សហភាព​អឺរ៉ុប​រិះគន់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា


ដោយ Guy Delauney, BBC

Counting votes at a polling station in Siem Reap province, Cambodia (27/07/2008)
អ្នក សង្កេតការណ៍ របស់ សហភាព អឺរ៉ុប ថា ការបោះឆ្នោត មិន ស្រប តាម ស្តង់ដារ

អ្នក​សង្កេត​ការណ៍​ពី​សហភាព​អឺរ៉ុប​បាន​រិះគន់​លើ​ការបោះឆ្នោត​សភា​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ថា មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។

គេ​និយាយ​ថា គណបក្ស​កាន់​អំណាច​គ្រប់គ្រង​បណ្ដាញ​សារព័ត៌មាន និង គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) និង​ប្រជាជន​មួយ​ចំនួន​ទៀត​ត្រូវ​គេ​ដក​សិទ្ធិ​មិន​ឲ្យ​បោះឆ្នោត។ តែ​គេ​ក៏​​មាន​ការ​លើក​សរសើរ​ពីរ​ការបោះឆ្នោត​ដែល​ដំណើរការ​បាន​ល្អ និង ការរៀបចំ​​បច្ចេកទេស​នៃ​ការបោះឆ្នោត​នោះ​ផង​ដែរ។

អ្នក​សង្កេត​ការណ៍​នៃ​ការបោះឆ្នោត​នោះ​មាន​ជនជាតិ​ខ្មែរ​១៧០០០​នាក់ និង​អ្នក​សង្កេតការណ៍​អន្តរជាតិ​ផង។

ក្រោយ​ពីរ​គេ​ប្រមូល​ទិន្នន័យ​មក ឃើញ​ថា ភាព​មិន​ប្រក្រតី​មាន​ច្រើន​ជាង​ភាពល្អ​ប្រសើ។

ភាព​មិន​ប្រក្រតី​ទាំង​នោះ ច្រើន​កើត​មក​ពី​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​សហភាព​អឺរ៉ុប​បាន​និយាយ​ថា គណបក្ស​ប្រជាជន បាន​កៀបសង្កត់ និង​ ធ្វើ​ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ដោយ​ប្រើប្រាស់​ថវិកា​រដ្ឋ ផ្គត់ផ្គង់​លើ​ការផ្សព្វផ្សាយ​របស់​​គណបក្ស​​ខ្លួន។

គណបក្ស​នេះ​បាន​គ្រប់គ្រង​លើ​ការផ្សព្វផ្សាយ​រហូត​ដល់​កម្រិត​មួយ​មិន​អាច​ទទួល​យក​បាន ហើយ​បាន​ប្រកាស​ថា គណបក្ស​របស់​ខ្លួន និង គជប មិន​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា ដែល គជប ជា​ស្ថាប័ន​ឯករាជ្យ។

អ្នក​សង្កេត​​ការណ៍​បាន​មាន​ប្រសាសន៍​ថា គជប បាន​បំបិទ​សិទ្ធិ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន ៥០០០០​នាក់ ដោយ​លុប​ឈ្មោះ​​ពួក​គេ​ពី​បញ្ជី​បោះឆ្នោត។ ប៉ុន្តែ ប្រធាន​សហភាព​អឺរ៉ុប លោក Martin Callanan បាន​មាន​ប្រសាសន៍​ថា វា​មិន​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ បើ​ផ្អែក​តាម​លទ្ធផល​បណ្ដោះអាសន្ន​ដែល​បាន​ចេញ​នោះ គណបក្ស​ប្រជាជន​បាន​ឈ្នះ​យ៉ាង​ច្រើន​លើស​លុប។

ដូច្នេះ ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​បាន​អះអាង​នោះ គួរ​តែ​ផ្ទៀងផ្ទាត់​នឹង​ចំនួន​ដែល​គណបក្ស​ប្រជាជន​ឈ្នះ​ដើម្បី​​អាច​ប្រឆាំង​​ជំទាស់​មិន​ទទួល​ស្គាល់​លទ្ធផល​បាន។

គណបក្ស​ប្រឆាំង​មាន​ការ​យល់​ផ្សេង​ពី​នេះ។

គណបក្ស​បួន​បាន​​ប្រឆាំង​មិន​ទទួល​ស្គាល់​លទ្ធផល​បណ្ដោះអាសន្ន​នេះ។ គេ​អះអាង​ថា មាន​១០០​នាក់​ក្នុង​ចំណោម​អ្នក​​មាន​សិទ្ធិ​បោះឆ្នោត​១០០០​នាក់ ដែល​គាំទ្រ​គណបក្ស​របស់​គេ មិន​អាច​បោះឆ្នោត​បាន ហើយ​ចំនួន​ប្រហាក់​ប្រហែល​នោះ​ដែល​មិន​មាន​សិទ្ធិ​បោះឆ្នោត បែរ​ជា​អាច​ទៅ​បោះឆ្នោត​ទៅ​វិញ។

10 thoughts on “សហភាព​អឺរ៉ុប​រិះគន់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា

  1. កុលបុត្រខ្មែរ ថ្ងៃសុក្រ ទី 1 ខែសីហា 2008 / 12:58 ព្រឹក

    Hi
    ដូចគេថា ” ដំបី ដំបា អុងអើយ ” ទៅណាវា មិនហិនហោច !!!
    សូមខ្មែរភ្ញាក់រលឹក

  2. ថាណារ័ត្ន ថ្ងៃសុក្រ ទី 1 ខែសីហា 2008 / 10:16 ព្រឹក

    ចំពោះអ្នកសង្កេតការណ៍ អន្តរជាតិ មួយណា ក៏ដូចមួយណាដែរ លើកគ្នាមក​សន្ធឹកសន្ធាប់ណាស់ ក៏ប៉ុន្តែក្រោយមក របាយការណ៍គេចេញ Cambodia Election is Free & Fair រួចនាំគ្នាគោះកែវសំប៉ាញ ហើយនាំគ្នាត្រលប់ទៅ​ស្រុកវិញ។ គិតៗទៅដូចជាដូច រដ្ឋាភិបាលគេសប្បាយចិត្ត​ណាស់ប្រសិន​បើមានអ្នកអង្កេតការណ៏អន្តរជាតិគេមក ព្រោះគេថាប្រទេសគេមាន​ប្រជាធិតេយ្យ ។ ខ្ញុំក៏ជាអ្នកសង្កេតការណ៍ចល៍តម្នាក់ដែរ គ្រប់កន្លែងឃើញ
    តែមានបញ្ហា ។ខាងខ្ញុំក៏បានចេញPress Release មួយ ប្រសិនបើចាប់
    អារម្មណ៍ សូមភ្ចាប់ទៅ http://www.csdcambodia.org

  3. sdey ថ្ងៃសៅរ៍ ទី 2 ខែសីហា 2008 / 11:15 ល្ងាច

    if they are aware that the election was not free and fair, why can’t they just NOT ACCEPT the outcome? It is pretty obvious to all that Mr HS knew that he would win, how many seats he would win way before the votes get counted. He predicted that he would win, he did win.

  4. Chantra ថ្ងៃអាទិត្យ ទី 3 ខែសីហា 2008 / 10:24 ព្រឹក

    ខ្ញុំ​ចុះ​មើល​ច្រើន​កន្លែង​ដែរ តែ​ដូច​ជា​ធម្មតា ។ ខ្ញុំ​ចុះ​តែ​ក្នុង​ក្រុង​ភ្នំពេញ​ទេ ។

  5. Bona PuthTann ថ្ងៃពុធ ទី 6 ខែសីហា 2008 / 2:28 ល្ងាច

    ការបោះឆ្នោតមានភាពមិនប្រក្រតីខ្លាំងណាស់

  6. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែសីហា 2008 / 12:08 ល្ងាច

    ហីកាលណាមានពតមានថ្មីទៀត លោកប្អូន? អាងខ្ញុំខ្ជីកប់ពី ចែកអ៊ំៗចាស់គាត់អាន គាត់ចង់ដឹងពតមាននឹងណាស់ដែរ នៅនេះមិនងាយមានពេលដឹងពតមានទេ ធ្វើការរហូត។

  7. Chanroeun Pa ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែសីហា 2008 / 1:41 ល្ងាច

    Dear Friends,

    Please click this link http://www.petitiononline.com/1962ICJ/ to send a petition presents your voice to the United Nations regarding the Thai government use of military force to invade the sovereignty of Cambodia at Preah Vihear temple and other Khmer ancient temples along the Cambodian and Thai border.

    “There is no way towards peace and prosperity, because peace is the way and source of prosperity. A good neighbor makes a good wall.”

    (Please forward this to all peace lovers)

    With best wishes,

    Chanroeun

  8. Boeun ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែសីហា 2008 / 2:27 ល្ងាច

    សុំទោស​ផង​បង។ មួយ​រយៈ​នេះ រវល់​ខ្លះ​ទៅ រឿងនេះ​រឿង​នោះ​ខ្លះ​ទៅ ធ្វើ​ឲ្យ​ខ្ញុំ​មិន​មាន​ពេល​ដាក់​អី។

  9. លីន ថ្ងៃ​ព្រហស្បតិ៍ ទី 7 ខែសីហា 2008 / 4:58 ល្ងាច

    ជាបឋមសូមគោរពដល់មិត្តអ្នកអានទាំងអស់ហើយក៏សូមថ្លែងអំណរគុណសំរាប់ការរៀបរាប់ដ៏គួរអោយជក់ចិត្ត។
    ខ្ញុំសូមចូលរួមជជែកកំសាន្តផង។ហើយខ្ញុំក៏សូមចែករំលែកនូវព័ត៌មានសំរាប់ជាប្រយោជន៏ក្នុងសង្គមយើងគឺថាអ្នកទាំងអស់គ្នាអាចចូលទៅកាន់គេហទំព័រhttp://women.open.org.kh/រួចជួយចូលរួមពិភាក្សាក៏ដូចជាឆែកមើលនូវព័ត៌ល្អៗហើយថ្មីដែលទាក់ទងនឹងស្រ្តី។ពិសេសគឺជួយបោះឆ្នោតប្រឆាំងទៅនឹងការប្រើអំពើហិង្សាលើស្ត្រីដែលនៅខាងឆ្វេងនៃទំព័រក្រោមរូមមនុស្សស្រី។
    ចូលរួមអោយបានទាំងអស់គ្នាដើម្បីលើកកម្ពស់ស្ត្រីខ្មែរយើង!
    ហើយកុំភ្លេចប្រាប់មិត្តភក្តិផងណា!
    បនែ្ថមពីលើនេះទៅទៀតអ្នកទាំងអស់គ្នាក៏អាចចូលរួមជាមួយក្រុមរបស់យើងខ្ញុំដើម្បីធ្វើការពិភាក្សាទៅលើប្រធានបទផ្សេងៗដែលពិសេសនោះគឺទាក់ទងទៅនឹងបញ្ហារបស់ស្ត្រីខ្មែរដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
    ដោយគ្រាន់តែផ្ញើសារទទេទៅកាន់អាស័យដ្ឋាន gender-subscribe@lists.open.org.kh រួចលោកអ្នកនឹងទទួលបានសារអេឡិចត្រូនិចមួយដើម្បីអៈអាងពីការចូលជាសមាជិក។
    សូមសំណាងល្អមានដល់អ្នកគ្រប់គ្នា។
    សូមអរគុណ
    លីន

  10. លីន ថ្ងៃសុក្រ ទី 8 ខែសីហា 2008 / 11:13 ព្រឹក

    ជា​បឋម​សូម​គោរព​ដល់​មិត្ត​អ្នក​អាន​ទាំង​​អស់​ហើយ​ក៏​សូម​ថ្លែង​​អំណរគុណ​សម្រាប់​ការ​រៀប​រាប់។

    ខ្ញុំ​សូម​ចូល​រួម​ជជែក​កម្សាន្ត​ផង​។​ហើយ​ខ្ញុំ​ក៏​សូម​ចែក​រំលែក​នូវ​ព័ត៌មាន​សម្រាប់​ជា ប្រយោជន៍​ក្នុង​សង្គម​យើង​​គឺថា​អ្នក​ទាំង​អស់​គ្នា​អាច​ចូល​ទៅកាន់​គេហទំព័រhttp://women.open.org.kh/​រួច​ជួយ​ចូល​រួម​ពិភាក្សា​ក៏​ដូច​ជា​ឆែក​មើល​នូវ​ព័ត៌មាន​ល្អ​ៗ​ហើយ​ថ្មី​ៗ​ដែល​ទាក់ទង​នឹង​ស្ត្រី​។

    ពិសេស​គឺ​ជួយ​បោះឆ្នោត​ប្រឆាំង​ទៅ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​នៅ​ខាង​ឆ្វេង​នៃ​ទំព័រ​ក្រោម​រូប​មនុស្ស​ស្រី។

    ចូល​រួម​អោយ​បាន​ទាំង​អស់​គ្នា​ដើម្បី​លើក​កម្ពស់​ស្ត្រី​ខ្មែរ​យើង!
    ហើយ​កុំ​ភ្លេច​ប្រាប់​មិត្ត​ភក្តិ​ផង​ណា!
    បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​អ្នក​ទាំង​អស់​គ្នា​ក៏​អាច​ចូល​រួម​ជា​មួយ​ក្រុម​របស់​យើង​ខ្ញុំ​ដើម្បី​ធ្វើការ​ពិភាក្សា​ទៅ​លើ​ប្រធាន​បទ​ផ្សេងៗ​ដែល​ពិសេស​នោះ​គឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​របស់​ស្ត្រី​ខ្មែរ​ដែល​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។

    ដោយ​គ្រាន់​តែ​ផ្ញើ​សារ​ទទេ​ទៅ​កាន់​​​​អាសយដ្ឋាន​ gender-subscribe@lists.open.org.kh ​រួច​លោក​អ្នក​នឹង​ទទួល​បាន​សារ​អេឡិចត្រូនិក​មួយ​ដើម្បី​​អះអាង​ពី​ការ​ចូល​ជា​សមាជិក​។ ​
    សូម​សំណាង​ល្អ​មាន​ដល់​អ្នក​គ្រប់​គ្នា។
    សូម​អរគុណ
    លីន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s