កាលពីថ្ងៃទី ១០ កក្កដា ២០០៨ នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ចម្ងាយប្រមាណ១៨គីឡូម៉ែត្រពីប្រាសាទព្រះវិហារ កុមារម្នាក់បានស្លាប់ និង៣នាក់ទៀតស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយពុលស្ករគ្រាប់។
លោក ផាន់ រ៉ន អាយុ៤៩ឆ្នាំបានអះអាងថា ចៅគាត់ ធឿន ធៀន អាយុ៥ឆ្នាំបានស្លាប់បន្ទាប់ពីហូបស្ករគ្រាប់ ឯកូនស្រីឈ្មោះ រ៉ន ម៉ៅ អាយុ១៤ឆ្នាំ និងចៅ២នាក់ទៀតបានពុលបន្តគ្នា បន្ទាប់ពីកូនស្រីបានទិញស្ករគ្រាប់ចំនួន៨គ្រាប់ពីតូបលក់ដូរនៅ ក្នុងភូមិមកចែកឲ្យក្មួយៗ ។
អាការៈនៃការពុលនេះគឺមានផ្ទៃមុខឡើងស្វាយ ស្នាមឡើងខ្មៅពេញខ្លួនដោយបាត់បង់ជាតិឈាមក្រហម។
គ្រូពេទ្យបានសង្គ្រោះកុមារ៣នាក់ទៀតឲ្យរួចរស់ជីវិតហើយ ហើយក៏បានយកស្ករគ្រាប់ទាំងនោះទៅពិសោធន៍មើលផងដែរ។
ចំណែកឯស្ករគ្រាប់នោះ មានយីហោ DUYEN THAM ជាផលិតផលរបស់វៀតណាម ដែលផុតអាយុកាលនៃការប្រើប្រាស់ទៅហើយ។
មិនទាន់មានព័ត៌មានបញ្ជាក់ថាស្ករគ្រាប់ដែលយកទៅពិសោធន៍នោះ មានជាតិពុលមែនឬយ៉ាងណានៅឡើយ។
អូ!យ៉ាងម៉េចទៀតហើយហ្នឹង! ករណីនេះប្រហែលជាម្ចាស់ក្រុមហ៊ុនមិនចេញមុខធានាខុសត្រូវទេ ព្រោះ ថាយើងទទួលទានចំនីអាហារដែលហួសកាលកំណត់ទៅហើយ អ្នកដែលទទួលខុសត្រូវគឺអាចជាអ្នកលក់ស្ករគ្រាប់……….
ចំពោះរឿងថាការយកស្ករគ្រាប់ទៅពិនិត្យនោះប្រហែលមិនមានលទ្ឋផលទេ………….(????)
ខ្ញុំក៏មានព័ត៌មានក្តៅៗពីអ្នកភូមិរបស់ខ្ញុំដែរ
“រឿងហេតុនឹកស្មានមិនដល់បានកើតឡើងកាលពីម្សិលមិញ អ្នកភូមិនៅស្រុកខ្ញុំបានទូរស័ព្ទមកប្រាប់ថាមាន ក្មេងម្នាក់ពុលនំកញ្ចប់របស់ថៃ ជានំដែលកូនក្មេងចូលចិត្តញុំាតែមិនបានបញ្ជាក់ថានំអ្វីនោះទេ។ ឥលូវកំពុងសំរាកនៅមន្ទីរពេទ្យក្នុងភូមិ ថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។”
http://phengchy.wordpress.com/2008/07/14/%e1%9e%96%e1%9e%bb%e1%9e%9b%e2%80%8b%e1%9e%93%e1%9f%86%e2%80%8b%e1%9e%80%e1%9e%89%e1%9f%92%e1%9e%85%e1%9e%94%e1%9f%8b%e2%80%8b%e1%9e%90%e1%9f%83%e2%80%8b%e1%9e%93%e1%9f%85%e2%80%8b%e1%9e%94%e1%9e%93/
ចេះតែមានរឿងប្លែកៗចឹងហើយហ្ន៎?
ងាប់ក្អែកមួយក្អេកដប់ !
កុំអាលច្ររជ្រួលអី! ត្រូវតាមដានឲ្យដឹងពីការពិតសិន! ខ្ញុំដូចជាមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីនៅពីក្រោយហេតុការណ៍ទាំងនេះ។
Wow ស្តាប់បង សំណាងទៅហាក់ដូចជាប៉ូលីសស៊ើបអង្កេត!!! មើលចាំស្តាប់មើលមើល៎តើនឹងមានរឿងអ្វីកើតឡើងជាបន្ត??
ខ្ញុំចេះតែខ្លាច,ខ្លាចមានរឿងអ្វីនៅពីក្រោយព្រឹត្តិការណ៍ទាំងនោះ, ហើយចាំទទួលផលយ៉ាងសប្បាយ ហើយអ្នកដែលរងគ្រោះគឺយើង។