មន្ត្រីជលផលខេត្តកំពតម្នាក់ត្រូវទាហានជើងទឹកវៀតណាមបាញ់សម្លាប់កាលពីយប់ថ្ងៃទី១៦ កក្កដា ២០០៨នេះ ពេលដែលគាត់ចុះបង្ក្រាបទូកនេសាទខុសច្បាប់របស់វៀតណាមជាមួយសហការីរបស់គាត់។
ពេលដែលគាត់ឡើងលើទូកនេសាទវៀតណាមល្មើសច្បាប់ នាវាជើងទឹកវៀតណាមក៏បានមកដល់ ហើយធ្វើការបាញ់រះ ធ្វើឲ្យលោក ផាត់ សារឿន មន្ត្រីជលផលខេត្តកំពតស្លាប់ ហើយទាហានជើងទឹករបស់វៀតណាមបាននាំសព និងសមាជិកឈ្មោះ ជា សារ៉ន ដែលទៅជាមួយលោក ផាត់ សារឿនឆ្ពោះទៅកាន់កោះត្រល់តែម្ដង។
លោក ជា សារ៉ន និងសាកសពរបស់មន្ត្រីខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តកំពតនិងក្រុងកែប លោក ផាត់ សារឿន ត្រូវបានបញ្ជូនត្រឡប់ពីកោះត្រល់មកដល់គេហដ្ឋានក្នុងទីរួមខេត្ត កំពតវិញ នៅវេលាម៉ោង១០:១៥នាទី នារាត្រីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨កន្លងទៅនេះ ក្រោមសម្រែកទ្រហ៊ោយំនៃប្រពន្ធកូន បងប្អូនញាតិមិត្ត ដ៏សែនខ្លោចផ្សាជាមួយនឹងការដាក់បណ្ដាសាពីសំណាក់ប្រពន្ធរបស់លោក ផាត់ សារឿន គឺអ្នកស្រី ណុប លីណា ចំពោះទង្វើមកលើប្ដីអ្នកស្រី។
អ្នកស្រី ទ្រី ឈូន បានឲ្យដឹងថា ៖ «បញ្ហាដែលកងកម្លាំងប្រដាប់ អាវុធប្រទេសវៀតណាមសម្លាប់ពលរដ្ឋខ្មែរមានពីរលើកមកហើយនៅប៉ុន្មាន ឆ្នាំនេះ ហើយការសម្លាប់នេះគឺពាក់ព័ន្ធលើបញ្ហានេសាទនិងបញ្ហាដែនទឹក ។ ទង្វើនេះបានកើតឡើង ប៉ុន្តែមិនមានកិច្ចសហប្រតិបត្តិការណាមួយរវាងប្រទេសទាំងពីរធ្វើ ដំណោះស្រាយលើបញ្ហានេះទេ ។ មានន័យថាការឈ្លានពានព្រំដែនទឹកកម្ពុជានៅតែមាន ប្រជាពលរដ្ឋខ្មែរនៅតែស្លាប់» ។
សូមជម្រាបផងដែរថាភាគីវៀតណាមបានផ្ញើមកជាមួយនូវប្រាក់សម្រាប់ចូលបុណ្យសពលោក ផាត់ សារឿន ចំនួន៥លានដុង ៕
ប្រភព៖
ប្រាក់ ៥លានដុង ឲ្យមនុស្សដែលស្លាប់ហើយ អីក៏សាហាវម៉្លេះ អាស្រកីដូងនេះ ?ចុះអាញាធម៌ខ្មែរនៅឯណា ៊ ? ឯណាយុតធម៌ខ្មែរសំរាប់អ្នកស្លូតត្រង់ ?