ទាហាន​វៀតណាម​បាញ់​សម្លាប់​មន្ត្រី​ជលផល​ខេត្ត​កំពត


មន្ត្រី​ជលផល​​ខេត្ត​កំពត​ម្នាក់​ត្រូវ​ទាហាន​​ជើង​ទឹក​វៀតណាម​បាញ់​សម្លាប់​កាល​ពី​​យប់​ថ្ងៃ​ទី​១៦ កក្កដា ២០០៨​នេះ ពេល​ដែល​គាត់​ចុះ​បង្ក្រាប​ទូក​នេសាទ​ខុស​ច្បាប់​របស់​វៀតណាម​ជាមួយ​សហការី​របស់​គាត់។

ពេល​ដែល​គាត់​ឡើង​លើ​ទូក​នេសាទ​វៀតណាម​ល្មើស​ច្បាប់​ នាវា​ជើងទឹក​វៀតណាម​ក៏​បាន​មក​ដល់ ហើយ​ធ្វើ​ការបាញ់​រះ ធ្វើ​ឲ្យ​លោក ផាត់ សារឿន មន្ត្រី​ជលផល​ខេត្ត​កំពត​ស្លាប់ ហើយ​ទាហាន​ជើងទឹក​របស់​វៀតណាម​​បាន​នាំ​សព និងសមាជិក​​ឈ្មោះ ជា សារ៉ន ដែល​ទៅ​ជាមួយ​លោក ផាត់ សារឿន​ឆ្ពោះ​ទៅ​កាន់​កោះ​ត្រល់​តែ​ម្ដង។

លោក ជា សារ៉ន និង​សាកសព​របស់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ប្រចាំ​ខេត្ត​កំពត​និង​ក្រុង​កែប លោក ផាត់ សារឿន ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​កោះ​ត្រល់​មក​ដល់​គេហដ្ឋាន​ក្នុង​ទីរួមខេត្ត​ កំពត​វិញ នៅ​វេលា​ម៉ោង​១០:១៥​នាទី នា​រាត្រី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ ក្រោម​សម្រែក​ទ្រហ៊ោ​យំ​នៃ​ប្រពន្ធ​កូន បង​ប្អូន​ញាតិ​មិត្ត ដ៏​សែន​ខ្លោចផ្សា​ជាមួយនឹង​ការដាក់​បណ្ដាសា​ពី​សំណាក់​ប្រពន្ធ​របស់​លោក ផាត់ សារឿន គឺ​អ្នកស្រី ណុប លីណា ចំពោះ​ទង្វើ​មក​លើ​ប្ដី​អ្នកស្រី។

អ្នកស្រី ទ្រី ឈូន បាន​ឲ្យ​ដឹង​ថា ៖ «បញ្ហា​ដែល​កង​កម្លាំង​ប្រដាប់​ អាវុធ​ប្រទេស​វៀតណាម​សម្លាប់​ពលរដ្ឋ​ខ្មែរ​មាន​ពីរ​លើក​មក​ហើយ​នៅ​ប៉ុន្មាន​ ឆ្នាំ​នេះ ហើយ​ការសម្លាប់​នេះ​គឺ​ពាក់ព័ន្ធ​លើ​បញ្ហា​នេសាទ​និង​បញ្ហា​ដែន​ទឹក ។ ទង្វើ​នេះ​បាន​កើតឡើង ប៉ុន្តែ​មិន​មាន​កិច្ច​សហប្រតិបត្តិការ​ណា​មួយ​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​ ដំណោះស្រាយ​លើ​បញ្ហា​នេះ​ទេ ។ មាន​ន័យ​ថា​ការឈ្លានពាន​ព្រំដែន​ទឹក​កម្ពុជា​នៅ​តែ​មាន ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ស្លាប់»

សូម​ជម្រាប​ផង​ដែរ​ថា​ភាគី​វៀតណាម​បាន​ផ្ញើ​មក​ជាមួយ​នូវ​ប្រាក់​សម្រាប់​ចូល​បុណ្យ​សព​លោក ផាត់ សារឿន ចំនួន​៥​លាន​ដុង ៕

ប្រភព៖

One thought on “ទាហាន​វៀតណាម​បាញ់​សម្លាប់​មន្ត្រី​ជលផល​ខេត្ត​កំពត

  1. ហនុមាន ថ្ងៃចន្ទ ទី 21 ខែកក្កដា 2008 / 10:45 ល្ងាច

    ប្រាក់ ៥​លាន​ដុង ឲ្យមនុស្សដែលស្លាប់ហើយ អីក៏សាហាវម៉្លេះ អាស្រកីដូងនេះ ?​ចុះអាញាធម៌ខ្មែរនៅឯណា ៊ ? ឯណាយុតធម៌ខ្មែរសំរាប់អ្នកស្លូតត្រង់ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s