ស្ថានភាព​នៅ​ប្រាសាទ​ព្រះវិហារ​កាន់​តែតឹងតែង


នៅ​ប្រសាទ​ព្រះវិហារ​កាន់​តែ​មាន​សភាព​តឹងតែង​ជាង​មុន ដោយ​ទាហាន​ថៃ​កាន់​តែ​បង្កើន​ចំនួន​ឥត​ឈប់ឈរ ថែម​ទាំង​មាន​ទាហាន​ឈុត​ប៉ារ៉ា​ចូល​មក​ផង​ដែរ។ គេ​ឃើញ​ពួក​ទាហាន​ឈុតខ្មៅ និង​ទាហាន​ប៉ារ៉ា​របស់​ថៃ​ចូល​មក​ជា​បន្តបន្ទាប់ ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មាន​នាំ​ចូល​កាំភ្លើង​ធំ កាំភ្លើង​យន្ត​យក​មក​ដាក់​បញ្ឈរ​ត្រៀម​ផង។ ​ពួក​គេ​លាក់​ខ្លួន​នៅ​តាម​ព្រៃ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​នោះ និង​មាន​ជីក​រណ្ដៅ ធ្វើ​ប៉ម​ដូច​ជា​ត្រៀម​ទុក​ជា​ស្រេច​ថា​នឹង​មាន​ការផ្ទុះ​អាវុធ​នៅ​ពេល​ខាង​មុខ​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជម្លៀស​នោះ​មាន​ការភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

កាល​ពី​ម្សិល​មួយ​ថ្ងៃ មាន​ជម្លោះ​រវាង​បាតករ​ថៃ និង​អ្នក​ភូមិ​​ស៊ីសាកេត​​នៅ​ជិត​ព្រំដែន ដែល​ពួក​នោះ​បម្រុង​នឹង​សម្រុក​ចូល​មក​ប្រាសាទ​ព្រះវិហារ ​ធ្វើ​ឲ្យ​មាន​ការវាយតប់​ប្រឆាំង​គ្នា​ដោយ​ហិង្សារ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​ប៉ូលិស​ឈុត​ខ្មៅ​បិទ​មិន​ឲ្យ​ពួក​នោះ​មក​ចូល​កៀក​ទី​ប្រសាទ​ទៀត។ ចំណែក​ថ្ងៃ​ម្សិលមិញ​នេះ​ក៏​មាន​ការ​ភ្ជុង​គ្នា​អស់​រយៈពេល​ប្រហែល​១០​នាទី​ផង​ដែរ រវាង​ទាហាន​ឈុត​ខ្មៅ​ថៃ និង​ទាហាន​ខ្មែរ​ ហើយ​ស្ទើរ​តែ​មាន​ការ​ផ្ទុះ​អាវុធ​នៅ​ពេល​នោះ គឺ​ពេល​ដែល​ខ្មែរ​ការពារ​ប្រជាពលរដ្ឋ​ដើម្បី​យក​ចង្ហាន់​ទៅ​ប្រកេន​លោក​ដែល​គង់​ចាំ​ព្រះវស្សារ​នៅ​ក្នុង​វត្ត​ប្រាសាទ។ តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​ទាហាន​ខ្មែរ និង​ថៃ​ស្ថិត​នៅ​លាយឡំ​ជាមួយ​គ្នា​នៅ​ជិត និង​ក្នុង​បរិវេណ​វត្ត​ប្រាសាទ ដោយ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ការប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន។ កាល​ពី​យប់មិញ​នេះ ខាង​ទាហាន​ខ្មែរ សុខ​ចិត្ត​មក​នៅ​ក្រៅ​វត្តប្រសាទ ដើម្បី​ចៀសវាង​ការផ្ទុះ​អាវុធ​ដោយ​យថាហេតុ។

មាន​ការចរចា​រវាង​មេបញ្ជាការ​ខ្មែរ និង​ថៃ​ចំនួន​២​លើក ដែល​លើក​ទី១​មេ​បញ្ជា​ការថៃ​ថា​ព្រម​ដក​ទ័ព​ថយ​ពី​វត្ត​ប្រាសាទ តែ​ផ្ទុយ​ទៅវិញ គេ​កាន់​តែ​បញ្ជូន​ទ័ព​មក​ថែម​ទៀត។ ជំនួប​លើក​ទី២ មេ​បញ្ជាការ​ថៃ​បាន​ស្នើ​ឲ្យ​​មេបញ្ជាការ​ខ្មែរ​ដក​ទ័ព​ថយ។ ទ័ព​ទាំង​ពីរ​មិន​ព្រម​ដកថយ​រៀងៗ​ខ្លួន ដែល​មាន​ការប្រទាញប្រទុង​គ្នា និង​ស្រែក​ដាក់​គ្នា​យ៉ាង​ខ្លាំង និង​ច្រាន​ទ្រូង​គ្នា ស្ទើរ​នឹង​ផ្ទុះ​អាវុធទៀត​ផង។

ពេល​នេះ ទាំង​ទាហាន​ខ្មែរ និង​ទាហាន​ថៃ ដែល​ចូល​មក​ប្រហែល​៧០០​នាក់ កំពុង​តែ​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន និង​ត្រៀម​ជា​ស្រេច​ខ្លាច​ការផ្ទុះ​អាវុធ​នឹង​អាច​កើត​មាន​ឡើង។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​នាំ​គ្នា​បន់ស្រន់​កុំ​ឲ្យ​កើត​មាន​ការ​បាញ់​ប្រយុទ្ធ​គ្នា​នេះ។

ថ្មីៗ​នេះ នាយក​រដ្ឋមន្ត្រី​ថៃ​គ្រោង​នឹង​ទៅ​ជួប​ជាមួយ​មេបញ្ជាការ​របស់​ទហាន​ថៃ​ដោយ​ផ្ទាល់​ទាក់ទង​នឹង​រឿង​ដាក់​ទ័ព​នៅ​ប្រសាទ​ព្រះវិហារ​នេះ។

3 thoughts on “ស្ថានភាព​នៅ​ប្រាសាទ​ព្រះវិហារ​កាន់​តែតឹងតែង

  1. puthtannbona ថ្ងៃសៅរ៍ ទី 19 ខែកក្កដា 2008 / 11:59 ព្រឹក

    យល់បែបណាចំពោះ សៀម

  2. Posoky ថ្ងៃសៅរ៍ ទី 19 ខែកក្កដា 2008 / 12:55 ល្ងាច

    នេះដូចពាក្យថានៅសុខមិនសុខយកជ័រព្នៅបៀតក្លៀក តំបូងគិតថាអាចផ្តល់​ប្រជាប្រីយ័ភាពកាន់តែខ្លាំងឡើងព្រោះរដ្ឋាភិបាលអាចបញ្ជូលប្រសាទព្រះវិហា ចំពោះសម្បត្តិពិភពលោក តែឥលូវធ្វើអោយផែនការកាន់តែ ធ្ងន់ធ្ងរ

  3. ហនុមាន ថ្ងៃចន្ទ ទី 21 ខែកក្កដា 2008 / 10:49 ល្ងាច

    បើតាមការខឹងរបស់ខ្ញុំ ខ្ញុំថាគួរឥ្យពួកគេ គួរតែដាក់កាំភ្លើងចុះ ហើយប្រើ ដៃ​ទទេវិញ ដាល់គ្នាឥ្យជ្រុះខួរម្តងទើបសម !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s