កម្ពុជាសុំឲ្យអាស៊ានជួយដោះស្រាយវិបត្តិព្រំដែន


ក្នុងគ្រាជាមួយគ្នានេះដែរ ប្រទេសកម្ពុជានិយាយថា ខ្លួនបានយល់ព្រមទទួលយកសំណើ
ពីសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ឬអាស៊ាន ដើម្បីជួយប្រទេសកម្ពុជា និង ថៃ ដោះស្រាយ
ការប្រឈមមុខផ្នែកយោធានៅតាមបណ្តោយព្រំដែនដែលមានវិវាទរវាងប្រទេសទាំងពីរ។

ការផ្តួចផ្តើមគំនិតនេះបានកើតឡើងបន្ទាប់ពិការពិភាក្សារវាងប្រទេសថៃ និង កម្ពុជា បាន
ទទួលបរាជ័យក្នុងការដោះស្រាយការប្រឈមមុខផ្នែកយោធាដែលមានយៈពេលមួយ
សប្តាហ៍មកហើយអំពីប្រាសាទព្រះវិហារ។

បន្ទាប់ពីការពិភាក្សាអស់រយៈពេល៨ម៉ោង អ្នកចរចានៃប្រទេសទាំងពីរនិយាយថា កងទ័ព
ជាច្រើនរយនាក់របស់ប្រទេសទាំងពីរនឹងស្ថិតនៅតាមទីតាំងក្បែរប្រាសាទព្រះវិហារដដែល។

រដ្ឋមន្រ្តីការបរទេសនៃប្រទេសកម្ពុជាលោកហោ ណាំហុង បានបញ្ជូនលិខិតមួយ ច្បាប់ទៅ
កាន់រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដោយស្នើសុំឲ្យសិង្ហបុរីបង្កើតក្រុមអន្តរ ថា្នក់រដ្ឋមន្រ្តីមួយរបស់
អាស៊ាន ជាមួយនិងប្រទេសឥណ្ឌូណេស៊ី វៀតណាម និង ឡាវ។

រដ្ឋាភិបាលកម្ពុជានិយាយថា ខ្លួនចង់ឲ្យក្រុមនោះជួយរកដំណោះស្រាយដោយសន្តិ វិធីមួយ
សម្រាប់វិបត្តិបច្ចុប្បន្ន និង ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នារវាង ប្រទេសពីរដែលជាសមា
ជិករបស់អាស៊ាន។

រដ្ឋមន្រ្តីការបរទេសអាស៊ានដែលបានជួបប្រជុំគ្នានៅក្នុងប្រទេសសិង្ហបុរី បានចេញសេចក្តី
ថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយបានអំពាវនាវដល់ ប្រទេសកម្ពុជា
និង ថៃ រក្សានូវការអត់ធ្មត់ និង ដោះស្រាយវិបត្តិនេះដោយស្រុះ ស្រួលគ្នា៕

(ប្រែសម្រួលដោយវ៉ាន់ មុនីរ័ត្ន)

វិទ្យុ​អូស្ត្រាលី

One thought on “កម្ពុជាសុំឲ្យអាស៊ានជួយដោះស្រាយវិបត្តិព្រំដែន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s