សុភ័ក្ត្រ អ្នកប្រើប្លក់ដ៏យូរម្នាក់ ដែលប្រើពីឆ្នាំ២០០៥មក ត្រូវបានចោទប្រកាន់ដោយ ផេងជី ដែលទើបប្រឡូកចូលក្នុងពិភពប្លក់រយៈពេល ៣ ៤ខែ ថាបានជេរប្រមាថនៅប្លក់ផ្ទាល់ខ្លួនរបស់គេ។
Comment ដែលប្រើពាក្យអសុរសដែលបានដាក់លើ “កម្មសិទ្ធបញ្ញារបស់វិទ្យុអាស៊ីសេរី” (៧ សីហា ២០០៨) ប្លក់ ផេងជី និងដាក់ឈ្មោះអ្នកខំមិន “វិទ្យុអាស៊ីសេរីនិយាយសេរី” ត្រូវបានផេងជី អះអាងថាជា comment របស់សុភ័ក្ត្រ តាមរយៈអាយភីដូចគ្នានឹងអាយភីរបស់សុភ័ក្ត្រ។
សុភ័ក្ត្រកំពុងស្ថិតនៅប្រទេសថៃ ស្របពេលដែលផេងជីកំពុងវាយប្រហារធ្ងន់ៗមកលើខ្លួន និងបានដាក់ប្រកាសម្ដងហើយម្ដងទៀតនៅលើប្លក់របស់គេ ដែលធ្វើឲ្យមានអ្នកមកបន្តុបបន្ថែមលើប្រធានបទនេះកាន់តែខ្លាំងទៅៗ ជាពិសេស ចារជន។
ផេងជីបានដាក់អត្ថបទវាយប្រហារបន្ថែមទៀត ចំណងជើង “មានអ្នកប្រកាសសង្គ្រាមក្នុងប្លក់ខ្ញុំ” (១២ សីហា ២០០៨) ដែលយកខំមិនអះអាងមួយរបស់អ្នកដែលដាក់ខំមិនជាឈ្មោះ “វិទ្យុអាស៊ីសេរីនិយាយសេរី” ហើយប្រាប់ថាខ្លួនឈ្មោះ ដិន និងបានថាខ្លួនមិនមែនជាសុភ័ក្ត្រ។
អត្ថបទមួយទៀត “មានអ្នកប្រកាសសង្គ្រាមក្នុងប្លក់ខ្ញុំ ភាគទី២” (១៣ សីហា ២០០៨) លើកយកខំមិនរបស់លោក ដិន ដែលទើសភ្នែកនឹងអ្នកប្លក់ ផេងជី ម្នាក់នេះដែលយល់ច្រឡំលើសុភ័ក្ត្រ ដោយនៅតែអះអាងថាខ្លួនមិនមែនជាសុភ័ក្ត្រដដែល។
ផេងជី ព្យាយាមចាប់ខំមិនរបស់លោក ដិន និងយកមកវិភាគនៅអត្ថបទរបស់ខ្លួនមួយទៀត ដើម្បីវាយប្រហារដល់សុភ័កត្រទៀត លើចំណងជើង “មានអ្នកប្រកាសសង្គ្រាមក្នុងប្លក់ខ្ញុំ ភាគទី៣” (១៤ សីហា ២០០៨) និងដើម្បីបង្ហាញអាយភីនោះឲ្យកាន់តែច្បាស់ផង។
និងចុងក្រោយ បន្ទាប់ពីបានភស្តុតាងបញ្ជាក់ពីអាយភីរបស់សុភ័ក្ត្រពីវិបសាយមួយចំនួនរបស់ថៃ ផេងជី ក៏ដាក់អត្ថបទមួយទៀតភ្លាម គឺ “មានអ្នកប្រកាសសង្គ្រាមក្នុងប្លក់ខ្ញុំ ភាគបញ្ចប់” (១៤ សីហា ២០០៨) ដែលចាត់ទុកថាជាអត្ថបទបញ្ជប់របស់ខ្លួនចំពោះការវាយប្រហារមកលើសុភ័ក្ត្រឲ្យសារណជនបានឃើញ។
ការដាក់អត្ថបទវាយប្រហារ និងមានខំមិនគាំទ្រមួយនាក់ពីរ ពិសេសអ្នកដែលឈ្មោះ ចារជន ធ្វើឲ្យ ផេងជី មានកម្លាំងចិត្តក្នុងការវាយប្រហារសត្រូវរបស់ខ្លួនយ៉ាងចាស់ដៃ ដោយមិនស្ដាប់ហេតុផលរបស់អ្នកដែលលំអៀងទៅខាងសុភ័ក្ត្រ ឬព្យាយាមបញ្ជាក់ថាមិនមែនជាសុភ័ក្ត្រដែលខំមិនអសុរសនោះ។
សុភ័ក្ត្រដែលកំពុងនៅប្រទេសថៃ មិនទាន់ដឹងរឿងនេះនៅឡើយ ដោយចេញទៅបំពេញការងាររបស់ខ្លួនតាំងពីរថ្ងៃទី៩ តែត្រូវស្នាក់នៅក្រុងសៀមរាបរយៈពេល៣ថ្ងៃ និងចេញទៅថៃនៅថ្ងៃទី១១។ដោយសារសុភ័ក្ត្រចេញទៅឆ្ងាយពីអ៊ីនធើណិត ទើបយើងមិនអាចទាក់ទងបាន។ វីរិយា បានព្យាយាមផ្ញើសារទៅទូរស័ព្ទដៃរបស់សុភ័ក្ត្រ តែមិនបានសម្រេច។
ខ្ញុំរវល់មិនបានចូលទៅបញ្ជាក់នៅប្លក់របស់ផេងជីចាប់ពីមានការចោទនេះភ្លាម តែជួសមុខឲ្យសុភ័ក្ត្រ ខ្ញុំសូមបញ្ជាក់ខ្លះៗនៅទីនេះ។
ផេងជី បានអះអាងថាខំមិនដែលសរសេរដោយលោក ដិន ជាខំមិនរបស់សុភ័ក្ត្រដោយសំអាងលើអាយភីដូចគ្នា ដោយបញ្ជាក់ថាខ្លួនធ្វើការនៅ កន្លែងផ្ដល់សេវាកម្មអ៊ីនធើណិត ផង និងដឹងច្បាស់ពីអាយភីនេះ ប៉ុន្តែខ្ញុំមិនបានឃើញគាត់បញ្ជាក់ករណីដែលអាយភីដូចគ្នាសោះ។ ខ្ញុំសូមពន្យល់ពីអាយភីនៅខាងក្រោមនេះបន្តិច ដើម្បីយោងដល់មតិខាងក្រោមទៀតរបស់ខ្ញុំ។
អំពីអាយភី (IP):
ក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធើណិតនៅកម្ពុជា មិនចិត្តល្អចែកអាយភីឲ្យប្រើម្នាក់មួយ ដូចនៅប្រទេសជឿនលឿនផ្សេងទៀតនោះទេ។ ប្រសិនបើយើងមើលនៅក្រដាសផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននោះ យើងនឹងឃើញគេដាក់ Package 128Mb អត់ public IP, 512Mb មាន public IP មួយ 1Mb មាន public IP ២ ជាដើម។ តើអ្វីជា Public IP?
Public IP ជាអាយភីសម្រាប់ប្រើភ្ជាប់ទៅអ៊ីនធើណិតដែលផ្ដល់ដោយ ISP (ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណិត) នៅពេលដែលក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធើណិតបានផ្ដល់ Public IP នេះមួយដល់គេ គេអាចភ្ជាប់ទៅអ៊ីនធើណិតដោយផ្ទាល់តែម្ដង និងអ្វីដែលគេចង់បានពី public IP នោះគឺ គេអាចផ្ញើឯកសារសំខាន់ៗរបស់គេដោយសុវត្ថភាព និងអាចប្រើ VPN សម្រាប់បញ្ជូនឯកសាររបស់គេ។ នេះជាប្រយោជន៍សំខាន់បំផុតសម្រាប់ក្រុមហ៊ុនដែល ទាក់ទងឯកសារគ្នាតាមរយៈអ៊ីនធើណិត។ ក្រុមហ៊ុនខ្លះ ដែលតម្រូវការច្រើនក៏អាចទិញអាយភីបន្ថែមពី ក្រុមហ៊ុនផ្ដល់សេវ៉ាផងដែរ។
តើយ៉ាងណាដែរបើយើងមិនបានទទួល public IP ពីក្រុមហ៊ុនផ្ដល់សេវា ពេលដែលយើងទិញ package តូចៗ ដូចជា 64, 128 ជាដើម? តើអាចភ្ជាប់ទៅអ៊ីនធើណិតបានទេ? ដោយវិធីណា?
មិនមានបញ្ហាអ្វីទេ បើយើងទិញសេវាអ៊ីនធើណិតពីក្រុមហ៊ុនផ្ដល់សេវានេះហើយមិនបាន public IP នោះក៏យើងអាចភ្ជាប់ទៅអ៊ីនធើណិតបានផងដែរ។ ក្រុមហ៊ុនផ្ដល់សេវានេះ គេដំឡើង Server (ម៉ាស៊ីនមេ) សម្រាប់ផ្ដល់សេវានេះដល់អ្នកដែលមិនមាន public IP តែម៉ាស៊ីនមេនេះ គេបានផ្ដល់ public IP មួយដល់វាដើម្បីឲ្យវាភ្ជាប់ទៅអ៊ីនធើណិត ហើយចែកអ៊ីនធើណិតនេះឲ្យម៉ាស៊ីនផ្សេងៗដែលអត់ public IP គឺអ្នកដែលទិញសេវាពីក្រុមហ៊ុន ហើយមិនមាន public IP ដូចរៀបរាប់ខាងលើ។ ក្នុងករណីនេះ អ្នកដែលទទួលអាយភីពីម៉ាស៊ីនមេនោះ នឹងប្រើអាយភីតែមួយលើអ៊ីនធើណិត ទោះជាអ្នកនោះនៅផ្នែកខាងណានៃប្រទេស ជិត ឬឆ្ងាយពីគ្នាក៏ដោយ។
ករណីសុភ័ក្ត្រប្រើអាយភីជាន់គ្នាជាមួយម្នាក់ទៀត
សុភ័ក្ត្រប្រើអ៊ីនធើណិតពីរកន្លែង ពេលគេនៅផ្ទះ គេប្រើសេវារបស់ qb 013 តាមរយៈទូរស័ព្ទរបស់គេ និងពេលធ្វើការ គេប្រើអ៊ីនធើណិតនៅកន្លែងធ្វើការ។
ប្រសិនបើសុភ័ក្ត្រប្រើសេវារបស់ qb អាចបញ្ជាក់ថា សុភ័ក្ត្រមិនអាចមាន public IP ប្រើទេ បើមានលុះណាសុភ័ក្ត្រទិញ តែរឿងនេះមិនអាចទៅរួចទេ ព្រោះវាមិនសំខាន់សម្រាប់សុភ័ក្ត្រ ដែលភ្ជាប់អ៊ីនធើណិតសម្រាប់ប្រើផ្ទាល់ខ្លួន។ បើសុភ័ក្ត្រប្រើអ៊ីនធើណិតនៅកន្លែងធ្វើការ អាចមានអាយភី public ប្រើ លុះណាតែក្រុមហ៊ុនរបស់សុភ័ក្ត្រទិញអាយភីពីក្រុមហ៊ុនផ្ដល់សេវា ឬក្រុមហ៊ុនផ្ដល់ឲ្យ។ តែដូចខ្ញុំបញ្ជាក់ខាងលើ ក្រុមហ៊ុនកម្រផ្ដល់អាយភី public ណាស់ ព្រោះវាក៏មានតម្លៃថ្លៃដែរបើយើងចង់ទិញ។ ករណីនេះ សុភ័ក្ត្រមានអាយភីជាន់គ្នាជាមួយលោក ដិន ដូច្នេះអាចបញ្ជាក់ថា បើគេប្រើអ៊ីនធើណិតនៅក្រុមហ៊ុន ក្រុមហ៊ុនរបស់គេមិនមាន public IP ទេ ដូច្នេះគេប្រើម៉ាស៊ីនមេរួចតែមួយជាមួយ ដិន។
បញ្ជាក់ច្បាស់ថាមិនមែនសុភ័ក្ត្រ
បើយើងសង្កេតមើលពេលវេលាដែលដាក់ខំមិននៅប្លក់របស់ផេងជី ដែលសុភ័ក្ត្រចូលទៅខំមិនដំបូងនៅថ្ងៃទី៨ មុនពេលគេចេញទៅសៀមរាបមួយថ្ងៃ ដែលផេងជីបានសេរសេរនៅថ្ងៃទី៧ និងខំមិនដែលធ្វើឲ្យផេងជីចោទនោះ បានដាក់នៅថ្ងៃទី១២ ដែលជាថ្ងៃសុភ័ក្ត្រស្ថិតនៅប្រទេសថៃទៅហើយ។
អត្ថបទដែលដាក់បន្តបន្ទាប់ ស្ថិតនៅពេលក្រោយពីនោះ គឺថ្ងៃ១៣មួយ និង១៤ពីរអត្ថបទ។
ផេងជីវាយប្រហារសុភ័ក្ត្រ ដោយមិនទុកឱកាសឲ្យសុភ័ក្ត្រ ឬអ្នកផ្សេងបកស្រាយឡើយ ដែលបន្តពីរឿងតូច មកជារឿងកាន់តែធំ និងធ្វើឲ្យអ្នកផ្សេងយល់ច្រឡំតាមខ្លួន។
សុភ័ក្ត្រជាមនុស្សដែលធ្លាប់មានសំដីខ្លាំងមួយចំនួននៅតាមប្លក់ ប៉ុន្តែសុទ្ធតែមានហេតុផលត្រឹមត្រូវ ហើយគេមិនមែនជាមនុស្សលាក់មុខមិនទទួលខុសត្រូវដូចដែលផេងជីចោទនោះទេ។ ប្រកាសចុងក្រោយដែលផេងជីដាក់បញ្ជាក់ពីអាយភីនោះ បានបញ្ជាក់យ៉ាងច្បាស់ថា គេមិនដែលលាក់ឈ្មោះ ទោះជាទៅទីណាក៏ដោយ ដែលធ្លាប់មានទាំងថៃមកជេរគម្រាមដល់ប្លក់របស់គេបន្ទាប់ពីគេទៅខំមិននៅលើវិបសាយរបស់ថៃជាដើម។ រឿងនេះនឹងបញ្ជាក់ច្បាស់បន្ទាប់ពីគេវិលត្រឡប់មកពីថៃវិញ ហើយផេងជីនឹងស្ដាយក្រោយ ដែលយកហេតុផលមិនច្បាស់លាស់មួយ មកវាយប្រហារដោយគ្មានញញើតដៃដូច្នេះ។
ខ្ញុំហ៊ានអះអាងថាអ្នកដែលខំមិននោះមិនមែនសុភ័ក្ត្រ ហើយជាអ្នកឈ្មោះ ដិន នោះពិតប្រកដ។ ដូច្នេះ សូមអ្នកដែលយល់ច្រឡំនឹងសុភ័ក្ត្រពិចារណារកការពិត និងផ្ដល់យុត្តិធម៌ដល់សុភ័ក្ត្រ ដែលមិនទាន់បានដឹងរឿងនេះនៅឡើយ។
សម្រាប់ខ្មែរ, ទឹម បឿន
ទឹមបឿន! ទោះយ៉ាងណាក៏ខ្ញុំមិនស្តាយក្រោយដែរ ព្រោះតែសំដីមួយឃ្លានេះ
“ខ្ញុំថាគ្មានបញ្ហាទេ ដរាបណាយើងដាក់ឯកសារយោងឲ្យគេ។ មួយវិញទៀតវិទ្យុអាស៊ីសេរី (មើលពាក្យសេរី) ការចែកចាយព័ត៌មានបន្តគ្នាគ្មានចង្រៃអ្វី ក្រៅអំពីផ្ដល់ចំណេះដឹងបន្តសម្រាប់កូនខ្មែរ គ្រប់ៗគ្នាស្វែងយល់បង្កើនចំណេះនោះ!”
គឺពាក្យ “គ្មានចង្រៃអ្វី”
ផេងជីយល់ថាពាក្យនេះធ្ងន់ធ្ងរកម្រិតណា?
ពាក្យនេះ យើងទម្លាប់ប្រើប្រចាំថ្ងៃ ជាពាក្យគ្រាមធម្មតា មិនសម្ដែងកំហឹងនោះទេ ចាស់ៗមួយចំនួនក៏នៅប្រើពាក្យនេះញឹកញាប់នៅឡើយ។
ពិតមែនហើយ ពាក្យថា “គ្មានចង្រៃអ្វី” នេះ ស្តាប់ទៅវាដូចជាមិនពិរោះមែន ប្រសិនបើយកមកប្រើក្នុងភាសាសរសរបែបនេះក៏ប៉ុន្តែប្រសិនបើយើងគិតពីការប្រើជាភាសានិយាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរយើងវិញនោះ វាដូចជាមិនជាបញ្ហាចោទអ្វីធំដុំទេ។
Wait for Bro. Sopheak arrival, you’ll understand it clearer! But, I’m SURE that he wont do this and WILL NEVER DO also.
សុភ័ក្ត្រជាមនុស្សដែលចូលចិត្តសរសេរជាភាសានិយាយ ខ្ញុំក៏ប្រើញឹកញាប់ដែរ
យល់ស្រប…ការប្រើភាសាខុស ឬត្រូវ សមរម្យ ឬឆ្គង គឺស្ថិតលើអ្នកបកស្រាយ យើងមិនអាចវាយតំលៃទៅលើមនុស្សម្នាក់ ដោយគ្រាន់តែធ្វើការសន្និដ្ឋានទៅ លើការប្រើប្រាស់ភាសារបស់គេបានទេ៕
OK ពាក្យចង្រៃជាពាក្យសាមញ្ញ ចឹងទៅមើលចារជនវិញថាយ៉ាងណាដែរ?
http://charakchun.wordpress.com/
បញ្ហាធំគឺមិនមែនសុភ័ក្រ្តទេ តែជា លោកដិន ដែលប្រើ IP: 203.109.129.129
តើលោកអាចឲ្យលោកដិនបកស្រាយប្រាប់បងប្អូនយើង ថាគេជាអ្នកណាឲ្យប្រាកដ?
ខ្ញុំនឹងទៅក្រុមហ៊ុន Online ឲ្យគេតាមដាននូវភាពអាណាធិបតេយ្យនេះ
គ្មានទេការយករួចខ្លូនរបស់ លោកដិន! ហើយក៏គ្មានដែរនូវការដោះសារយករួចខ្លួននូវម្ចាស់ IP: 203.109.129.129 នេះ
ទោះជាយ៉ាងណា អ្នកដែលប្រើ IP នេះគឺមិនអាចរួចខ្លូនទេ ខ្ញុំនឹងលេងតាមផ្លូវច្បាប់វិញ
បើ IP មានភាពរញ៉េរញ៉ៃ ដូចអ្នកទាំងអស់គ្នាគិត មិនបាច់បង្កើតមកធ្វើអីនោះទេ។
អញ្ចឹងមនុស្សទាំងអស់ អាចជេរគ្នាយ៉ាងសប្បាយដោយមិនបាច់ខ្លាចច្បាប់នោះទេ។
បន្ទាប់មកខ្ញុំនឹងទៅ TC ជាជំរើសចុងក្រោយ
To Comment 7.
សូមប្អូនប្រយ័ត្នសំដី ក្នុងការប្រើភាសា…តាមពិតទៅបងគ្រាន់តែអាន អត្ថបទនោះដោយចៃដន្យ ហើយក៏ចូលរួមផ្តល់ជាយោបល់ខ្លះទៅ។ តើនរណាខ្លះជាពួកចង្រៃនោះ? សូមម្ចាស់ប្លុកចារជន លុបឈ្មោះបងចេញជាបន្ទាន់!
Pierra
Economy and Trade Analyst
Embassy of the Republic of Korea
រឿងវានឹងបញ្ជាក់អោយកាន់តែ ច្បាស់ពេលដែលបងសុភក្រ្ត័ត្រឡប់
មកវិញ!បើគាត់មិនទាន់ត្រឡប់មកវិញទេគឺមិនអាចមានអ្នកណាម្នាក់
បង្អាប់រឺកាន់ជើងគាត់បានដែរ!
ស៊ីសងចាំគាត់វិលត្រឡប់មកវិញ។
ខ្ញុំធ្លាប់បានអានពាក្យប្រកែកគ្នានៅក្នុងប្លក់មួយចំនួនរបស់បងភាក់
ដែលក្នុងនោះក៏មានខ្ញុំម្នាក់នៅក្នុងនោះដែរ។
គឺក្នុងខមមិនរបស់គាត់គឺមិនបានជេរឺនិយាយពាក្យអញចំពោះរឿងដែល
គេមិនវាយប្រហារលើគាត់ទេ។
នេះមិនមែនជាការកាន់ជើងទេតែខ្ញុំនិយាយនូវអ្វីដែលខ្ញុំបានធ្លាប់អាន
ក្នុងការប្រកែកគ្នាដ៏ធំមួយក្នុងប្លក់។
សូមបងៗរង់ចាំបងភាក់ត្រឡប់មកវិញនឹងច្បាស់ជាមិនខានទេ!
សុំសំណូមពរ ចារជន លុបឈ្មោះរបស់លោក Pierra ចេញតាមខំមិនទី ៧ ។ បើទោះជាថាបក្សពួក ឬមិនបក្សពួកយ៉ាងណាក៏ដោយ តែខ្ញុំទើបតែឃើញគាត់ខំមិននៅទីនេះលើកទីមួយ ហើយមិនដែលស្គាល់គាត់ពីមុនឡើយ។
សូមអរគុណ
បងបឿនៈប្អូនដូចជាវង្វេងអស់ហើយនៀក៎!!
តែកំពុងតែពិនិត្យIPហើយបង!
ប្ងូនទើបតែចាប់អារម្មណ៍ត្រង់គេនិយាយពីអាយភី!
ពិតណាស់អាយភីបងភាក់និងអាយពីលោកដិននោះគឺ
វាមិនច្បាស់ដូចគ្នា!
សង្ឃឹមថាវាមិនដូចគ្នាទេ!
បងចូលទៅមើលក្នុងប្លក់បងផេងជីទៅបង!
ភាមិនបាច់សង្ស័យនោះទេ។ ពេលនេះសុភ័ក្ត្រនៅថៃ គេនឹងមកឆាប់ៗនេះ។
ប្អូនបន់អោយតែគាត់មកដល់ស្រុកខ្មែរឆាប់ៗដើម្បីចេញមុខកុំអោយ
មានការស៊ីសាច់គ្នារវាងភាគីម្ខាងៗ!
តើគាត់បានដឹងរឿងហ្នឹងហើយរឺនៅបង?
មើលការនិយាយរបស់អ្នកមួយចំនួនគឺបាតសង្គមចំតែម្តង!
អញៗៗៗពេញមាត់!អត់ត្រូវសោះ!
សុភ័ក្ត្រមិនទាន់ដឹងរឿងនេះទេ។ យើងខំទាក់ទងទៅ តែមិនបាន។ អត់ទាំងទូរស័ព្ទ អត់ទាំងអនឡាញ។
បើសុភ័ក្ត្រនៅ ច្បាស់ជាមិនទុកឲ្យគេដៀលថាអាថោក អាចង្រៃដូច្នេះទេ ប្អូនឯងធ្លាប់ស្គាល់សុភ័ក្ត្រស្រាប់ហើយ។ តែមិនអីទេ គេថាយ៉ាងម៉េចក៏ថាសិនចុះ ពេលក្រោយគេគង់តែដឹងសខ្មៅមិនខាន។
ពិតណាស់ប្អូនពិតជាធ្លាប់ស្គាល់ពាក្យនិយាយស្តី របស់បងភក្រ្ត័មែន!
តាមការពិតទៅ ធ្វើជាមនុស្សត្រូវមានការគិតមុននឹងហារមាត់
ជេរនរណាម្នាក់!ភាពថ្ងៃថ្នូររបស់មនុស្សគឺនៅត្រង់មាត់នេះឯងដែលសំខាន់នោះ!
បងកុំទាន់អោយគាត់ដឹងរឿងនេះអី!ចាំគាត់អង្គុយបាត់ហត់សិនសឹម
ជំរាបដល់គាត់!
ពុធ្ធោ!! ធ្លាយមកដល់នេះទៀត…!! នេះរយៈពេលជិតមួយអាទិត្យហើយនៅតែមិនទាន់ឃើញចម្លើយទៀត… អស្ចារ្យហើយមិត្រៗទាំងឡាយ ។ នេះបើកុំតែខ្ញុំមិនបានឆែកអ៊ិនធើណែតប្រហែលជាជាប់ឈ្មោះជាក្រុមចង្រៃម្នាក់នឹងគេដែរហើយ ។ លើកនេះខ្ញុំហ៊ាននិយាយថា អ្នកប្រកាសសង្គ្រាមពិតប្រាកដគឺជា បងផេងជីទៅវិញទេ ។ បងផេងជី ដូចជាម្ចាស់រឿងអាយភី ពេកហើយ ។
ពេលនេះខ្ញុំសុំចូលខ្លួនទៅក្នុងក្រុមចង្រៃដែរទៅចុះ ទៅតាមដែល លោកចារជន បានចោទប្រកាន់ទៅលើមនុស្សមួយក្រុមដែលខំជួយរកហេតុផល ។ ការខឹងច្រឡោតតោតតូងរបស់បងផេងជី ដូចជាហួសហេតុពេកហើយ ចិត្តនៅតែមានះយកតែមែនទែន ហើយបណ្ដោយឲ្យជនមិនស្គាល់មុន យ៉ាងលោកដិន លោកចារជន និងអ្នកប្ដូរID ចុះឡើងៗ និយាយពាក្យគ្មានសុជីវធម៌ទៅលើមនុស្សស្លូតត្រង់យ៉ាងអយុត្តិធម៌ ។ ខ្ញុំសូមផ្ដាំតាមរយៈខំម៉ិននេះទៅចុះណា៎ បងផេងជី បងនឹងមានការស្ដាយក្រោយជាមិនខានរាល់ការចោទប្រកាន់ទៅលើសុភ័ក្ត្រ ។
បីបួនខែមែនទេ???? ប្លក់បងដូចនៅក្មេងខ្ចីពេកហើយ!!! ពីមុនម្ដេចក៏ខ្ញុំនឹកមិនឃើញទៅមើលខំម៉ិនក្នុងប្លក់ខ្ញុំអ៊ីចឹង ឥឡូវទើបបានភ្លឺភ្នែក!! តាមរយៈមើលរូបដែលបងវី (vphoto) បាន print screen!! ម៉ែ!! ដល់ចូលទៅ មើលប្លក់ខ្លួនខ្ញុំផ្ទាល់ ហេតុអ្វីក៏សុភ័ក្ត្រច្រើនម៉្លេះណ៎!! បងប្អូនមានដឹងទេថា ខំម៉ិនក្នុងប្លក់ខ្ញុំ គឺពេលខ្លះ សុភ័ក្ត្រប្រើឈ្មោះ ជាបូរាណ ឈ្មោះឆរដា ឈ្មោះបេ ចន្ត្រា ។ល។!!! អស់ទាស់ម៉ងបងអើយ! ចំឡែកណាស់សុភ័ក្ត្រប្រើឈ្មោះច្រើនម៉េះ កាន់តែអស្ចារ្យទៀត ប៉ុន្មានថ្ងៃមុននេះ សុភ័ក្ត្របានប្រើឈ្មោះ វិទ្យុអាស៊ីសេរីទៅវាយប្រហារប្លក់បងផេងជី ដោយនិយាយយ៉ាងពួកបាតផ្សារទៀត ។ នេះជាចំណុចគួរពិចារណា …
បងផេងជី បងជាគណនេយ្យករ (និងធ្វើការក្នុងក្រុមហ៊ុនISP មួយ) ម្នាក់ដែលចូលចិត្តសរសេរប្លក់ ហើយខ្ញុំក៏រីករាយដែរដែលពីមុនមកមិនទាន់មាន គណនេយ្យករ ណាមកសរសេរប្លក់គ្រាន់ចែករំលែកបទពិសោធន៍អំពី វិជ្ជាគណនេយ្យនេះ ។ ព្រោះខ្ញុំក៏ជាអ្នកចូលចិត្តគណនេយ្យនេះដែរ ថ្វីត្បិតខ្ញុំមិនជំនាញខ្លាំងក៏ដោយ ។ ហើយខ្ញុំសប្បាយចិត្តមែនទែន ការដែលបានស្គាល់បង ព្រោះសង្ឃឹមថាបានស្វែងយល់ពីអត្ថបទជាច្រើនពីបង ។ ទោះបីជាពេលនេះ ខ្ញុំហ៊ាននិយាយថាបងពិតជាឆោត ចំពោះរឿងអាយភីជាន់គ្នានេះ …. តែបើរឿងហេតុយ៉ាងណា ឬបងចាញ់ក្នុងរឿងនេះក៏ដោយខ្ញុំនៅតែគោរពរាប់អានបង ក្នុងនាមជារៀមច្បងដដែល ។
ឆ្លើយតប comment ទី១៦ (ស្រីភា) សុភ័ក្ត្របានដឹងរឿងនេះតាំងពីម្សិលមិញម៉្លេះ! ខ្ញុំទាក់ទងគាត់បានបន្តិច chit chat តាមធម្មតា … ខ្ញុំក៏យល់ដែរថារឿងនេះ ជារឿងគួរឲ្យអស់សំណើចមួយ ។ ជាងពីរឆ្នាំហើយដែលខ្ញុំសរសេរប្លក់ នេះជាប្រធានបទដែលខ្ញុំចាប់អារម្មណ៍ជាងគេ ក្រៅពីអក្សរសាស្ត្រ ការកម្សាន្ត និងភាពយន្ត ។ សុភ័ក្ត្រចូលខំម៉ិនក៏មិនសំខាន់ទៀតដែរ… យកល្អគួរតែមានការណាត់ជួបមួយឬយ៉ាងណា ដើម្បីបងផេងជី បានភ្លឺភ្នែក ការដែលមានអាយភីជាន់គ្នានេះ ។
…ពីចម្ងាយ ខ្ញុំនឹងមកតាមដាននៅថ្ងៃស្អែកបន្តទៀត
ណារដ្ឋ
កែតម្រូវ៖
ជួរទី៥ ម្ចាស់=> ច្បាស់
ជួរទី៩ មុន => មុខ
សង្ឃឹមថាអ្វីៗនឹងបានប្រសើរឡើង!
អូហ៍តា!គាត់ដឹងហើយ?
ថាមិនទាន់ចង់អោយគាត់អោយដឹងព្រោះគាត់ត្រូវធ្វើដំនើរពីនាយគឺ
ចង់អោយគាត់បាត់ហត់សឹមប្រាប់គាត់!តែបើគាត់ដឹងក៏ល្អដែរ!
ណាត់ជួបរឺតា?
ប្រយ័ត្នបន្តិចណាតាអើយ!ព្រោះឃើញហេតុការណ៍ដូចជាមិនស្រួល
ទេ!
wow, kert reung thom mles. IP chorn knear, songsai prer internet nov internet cafe deng.
ជុំៗគ្នានិយាយវែកញែករកការពិត និងព្យាយាមជួយអ្នកវង្វេងផ្លូវ បែរជាត្រូវបានគេចោទថា ព្រួតគ្នាធ្វើបាប និង ពួកចង្រៃទៅវិញ នៅមានះចង់រកខុសត្រូវតាមផ្លូវច្បាប់ទៀត លោកអើយលោក! មើលទៅទាល់តែទៅរៀនវគ្គ Network Cisco ទាំងពីរវគ្គហើយបានជឿ អារឿងអាយភីហ្នឹង ខ្ញុំទាល់តម្រិះនឹងអាស្មិមានះហើយ !
ហៅជួបចេញមកបង្ហាញខាងក្រៅឲ្យវាឃើញជាក់ស្តែងមិនព្រមចេញ នេះមិនមែនទំនេរដើររករឿងទេ តែឃើញថាគ្នាមិនដឹងបាន ចាចង់ប្រាប់ តែគេបែបគិតថាខ្ញុំមានបំណងអាក្រក់មើលទៅ ដេញឯងឲ្យទៅវ៉ៃសៀមទៅព្រះវិហារឯណាឯណោះខុសរឿងមួយមេឃ !
មានអ្នកមកបន្ថែមល្បោយ (អាចចូលករណីបែងភាគ) បែបភ្លៀវៗដាក់ម៉ាម៉ាត់ៗមកញ័រមេឃ ឡើងឯងនេះដាក់ម៉ាំៗទៅវិញដែរទ្រាំវាមិនបាន សូត្រខន្តីៗលែងបាន ទាល់ផ្ញើបាត្រនឹងញោមសិន ! ហេហេហេ
អេភ្លេចមានគេហៅឈ្មោះយើងបែបថ្មីទៀតណា លើកមុនយើងនាំគ្នាហៅលេងថា សុភ័ក្ត្រ សុមង្គល សុបឿន សុវី សុរដ្ឋ ….
តែ Version ថ្មី គេហៅ ទឹម បឿន ទឹម បោក Virya វីរីយោគ
——————————————-
(Virya វីរីយោគស្អីគេហ្នឹងចេះយករូបមកកាត់តមិនចេះខ្មាស់ខ្មោច
ចំនែកទឹមបឿន ទឹមបោក ស្អីគេនោះវិញ ចេះសសេរអត្ថបទគ្មានភស្តុតាង បង្វក់ស្មារតីមិត្តអ្នកអានកើត ហ្ន៎….?)
,
,
,
អានហើយអស់សំណើច! មិនដឹងជាអ្នកណាបង្វក់ស្មារតីអ្នកណាទេ និយាយប្រាប់គេមិនជឿ សខខខខខខ (ប្រហែលជាចាំពាក្យកាត់ដែលយើងធ្លាប់ប្រើបាន)
—————————————————
(ចង្រៃ Virya ប្លក់ឯងមិនខ្មេះស្អីទេ កុំអួតខ្លួនឯងពេក ហើយបង្អាប់គេនោះ
ពួកនេះទាល់តែឃើញក្តាមឈូសបានស្រក់ទឹកភ្នែក!
ចាំមើលគេទៅ អនឡាញ វានឹងដឹងការពិតហើយ! គេមិនខ្ចីចេញទៅពិសោធនាំហត់អត់អំពើ! មនុស្សអគតិ បែបនេះ ជួប នាំចង្រៃឆ្លងទេ… សុទ្ធតែអំបូរចង្រៃផង ហា៎ៗៗៗ……)
,
,
,
នេះហើយដែលធ្វើឲ្យខ្ញុំផ្ញើបាត្រ (សខខ)
– វាទៅជាឯងអួត Blog ឯងអត់មាននិយាយស្អីឡង់សេម៉ាម៉ាត់ តែយ៉ាងណាក៏គ្រាន់បើជា ចារជន Blog ដែលទើបកើតព្រឹកម្សិលដែរ ហាហាហាហា
– យកសុទ្ធតែម្ឈូសមកគំរាមទៀត ខ្លាចដល់ហើយខ្ញុំ (សខខខខខ)
– វាទៅជាឯងអគតិ! ហើយគេនោះអ្នកមានគតិខ្លាំងសម្បើមណាស់! សុទ្ធតែខ្លាចឆ្លងចង្រៃទៀត
យប់ម៉េញបានទទួលអាប់ដេតអ៊ីម៉ែលពី Flickr របស់តាប៉ិគល់ ពេលមើលរូបបង្ហាញតូចៗសង្ស័យថា តាប៉ិហ្នឹងដាក់រូបស្អីអញ្ចេះមើលទៅស្រដៀងរូបរបស់ខ្ញុំ ដែលគេចោទថាកាត់ត ទាល់តែពេលចុចឲ្យឃើញធំបានដឹងថារូបហ្នឹងជារូបស្អី ម្ចាស់រូបមិនទាន់ចេញមុខ តែខ្ញុំសុំយកមកប្រើសិនហើយ ឲ្យវាទាន់សភាពការណ៍ »»» ចង់ដឹងថារូបអី? ចុចតំណខាងក្រោមទៅដឹងហើយ …
http://www.flickr.com/photos/somongkol/2762178367/
P.S. មង្គលរូបតូចពេកហើយ បើបានធំជាងនេះក៏រឹតតែល្អ!
ចម្លែកតាគលដល់ហើយ សុខៗម៉ៅដាក់រូបនឹងគេដែរ ហាហា
ដូចណារដ្ឋនិយាយអញ្ចឹង ប្រសិនបើលោកសុភ័ក្រត្រឡប់មកវិញណាត់ជួបគ្នាដោះ
ស្រាយបញ្ហាទល់មុខគ្នាតែម្តងទៅ ។ ចង់ដឹងការពិត ដើម្បីអោយអ្នកដែលចូលរួម
ផ្តល់យោបល់លើបញ្ហានេះបានអស់ចិត្តទាំងអស់គ្នា ។ ដរាបណាអ្នកទាំងអស់គ្នានៅតែព្យាយាមជជែករកខុសរកត្រូវតាមរយះប្លុកមួយៗដូច្នេះ ពួកអាកំសាកអត់ ដាក់ឈ្មោះ វាជេរយើងលេងអត់អំពើរ ។
ខ្ញុំសង្ឃឹមថាអ្វីៗនិងប្រសើរឡើង !!! ប៉ុន្តែ ខ្ញុំសំណូមពរឲ្យអ្នកដែលនិយាយវាយ
ប្រហារគេមិនសំចីត្រូវចេះគិតពិចារណា និងវិភាគឲ្យបានគ្រប់ជ្រង់ជ្រោយជាមុន
សិន។ ប្រសិនបើមានប្រការណាមួយដែលយើងមិនយល់ស្របគួរតែយើងធ្វើការ
រិះគន់បែបថ្លៃថ្នូរកុំប្រើពាក្យមួយចំនួនដែលមិនគប្បី។
យកទៅធ្វើរឿងកំប្លែងបានលោកវី។ ខ្ញុំសើចចង់ចុកពោះទាំងព្រឹក 😀
@Myhouse: មិនបាច់ជួបអីទេ ចាត់ទុកថាចប់ត្រឹមហ្នឹងចុះ។ ទោះជាជួបក៏និយាយមិនត្រូវគ្នាដែរ ហើយមិនមែនជារឿងធំដុំអីដល់ថ្នាក់ណាត់ជួបចរចាអីដែរ។ ឮថា Myhouse ជាអ្នក IT គួរតែយល់ពីរឿងអាយភីនេះហើយ ឬក៏ឆែកមើលនៅលើ វិចារ របស់ប្លក់ Myhouse ប្រហែលជាមានអាយភីដូចគ្នានេះដែរ។
@Davith: មិនអីទេបង ជារឿងយល់ច្រឡំតូចតាច ពេលក្រោយទៅគេគង់នឹងដឹងថាស្អីដែលគេបានធ្វើហ្នឹងវាយ៉ាងម៉េច។
បឿនអើយ !!! ដើម្បីបំភ្លេចរឿងកំប៉ិកកំប៉ុកអង្ករកំប៉ុងហ្នឹងខ្ញុំកំពុងចំលងកុនក្នុង
កុំព្យូទ័រខ្ញុំដាក់ក្នុងថាសឌីវីឌីទុកឲ្យបឿនឯង !!!
ហាស៎ ហាស៎ ហាស៎ ហាស៎
មុននឹង ខមមិនសុំសើចអោយអស់ចិត្តសិន ខានបានសើចចឹងយូរហើយ
ខមមិនលើកដំបូងផង មានរឿងតែម្តង
ឡូវអ្វីៗបានរកឃើញហើយ ជាក់ស្តែងហើយ អស់ចិត្តហើយ
ខ្ញុំក៏ខុសដែរ វាកើតឡើងដោយសារខ្ញុំ
អោយខ្ញុំសុំទោសផង ផេងជី និង អ្នករាល់គ្នា
ហ្នឹងនិយាយដូចមុន្នីរ័ត្ន (myhouse) បានត្រូវ!! លាក់មុខលាក់មាត់ មកនិយាយដៀលគេកោកៗឥតអំពើ តែខ្ញុំថាបើហៅ ថាពួកសង្គមងងឹតសមជាង ព្រោះឈ្មោះរបស់គេចល័តចុះឡើង ហើយតាំងជេរគេគ្មានដឹងទឹសតំបន់ស្អីទេ!! ដល់យើងទៅជួយវែកញែកកែតម្រូវបែរជាថា គេពួកចង្រៃឯណាណីនោះវិញ ។ យី!!
ជាពិសេសទៀតនោះ អ្នកដែលជឿពាក្យញុះញង់ ហើយវាយប្រហារគេដោយចំពោះទាំងងងឹតងងល់… ប្រសិនបើមាននរណាម្នាក់មកអុចអាលថាមានគេលួចមាន់! ប្រហែលជាស្ទុះទៅកាប់អ្នកជិតខាងងាប់ គ្មានសួរខុសត្រូវទេមើលទៅ… ព្រោះក្នុងចិត្តគុំយូរហើយ–នឹងអាលមានគេបង្ហើបតិចតាំងយកលេសកាប់សម្លាប់គ្មានប្រណី ។ ហាហា នេះឧទាហរណ៍ទេបាទ!
ទៅរកច្បាប់ថ្កោលទោសជនសង្ស័យទៅ!! ហើយអ្នកទៅសួរអនឡាញយ៉ាងម៉េចហើយ… អាងតែមានបំពង់ក តាំងក្អកពាសវាលពាសកាល ។
សូមខ្មែរជួបតែសន្តិភាព
Hi Dear,
I am very delighted to share with you that the Electronic Chuon Nath Khmer Dictionary is now available for free for Window XP and Visa. Please click on http://chanroeun.wordpress.com to download for yourself.
I always have a dream to have this. Thanks the Buddhist Institute and her staff for this priceless work.
Cheers,
Chanroeun
Davith: អរគុណហើយបង។ រឿងសប្បាយហ្នឹងមែនទេ? 😀 កុំដុតស៊ីឌីច្រើនពេក មួយរឿងពីរបានហើយ ក្រែងអស់ស៊ីឌីច្រើន។
Chanroeun Pa: I’ve got it from Nimol already thank u
និយាយម៉ាប្លក់សុទ្ធតែបក្សពួកវា ជាង 90%
អត់ល្អមើលសោះ
ចាំមើលរឿងថ្មីវិញ!
ហ្អើយ!!!តឹងទ្រូងណាស់!
បក្សពួកវា!?ពាក្យនេះពិតជាធ្ងន់ណាស់!
គ្មាននរណាគេកាន់ជើងរឺបក្សពួកនរណាទេគឺគេនិយាយតាមដែល
គេបានមើលឃើញ!អ្វីដែលត្រូវនិងអ្វីដែលខុស!
រឿងហេតុភេទយល់ច្រឡំនោះបងភក្រ្ត័គាត់បានបកស្រាយក្នុងប្លក់
របស់គាត់ហើយ!
អញ្ជើញចូលទៅអានតាមសប្បាយចុះ!
មុនដំបូងតឹងទ្រូងណាស់តែពេលអានរបស់បងភក្រ្ត័ហើយដូច
ជាចេញអស់រលីង!
ការពិតទីបំផុតបានលេចចេញហើយ!
for me it is an interesting topic when i see khmer and thai people defending their nations with facts and examples. but i personally feel ashamed to see khmer and khmer fight each other, and even in the blogs…
I just come to know about this topic today… and i don’t think i want to dig deeply to the root of the problems. just one suggestion: do not use bad words to defense yourself, but fact, examples and make them logical…
hope Mr Pheng Ji forgives those people who are attacking him, hope he can just ignore them….
Hope Mr Sopheak response to Mr Ji peacefully.
In conclusion, it is really ashamed for me to see such topics…
I am sorry if my comment sounds like i am biased for any party, but i am actually NOT…
Boeun, I am a of your blog and your blog is inpired me to build my own.
Anyway, I moved my job early August, so I have stopped for a while for updating my own webblog. Just 3 weeks, what is going with Peng Che and Sopheak. I don’t catch the whole story about these guys. Can you just brief me? It sounds confuse to me.
Thanks
I am a fan! Sorry wrong word.
Sonshyne, you face look like my room mate 😀
ប្លក់ខ្ញុំអីណេះក៍មានតែអាយភី 203.189.129.129 នេះម៉ាគគោកដែរ តែឈ្មោះផ្សេងគ្នាជាច្រើនចឹងមនុស្សទាំងអស់ហ្នឹងសុទ្ធតែមនុស្សតែមួយហើយទេអីហ្នុង??
ខ្ញុំមិនដឹងថាអ្នកណា៎ជាបក្សពួកអ្នកទេ… តែតាមខ្ញុំមើល ឃើញតែយោបល់(comment) របស់អ្នកបំភ្លឺ នឹងអ្នកដើមបណ្តឹង… ចុះចុងចោទ(បងភ័ក្រ) ម៉ិចមិនចេញមុខមកបកស្រាយមក… ទុកឲ្យរឿងនេះហូរទៅដល់ណា៎ទៀត.. តើរយៈពេលយូរប៉ុណ្នាទៀតដែលយើងត្រូវចាំរឺក៏រហូតដល់ជាសត្រូវហ្នឹងគ្នា
យ៉ាងនេះទៅ??? បងបឿនមើលទៅស្និទស្នាលហ្នឹងបងភ័ក្រណាស់ម៉ិចបងមិន ផ្ញើរសារអេឡិចត្រូនិច(e-mail) សួរគាត់ទៅ?? ឲ្យគាត់បកស្រាយទៅមើល..
កន្លងមកខ្ញុំបានឃើញមានការប្រកែកគ្នាជាច្រើនដែរសុទ្ធតែចេញមកពីការ
ទើសទាល់ពាក្រសំដី.. ពីមុនបានបានឃើញការបកស្រាយម្តងពីរឿង ឡាវមិនឡាវ ឡូវមកមានរឿងអីទឿតហើយ…. ហម…. រហូតចេញជាបក្សពួកមិនបក្សពួក..
អរគុណច្រើន…
រស្មី
អូភ្លេចមើលយោបល់ស្រីភា គាត់បានបកស្រាយហើយ៎តា បងរកមិនឃើញ សោះជួយប្រាប់បងតិចមើល៎ មួយណាទៅព្រោះបងភាកមានប្លុកច្រើនណាស់ណា៎
ខ្ញុំបានស្វែងរកពាក្យគន្លឹះ (វាយប្រហារ) ស្រាប់តែប្រទះឃើញអត្ថបទនេះដោយចៃដន្យ។ បន្ទាប់មកខ្ញុំមានការងឿងឆ្ងល់ ក៏បន្តតាមដាន រហូតចាប់បានចំនុចមួយចំនួន។ តែខ្ញុំឆ្ងល់ថា ជនជាប់ចោទ លោកសុភ័ក្រ មានចេញមុខមកបកស្រាយទេ ? ? ? សូមអភ័យទោសពីម្ចាស់ប្លក់ផង!
អាចុយម្រ៉ាយសំរាប់ខ្មែរ អានេះអត់កែចរិកមែន ខានជួបវាយួរនៅតែថោកអាដែល!