រឿង បេះដូង​ភ្នំ​ដងរែក



ក្រប​សៀវភៅ​រឿង “បេះដូង​ភ្នំ​ដងរែក”
រូបភាព៖ RFA

«ខ្ញុំ​បាន​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​ទៅ​នឹង​រឿងក្ដី​ប្រាសាទ​ ព្រះវិហារ​ហ្នឹង គឺ​នៅ​ក្នុង​ឆ្នាំ​២០០១ ខ្ញុំ​ស្រាវជ្រាវ ហើយ​ខ្ញុំ​សិក្សា​មួយ​ឆ្នាំ ។ ដូច្នេះ​ខ្ញុំ​ចាប់ផ្ដើម​សរសេរ​រឿង​ហ្នឹង​នៅ​ឆ្នាំ​២០០២ ហើយ​ខ្ញុំ​បាន​បញ្ចប់​រឿង​ហ្នឹង​ក្នុង​ខែ​មិថុនា ឆ្នាំ​២០០៤ ។ ចំណុច​សំខាន់​គឺ​ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង បងប្អូន​ជន​រួម​ជាតិ ជាពិសេស​ក្មេង​ជំនាន់​ក្រោយ សិស្សានុសិស្ស​និង​ជា​និស្សិត ឲ្យ​បាន​យល់ ឲ្យ​បាន​ដឹង​ខ្លះៗ​អំពី​ដំណើរ​រឿងក្ដី​នេះ​វា​ដូម្ដេច​រហូត​បាន​ ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឈ្នះ ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ​របស់​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ គឺ​សម្ដេច​តា នរោត្ដម សីហនុ នៃ​យើង​នេះ ។ ហើយ​ខ្ញុំ​លើកឡើង​អំពី​ប្រវត្តិ​ហ្នឹង​គឺ​អត់​មាន​កាន់​និន្នាការ​ណា​មួយ ឆ្លុះ​បញ្ចាំង​អំពី​ជម្លោះ​រវាង​ជាតិ​សាសន៍​អី​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​ច្បិច​យក​បញ្ហា​ប្រវត្តិសាស្ត្រ​ពិតៗ​នៅ​ក្នុង​ចំណុច​ មួយចំនួន ដូច​ជា​ករណី​នៅ​ក្នុង​ដំណើរការ​ក្ដី ការតវ៉ា​គ្នា​ទៅ​តាម​ច្បាប់​លក្ខណៈ​អន្តរជាតិ​នេះ ដើម្បី​មក​ធ្វើ​ជា​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ» ។ នេះ​ជា​សំដី​របស់​លោក តាំង រតនា ម្ចាស់​រឿង “បេះដូង​ភ្នំ​ដងរែក”​ នេះ។

ចំណែក​លោក យូ បូ ស្ថាបនិក​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ បាន​បង្ហាញ​អំពី​ការចាប់អារម្មណ៍​និង​វាយតម្លៃ​ចំពោះ​ស្នាដៃ​និពន្ធ​រឿង “បេះដូង​ភ្នំ​ដងរែក” នេះ ថា​ជា​វណ្ណកម្ម​មួយ​ដ៏​កម្រ​ជួប​ប្រទះ​ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ ក្រោយ​នេះ ។

«ក្នុង​ចំណោម​អ្នក​និពន្ធ​ខ្មែរ​ពី​ឆ្នាំ​៧៩​មក​នេះ​គឺ​ជា​ប្រលោមលោក​ ធម្មតា មិន​មាន​អត្ថន័យ​ខ្លឹមសារ​ជ្រៅជ្រះ​ដូច​ប្រលោមលោក​នេះ​ទេ ។ ប្រលោមលោក​នេះ​ជា​ប្រលោមលោក​បែប​ប្រវត្តិសាស្ត្រ សាច់​រឿង​គេ​មាន​តម្លៃ​ខ្ពស់​ណាស់​សម្រាប់​ជាតិ​តែម្ដង ។ ហើយ​ខ្ញុំ​កម្រ​ឃើញ​អ្នកនិពន្ធ​ក្មេង​ខ្ចី​ណាស់​ក្នុង​វ័យ​១៩​ឆ្នាំ​ដែល​ ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ។ ជា​ស្នាដៃ​មួយ​ល្អ​ណាស់»

ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​អាន​ក្នុងពេល​ឆាប់ៗ​នេះ។

ព័ត៌មាន​លម្អិត

One thought on “រឿង បេះដូង​ភ្នំ​ដងរែក

  1. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 17 ខែកក្កដា 2008 / 12:16 ព្រឹក

    គេនៅក្មេងតែគំនិត្យុអស្ជារ្យ សូមសរសី ដោយស្មោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s