យប់ ៦ សីហា រឿងភាគឆ្កួតរបស់ជប៉ុនមួយទាក់ចិត្តខ្ញុំរហូតអត់ដេកពេញមួយយប់។
ហាណាគិមិ (Hana Kimi) ជារឿងភាគជប៉ុនដែលខ្ញុំចាប់អារម្មណ៍ ហើយតាមដានរហូតដល់ចប់ ដែលមាន១២ភាគ ក្នុងពេលតែមួយយប់។
រឿងនេះជាស្នាដៃរបស់ ណាកាជុ ហ៊ីសាយ៉ាក់។ វាមិនមែនជារឿងកម្សត់រហូតធ្វើឲ្យយើងស្រក់ទឹកភ្នែកនោះទេ តែជារឿងបែបកំប្លែង និងមនោសញ្ចេតនាដ៏គួរឲ្យរំភើប និងអាចធ្វើឲ្យយើងស្រក់ទឹកភ្នែក។ សាច់រឿងនេះធ្វើឲ្យខ្ញុំស្ទើរតែចេញទឹកភ្នែកម្ដងៗ ហើយនៅភាគចុងក្រោយនោះ ក៏ទប់ទឹកភ្នែកលែងជាប់។
តួសម្ដែងស្រីឈ្មោះ អាស៊ីយ៉ា ម៉ីស៊ូគិ សម្ដែងដោយ ហូរិគិតាក់ ម៉ាគិ និងតួប្រុស សាណុ អ៊ីស៊ូមិ សម្ដែងដោយ អូហ្គូរិ ស៊ុន ។
ម៉ីស៊ូគិ រស់នៅសហរដ្ឋអាមេរិក។ សាណុ ជាអ្នកកីឡាករលោតកម្ពស់ដ៏ពូកែ តែក្រោយមកគេបោះបង់ចោល។ ដោយសា ម៉ីស៊ូគិជាអ្នកគាំទ្រគេ និង សាណុធ្លាប់ជួយគេពីជនខិលខូចដែលចាប់នាង និងត្រូវគេឆូតនឹងកាំបិតត្រូវជើងបណ្ដាលឲ្យគេលោតកីឡានេះលែងកើតផង រហូតធ្វើឲ្យគេក្លាយជាមនុស្សដែលលែងសូវនិយាយស្ដី លែងចេះញញឹម ម៉ីស៊ូគិ ក៏សម្រេចចិត្តមកជួយគេឲ្យត្រឡប់ដូចដើមវិញ ពេលដែលនាងឃើញគេតាមទូរទស្សន៍ និងដឹងថាគេនៅទីណានៅប្រទេសជប៉ុន។
ម៉ីស៊ូគិ ក៏រត់ចេញពីផ្ទះ ហើយប្ដូរមករៀននៅសាលាជាមួយ សាណុ ។ ដោយសារតែសាលានេះទទួលតែសិស្សប្រុស ម៉ីស៊ូគិ ក៏តែងខ្លួនជាប្រុស ហើយបានមកស្នាក់នៅបន្ទប់សិស្សជាមួយសាណុ។
ទោះជាម៉ីស៊ូគិ និងមិត្តរួមថ្នាក់យកចិត្តទុកដាក់ និងចង់ឲ្យសាណុត្រឡប់ទៅលោតកម្ពស់ដូចពីមុនយ៉ាងណាក៏ដោយ ក៏សាណុធ្វើដូចមើលមិនឃើញនូវអំពើទាំងនោះសោះ ថែមទាំងប្រើសំដីទ្រគោះធ្វើឲ្យម៉ីស៊ូគិយំ និងអស់សង្ឃឹមជាច្រើនលើក តែម៉ីស៊ូគិនៅតែមិនបោះបង់គំនិតរបស់ខ្លួនដែលមកដើម្បីជួយគេឡើយ…
រឿងនេះ ខ្ញុំលួចមើលនៅកុំព្យូទ័ររបស់បងសន្តិភាព
ជំរាបសួរបាទ!
ពីប្លុកខ្ញុំ Economic
ខ្ញុំទើបតែបង្កើតថ្មី សូមជួយផ្ដល់កំលាំងចិត្តផង ជួយកែលំអរ រាល់កំហុសឆ្គង ដែលកើតដោយអចេតនា។
សូមទទួលនូវក្ដីរាប់អានពីខ្ញុំ។
សួស្តី ល្បងបឿន
ខ្ញុំខានចូលវេបសាយរបស់លោកកុសលយូរហើយទើបតែថ្ងៃនេះចូលមើលបាត់ឈឹង
wwww.kosal.info
សួស្តី ល្បងបឿន
ខ្ញុំខានចូលវេបសាយរបស់លោកកុសលយូរហើយទើបតែថ្ងៃនេះចូលមើលបាត់ឈឹង
http://www.kosal.info
ចូលចិត្តមើលរឿងភាគជប៉ុនដែរឬ ?
@economic: អរគុណដែលបានប្រាប់
@ពង្ស៖ ខ្ញុំមើលបាន អត់មានបញ្ហាអីទេ
@ដេនីត៖ ខ្ញុំមិនដែលមើលរឿងភាគជប៉ុនទេ ប្រហែលនេះជាលើកទីមួយហើយ តែរឿងនេះពិតជាល្អមែនទែន ក្នុងសាច់រឿងមានចំណុចល្អៗច្រើន។
Okay then, I just want to recommend you another Dorama, if you are interested?
រឿងឆ្កួតមើលយ៉ាងហ្នឹងហើយចុះទំរាំអារឿងចូលចិត្តទៀតមិនដឹងយ៉ាងណាទេប្អូនខ្ញុំ
Recommend – 1 Little of Tear ( JDrama 11ep)
@ដេនីត៖ really, give me one then.
@បងដា៖ បើរឿងចូលចិត្ត ប្រហែលជាង១០ភាគ មើលតែដប់នាទីអីហ្នឹង ហាហា
@Jasper Ray: Seem ever heart this drama before. Hope I will watch this drama sometime. Thanks 🙂
មិននឹកស្មានថាបឿនមើលកុនរហូតដល់ស្រក់ទឹកភែ្នកសោះ ! មិនអីទេ ចាំយកកុន
ជប៉ុន និងកូរ៉េរបស់ខ្ញុំវិញ ! សុទ្ធតែជារឿងកំប្លែង និងកាប់ចាក់ !!! ប៉ុន្តែ ខ្ញុំក៏មានកុន
មនោសញេ្ចតនារបស់ចិនមួយចំនួនដែរ !!!
បងចិត្តល្អចឹង ខ្ញុំសុំទទួលដៃពីរ ដៃបីហើយ ហេហេ
អរគុណបង
នេះលួចមើលរឿងរបស់បងភាព!! ទម្រាំរឿងរបស់បងដាវីត មិនដឹងមើលរឿងស្អីខ្លះទេ ហាហា…
គិតទៅរកមកមើលដែរសិន បឿនអូតថាល្អមើលអញ្ចឹងទៅហើយប្រហែលជាមិនអន់ទេ!
ការត់៖ ប្រហែលអ៊ីចឹងហើយណារដ្ឋ រឿងរបស់បងវីដដឹងថាអស់ទាស់ហ្មង ហាហា
តាវី៖ អារម្មណ៍ផ្សេងគ្នា កុំជឿតាមខ្ញុំពេក កិកិ
it great
មានបងប្អូនណាស្គាល់កន្លែង free downlaod សំរាប់ហ្គេម redalert 3 ទេ បើដឹងសូមជួយប្រាប់ផង សូមអរគុណ
hello!!!
ញ៉ុមមាន Post មួយដែរ
តែដល់តាចុច say it បាត់ឈឹង
Hmm… I think I did leave a link? Where did it go?
Well! Who here have watched “one litre of tears?”
I think I hand out another link:
http://spaces.msn.com/denithsky
The entry about that drama is not far away from the current fives.
Oh, ask one more question? Who here support JDrama?
ចូលចិត្តរឿងជប៉ុនដូចបងដែរ។ បងចូលចិត្តណាស់។ I’m in Taiwan airport now. Hope to meet u again next time.
Hey, narath, hope to meet u too. Wish u guy good luck. I regret that we didn’t meet to say good bye. Héhé… 🙂
I heard you’ve got a problem at the airport. But nice you’re there.
We will meet next time.
Hey Boeun, can I add you to any messenger?
yes, timboeun, yahoo and gmail.