បុរស​ជនជាតិ​ស៊ូដង់​ម្នាក់​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ពពែ


នេះ​ជា​ព័ត៌មាន​ដ៏​ចម្លែក​មួយ ដែល​ខ្ញុំ​មិន​ជឿ​ពេល​ដែល​មិត្ត​ខ្ញុំ​ឈ្មោះ Rea បាន​ប្រាប់​ខ្ញុំ។ ក្រោយ​ពី​ខ្ញុំ​រក​មើល​នៅ​ហ្គូគហ្គល ឃើញ​ព័ត៌មាន​នេះ​ពិត​​មែន ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ព្រោះ​ជា​រឿង​ដែល​មិន​ទំនង​អាច​ទៅ​រួច​សម្រាប់​មនុស្ស​។

បុរស​ជនជាតិ​ស៊ូដង់​ម្នាក់​ត្រូវ​គេ​បង្ខំ​ឲ្យ​យក​សត្វ​ពពែ​ធ្វើ​ជា​ប្រពន្ធ បន្ទាប់​ពី​គេ​ចាប់​បាន ​ថា​គាត់​បាន​រួម​រក្ស​ជាមួយ​សត្វពពែ​។

ម្ចាស់​ពពែ​ឈ្មោះ អាលីហ្វី ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ឃើញ​បុរស​នោះ​នៅ​ជាមួយ​ពពែ​របស់​គាត់ រួច​ចាប់​គាត់​ និង​បញ្ជូន​ទៅ​ធ្វើ​ជំនុំ​ជម្រះ​ជាមួយ​​ចាស់ៗ​នៅ​ក្នុង​ភូមិ​។

ក្រុមប្រឹក្សា​ចាស់ៗ​នេះ បាន​​សម្រេច​ឲ្យ​បុរស​នោះ ដែល​មាន​ឈ្មោះ ថមប៊ី បង់​លុយ​១៥០០០​ដុល្លារ​ស៊ូដង់ (៥០​ដុល្លារ​អាមេរិក) ជូន​លោក អាលីហ្វី ហើយ​លោក អាលីហ្វី បាន​ប្រគល់​សត្វ​ពពែ​នោះ​ទៅ​លោក ថមប៊ី។

លោក អាលីហ្វី​ដែល​រស់​នៅ ហៃ​ម៉ាឡាកាល នៃ​រដ្ឋ អាប់ភឺនីល បាន​ប្រាប់​កាសែត ជូបា​ផូសត៍ ថា គាត់​បាន​ឮ​សំឡេង​ស្រែក​យ៉ាង​ខ្លាំង​នៅ​ពាក់​កណ្ដាល​យប់ កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ហើយ​គាត់​ក៏​ប្រញាប់​ចេញ​ទៅ​រក ថមប៊ី និង​សត្វពពែ​នោះ។

គាត់​ស្រែក​សួរ​លោក ថមប៊ី “តើ​លោក​ធ្វើ​ស្អី​នៅ​ទី​នេះ?” ពេល​នោះ​លោក​ថមប៊ី ក៏​ធ្លាក់​ពី​លើ​ខ្នង​ពពែ ហើយ​លោក​អាលីហ្វី​ក៏​ចាប់​លោក​ថមប៊ី​ចង រួច​ហៅ​ក្រុម​ប្រឹក្សា​ក្នុង​ភូមិ​មក​សម្រេច​ពី​អំពើ​របស់​លោក​ថមប៊ី។ ក្រុមប្រឹក្សា​ចាស់ៗ​ក្នុង​ភូមិ​មាន​ប្រសាសន៍​ថា “​យើង​មិន​បញ្ជូន​បុរស​នេះ​ទៅ​​ឲ្យ​ប៉ូលីស​ទេ តែ​ត្រូវ​ឲ្យ​បុរស​នេះ​រៀបការ​ជាមួយ​ពពែ​​នោះ ព្រោះ​គេ​ចាត់ទុក​ពពែដូច​​ប្រពន្ធ​របស់​គេ​ដូច្នេះ”។

ព័ត៌មាន​ឆ្នាំ​២០០៦៖ BBC

One thought on “បុរស​ជនជាតិ​ស៊ូដង់​ម្នាក់​ត្រូវ​គេ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ពពែ

  1. ហនុមាន ថ្ងៃ​ព្រហស្បតិ៍ ទី 24 ខែកក្កដា 2008 / 12:18 ព្រឹក

    ស្លាប់ខ្ញុំហើយ ចុះអីអត់ឃ្លានម្លេះ? ទោះបីយ៉ាងណាក៏ដោយ ក៏ចាត់ទុកថាគាត់មានសំណាងដែរព្រោះគាឥតបានសួរពពែថា ព្រមឬមិនព្រម ? ដូចនេះហើយបានសត្វពពែតែងតែស្រែក​​ ហ្មែរ ហ្មែរ ហ្មែរ នៅពេលវាឃើញមនុស្ស ​ហាស ហាស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s