ថ្វីបើប៉ុន្មានថ្ងៃនេះ ស្ថានភាពទំនងជាមានភាពធូរស្រាលជាងមុននៅឯប្រាសាទព្រះវិហារ តែប្រទេសទាំងពីរនៅតែបញ្ជូនកងទ័ពបន្ថែមរៀងៗខ្លួន ដែលរហូតមកដល់ពេលនេះ កងទ័ពថៃមានចំនួនប្រហែល៤០០០នាក់ តែទ័ពជាង៣០០០នាក់បានបញ្ឈរនៅខាងទឹកដីថៃ ដែលមានត្រៀមកាំភ្លើងធំ កាំភ្លើងយន្តជាស្រេច។ ការមិនប្រឈមមុខដាក់គ្នាខ្លាំងដូចពេលមុន ក៏ដោយសារមេទ័ពថៃយល់ព្រមដកកម្លាំងរបស់ខ្លួនមួយចំនួនទៅបញ្ឈរនៅក្រោយវត្តវិញ តែបើទោះជាទ័ពថៃបានបន្ថយកម្លាំងរបស់ខ្លួនពីការនៅប្រឈមមុខដាក់គ្នាក៏ពិតមែន តែទ័ពថៃនៅតែត្រៀមកម្លាំងរបស់ខ្លួននៅតាមព្រៃ និងផ្ទាំងថ្មច្រើនជាងមុន។
ការប្រឈមមុខដាក់គ្នានេះ ហាក់មិនមានជាការចោទអ្វីទាក់ទងនឹងការផ្ទុះអាវុធឡើយ ព្រោះទ័ពថៃ និងទ័ពខ្មែរមួយចំនួននៅឈរលាយឡំគ្នា ដែលយើងឃើញទ័ពខ្មែរមួយ ទ័ពថៃមួយឆ្លាស់គ្នា ឬទ័ពថៃមួយក្រុម ខ្មែរមួយក្រុម តែទ័ពទាំងពីរភាគីនេះ ខ្លះជជែកគ្នាលេងផង ទំនងដូចជាគ្មានរឿងអ្វីកើតឡើងឡើយ តែខ្លះនិយាយដៀមដាមដាក់គ្នាតាមរបៀបជាគូសត្រូវ។ ការផ្ទុះអាវុធនេះ នឹងអាចកើតមានឡើង លុះណាតែមានបញ្ជារពីថ្នាក់លើ តែថ្នាក់លើនៅតែរក្សាភាពស្ងប់ស្ងាត់នៅឡើយ។ បើនិយាយពីស្ថានភាពរបស់ទ័ពខ្មែរវិញ ដូចជាឈុតទាហាន និងកាំភ្លើងជាដើម មិនទំនើបដូចទ័ពថៃឡើយ ទាហានខ្មែរខ្លះពាក់ទ្រនាប់ជើងផ្ទាត់ អត់មួកឲ្យសមជាទ័ពជាដើម តែទោះជាយ៉ាងនេក្ដី ក៏ទាហានទាំងនោះសុទ្ធមានភាពមុះមុតក្លាហាន និងឆន្ទស្រឡាញ់ការពារជាតិរបស់ខ្លួន ដោយនិយាយថា ខ្លួនមិនមានការភ័យខ្លាចសោះឡើយ ហើយនឹងយកជីវិតមកប្ដូរដើម្បីការពារជាតិរបស់ខ្លួន។
ជំនួបដោះស្រាយរវាងមន្ត្រីខ្មែរ និងថៃអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃទី២១ម្សិលមិញនេះ មិនមានលទ្ធផលអ្វីជាធំដុំរវាងជម្លោះនោះទេ តែអ្វីដែលទទួលបានជាចុងក្រោយ គឺភាគីតាំងសងខាងព្រមព្រៀងបន្តភាពស្ងប់ស្ងាត់តទៅទៀត ដោយមិនឲ្យមានការផ្ទុះអាវុធណាមួយកើតឡើងឡើយ។ កាលពីមុនធ្វើជំនួបនេះ ទ័ពទាំងសងខាងបានត្រៀមខ្លួនគ្រប់គ្នា ព្រោះបើជំនួបនេះមានភាពអវិជ្ជមាន ការផ្ទុះអាវុធច្បាស់ជាកើតមាន បែរជាផ្ទុយពីនេះវិញ បន្ទាប់ពីជំនួបនេះស្ថានភាពនៅដដែល មិនមានការផ្លាស់ប្ដូរអ្វីជាងមុនឡើង គ្រាន់តែចំនួនទ័ពចេះនៅតែបន្ថែមជាដរាប។
ចំពោះដំណោះស្រាយបញ្ហានេះវិញ ភាគីខ្មែរនៅតែប្រកាន់ជំហរទ្វេភាគីក្នុងការដោះស្រាយ និងនៅតែសង្ឃឹមថាខ្លួននឹងអាចដោះស្រាយបញ្ហានេះបានដោយមិនបាច់មានត្រីភាគី ឬភាគីទីបីចូលរួម។ ដោយសារជំហរដូច្នេះហើយ ទើបរដ្ឋាភិបាលគ្រាន់តែបញ្ជូនសារមួយច្បាប់ដើម្បីជូនដំណឹងដល់អង្គការសហប្រជាជាតិ ដោយមិនសុំអន្តរាគមន៍ ឬជំនួយដោះស្រាយបញ្ហាឡើយ។ បើទោះជារដ្ឋាភិបាលប្រកាន់យ៉ាងដូច្នេះក្ដី ប្រជាពលរដ្ឋខ្មែរដែលនៅសហរដ្ឋអាមេរិកបែរជាប្រមូលគ្នាដាក់ញ្ញាតិប្ដឹងទៅអង្គការសហប្រជាជាតិពីបទឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីនេះទៅវិញ ដែលពេលនេះ គេកំពុងតែប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅទីនោះ។
មានមតិខ្លះថា ជំហររបស់រាជរដ្ឋាភិបាលអាចមានសង្ឃឹមតិចក្នុងការដោះស្រាយបញ្ហា ផ្ទុយទៅវិញបើយើងដោះស្រាយតាមច្បាប់អន្តរជាតិយើងនឹងមិនមានខាតបង់អ្វីឡើយ ហើយក៏ជាការដោះស្រាយដោយសន្តិវិធី និងអាចធ្វើឲ្យមានការស្ងប់ចិត្តខ្លះរវាងប្រជាពលរដ្ឋទាំងសងខាងប្រសិនបើមានការយល់ស្របចំពោះច្បាប់អន្តជាតិនោះ។ ទោះជាមតិរិះគន់យ៉ាងណាមកលើរដ្ឋាភិបាលក៏ដោយ ក៏រដ្ឋាភិបាលនៅតែមានជំនឿចំពោះជំហរខ្លួនឯង ព្រោះថាវាពិតណាស់ដែលវានឹងអាចផ្ដល់ប្រយោជន៍យ៉ាងធំធេងដល់នយោបាយរបស់គណបក្សខ្លួន ប្រសិនបើគេអាចដោះស្រាយបញ្ហានេះបាន។
We will get nothing if we negotiate with Siam(Thai) directly. Otherwise we will lose.
We ought to give Thai a suit to UN.
Agree with Phea. Look at the difference in that picture between our soliders and thai. Ours are wearing flip flop!!