សារព័ត៌មាន

ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​ទាហាន​ថៃ​ឈ្លានពាន​ខុស​ច្បាប់


បន្ទាប់​ពី​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មួយ​ក្រុម ដែល​មាន​គ្នា​ប្រហែល​២០០​នាក់​បាន​មក​តាំង​នៅ​វត្ត​មួយ​ជិត​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​អង្គារ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ណា​ដើម្បី​ដោះស្រាយ ឬ​បណ្ដេញ​ឲ្យ​ក្រុម​ទាហាន​នេះ​ត្រឡប់​ទៅ​វិញ​នៅ​ឡើយ​ទេ។

ពេល​នេះ​ភាគី​ខាង​ខ្មែរ​បាន​បញ្ជូន​ទាហាន​ទៅ​បញ្ឈរ​ជើង​នៅ​បរិវេណ​ប្រាសាទ​ព្រះវិហារ​ចំនួន​៣៨០​នាក់ ដើម្បី​ការពារ​នៅ​ប្រាសាទ និង​រង់ចាំ​ថ្នាក់​លើ​ដោះស្រាយ​បញ្ហា​នេះ។

មន្ត្រី​យោធា​ថៃ​និយាយ​ថា ទាហាន​របស់​គេ​បាន​មក​តាំង​នៅ​លើ​ទឹកដី​របស់​គេ។ ប៉ុន្តែ​នេះ​ជា​អំពើ​រំលោភ​បំពាន​មួយ​មក​លើ​ទឹកដី​ខ្មែរ ដែល​រដ្ឋាភិបាល​ខ្មែរ​អាច​មាន​សិទ្ធិ​ប្ដឹង​ពី​បទ​ឈ្លានពាន​នេះ​បាន។

ថ្ងៃ​នេះ​នាយករដ្ឋមន្ត្រី​ខ្មែរ បាន​កោះ​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ សម្ដេច​បាន​បញ្ជារ​ឲ្យ​ខាង​ទាហាន​ខ្មែរ​ស្ងប់ស្ងៀម ដោយ​រង់ចាំ​មើល ប្រសិន​បើ​គេ​បំពាន​មក​លើ​យើង​ដោយ​ប្រើ​អាវុធ គឺ​គេ​ជា​អ្នក​ខុស។ យើង​ខ្មែរ មិន​ប្រើ​ហិង្សា​ដោះស្រាយ​បញ្ហា​ឡើយ តែ​រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​នេះ​តាម​រយៈ​ការទូត​វិញ។

ការ​ដោះស្រាយ​បញ្ហា​របៀប​នេះ ​ជា​ការប្រសើរ ព្រោះ​វា​មិន​ខូចខាត និង​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត រួម​ទាំង​មិន​ប៉ះពាល់​ដល់​ប្រសាទ​ផង​ដែរ តែ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​លឿន​បន្តិច ហើយ​គួរ​តែ​ប្ដឹង​ដល់​អង្ការ​សហប្រជាជាតិ​ពី​បទ​ឈ្លានពាន​ខុស​ច្បាប់​របស់​ទាហាន​ថៃ​ទាំង​នោះ។

5 thoughts on “ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​ទាហាន​ថៃ​ឈ្លានពាន​ខុស​ច្បាប់”

  1. ពិតណាស់យើងមិនចាំបាច់បារម្មអ្វីទាំងអស់
    ព្រោះមានឬ្រទេសជាច្រើនជុំវិញពិភពលោកចាំមើលរាល់សកម្មភាពទាំងអស់

    ដែលយើងបានដោះស្រាយដោយសន្តិវិធីជាមួយសៀម មិនចេះស្តាប់

  2. Hi
    តើរហូតដល់ពេលនេះ ពួកថៃនៅតែបង្គាប់ ជាពិសេសទុកពេលវេលា ឲ្យលោក សុក អាន គូរផែនទី ម្តងទៀត ឬអត់ ?
    ខ្មែរគ្រប់រូប មានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងរដ្ឋាភិបាល ដោយឃើញសៀមកំពុងតែឈ្លានពានមកលើទឹកដីខ្មែរ
    យើងឲ្យគេចេញ គេធ្វើមិនដឹងមិនឮ
    តើរដ្ឋាភិបាលសព្វថ្ងៃ មានសមតិ្តភាព ដោះស្រាយកំហុសខ្លួនឬអត់ ? (កំហុសព្រោះការខ្វះភាពច្បាស់លាស់ គំនូរផែនទីរវាងព្រំប្រទល់ដែនដី នឹង ព្រំប្រទល់ប្រាសាទព្រះវិហារ ដែលឲ្យទៅ UNESCO)
    ឬក៍ទុកឲ្យ ” រដ្ឋាភិបាលថ្មី ” ដោះស្រាយជំនួស ព្រោះជិតពេលបោះឆ្នោតហើយ !!!

  3. បឿន​និយាយ​ត្រូវ ដំណោះស្រាយដោយសន្តិវិធី​ជារឿង​ល្អ​បំផុត។ តែចំពោះការប្តឹងទៅអង្គរការសហប្រជាជាតិ វាជាជំរើសចុងក្រោយ​របស់រដ្ឋាភិបាល ទុកអោយគាត់ដោះស្រាយសិនទៅ តើគាត់មានសមត្ថភាព​ប៉ុណ្ណា?

  4. ខ្ញុំ​មិន​ហ៊ាន​ថា​អ្នក​ណា​ម្នាក់​អសមត្ថភាព​នោះ​ទេ! តែ​ខ្ញុំ​ចាំ​មើល​ ដំណោះ​ស្រាយ​ខ្មែរ​ចំនេញ​​ ឬ​ខាត? ពេល​នោះ​ទោះមិន​និយាយ​ក៏​បង​ប្អូន​ដឹង​ដែរ។​ ដំរី​ងាប់​មួយ​ទាំង​មួល​យក​សំពត់​កៅ​ស៊ូ​១០០ម៉ែត្រ​ មក​គ្រប ​ក៏​នៅ​តែ​ធុំ​ក្លិន​ដែរ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s