អង្គការសហប្រជាជាតិបានផ្អាកការប្រជុំលើពាក្យបណ្ដឹងរបស់កម្ពុជា បន្ទាប់ពីកម្ពុជាបានដកពាក្យបណ្ដឹងរបស់ខ្លួនទៅលើប្រទេសថៃ ពីបទឈ្លានពានលើទឹកដីកម្ពុជាវិញ។
នាយករដ្ឋមន្ត្រីថៃលោក សាម៉ាក់ សុនដារ៉ាវេ បានទូរស័ព្ទមកនាយករដ្ឋមន្ត្រីខ្មែរភ្លាមបន្ទាប់ពីដឹងថា ខ្មែរបានដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិ និងសុំឲ្យនាយករដ្ឋមន្ត្រីខ្មែរផ្អាកពាក្យបណ្ដឹងនោះ ដោយសុំធ្វើការចរចាជាថ្មីជាឧបតោភាគីរវាងកម្ពុជាថៃ។
លោកនាយករដ្ឋមន្ត្រីខ្មែរបានយល់ព្រមជាមួយនាយករដ្ឋមន្ត្រីថៃ ដោយផ្អាកពាក្យបណ្ដឹងរបស់ខ្លួនដែលបានប្ដឹងទៅអង្គការសហប្រជាជាតិ ហើយនិងធ្វើជំនួបទ្វេភាគីជាមួយថៃជាលើកទី២នៅថ្ងៃចន្ទទី២៨ខាងមុខនេះ នៅខេត្តសៀមរៀប ជិតប្រាសាទអង្គវត្ត។
រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃដែលទើបនឹងតែងតាំង នឹងមកជួបចរចាជាមួយកម្ពុជាក្នុងជំនួបថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។
That’s bull shit, they should have say “no” and stick with the plane. Thai are tricky and we’ll end up bargaining our soil again. Idiots!
េទ!កម្ពុជាមិនបានដកពាក្យបណ្តឹងអំពីការឈ្លានពានរបស់សៀម មកលើបូរណភាពរបស់ខ្មែរទេ ប៉ុន្តែសុំអោយអង្គការសហប្រជាជាតិផ្អាកការ ប្រជុំជម្លោះនេះជាបណ្ណោះអាសន្នសិន។ តាមការសង្កេតជាទូទៅរបស់ខ្ែមរបាន បញ្ជាក់អោយឃើញថា អ្នកនយោបាយសៀមដែលមានបំណងអាក្រក់លើខ្ែមរ ក្រោយមកទស្សនា រឺធ្វើកិច្ចប្រជុំនៅប្រទេសខ្មែរហើយ ច្រើនតែធ្លាក់ពីមុខ តំណែងក្រោយពេលត្រឡប់ទៅប្រទេសសៀមវិញ។តួយ៉ាងដូចជា ថាក់ស៊ីន ណុបផាណុម ថេររ៉ាយុទ្ឋ៕៕៕៕៕តើអ្នកណានឹងបន្ទាប់នេះ?សូមរងចាំមើល!
សូភ័ក្ដនិយាយត្រូវ តាមពិតខ្មែរមិនដកពាក្យបណ្ដឹងមែន គ្រាន់តែផ្អាកពាក្យបណ្ដឹងសិនប៉ុណ្ណោះ។ ខ្ញុំសុំទោសផងដែលសរសេរខាងលើនោះខុស។
សូមអរគុណ
មិនដឹងថាពេលណាទើបចប់ទេ! ស្រុកយើងមិនទាន់បានធ្វើអីផងអាឡូវសង្រ្គាមទៀត, យ៉ាប់ម៉ង, ………..។
ជាអកុសល់ណាស់ សំណាង កម្ពុជាដូចជាកម្មដល់ហើយ សង្រ្គាមមិនស្វាង រស់រានមិនបានល្អផង អីឡូវដល់ពេលសង្រ្គាមទៀត ឯណាឯក្យរាជភាពសំរាប់កម្ពុជា ?
តើមានសង្រ្គាមរឿងអីទៅ?តើសង្រ្គាមអាចកើតឡើងម្តងទៀតលើ
ស្រុកខ្មែរទេបើអង្គការសហប្រជាជាតិកំពុងតែសំរុះសំរួលនោះ?
បើមានសង្រ្គាមមែនទាល់តែគ្មានការសំរុះសំរួលគ្នាដោយសន្តិវិធីតែប៉ុននោះ៕
បងៗដូចជាភ័យដល់ហើយ!!! ពិភពលោកមិនឲ្យមានសង្គ្រាមទេ។ ដល់ដំណាក់កាលនេះហើយគេមិនធ្វើដូចអីរ៉ាក់ទេ! ត្រឹមតែថៃនិងអាងមានសពាវុទ្ធ តិចតូចនិងហ៎!!! អូយមើលទៅបែបទៅមិនរួចទេ។។។។
តាមខ្ញុំគិតគ្មាននរណាគេភ័យទេបងSeyha!
ដឹងស្រាប់ហើយថារឿងវាមិនអាចទៅរួចទេ!
ខុំ្ញដូចជាមិនកក់ និងសប្យាយចិត្តសោះនៅពេលដែលខ្មែរសំរេចចិត្តធ្វើការចរចារជាលើកទី២ ខណៈពេលដែលពាក្យបណ្តឹងរបស់ខ្មែរត្រូវបានក្រុមប្រឹក្សាសន្តិសុខ រៀបនឹងកោះប្រជុំដើម្បីដោះស្រាយជម្លោះនោះទៅហើយ។ ហឺ!ហត់ណាស់!រឿងជម្លោះនេះចាត់ទុកថា មានការយកចិត្តទុកណាស់ពីអង្គការ សហប្រជាជាតិ ព្រោះខ្មែរដាក់ពាក្យបណ្តឹងនៅល្ងាចថ្ងៃ២១ ស្រាប់តែនៅថ្ងៃ២៤អ ស ប ជ កោះប្រជុំ។ ហេតុកាណ៏នេះបានធ្វើឲ្យថៃភ្ញាក់ផ្អើ ហើយសុំឲ្យខ្មែរ ធ្វើការចរចារជាលើកទី២។ថៃយល់ថាបើទុកឲ្យអ ស ប ជ ដោះស្រាយដោយ ប្រើច្បាប់អន្តជាតិ និងផែនទីរបស់ខ្មែរជាលក្ខណៈអន្តរជាតិ(Franco-Siam 1904-1908) នោះការពង្រាយ កងទ័ពសៀមតាមបណ្តោព្រំដែននឹង អត់ប្រយោជន៏ ហើយត្រូវដកថយយ៉ាង អាម៉ាសមុខ និងខាតប្រយោជន៏ពី ការដែលសៀមបានឈ្លានពានដី និងរំកិលព្រំសីមាចូលដីខ្មែរ ពេលដែល ប្រទេសខ្មែរកើតសង្គ្រាមជាង៣ទស្សវត្សរ៏។ តាមការកំនត់សំគាល់របស់ប្រវត្តិ សាស្រ្ត ខ្មែរមិនដែលបានចំណេចសោះឡើយតាមរយៈការចរចារ ព្រោះខ្មែរ ច្រើនតែសម្បទាន និងលះបង់ ព្រោះមិនចង់បង្កជម្លោះ ឬសង្រ្គាម។ ដោយសារហេតុនេះហើយទើបសៀមសុំការចរចារជាលើកទី២ជាមួយខ្មែរ ហើយសុំឲ្យ ភាគីខាងខ្មែរផ្អាកពាក្យបណ្តឹងបណ្តោះអាសន្ននៅ អ ស ប ជ។