មន្ត្រី​ជាន់ខ្ពស់​របស់​ខ្មែរ និងធ្វើ​ជំនួប​ជាមួយ​មន្ត្រី​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ប្រាសាទ​ព្រះវិហារ


ម្សិលមិញ​នេះ រដ្ឋាភិបាល​ខ្មែរ សម្ដេច​តេជោ​ហ៊ុន សែន បាន​ផ្ញើសារ និង​និយាយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​សាម៉ាក ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​នៅ​ប្រាសាទ​ព្រះវិហារ។ ក្រោយ​ពី​និយាយ​គ្នា​តាម​ទូរស័ព្ទ​រួច រដ្ឋាភិបាល​យល់​ថា​នឹង​មាន​ការ​ធូរស្រាល ប៉ុន្តែ​ទាហាន​ថៃ​បែរ​ជា​បន្ថែម​មក​កាន់​តែ​ច្រើន ដែល​ឡើង​រហូត​ដល់​៤០០​នាក់ ហើយ​ថែម​ទាំង​បញ្ជូល​កង​ដោះ​មីន​មក​ដោះ​មីន​នៅ​ម្ដុំ​នោះ​ចំនួន​៧០​នាក់​ទៀត​ផង ហើយ​ថ្មីៗ​នេះ បាន​ឮ​ដំណឹង​ថា​ពួក​វា​បាន​បញ្ជូន​ព្រះសង្ឃ​របស់​វា​មក​វត្ត​ប្រាសាទ​ដែល​ទាហាន​វា​កំពុង​គ្រប់គ្រង​ទៀត​ផង មិន​តែ​ប៉ុណ្ណោះ​វា​បាន​បញ្ជូន​យន្តហោះ​មក​ហោះ​នៅ​ខាង​លើ​ទី​ដែល​កើត​ជម្លោះ​នោះ​ផង​ដែរ។

ក្រោយ​មក​នាយករដ្ឋមន្ត្រី​ខ្មែរ​ក៏​បាន​ផ្ញើ​សារ​ទៅ​លោក​សាម៉ាក់​ម្ដង​ទៀត ហើយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​រៀប​ចំ​ឲ្យ​មាន​ជំនួប​មួយ​រវាង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដែល​ខាង​ភាគី​ខ្មែរ​មាន​លោក ទា​ បាញ់, ហោ ណាំហុង ចូល​រួម​ដោះស្រាយ។ ជំនួប​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ​នេះ។

ពួក​ថៃ​មាន​បំណង​ចង់​ឲ្យ​ទាហាន​ខ្មែរ​ទ្រាំ​មិន​បាន ហើយ​ធ្វើ​ការ​បាញ់​ទៅ​លើ​ពួក​គេ​មុន ដើម្បី​បាន​ផល​ប្រយោជន៍​ពី​ខ្មែរ ចំណែក​ខាង​ខ្មែរ​ក៏​គិត​មិន​ខុស​គ្នា​ដែរ រង់ចាំ​លុះ​ទាហាន​ថៃ​ផ្ទុះ​អាវុធ​មុន ទើប​ធ្វើ​ការតបត។ ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​យើង​នៅ​តែ​ឃើញ​សភាពការណ៍​ស្ងប់ស្ងាត់ ប៉ុន្តែ​មុន​នោះ​ក៏​មាន​ការប្រទុស​គ្នា​តិចតួច​ផង​ដែរ បន្ទាប់​ពី​ទាហាន​ខ្មែរ​បាន​និមន្ត​ព្រះសង្ឃ​ខ្មែរ​​ចូល​ទៅ​វត្តប្រាសាទ​ដើម្បី​ធ្វើ​បុណ្យ តែ​ក៏​ស្ងប់​ទៅ​វិញ។

រដ្ឋាភិបាល​សម្រេច​ដោះស្រាយ​បញ្ហា​នេះ​តាម​ការចចារ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ។ ការដោះស្រាយ​ដែល​ពន្យា​រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ ធ្វើ​ឲ្យ​ប្រជាជន​ដែល​ជម្លៀស​ចេញ​ពី​តំបន់​កើត​ហេតុ​នោះ ខ្វះ​ខាត​ចំណី​អាហារ និង​ទឹក ព្រោះ​ថៃ​បាន​បិទ​ផ្សារ​មិន​លក់​​ចំណី​អាហារ និង​ទឹក​ដល់​ប្រជាជន​ខ្មែរ។ បញ្ហា​នេះ​ខាង​រដ្ឋាភិបាល​បាន​​ដើរ​រក​សុំ​​តាម​គ្រប់​អង្គការ និង​ស្ថាប័ន​នានា ដើម្បី​យក​ជំនួយ​ទៅ​ជួយ​ដល់​ប្រជាជន​ប្រហែល​៩០០​គ្រួសារ​​ដែល​ជម្លៀស​នោះ។ ខាង​អង្គការ​ និង​ស្ថាប័ន​នានា​​កំពុង​តែ​ស្វះស្វែង​រក​ជំនួយ​ដើម្បី​ជួយ​ផង​ដែរ និង​មាន​អង្គការ​ និង​ស្ថាប័ន​ខ្លះ​បាន​បញ្ជូន​ជំនួយ​ទៅ​ហើយ​ដែរ។

4 thoughts on “មន្ត្រី​ជាន់ខ្ពស់​របស់​ខ្មែរ និងធ្វើ​ជំនួប​ជាមួយ​មន្ត្រី​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ប្រាសាទ​ព្រះវិហារ

  1. Posoky ថ្ងៃសុក្រ ទី 18 ខែកក្កដា 2008 / 11:44 ព្រឹក

    នៅស្រុកថៃឆ្គួតនឹងក៏មានពួកប្រឆាំងនឹងពួក បាតុករថៃដែលប្រឆាំងរដ្ឋា​ភិបាលដែរនិយាយអោយចំមានប្រជាជនថៃពីរក្រុម មួយគាំទ្ររដ្ឋាភិបាលនឹង​​ មួយទៀតប្រឆាំងរដ្ឋាភិបាល សូមមើលពីរក្រុមនេះប្រឆាំងដាក់គ្នាចំពោះរឿង ប្រសាទព្រះ​វិហាពី CNN http://edition.cnn.com/video/#/video/world/2008/07/17/von.thai.cam.tension.ap?iref=videosearch

  2. ទឹម បឿន ថ្ងៃសុក្រ ទី 18 ខែកក្កដា 2008 / 11:54 ព្រឹក

    ហ្នឹង​គឺ​ថៃ​និង​ខ្មែរ​ទេ​តើ ម៉េច​ក៏​ខ្ញុំ​មិន​បាន​ដឹង​ចឹង?

  3. ទឹម បឿន ថ្ងៃសុក្រ ទី 18 ខែកក្កដា 2008 / 12:28 ល្ងាច

    ថៃ និង​ថៃ​ចឹង​ហើយ។

  4. ហនុមាន ថ្ងៃសៅរ៍ ទី 19 ខែកក្កដា 2008 / 1:55 ព្រឹក

    ដំរីជល់នឹងដំរីងាប់ស្រម៉ោច ស្រម៉ោចគឹក្រុមគ្រួសារទាំង​៩០០ ខ្ញុំសង្ឃឹមថារឿងហេតុនេះអាចដោះស្រាយដៅយមិនបាច់ប្រើកម្លាំងអាវុធ សង្ឃឹមថាយ៉ាងហ្នឹងចុះ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s