​ជឿ​ពាក្យ​ញុះ​ញង់ ហើយ​វាយ​ប្រហារ​គេ​ដោយ​ចំពោះ​ទាំង​ងងឹត​ងងល់… ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​អុច​អាល​ថា​មាន​គេ​លួច​មាន់! ប្រហែល​ជា​ស្ទុះ​ទៅ​កាប់​អ្នក​ជិត​ខាង​ងាប់ គ្មាន​សួរ​ខុស​ត្រូវ​ទេ​មើល​ទៅ… ព្រោះ​ក្នុង​ចិត្ត​គុំ​យូរ​ហើយ–នឹង​អាល​មាន​គេ​បង្ហើប​តិច​តាំង​យក​លេស​កាប់​សម្លាប់​គ្មាន​ប្រណី ។ ហាហា នេះ​ឧទាហរណ៍​ទេ​បាទ!

    ទៅ​រក​ច្បាប់​ថ្កោល​ទោស​ជន​សង្ស័យ​ទៅ!! ហើយ​អ្នក​ទៅ​សួរ​អនឡាញ​យ៉ាង​ម៉េច​ហើយ… អាង​តែ​មាន​បំពង់​ក​​ តាំង​ក្អក​ពាស​​វាល​ពាស​កាល ។

  33. chamroeun ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 11:26 ព្រឹក

    សូមខ្មែរជួបតែសន្តិភាព

  34. Chanroeun Pa ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 1:09 ល្ងាច

    Hi Dear,

    I am very delighted to share with you that the Electronic Chuon Nath Khmer Dictionary is now available for free for Window XP and Visa. Please click on http://chanroeun.wordpress.com to download for yourself.

    I always have a dream to have this. Thanks the Buddhist Institute and her staff for this priceless work.
    Cheers,
    Chanroeun

  35. Boeun ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 1:27 ល្ងាច

    Davith: អរគុណ​ហើយ​បង។ រឿង​សប្បាយ​ហ្នឹង​មែន​ទេ?😀 កុំ​ដុត​ស៊ីឌី​ច្រើន​ពេក មួយ​រឿង​ពីរ​បាន​ហើយ ក្រែង​អស់​ស៊ីឌី​ច្រើន។

    Chanroeun Pa: I’ve got it from Nimol already thank u

  36. ចារជន ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 4:35 ល្ងាច

    និយាយម៉ាប្លក់សុទ្ធតែបក្សពួកវា ជាង 90%
    អត់ល្អមើលសោះ
    ចាំមើលរឿងថ្មីវិញ!

  37. ស្រីភា ថ្ងៃសុក្រ ទី 15 ខែសីហា 2008 / 5:19 ល្ងាច

    ហ្អើយ!!!​តឹងទ្រូងណាស់!
    បក្សពួកវា!?ពាក្យនេះពិតជាធ្ងន់ណាស់!
    គ្មាននរណាគេកាន់ជើងរឺបក្សពួកនរណាទេគឺគេនិយាយតាមដែល
    គេបានមើលឃើញ!អ្វីដែលត្រូវនិងអ្វីដែលខុស!
    រឿងហេតុភេទយល់ច្រឡំនោះបងភក្រ្ត័គាត់បានបកស្រាយក្នុងប្លក់
    របស់គាត់ហើយ!
    អញ្ជើញចូលទៅអានតាមសប្បាយចុះ!
    មុនដំបូងតឹងទ្រូងណាស់តែពេលអានរបស់បងភក្រ្ត័ហើយដូច
    ជាចេញអស់រលីង!
    ការពិតទីបំផុតបានលេចចេញហើយ!

  38. បូរាណ ថ្ងៃសៅរ៍ ទី 16 ខែសីហា 2008 / 5:20 ល្ងាច

    for me it is an interesting topic when i see khmer and thai people defending their nations with facts and examples. but i personally feel ashamed to see khmer and khmer fight each other, and even in the blogs…

    I just come to know about this topic today… and i don’t think i want to dig deeply to the root of the problems. just one suggestion: do not use bad words to defense yourself, but fact, examples and make them logical…

    hope Mr Pheng Ji forgives those people who are attacking him, hope he can just ignore them….

    Hope Mr Sopheak response to Mr Ji peacefully.

    In conclusion, it is really ashamed for me to see such topics…

    I am sorry if my comment sounds like i am biased for any party, but i am actually NOT…

  39. Sonshyne ថ្ងៃពុធ ទី 20 ខែសីហា 2008 / 1:10 ល្ងាច

    Boeun, I am a of your blog and your blog is inpired me to build my own.

    Anyway, I moved my job early August, so I have stopped for a while for updating my own webblog. Just 3 weeks, what is going with Peng Che and Sopheak. I don’t catch the whole story about these guys. Can you just brief me? It sounds confuse to me.

    Thanks

  40. Sonshyne ថ្ងៃពុធ ទី 20 ខែសីហា 2008 / 1:11 ល្ងាច

    I am a fan! Sorry wrong word.

  41. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែសីហា 2008 / 8:25 ព្រឹក

    Sonshyne, you face look like my room mate😀

  42. បណ្ឌិត ថ្ងៃ​ព្រហស្បតិ៍ ទី 21 ខែសីហា 2008 / 5:22 ល្ងាច

    ប្លក់ខ្ញុំអីណេះក៍មានតែអាយភី 203.189.129.129 នេះម៉ាគគោកដែរ តែឈ្មោះ​ផ្សេងគ្នាជាច្រើន​ចឹងមនុស្សទាំងអស់ហ្នឹងសុទ្ធតែមនុស្សតែមួយហើយទេអីហ្នុង??

  43. RAsmey ថ្ងៃអង្គារ ទី 26 ខែសីហា 2008 / 10:03 ព្រឹក

    ខ្ញុំមិនដឹងថាអ្នកណា៎ជាបក្សពួកអ្នកទេ…​ តែតាមខ្ញុំមើល ឃើញតែយោបល់(comment) របស់អ្នកបំភ្លឺ នឹងអ្នកដើមបណ្តឹង… ចុះចុងចោទ(បងភ័ក្រ) ម៉ិចមិនចេញមុខមកបកស្រាយមក… ទុកឲ្យរឿងនេះហូរទៅដល់ណា៎ទៀត.. តើរយៈពេលយូរប៉ុណ្នាទៀតដែលយើងត្រូវចាំរឺក៏រហូតដល់ជាសត្រូវហ្នឹងគ្នា
    យ៉ាងនេះទៅ??? បងបឿនមើលទៅស្និទស្នាលហ្នឹងបងភ័ក្រណាស់ម៉ិចបងមិន ផ្ញើរសារអេឡិចត្រូនិច(e-mail) សួរគាត់ទៅ?? ឲ្យគាត់បកស្រាយទៅមើល..
    កន្លងមកខ្ញុំបានឃើញមានការប្រកែកគ្នាជាច្រើនដែរសុទ្ធតែចេញមកពីការ
    ទើសទាល់ពាក្រសំដី.. ពីមុនបានបានឃើញការបកស្រាយម្តងពីរឿង ឡាវមិនឡាវ ឡូវមកមានរឿងអីទឿតហើយ…. ហម…. រហូតចេញជាបក្សពួកមិនបក្សពួក..

    អរគុណច្រើន…

    រស្មី

  44. RAsmey ថ្ងៃអង្គារ ទី 26 ខែសីហា 2008 / 10:32 ព្រឹក

    អូភ្លេចមើលយោបល់ស្រីភា គាត់បានបកស្រាយហើយ៎តា បងរកមិនឃើញ សោះជួយប្រាប់បងតិចមើល៎ មួយណាទៅព្រោះបងភាកមានប្លុកច្រើនណាស់ណា៎

  45. អគ្គលីបុត្រ ថ្ងៃចន្ទ ទី 24 ខែវិច្ឆិកា 2008 / 1:31 ល្ងាច

    ខ្ញុំបាន​ស្វែង​រក​ពាក្យគន្លឹះ (វាយប្រហារ) ស្រាប់តែប្រ​ទះ​ឃើញ​អត្ថបទ​នេះ​ដោយចៃដន្យ។ បន្ទាប់មក​ខ្ញុំមាន​ការងឿង​ឆ្ងល់ ក៏បន្តតាមដាន រហូត​ចាប់​បាន​ចំនុច​មួយចំនួន។ តែខ្ញុំឆ្ងល់​ថា​ ជនជាប់​ចោទ លោក​សុភ័ក្រ មាន​ចេញ​មុខ​មក​បក​ស្រាយ​ទេ ? ? ? សូមអភ័យទោស​ពីម្ចាស់​ប្លក់​ផង!

  46. ឪអាក្បឿន ថ្ងៃសៅរ៍ ទី 3 ខែ​មេសា 2010 / 10:09 ព្រឹក

    អាចុយម្រ៉ាយ​​សំរាប់ខ្មែរ អានេះ​អត់កែចរិកមែន ខានជួប​វា​យួរ​នៅ​តែ​ថោក​អាដែល!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s