ម្សិលមិញនេះ រដ្ឋាភិបាលខ្មែរ សម្ដេចតេជោហ៊ុន សែន បានផ្ញើសារ និងនិយាយជាមួយលោកនាយករដ្ឋមន្ត្រីសាម៉ាក ដើម្បីរកវិធីដោះស្រាយបញ្ហានៅប្រាសាទព្រះវិហារ។ ក្រោយពីនិយាយគ្នាតាមទូរស័ព្ទរួច រដ្ឋាភិបាលយល់ថានឹងមានការធូរស្រាល ប៉ុន្តែទាហានថៃបែរជាបន្ថែមមកកាន់តែច្រើន ដែលឡើងរហូតដល់៤០០នាក់ ហើយថែមទាំងបញ្ជូលកងដោះមីនមកដោះមីននៅម្ដុំនោះចំនួន៧០នាក់ទៀតផង ហើយថ្មីៗនេះ បានឮដំណឹងថាពួកវាបានបញ្ជូនព្រះសង្ឃរបស់វាមកវត្តប្រាសាទដែលទាហានវាកំពុងគ្រប់គ្រងទៀតផង មិនតែប៉ុណ្ណោះវាបានបញ្ជូនយន្តហោះមកហោះនៅខាងលើទីដែលកើតជម្លោះនោះផងដែរ។
ក្រោយមកនាយករដ្ឋមន្ត្រីខ្មែរក៏បានផ្ញើសារទៅលោកសាម៉ាក់ម្ដងទៀត ហើយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានរៀបចំឲ្យមានជំនួបមួយរវាងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលខាងភាគីខ្មែរមានលោក ទា បាញ់, ហោ ណាំហុង ចូលរួមដោះស្រាយ។ ជំនួបនេះនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទខាងមុខនេះ។
ពួកថៃមានបំណងចង់ឲ្យទាហានខ្មែរទ្រាំមិនបាន ហើយធ្វើការបាញ់ទៅលើពួកគេមុន ដើម្បីបានផលប្រយោជន៍ពីខ្មែរ ចំណែកខាងខ្មែរក៏គិតមិនខុសគ្នាដែរ រង់ចាំលុះទាហានថៃផ្ទុះអាវុធមុន ទើបធ្វើការតបត។ ដោយសារតែដូច្នេះហើយ ទើបយើងនៅតែឃើញសភាពការណ៍ស្ងប់ស្ងាត់ ប៉ុន្តែមុននោះក៏មានការប្រទុសគ្នាតិចតួចផងដែរ បន្ទាប់ពីទាហានខ្មែរបាននិមន្តព្រះសង្ឃខ្មែរចូលទៅវត្តប្រាសាទដើម្បីធ្វើបុណ្យ តែក៏ស្ងប់ទៅវិញ។
រដ្ឋាភិបាលសម្រេចដោះស្រាយបញ្ហានេះតាមការចចារ ដែលនឹងធ្វើនៅថ្ងៃចន្ទខាងមុខនេះ។ ការដោះស្រាយដែលពន្យារហូតដល់ថ្ងៃចន្ទនេះ ធ្វើឲ្យប្រជាជនដែលជម្លៀសចេញពីតំបន់កើតហេតុនោះ ខ្វះខាតចំណីអាហារ និងទឹក ព្រោះថៃបានបិទផ្សារមិនលក់ចំណីអាហារ និងទឹកដល់ប្រជាជនខ្មែរ។ បញ្ហានេះខាងរដ្ឋាភិបាលបានដើររកសុំតាមគ្រប់អង្គការ និងស្ថាប័ននានា ដើម្បីយកជំនួយទៅជួយដល់ប្រជាជនប្រហែល៩០០គ្រួសារដែលជម្លៀសនោះ។ ខាងអង្គការ និងស្ថាប័ននានាកំពុងតែស្វះស្វែងរកជំនួយដើម្បីជួយផងដែរ និងមានអង្គការ និងស្ថាប័នខ្លះបានបញ្ជូនជំនួយទៅហើយដែរ។
នៅស្រុកថៃឆ្គួតនឹងក៏មានពួកប្រឆាំងនឹងពួក បាតុករថៃដែលប្រឆាំងរដ្ឋាភិបាលដែរនិយាយអោយចំមានប្រជាជនថៃពីរក្រុម មួយគាំទ្ររដ្ឋាភិបាលនឹង មួយទៀតប្រឆាំងរដ្ឋាភិបាល សូមមើលពីរក្រុមនេះប្រឆាំងដាក់គ្នាចំពោះរឿង ប្រសាទព្រះវិហាពី CNN http://edition.cnn.com/video/#/video/world/2008/07/17/von.thai.cam.tension.ap?iref=videosearch
ហ្នឹងគឺថៃនិងខ្មែរទេតើ ម៉េចក៏ខ្ញុំមិនបានដឹងចឹង?
ថៃ និងថៃចឹងហើយ។
ដំរីជល់នឹងដំរីងាប់ស្រម៉ោច ស្រម៉ោចគឹក្រុមគ្រួសារទាំង៩០០ ខ្ញុំសង្ឃឹមថារឿងហេតុនេះអាចដោះស្រាយដៅយមិនបាច់ប្រើកម្លាំងអាវុធ សង្ឃឹមថាយ៉ាងហ្នឹងចុះ !