អ្នក​ប្លក់​ដែល​មាន​វ័យ​ចំណាស់​បំផុត​ស្លាប់​នៅ​អាយុ​១០៨


ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែល​ជា​អ្នក​ប្លក់​វ័យ​ចំណាស់​ជាង​គេ​បំផុត​បាន​ទទួល​អនិជ្ជកម្ម​​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​អាយុ​១០៨​ឆ្នាំ។

លោក​យាយ Olive Riley ចាប់​ផ្ដើម​ប្រើ​ប្លក់​តាំង​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០០៧ បាន​សរសេរ​អត្ថបទ​ចុងក្រោយ​របស់​គាត់​ពីរ​សប្ដាហ៍​មុន​ ពេល​ដែល​គាត់​​កំពុង​ឈឺ​នៅ​មន្ទីរ​ពេទ្យ ដាក់​ចំណង​ជើង​ថា “Sing Happy Songs” ក្នុង​អត្ថបទ​ទី​៧១​របស់​គាត់ ដោយ​លើក​យក​បទ​ដែល​គាត់​ចូលចិត្ត​មក​ច្រៀង។ និង​អត្ថបទ​មួយ​ទៀត​គឺ “Washing Day” និយាយ​ពី​របៀប​រស់​នៅ​ប្លែក​គ្នា​របស់​មនុស្ស​សម័យ​បច្ចុប្បន្ន និង​សម័យ​របស់​គាត់ (ខ្ទង់​១៩០០)។

លោក​យាយ Olive Riley កើត​នៅ​ឆ្នាំ​១៨៩៩ ដែល​នឹង​ឈាន​ចូល​អាយុ​១០៩ នៅ​ថ្ងៃ​ទី​២០​តុលា​ខាង​មុខ​នេះ។

ប្លក់​របស់​គាត់​បាន​ទាក់ទាញ និង​មាន​ប្រជាប្រិយភាព ព្រោះ​គាត់​ជា​អ្នក​ដែល​មាន​ទេពកោសល្យ​ក្នុង​ការសរសេរ។ អត្ថបទ​ប្រៀបដូច​ជា​សាច់រឿង ដែល​ទាក់ទាញ​អារម្មណ៍ និង​កំប្លែង​គួរ​​ឲ្យ​ចង់​អាន។

អត្ថបទ​ចុងក្រោយ​របស់​គាត់ បាន​ដាក់​នៅ​ថ្ងៃ​ទី​២៦ មិថុនា។ គាត់​សរសេរ​ពី​ភាព​ចុះខ្សោយ​របស់​គាត់ និង​អាការៈ​​​គ្រុន​ញាក់​យ៉ាង​ខ្លាំង។

មិត្ត​របស់​គាត់ Shackle ដែល​ជា​អ្នក​កាសែត​នៅ​ទីក្រុង​ស៊ីដនី បាន​យក​អត្ថបទ​របស់​គាត់​មក​ដាក់​នៅ​ប្លក់​ http://worldsoldestblogger.blogspot.com/

ប្រភព៖ CNN

10 thoughts on “អ្នក​ប្លក់​ដែល​មាន​វ័យ​ចំណាស់​បំផុត​ស្លាប់​នៅ​អាយុ​១០៨

  1. វីរិយា ថ្ងៃអង្គារ ទី 15 ខែកក្កដា 2008 / 11:06 ព្រឹក

    May she rests in peace! សូម​ចូល​រួម​មរណទុក្ខ​ផង ក្នុង​នាម​ជា Blogger មួយ​រូប​ដែរ!

  2. sophonrith ថ្ងៃអង្គារ ទី 15 ខែកក្កដា 2008 / 3:41 ល្ងាច

    ohhhh, So sad……..

  3. ហនុមាន ថ្ងៃអង្គារ ទី 15 ខែកក្កដា 2008 / 10:16 ល្ងាច

    អូ​!​យ៉ាងហោចណាស់ ក៏គាត់លាចាកលោកនេះទាំងក្តីរីករាយដែរ​! ( at least she die happy !…)

  4. Boeun ថ្ងៃពុធ ទី 16 ខែកក្កដា 2008 / 8:46 ព្រឹក

    ខ្ញុំ​អាន​អត្ថបទ​របស់​គាត់​ពីរ​បី​អត្ថបទ មើល​ទៅ​អស្ចារ្យ​ណាស់។ អាយុ​១០៨​ឆ្នាំ​ហើយ តែ​មិន​វង្វេង​ទេ។

  5. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែកក្កដា 2008 / 12:18 ព្រឹក

    បើ​ជា​ខ្ញុំ​វិញ​ស្រេច​បាត់​ហើយ, គាត់​ជាង​១០០​ហើយ​គាត់​តែ​ភ្នែក​២​ដដែល ខ្ញុំ​វិញ​មើល​computerមិនទាន់​បាន​ម៉ាន​ផង​ភ្នែក​៤​បាត់​ហើយ!

  6. ហនុមាន ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែកក្កដា 2008 / 2:04 ព្រឹក

    ហា​​ ហា ហា ហាស់ ហាស់ ប្អូនភ្នែកបួន !

  7. chhaya ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែកក្កដា 2008 / 11:57 ព្រឹក

    Do you want your age like her ?
    Your blog is good nas cos lots of visitor perday.
    Thank you

  8. ហនុមាន ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែកក្កដា 2008 / 10:59 ល្ងាច

    អត់ទេ !​ ចាស់ពេកប្រាកដជាសីុអាចម៍ឯងហើយ ចំពោះខ្ញុំដល់​១០០​ហ្នឹងគ្រប់គ្រាន់ហើយ​!

  9. Rath ថ្ងៃសុក្រ ទី 18 ខែកក្កដា 2008 / 9:15 ព្រឹក

    I’m so proud of her and inspiring me so much. I hope i can spend my last few years of the end of my life just blogging like her🙂

    Nice to meet u, and thanks for sharing this with us ;’)

  10. ទឹម បឿន ថ្ងៃសុក្រ ទី 18 ខែកក្កដា 2008 / 9:22 ព្រឹក

    Nice to meet you too.

    I think this is your first comment on my blog😀 thanks

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s