កុមារ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​ពុល​ចំណី


កាល​ពី​ថ្ងៃ​ទី ១០ កក្កដា ២០០៨ នៅ​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ កុមារ​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ដោយ​ពុល​ស្ករគ្រាប់។

លោក ផាន់ រ៉ន អាយុ​៤៩​ឆ្នាំ​បាន​អះអាង​ថា ចៅ​គាត់ ធឿន ធៀន អាយុ​៥​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​ហូប​ស្ករ​គ្រាប់ ឯ​កូន​ស្រី​ឈ្មោះ រ៉ន ម៉ៅ អាយុ​១៤​ឆ្នាំ និង​ចៅ​២​នាក់​ទៀត​បាន​ពុល​បន្ត​គ្នា បន្ទាប់ពី​កូន​ស្រី​បាន​ទិញ​ស្ករ​គ្រាប់​ចំនួន​៨​គ្រាប់​ពី​តូប​លក់​ដូរ​នៅ​ ក្នុង​ភូមិ​មក​ចែក​ឲ្យ​ក្មួយៗ ។

អាការៈ​នៃ​ការពុល​នេះ​គឺ​មាន​​ផ្ទៃ​មុខ​ឡើង​ស្វាយ ​ស្នាម​ឡើង​ខ្មៅ​ពេញ​ខ្លួន​ដោយ​បាត់បង់​ជាតិ​ឈាម​ក្រហម។

គ្រូពេទ្យ​បាន​សង្គ្រោះ​កុមារ​៣​នាក់​ទៀត​ឲ្យ​រួច​រស់​ជីវិត​ហើយ ហើយ​ក៏​បាន​យក​ស្ករគ្រាប់​ទាំង​នោះ​ទៅ​ពិសោធន៍​មើល​ផង​ដែរ។

ចំណែក​ឯ​ស្ករគ្រាប់​នោះ មាន​យីហោ DUYEN THAM ជា​ផលិតផល​របស់​វៀតណាម ដែល​ផុត​អាយុកាល​នៃ​ការប្រើប្រាស់​ទៅ​ហើយ។

មិន​ទាន់​មាន​ព័ត៌មាន​​បញ្ជាក់​ថា​ស្ករគ្រាប់​ដែល​យក​ទៅ​ពិសោធន៍​នោះ មាន​ជាតិ​ពុល​មែន​ឬ​យ៉ាង​ណា​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី

7 thoughts on “កុមារ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​ពុល​ចំណី

  1. សំណាង ថ្ងៃចន្ទ ទី 14 ខែកក្កដា 2008 / 2:20 ល្ងាច

    អូ!​យ៉ាង​ម៉េចទៀត​ហើយ​ហ្នឹង! ករណី​នេះ​ប្រ​ហែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​មិន​​ចេញ​មុខ​ធានា​ខុស​ត្រូវ​ទេ ព្រោះ ថា​យើងទទួល​ទាន​ចំនី​អាហារ​ដែល​ហួស​កាល​កំណត់ទៅ​ហើយ អ្នក​ដែល​ទទួល​ខុស​ត្រូវគឺ​អាចជា​អ្នក​លក់​ស្ករ​គ្រាប់……….
    ចំពោះ​រឿ​ង​ថា​ការ​យក​ស្ករគ្រាប់​ទៅ​ពិនិត្យ​នោះ​ប្រ​ហែល​មិន​មាន​លទ្ឋផល​ទេ………….(????)

  2. ផេងជី ថ្ងៃចន្ទ ទី 14 ខែកក្កដា 2008 / 2:51 ល្ងាច

    ខ្ញុំក៏មាន​ព័ត៌មាន​ក្តៅ​ៗ​ពី​អ្នកភូមិ​របស់​ខ្ញុំ​ដែរ​

    “រឿង​ហេតុ​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ អ្នក​ភូមិ​នៅ​ស្រុក​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា​មាន ក្មេង​ម្នាក់​ពុល​នំ​កញ្ចប់​របស់​ថៃ ជានំ​ដែល​កូន​ក្មេង​ចូលចិត្ត​ញុំា​តែ​មិន​បាន​បញ្ជាក់ថា​នំ​អ្វី​នោះ​ទេ។ ឥលូវ​កំពុង​​សំរាក​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ភូមិ​ ថ្នល់​បត់ ឃុំ​រហាត់​ទឹក ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ។”

    http://phengchy.wordpress.com/2008/07/14/%e1%9e%96%e1%9e%bb%e1%9e%9b%e2%80%8b%e1%9e%93%e1%9f%86%e2%80%8b%e1%9e%80%e1%9e%89%e1%9f%92%e1%9e%85%e1%9e%94%e1%9f%8b%e2%80%8b%e1%9e%90%e1%9f%83%e2%80%8b%e1%9e%93%e1%9f%85%e2%80%8b%e1%9e%94%e1%9e%93/

  3. ទឹម បឿន ថ្ងៃចន្ទ ទី 14 ខែកក្កដា 2008 / 5:15 ល្ងាច

    ចេះ​តែ​មាន​រឿង​ប្លែកៗ​ចឹង​ហើយ​ហ្ន៎?

  4. ហនុមាន ថ្ងៃចន្ទ ទី 14 ខែកក្កដា 2008 / 11:37 ល្ងាច

    ងាប់ក្អែកមួយក្អេកដប់ !

  5. សំណាង ថ្ងៃអង្គារ ទី 15 ខែកក្កដា 2008 / 1:47 ព្រឹក

    កុំអាល​ច្ររជ្រួល​អី! ត្រូវ​​តាម​ដាន​ឲ្យ​ដឹង​ពី​ការពិត​សិន! ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ថា​មាន​អ្វី​មិន​ប្រក្រតី​នៅ​ពី​ក្រោយ​ហេតុការណ៍​ទាំង​នេះ។

  6. RAsmey ថ្ងៃអង្គារ ទី 15 ខែកក្កដា 2008 / 5:12 ល្ងាច

    Wow ស្តាប់បង សំណាងទៅហាក់ដូចជាប៉ូលីសស៊ើបអង្កេត!!! មើលចាំស្តាប់មើលមើល៎តើនឹងមានរឿងអ្វីកើតឡើងជាបន្ត??

  7. សំណាង ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែកក្កដា 2008 / 12:02 ព្រឹក

    ខ្ញុំ​ចេះ​តែ​ខ្លាច,​ខ្លាច​មាន​រឿង​អ្វី​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍ទាំងនោះ, ហើយ​ចាំ​ទទួល​ផល​យ៉ាង​សប្បាយ ហើយ​អ្នក​ដែល​រង​គ្រោះ​គឺ​យើង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s