ហាណាគិមិ


យប់ ៦ សីហា ​រឿង​​ភាគ​ឆ្កួត​​របស់​ជប៉ុន​មួយទាក់ចិត្ត​ខ្ញុំ​រហូត​អត់​ដេក​​ពេញ​មួយ​យប់។

ហាណាគិមិ (Hana Kimi) ជា​រឿង​ភាគ​ជប៉ុន​​ដែល​ខ្ញុំ​ចាប់អារម្មណ៍ ហើយ​តាមដាន​រហូត​ដល់​ចប់​ ដែល​មាន​១២​ភាគ ក្នុង​ពេល​តែ​​មួយ​យប់។

រឿង​នេះ​ជា​ស្នាដៃ​របស់ ណាកាជុ ហ៊ីសាយ៉ាក់។ វា​មិនមែន​ជារឿង​កម្សត់​​​រហូត​ធ្វើ​ឲ្យ​យើង​ស្រក់​ទឹកភ្នែក​នោះ​ទេ តែ​ជា​រឿង​បែប​កំប្លែង និង​មនោសញ្ចេតនា​​ដ៏​គួរ​ឲ្យ​រំភើប និង​អាច​ធ្វើ​ឲ្យ​យើង​ស្រក់​ទឹកភ្នែក​។ សាច់​រឿង​​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ចេញ​ទឹកភ្នែក​ម្ដងៗ ហើយ​នៅ​ភាគចុងក្រោយ​នោះ ក៏​ទប់ទឹកភ្នែក​លែង​ជាប់​។

តួ​សម្ដែង​​ស្រី​ឈ្មោះ អាស៊ីយ៉ា ម៉ីស៊ូគិ សម្ដែង​ដោយ ហូរិគិតាក់ ម៉ាគិ និង​តួ​ប្រុស សាណុ អ៊ីស៊ូមិ សម្ដែង​ដោយ អូហ្គូរិ ស៊ុន ។

ម៉ីស៊ូគិ រស់​នៅ​សហរដ្ឋអាមេរិក។ សាណុ ជា​អ្នក​កីឡាករ​​លោត​កម្ពស់​ដ៏​ពូកែ តែ​ក្រោយ​មក​គេ​បោះបង់​ចោល។ ដោយសា ម៉ីស៊ូគិ​ជា​អ្នក​គាំទ្រ​គេ និង សាណុ​ធ្លាប់​ជួយ​គេ​ពី​ជន​ខិលខូច​ដែល​​ចាប់​នាង​​ ​និង​ត្រូវ​គេ​ឆូត​នឹង​កាំបិត​ត្រូវ​ជើង​បណ្ដាល​ឲ្យ​គេ​លោត​កីឡា​នេះ​លែង​កើត​ផង រហូត​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ដែល​លែង​សូវ​និយាយ​ស្ដី លែង​ចេះ​ញញឹម ម៉ីស៊ូគិ ក៏​សម្រេច​ចិត្ត​មក​ជួយ​គេ​ឲ្យ​ត្រឡប់​ដូច​ដើម​វិញ ពេល​ដែល​នាង​ឃើញ​គេ​តាម​ទូរទស្សន៍ និង​ដឹង​ថា​គេ​នៅ​ទីណា​នៅ​ប្រទេស​ជប៉ុន។

ម៉ីស៊ូគិ ក៏​រត់​ចេញ​ពី​ផ្ទះ ហើយ​ប្ដូរ​មក​រៀន​នៅ​សាលា​ជាមួយ សាណុ ។ ដោយសារ​តែ​សាលា​នេះ​ទទួល​តែ​សិស្ស​ប្រុស ម៉ីស៊ូគិ ក៏​តែង​ខ្លួន​ជា​ប្រុស ហើយ​បាន​មក​ស្នាក់នៅ​បន្ទប់​សិស្ស​ជាមួយ​សាណុ។

ទោះ​ជា​ម៉ីស៊ូគិ និង​មិត្ត​រួម​ថ្នាក់​យកចិត្ត​ទុក​ដាក់ និង​ចង់​ឲ្យ​សាណុ​ត្រឡប់​ទៅ​លោត​កម្ពស់​ដូច​ពី​មុន​យ៉ាងណា​ក៏​ដោយ ក៏​សាណុ​ធ្វើ​ដូច​មើល​មិន​ឃើញ​នូវ​អំពើ​ទាំង​នោះ​សោះ ថែម​ទាំង​ប្រើ​សំដី​ទ្រគោះ​ធ្វើ​ឲ្យ​ម៉ីស៊ូគិ​យំ និង​អស់​សង្ឃឹម​ជា​ច្រើន​លើក តែ​ម៉ីស៊ូគិ​នៅ​តែ​មិន​បោះបង់​គំនិត​របស់​ខ្លួន​ដែល​មក​ដើម្បី​ជួយ​គេ​ឡើយ…

រឿង​នេះ ខ្ញុំ​លួច​មើល​នៅ​កុំព្យូទ័រ​របស់​បង​សន្តិភាព

26 thoughts on “ហាណាគិមិ

  1. ี่economic ថ្ងៃសៅរ៍ ទី 9 ខែសីហា 2008 / 7:09 ល្ងាច

    ជំរាបសួរបាទ!
    ពីប្លុកខ្ញុំ Economic
    ខ្ញុំទើបតែបង្កើតថ្មី សូមជួយផ្ដល់កំលាំងចិត្តផង ជួយកែលំអរ រាល់កំហុសឆ្គង ដែលកើតដោយអចេតនា។
    សូមទទួលនូវក្ដីរាប់អានពីខ្ញុំ។

  2. Soddhipong ថ្ងៃអាទិត្យ ទី 10 ខែសីហា 2008 / 12:10 ព្រឹក

    សួស្តី ល្បងបឿន
    ខ្ញុំខានចូលវេបសាយរបស់លោកកុសលយូរហើយទើបតែថ្ងៃនេះចូលមើលបាត់ឈឹង
    wwww.kosal.info

  3. Soddhipong ថ្ងៃអាទិត្យ ទី 10 ខែសីហា 2008 / 12:10 ព្រឹក

    សួស្តី ល្បងបឿន
    ខ្ញុំខានចូលវេបសាយរបស់លោកកុសលយូរហើយទើបតែថ្ងៃនេះចូលមើលបាត់ឈឹង
    http://www.kosal.info

  4. ដេនីត ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 8:11 ព្រឹក

    ចូលចិត្តមើលរឿងភាគជប៉ុនដែរឬ ?

  5. Boeun ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 8:46 ព្រឹក

    @economic: អរគុណ​ដែល​បាន​ប្រាប់

    @ពង្ស៖ ខ្ញុំ​មើល​បាន អត់​មាន​បញ្ហា​អី​ទេ

    @ដេនីត៖ ខ្ញុំ​មិន​ដែល​មើល​រឿង​ភាគ​ជប៉ុន​ទេ ប្រហែល​នេះ​ជា​លើក​ទី​មួយ​ហើយ តែ​រឿង​នេះ​ពិត​ជា​ល្អ​មែនទែន ក្នុង​សាច់​រឿង​មាន​ចំណុច​ល្អៗ​ច្រើន។

  6. denith ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 10:26 ព្រឹក

    Okay then, I just want to recommend you another Dorama, if you are interested?

  7. មានអារម្មណ៏ថាត្រជាក់ ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 11:45 ព្រឹក

    រឿងឆ្កួតមើលយ៉ាងហ្នឹងហើយ​ចុះទំរាំអារឿងចូលចិត្តទៀតមិនដឹងយ៉ាងណាទេប្អូនខ្ញុំ

  8. Jasper Ray ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 12:46 ល្ងាច

    Recommend – 1 Little of Tear ( JDrama 11ep)

  9. Boeun ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 1:19 ល្ងាច

    @ដេនីត៖ really, give me one then.

    @បង​ដា៖ បើ​រឿង​ចូលចិត្ត ប្រហែល​ជាង​១០​ភាគ មើល​តែ​ដប់​នាទី​អី​ហ្នឹង ហាហា

    @Jasper Ray: Seem ever heart this drama before. Hope I will watch this drama sometime. Thanks🙂

  10. Davith ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 3:49 ល្ងាច

    មិននឹកស្មានថាបឿនមើលកុនរហូតដល់ស្រក់ទឹកភែ្នកសោះ ! មិនអីទេ ចាំយកកុន
    ជប៉ុន និងកូរ៉េរបស់ខ្ញុំវិញ ! សុទ្ធតែជារឿងកំប្លែង និងកាប់ចាក់ !!! ប៉ុន្តែ ខ្ញុំក៏មានកុន
    មនោសញេ្ចតនារបស់ចិនមួយចំនួនដែរ !!!

  11. Boeun ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 5:18 ល្ងាច

    បង​ចិត្ត​ល្អ​ចឹង ខ្ញុំ​សុំ​ទទួល​ដៃ​ពីរ ដៃ​បី​ហើយ ហេហេ

    អរគុណ​បង

  12. រដ្ឋ ថ្ងៃចន្ទ ទី 11 ខែសីហា 2008 / 8:44 ល្ងាច

    នេះ​លួច​មើល​រឿង​របស់​បង​ភាព!! ទម្រាំ​រឿង​របស់​បង​ដាវីត មិន​ដឹង​មើល​រឿង​ស្អី​ខ្លះ​ទេ ហាហា…

  13. Virya ថ្ងៃអង្គារ ទី 12 ខែសីហា 2008 / 8:05 ព្រឹក

    គិត​ទៅ​រក​មក​មើល​ដែរ​សិន បឿន​អូត​ថា​ល្អ​មើលអញ្ចឹង​ទៅ​ហើយ​ប្រហែល​ជា​មិន​អន់​ទេ!

  14. Boeun ថ្ងៃអង្គារ ទី 12 ខែសីហា 2008 / 8:32 ព្រឹក

    ការត់៖ ប្រហែល​អ៊‍ីចឹង​ហើយ​ណារដ្ឋ រឿង​របស់​បង​វីដ​ដឹង​ថា​អស់​ទាស់​ហ្មង ហាហា

    តាវី៖ អារម្មណ៍​ផ្សេង​គ្នា កុំ​ជឿ​តាម​ខ្ញុំ​ពេក កិកិ

  15. happylkt ថ្ងៃអង្គារ ទី 12 ខែសីហា 2008 / 9:43 ព្រឹក

    it great

  16. សុផាន់ណា ថ្ងៃអង្គារ ទី 12 ខែសីហា 2008 / 12:49 ល្ងាច

    មានបងប្អូនណាស្គាល់កន្លែង free downlaod សំរាប់ហ្គេម redalert 3 ទេ បើដឹងសូមជួយប្រាប់ផង សូមអរគុណ

  17. khmerempire ថ្ងៃអង្គារ ទី 12 ខែសីហា 2008 / 7:44 ល្ងាច

    hello!!!

  18. khmerempire ថ្ងៃអង្គារ ទី 12 ខែសីហា 2008 / 7:46 ល្ងាច

    ញ៉ុមមាន Post​ មួយដែរ
    តែដល់តាចុច say it បាត់ឈឹង

  19. denith ថ្ងៃសៅរ៍ ទី 16 ខែសីហា 2008 / 8:49 ព្រឹក

    Hmm… I think I did leave a link? Where did it go?

  20. denith ថ្ងៃសៅរ៍ ទី 16 ខែសីហា 2008 / 8:50 ព្រឹក

    Well! Who here have watched “one litre of tears?”

  21. denith ថ្ងៃសៅរ៍ ទី 16 ខែសីហា 2008 / 8:53 ព្រឹក

    I think I hand out another link:

    http://spaces.msn.com/denithsky

    The entry about that drama is not far away from the current fives.

  22. denith ថ្ងៃសៅរ៍ ទី 16 ខែសីហា 2008 / 8:54 ព្រឹក

    Oh, ask one more question? Who here support JDrama?

  23. pheap ថ្ងៃអាទិត្យ ទី 17 ខែសីហា 2008 / 5:51 ល្ងាច

    ចូលចិត្តរឿងជប៉ុនដូចបងដែរ។​ បងចូលចិត្តណាស់។ I’m in Taiwan airport now. Hope to meet u again next time.
    Hey, narath, hope to meet u too. Wish u guy good luck. I regret that we didn’t meet to say good bye. Héhé…🙂

  24. Boeun ថ្ងៃចន្ទ ទី 18 ខែសីហា 2008 / 8:56 ព្រឹក

    I heard you’ve got a problem at the airport. But nice you’re there.

    We will meet next time.

  25. denith ថ្ងៃសៅរ៍ ទី 23 ខែសីហា 2008 / 9:49 ព្រឹក

    Hey Boeun, can I add you to any messenger?

  26. Boeun ថ្ងៃសៅរ៍ ទី 23 ខែសីហា 2008 / 4:08 ល្ងាច

    yes, timboeun, yahoo and gmail.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s