លោក ឃឹម សំបូរ អ្នក​កាសែត​មនសិការខ្មែរ ត្រូវ​គេ​បាញ់​សម្លាប់


អ្នក​កាសែត​ជើង​ចាស់​មួយ​រូប លោក ឃឹម សំបូរ អាយុ​៤៧​ឆ្នាំ ដែល​គេ​ស្គាល់​ក្រោម​នាម​ប៉ាកកា​ថា​ដែន​សុរិន្ទ​និង​សេរីកា ហើយ​​តែងតែ​សរសេរ​ទិតៀន​រដ្ឋាភិបាល ជាពិសេស​លោក​ធ្លាប់​ជា​អ្នក​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ស្តីពី​រដ្ឋប្រហារ​ថ្ងៃ​៥​-​៦ កក្កដា ឆ្នាំ​១៩៩៧ នោះ ទើប​បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​តាម​បាញ់​ចំនួន​៥​គ្រាប់ ស្លាប់​នៅ​ក្បែរ​ស្តាត​អូឡាំពិក កាលពី​ល្ងាច​ម្សិលមិញ​នេះ ។

ព័ត៌មាន​ពី អាស៊ីសេរី

12 thoughts on “លោក ឃឹម សំបូរ អ្នក​កាសែត​មនសិការខ្មែរ ត្រូវ​គេ​បាញ់​សម្លាប់

  1. Posoky ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 11:16 ព្រឹក

    That idiot man! I am so angry whenever I heard about that
    Of course it’s related to government, they did it because he wrote the bad about government, but it true man why so afraid when people say true about you? You face it!
    That’s stupid may be the same like PolPot

  2. សុខឿត ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 12:05 ល្ងាច

    តើនេះជារបបប្រជាធិបតេយ្យយ៉ាងម៉េចទៅបើគ្រាន់តែធ្វើការទិតៀនបន្តិបន្តួចស្លាប់ដែរនោះ។។។។ ពិតជាពិបាកណាស់ស្រុកយើ់ងនេះ បើស្រាវជ្រាវគេថា មិនមែនរឿងនយោបាយ ទេ ជាឃាតកម្មធម្មតា អីណាណុះទៅវិញ យ៉ាប់ ដល់ហើយ

  3. ដែនដីខ្មែរ ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 4:59 ល្ងាច

    ជាអំពើដ៍កំសាក ហើយព្រៃផ្សៃ បំផុត ព្រោះតែការល្ងង់ខ្លៅ គ្មានខួរ ៚រនរ

  4. ហនុមាន ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 11:36 ល្ងាច

    ខ្ញុំជាខ្មែរម្នាក់ ដែលស្រឡាញ់មុខរបរខាង​និពន្ធ​ នឹង​អក្ខរាសាស្រ្ត ចុះបើតែយ៉ាងនេះតើខ្មែរអាច
    ឈានទៅមុខរួចទេ? ឯណាទៅភាពឯក្យាជ?

  5. Posoky ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 11:51 ល្ងាច

    និយាយតាមត្រង់ទៅ ខ្ញុំសឹងតែមិនជឿថាលើលោកនេះមានទេវតា ព្រះ បាបបុណ្យអីទេ ? មានអាខ្លះរកស៊ីអាក្រក់បំផុត បើនិយាយតាមធម័ព្រះ វានឹងចុះនរក លើសពី៩ជាន់ទៅទៀត តែមើលក្រុមគ្រួសារវា មហាសេដ្ឋីសូមខ្មាស់ យ៉ាងហោចណាស់ ១០០​លានដុល្លា​​ក្នុងធនាគារដែរ មិនដែលឃើញ បាបអីផង សួរតាខ្ញុំគាត់ថាពេលស្លាប់ទៅចុះនរកហើយ ខ្ញុំគិតថាហឹមចាំដល់ពេលស្លាប់ ហើយនណារទីតាមមើលថាចុះនរកអត់?

  6. samnang ថ្ងៃអាទិត្យ ទី 13 ខែកក្កដា 2008 / 12:08 ព្រឹក

    ស្រុក​ខ្មែរ​យើង​ចឹង, ថា​មិន​ពេញ​ចិត្ត​អ្នក​ណា​ហើយ​គឺ​បាញ់​ចោល​,ជិវិត​ដូច​មាន់​ស្ងោរ​ចឹង………..

  7. ស៊ីលីន ថ្ងៃអាទិត្យ ទី 13 ខែកក្កដា 2008 / 8:00 ល្ងាច

    ទោះក្នុងលក្ខណៈណាក៏ដោយ រដ្ឋាភិបាលខ្មែរជាអ្នកទទួលខុសត្រូវពេញទី។

  8. ហនុមាន ថ្ងៃចន្ទ ទី 14 ខែកក្កដា 2008 / 1:25 ព្រឹក

    ខ្ញុំមានការយល់ព្រមតាម បង Posoky នឹង សំណាងដែរ តែខ្ញុំមានសំណួរមួយសំរាប់អស់លោក
    អ្នកអាន ថា​ហេតុអ្វីក៏ខ្មែរចូលចិត្តសម្លាប់គ្នាឯងម៉្លេះ?ឲ្យតែឮអ្នកណាគ្រាន់បើដឹងតែបាត់ខ្លួន អីចឹងបានជាប្រទេសយើងយ៉ាងហ្នឹង​!

  9. ផេងជី ថ្ងៃចន្ទ ទី 14 ខែកក្កដា 2008 / 8:48 ព្រឹក

    នយោបាយ​មាន​ភាព​ស្មុគ​ស្មាញ​ណាស់​! មាន​ករណីអាច​ច្រើន! អាច​ជាការ​ដក​​ដែក​គោល​​ក្នុង​កែវ​ភ្នែក អាច​​ជាការ​កាត់ម្រាម​​ដៃ​ខ្លួន​ឯង​បន្លាច​​សត្រូវ អាច​ជា​​ការ​ប្រលេះ​​មួយ​គំរាម​ដប់ ​​អាចជា​ការ​ខាំ​​អណ្តាត​ខ្លួន​ឯង​យក​ឈាម​ព្រួស​​ដាក់​សត្រូវ អាច…. រាប់​មិន​អស់​ទេ! តែ​យ៉ាង​ណា​ក៏​មិន​គួរ​សំលាប់​​ដូច​សត្វ​ធាតុ​ដែរ!

  10. Newman ថ្ងៃអង្គារ ទី 15 ខែកក្កដា 2008 / 11:36 ព្រឹក

    Look guy I can’t believe this? Hanson’s wife was behind Pilika(film star)murder why they can’t arrest her or bc of she is PM’s wife? it’s not fair man, check this site:
    http://www.cambodiapolitic.org/New%20Piset%20Pilika/new_page_1.htm

  11. ហនុមាន ថ្ងៃអង្គារ ទី 15 ខែកក្កដា 2008 / 10:22 ល្ងាច

    ប្អូនផេងជី

    និយាយដូចធ្លាប់មានការពិសោធន៍​អីចឹង !​ ហា​ ហា..

    Newman
    Who’s Hanson? You meant Hun Sen ?. Does the word “dictatorship” mean ring a bell to you ? Please don’t use the word”fair” when you associated khmer people with the dictator.

  12. Ton Thai Le ថ្ងៃសៅរ៍ ទី 2 ខែ​ឧសភា 2009 / 10:14 ព្រឹក

    He Just afraid to used the real name if he said HUN SEN he might be next!!! sorry for my English.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s