ស្ថានភាព​នៅ​ប្រាសាទ​ព្រះវិហារ​មុន និង​បន្ទាប់​ពី​មាន​ការចរចា


ថ្វី​បើ​ប៉ុន្មាន​ថ្ងៃ​នេះ ស្ថានភាព​ទំនង​ជា​មាន​ភាព​ធូរស្រាល​ជាង​មុន​នៅ​ឯ​ប្រាសាទ​ព្រះវិហារ តែ​ប្រទេស​ទាំង​ពីរ​នៅ​តែ​បញ្ជូន​កងទ័ព​បន្ថែម​រៀងៗ​ខ្លួន ដែល​រហូត​មក​ដល់​ពេល​នេះ កងទ័ព​ថៃ​មាន​ចំនួន​ប្រហែល​៤០០០​នាក់ តែ​ទ័ព​ជាង​៣០០០​នាក់​បាន​បញ្ឈរ​នៅ​ខាង​ទឹកដី​ថៃ ដែល​មាន​ត្រៀម​កាំភ្លើង​ធំ កាំ​ភ្លើង​យន្ត​ជា​ស្រេច។ ការ​មិន​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​ដូច​ពេល​មុន ក៏​ដោយសារ​មេទ័ព​ថៃ​យល់ព្រម​ដក​កម្លាំង​របស់​ខ្លួន​មួយ​ចំនួន​ទៅ​បញ្ឈរ​នៅ​ក្រោយ​វត្ត​វិញ តែ​បើ​ទោះ​ជា​ទ័ព​ថៃ​បាន​បន្ថយ​កម្លាំង​របស់​ខ្លួន​ពី​ការនៅ​ប្រឈម​មុខ​ដាក់​គ្នា​​ក៏​ពិតមែន តែ​ទ័ព​ថៃ​នៅ​តែ​ត្រៀម​កម្លាំង​របស់​ខ្លួន​នៅ​តាម​ព្រៃ និង​ផ្ទាំង​ថ្ម​​ច្រើន​ជាង​មុន​។

ការប្រឈមមុខ​ដាក់​គ្នា​នេះ ហាក់​មិន​មាន​ជា​ការចោទ​អ្វី​ទាក់ទង​នឹង​ការផ្ទុះ​អាវុធ​ឡើយ ព្រោះ​ទ័ព​ថៃ និង​ទ័ព​ខ្មែរ​មួយ​ចំនួន​នៅ​ឈរ​លាយឡំ​គ្នា ដែល​យើង​ឃើញ​ទ័ព​ខ្មែរ​មួយ ទ័ព​ថៃ​មួយ​ឆ្លាស់​គ្នា ឬ​ទ័ព​ថៃ​មួយ​ក្រុម ខ្មែរ​មួយ​ក្រុម តែ​​ទ័ព​ទាំង​ពីរ​ភាគី​នេះ ខ្លះ​ជជែក​គ្នា​លេង​ផង ទំនង​ដូច​ជា​គ្មាន​រឿង​អ្វី​កើតឡើង​ឡើយ តែ​ខ្លះ​និយាយ​ដៀមដាម​ដាក់​គ្នា​តាម​របៀប​ជា​គូ​សត្រូវ។ ការផ្ទុះ​អាវុធ​នេះ នឹង​អាច​កើត​មាន​ឡើង លុះ​ណា​តែ​មាន​បញ្ជារ​ពី​ថ្នាក់​លើ តែ​ថ្នាក់​លើ​នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​ឡើយ។ បើ​និយាយ​ពី​ស្ថានភាព​របស់​ទ័ព​ខ្មែរ​វិញ ដូច​ជា​ឈុត​ទាហាន និង​កាំ​ភ្លើង​ជា​ដើម មិន​ទំនើប​ដូច​ទ័ព​ថៃ​ឡើយ ទាហានខ្មែរ​ខ្លះ​ពាក់​ទ្រនាប់​ជើង​ផ្ទាត់ អត់​មួក​ឲ្យ​សម​ជា​ទ័ព​ជា​ដើម តែ​ទោះ​ជា​យ៉ាង​នេក្ដី ក៏​ទាហាន​ទាំង​នោះ​​សុទ្ធ​មាន​ភាព​មុះមុត​​ក្លាហាន និង​ឆន្ទ​​ស្រឡាញ់​​ការពារ​​ជាតិ​របស់​ខ្លួន​ ដោយ​និយាយ​ថា ខ្លួន​មិន​មាន​ការភ័យខ្លាច​សោះ​ឡើយ ហើយ​នឹង​យក​ជីវិត​​​មក​ប្ដូរ​ដើម្បី​ការពារ​ជាតិ​របស់​ខ្លួន។

ជំនួប​ដោះស្រាយ​រវាង​មន្ត្រី​ខ្មែរ និង​ថៃ​​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​កាល​ពី​ថ្ងៃ​ទី​២១​ម្សិលមិញ​នេះ មិន​មាន​លទ្ធផល​អ្វី​ជា​ធំដុំ​រវាង​ជម្លោះ​នោះ​​ទេ តែ​អ្វី​ដែល​ទទួល​បាន​ជា​ចុងក្រោយ គឺ​ភាគី​តាំង​សងខាង​ព្រមព្រៀង​បន្ត​ភាព​ស្ងប់ស្ងាត់​តទៅទៀត ដោយ​មិន​ឲ្យ​មាន​ការផ្ទុះ​អាវុធ​ណា​មួយ​កើត​ឡើង​ឡើយ។ កាល​ពី​មុន​ធ្វើ​ជំនួប​នេះ ទ័ព​ទាំង​សងខាង​បាន​ត្រៀម​ខ្លួន​គ្រប់គ្នា ព្រោះ​បើ​ជំនួប​នេះ​មាន​ភាព​អវិជ្ជមាន ការផ្ទុះ​អាវុធ​ច្បាស់​ជា​កើត​មាន បែរ​ជា​ផ្ទុយ​ពី​នេះ​​វិញ បន្ទាប់​ពី​ជំនួប​នេះ​ស្ថានភាព​នៅ​ដដែល មិន​មាន​ការផ្លាស់​ប្ដូរ​អ្វី​ជាង​មុន​ឡើង គ្រាន់​តែ​​ចំនួន​ទ័ព​ចេះ​នៅ​តែ​បន្ថែម​ជា​ដរាប។

ចំពោះ​ដំណោះស្រាយ​បញ្ហា​នេះ​​វិញ ភាគី​ខ្មែរ​នៅ​តែ​ប្រកាន់​ជំហរ​ទ្វេភាគី​ក្នុង​ការដោះស្រាយ និង​នៅ​តែ​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​មិន​បាច់​មាន​ត្រីភាគី ឬ​ភាគី​ទី​បី​ចូលរួម។ ដោយសារ​ជំហរ​ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​គ្រាន់​តែ​បញ្ជូន​សារ​មួយ​ច្បាប់​ដើម្បី​ជូន​ដំណឹង​ដល់​អង្គការ​សហប្រជាជាតិ ដោយ​មិន​សុំ​អន្តរាគមន៍ ឬ​ជំនួយ​ដោះស្រាយ​បញ្ហា​ឡើយ។ បើ​ទោះ​ជា​រដ្ឋាភិបាល​ប្រកាន់​យ៉ាង​ដូច្នេះ​ក្ដី ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​សហរដ្ឋអាមេរិក​បែរ​ជា​ប្រមូល​គ្នា​ដាក់​ញ្ញាតិ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​ពី​បទ​ឈ្លានពាន​របស់​ថៃ​មក​លើ​បូរណភាព​ទឹកដី​​នេះ​ទៅវិញ ដែល​ពេល​នេះ គេ​កំពុង​តែ​ប្រមូល​​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ទី​នោះ។

មាន​មតិ​ខ្លះ​ថា ជំហរ​របស់​រាជរដ្ឋាភិបាល​អាច​មាន​សង្ឃឹម​តិច​ក្នុង​ការដោះស្រាយ​បញ្ហា ផ្ទុយ​ទៅវិញ​បើ​យើង​ដោះស្រាយ​តាម​ច្បាប់​អន្តរជាតិ​យើង​នឹង​មិន​មាន​ខាតបង់​អ្វី​ឡើយ ហើយ​ក៏​ជា​ការដោះស្រាយ​ដោយ​សន្តិវិធី និង​អាច​ធ្វើ​ឲ្យ​មាន​ការស្ងប់ចិត្ត​ខ្លះ​រវាង​ប្រជាពលរដ្ឋ​ទាំង​សងខាង​ប្រសិន​បើ​មាន​ការយល់ស្រប​ចំពោះ​ច្បាប់​អន្តជាតិ​នោះ។ ទោះ​ជា​មតិ​រិះគន់​យ៉ាង​ណា​មក​លើ​រដ្ឋាភិបាល​ក៏​ដោយ ក៏​រដ្ឋាភិបាល​នៅ​តែ​មាន​ជំនឿ​ចំពោះ​ជំហរ​ខ្លួនឯង ព្រោះ​ថា​វា​ពិត​ណាស់​ដែល​វា​​នឹង​អាច​ផ្ដល់​ប្រយោជន៍​យ៉ាង​ធំធេង​​ដល់​នយោបាយ​របស់​គណបក្ស​ខ្លួន ​ប្រសិន​បើ​​គេ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។

2 thoughts on “ស្ថានភាព​នៅ​ប្រាសាទ​ព្រះវិហារ​មុន និង​បន្ទាប់​ពី​មាន​ការចរចា

  1. phea ថ្ងៃអង្គារ ទី 22 ខែកក្កដា 2008 / 12:50 ល្ងាច

    We will get nothing if we negotiate with Siam(Thai) directly. Otherwise we will lose.
    We ought to give Thai a suit to UN.

  2. Rod ថ្ងៃសៅរ៍ ទី 26 ខែកក្កដា 2008 / 8:51 ព្រឹក

    Agree with Phea. Look at the difference in that picture between our soliders and thai. Ours are wearing flip flop!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s