អង្គការ​សហប្រជាជាតិ​ផ្អាក​ការធ្វើ​ជំនួប​ដោះស្រាយ​បញ្ហា​កម្ពុជា ថៃ


អង្គការ​សហប្រជាជាតិ​បាន​ផ្អាក​ការប្រជុំ​លើ​ពាក្យ​បណ្ដឹង​របស់​កម្ពុជា​ បន្ទាប់​​ពី​កម្ពុជា​បានដក​​ពាក្យ​​បណ្ដឹង​របស់​ខ្លួន​​ទៅ​លើ​ប្រទេស​ថៃ ពី​បទ​​ឈ្លានពាន​លើ​ទឹកដី​កម្ពុជា​វិញ។

នាយករដ្ឋមន្ត្រី​ថៃ​លោក សាម៉ាក់ សុនដារ៉ាវេ បាន​ទូរស័ព្ទ​មក​នាយករដ្ឋមន្ត្រី​ខ្មែរ​ភ្លាម​បន្ទាប់​ពី​ដឹង​ថា ខ្មែរ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ និង​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ​ផ្អាក​ពាក្យ​បណ្ដឹង​នោះ ដោយ​សុំ​ធ្វើការចរចា​ជា​ថ្មី​ជា​ឧបតោភាគី​រវាង​កម្ពុជា​ថៃ។

លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​យល់ព្រម​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ដោយ​ផ្អាក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ដែល​បាន​ប្ដឹង​ទៅ​​អង្គការ​សហប្រជាជាតិ ហើយ​និង​ធ្វើ​ជំនួប​ទ្វេ​ភាគី​ជាមួយ​ថៃ​ជា​លើក​ទី២​នៅ​ថ្ងៃ​ចន្ទ​ទី​២៨​ខាងមុខ​នេះ នៅ​ខេត្ត​សៀមរៀប ជិត​ប្រាសាទ​អង្គវត្ត។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​​របស់​ថៃ​ដែល​ទើប​នឹង​តែងតាំង នឹង​មក​​ជួប​ចរចា​ជាមួយ​កម្ពុជា​ក្នុង​ជំនួប​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ។

9 thoughts on “អង្គការ​សហប្រជាជាតិ​ផ្អាក​ការធ្វើ​ជំនួប​ដោះស្រាយ​បញ្ហា​កម្ពុជា ថៃ

  1. Rod ថ្ងៃសៅរ៍ ទី 26 ខែកក្កដា 2008 / 8:46 ព្រឹក

    That’s bull shit, they should have say “no” and stick with the plane. Thai are tricky and we’ll end up bargaining our soil again. Idiots!

  2. សូភ័ក្ត ថ្ងៃសៅរ៍ ទី 26 ខែកក្កដា 2008 / 11:03 ព្រឹក

    េទ!​កម្ពុជាមិនបានដកពាក្យបណ្តឹងអំពីការឈ្លានពានរបស់សៀម មកលើបូរណភាពរបស់ខ្មែរទេ ប៉ុន្តែសុំអោយអង្គការសហប្រជាជាតិផ្អាកការ ប្រជុំជម្លោះនេះជាបណ្ណោះអាសន្នសិន។ តាមការសង្កេតជាទូទៅរបស់ខ្ែមរបាន បញ្ជាក់អោយឃើញថា អ្នកនយោបាយសៀមដែលមានបំណងអាក្រក់លើខ្ែមរ ក្រោយមកទស្សនា រឺធ្វើកិច្ចប្រជុំនៅប្រទេសខ្មែរហើយ ច្រើនតែធ្លាក់ពីមុខ តំណែងក្រោយពេលត្រឡប់ទៅប្រទេសសៀមវិញ។​តួយ៉ាងដូចជា ថាក់ស៊ីន ណុបផាណុម ថេររ៉ាយុទ្ឋ៕៕៕៕៕​តើអ្នកណានឹងបន្ទាប់នេះ?​សូមរងចាំមើល!

  3. Boeun ថ្ងៃសៅរ៍ ទី 26 ខែកក្កដា 2008 / 11:56 ព្រឹក

    សូភ័ក្ដ​និយាយ​ត្រូវ តាម​ពិត​ខ្មែរ​មិន​ដក​ពាក្យ​បណ្ដឹង​មែន គ្រាន់​តែ​ផ្អាក​ពាក្យ​បណ្ដឹង​សិន​ប៉ុណ្ណោះ។ ខ្ញុំ​សុំ​ទោស​ផង​ដែល​សរសេរ​ខាង​លើ​នោះ​ខុស។

    សូម​អរគុណ

  4. សំណាង ថ្ងៃចន្ទ ទី 28 ខែកក្កដា 2008 / 12:58 ព្រឹក

    មិន​ដឹង​ថា​ពេលណា​ទើប​ចប់​ទេ​! ស្រុក​យើ​ង​មិនទាន់​បាន​ធ្វើ​អី​ផង​អា​ឡូវ​សង្រ្គាម​ទៀត, យ៉ាប់​ម៉ង, ………..។

  5. ហនុមាន ថ្ងៃចន្ទ ទី 28 ខែកក្កដា 2008 / 2:24 ព្រឹក

    ជាអកុសល់ណាស់ សំណាង កម្ពុជាដូចជាកម្មដល់ហើយ សង្រ្គាមមិនស្វាង រស់រានមិនបានល្អផង អីឡូវដល់ពេលសង្រ្គាមទៀត​​ ឯណាឯក្យរាជភាពសំរាប់កម្ពុជា ?

  6. sphea ថ្ងៃចន្ទ ទី 28 ខែកក្កដា 2008 / 12:10 ល្ងាច

    តើមានសង្រ្គាមរឿងអីទៅ?តើ​សង្រ្គាមអាចកើតឡើងម្តងទៀតលើ
    ស្រុកខ្មែរទេបើអង្គការសហប្រជាជាតិកំពុងតែសំរុះសំរួលនោះ?
    បើមានសង្រ្គាមមែនទាល់តែគ្មានការសំរុះសំរួលគ្នាដោយសន្តិវិធីតែប៉ុននោះ៕

  7. SEYHA ថ្ងៃចន្ទ ទី 28 ខែកក្កដា 2008 / 1:27 ល្ងាច

    បងៗ​ដូច​ជា​ភ័យ​ដល់​ហើយ!!! ពិភពលោក​មិន​ឲ្យមាន​សង្គ្រាមទេ។ ដល់​ដំណាក់​កាល​នេះ​ហើយ​គេមិន​ធ្វើដូច​អីរ៉ាក់ទេ! ត្រឹមតែ​ថៃ​និង​អាង​មាន​សពាវុទ្ធ តិច​តូច​និង​ហ៎!!! អូយមើលទៅ​បែប​ទៅ​មិន​រួច​ទេ។។។។

  8. sphea ថ្ងៃចន្ទ ទី 28 ខែកក្កដា 2008 / 1:52 ល្ងាច

    តាមខ្ញុំគិតគ្មាននរណាគេភ័យទេបងSeyha!
    ដឹងស្រាប់ហើយថារឿងវាមិនអាចទៅរួចទេ!

  9. SOPHEA YEL ថ្ងៃអង្គារ ទី 29 ខែកក្កដា 2008 / 12:05 ល្ងាច

    ខុំ្ញដូចជាមិនកក់ និងសប្យាយចិត្តសោះនៅពេលដែលខ្មែរសំរេចចិត្តធ្វើការចរចារ​ជាលើកទី២ ខណៈពេលដែលពាក្យបណ្តឹងរបស់ខ្មែរត្រូវបានក្រុមប្រឹក្សាសន្តិ​សុខ រៀបនឹងកោះប្រជុំដើម្បីដោះស្រាយជម្លោះនោះទៅហើយ។​ ហឺ!​ហត់ណាស់!រឿងជម្លោះនេះចាត់ទុកថា មានការយកចិត្តទុកណាស់ពីអង្គការ សហប្រជាជាតិ ព្រោះខ្មែរដាក់ពាក្យបណ្តឹងនៅល្ងាចថ្ងៃ២១ ស្រាប់តែនៅថ្ងៃ២៤អ ស ប ជ កោះប្រជុំ។ ហេតុកាណ៏នេះបានធ្វើឲ្យថៃភ្ញាក់ផ្អើ ហើយសុំឲ្យខ្មែរ ធ្វើការចរចារជាលើកទី២។​​ថៃយល់ថាបើទុកឲ្យអ ស ប ជ ដោះស្រាយដោយ ប្រើច្បាប់អន្តជាតិ និងផែនទីរបស់ខ្មែរជាលក្ខណៈអន្តរជាតិ​(Franco-Siam 1904-1908) នោះការពង្រាយ កងទ័ពសៀមតាមបណ្តោព្រំដែននឹង អត់ប្រយោជន៏ ហើយត្រូវដកថយយ៉ាង អាម៉ាសមុខ និងខាតប្រយោជន៏ពី ការដែលសៀមបានឈ្លានពានដី និងរំកិលព្រំសីមាចូលដីខ្មែរ ពេលដែល ប្រទេសខ្មែរកើតសង្គ្រាមជាង៣ទស្សវត្សរ៏។ តាមការកំនត់សំគាល់របស់ប្រវត្តិ សាស្រ្ត ខ្មែរមិនដែលបានចំណេចសោះឡើយតាមរយៈការចរចារ ព្រោះខ្មែរ ច្រើនតែសម្បទាន និងលះបង់ ព្រោះមិនចង់បង្កជម្លោះ ឬសង្រ្គាម។ ដោយសារ​ហេតុនេះហើយទើបសៀមសុំការចរចារជាលើកទី២ជាមួយខ្មែរ ហើយសុំឲ្យ ភាគីខាងខ្មែរផ្អាកពាក្យបណ្តឹងបណ្តោះអាសន្ននៅ អ ស ប ជ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s