នេះជាព័ត៌មានដ៏ចម្លែកមួយ ដែលខ្ញុំមិនជឿពេលដែលមិត្តខ្ញុំឈ្មោះ Rea បានប្រាប់ខ្ញុំ។ ក្រោយពីខ្ញុំរកមើលនៅហ្គូគហ្គល ឃើញព័ត៌មាននេះពិតមែន ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះជារឿងដែលមិនទំនងអាចទៅរួចសម្រាប់មនុស្ស។
បុរសជនជាតិស៊ូដង់ម្នាក់ត្រូវគេបង្ខំឲ្យយកសត្វពពែធ្វើជាប្រពន្ធ បន្ទាប់ពីគេចាប់បាន ថាគាត់បានរួមរក្សជាមួយសត្វពពែ។
ម្ចាស់ពពែឈ្មោះ អាលីហ្វី ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញបុរសនោះនៅជាមួយពពែរបស់គាត់ រួចចាប់គាត់ និងបញ្ជូនទៅធ្វើជំនុំជម្រះជាមួយចាស់ៗនៅក្នុងភូមិ។
ក្រុមប្រឹក្សាចាស់ៗនេះ បានសម្រេចឲ្យបុរសនោះ ដែលមានឈ្មោះ ថមប៊ី បង់លុយ១៥០០០ដុល្លារស៊ូដង់ (៥០ដុល្លារអាមេរិក) ជូនលោក អាលីហ្វី ហើយលោក អាលីហ្វី បានប្រគល់សត្វពពែនោះទៅលោក ថមប៊ី។
លោក អាលីហ្វីដែលរស់នៅ ហៃម៉ាឡាកាល នៃរដ្ឋ អាប់ភឺនីល បានប្រាប់កាសែត ជូបាផូសត៍ ថា គាត់បានឮសំឡេងស្រែកយ៉ាងខ្លាំងនៅពាក់កណ្ដាលយប់ កាលពីថ្ងៃទី១៣ កុម្ភៈ ហើយគាត់ក៏ប្រញាប់ចេញទៅរក ថមប៊ី និងសត្វពពែនោះ។
គាត់ស្រែកសួរលោក ថមប៊ី “តើលោកធ្វើស្អីនៅទីនេះ?” ពេលនោះលោកថមប៊ី ក៏ធ្លាក់ពីលើខ្នងពពែ ហើយលោកអាលីហ្វីក៏ចាប់លោកថមប៊ីចង រួចហៅក្រុមប្រឹក្សាក្នុងភូមិមកសម្រេចពីអំពើរបស់លោកថមប៊ី។ ក្រុមប្រឹក្សាចាស់ៗក្នុងភូមិមានប្រសាសន៍ថា “យើងមិនបញ្ជូនបុរសនេះទៅឲ្យប៉ូលីសទេ តែត្រូវឲ្យបុរសនេះរៀបការជាមួយពពែនោះ ព្រោះគេចាត់ទុកពពែដូចប្រពន្ធរបស់គេដូច្នេះ”។
ព័ត៌មានឆ្នាំ២០០៦៖ BBC
ស្លាប់ខ្ញុំហើយ ចុះអីអត់ឃ្លានម្លេះ? ទោះបីយ៉ាងណាក៏ដោយ ក៏ចាត់ទុកថាគាត់មានសំណាងដែរព្រោះគាឥតបានសួរពពែថា ព្រមឬមិនព្រម ? ដូចនេះហើយបានសត្វពពែតែងតែស្រែក ហ្មែរ ហ្មែរ ហ្មែរ នៅពេលវាឃើញមនុស្ស ហាស ហាស