ព័ត៌មាន​ថា​ខ្មែរ​ស្លាប់​៤​នាក់​ដោយសារ​បរិភោគ​ផ្លៃ​ឈើ​មក​ពី​ថៃ


ខ្ញុំ​បាន​ចូល​ទៅ​ប្លក់​លោក អ៊ឹម សុខធី បាន​ទទួល​ព័ត៌មាន​ដែល​គ្រួសារ បង​ប្អូន​គាត់​ផ្ញើសារ​មក​គាត់​តាម​ទូរស័ព្ទ​ដៃ ដែល​មាន​សេក្ដី​ថា៖ Dear all, I just got information from Preah Vihear province today, there are four people died by eating fruits from Thailand. Please be careful and keep informed your relatives and friends when they buy fruits. Take care na.

សេចក្ដី​ជា​ភាសា​ខ្មែរ៖ ខ្ញុំ​ទើប​ទទួល​បាន​ព័ត៌មាន​ពី​ព្រះវិហារ​នៅ​ថ្ងៃ​នេះ ថា​មាន​មនុស្ស​ស្លាប់​៤​នាក់​ដោយសារ​ហូប​ផ្លែឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ។ សូម​ប្រុងប្រយ័ត្ន និង​ជូន​ដំណឹង​នេះ​ទៅ​ដល់​បងប្អូន មិត្តភក្ដិ​របស់​អ្នក។ សូម​ប្រយ័ត្ន​ពេល​ទិញ​ផ្លៃឈើ​មក​ហូប។

លោក សុខធី ក៏​មិន​ហ៊ាន​ថា​ព័ត៌មាន​នេះ​ពិត ឬ​មិន​ពិត​​ដែរ តែ​គាត់​បាន​ផ្ដាំ​ឲ្យ​ធ្វើការប្រុងប្រយ័ត្ន។

ប្រជាជន​ខ្មែរ​ស្ទើរតែ​​១០០% ចូលចិត្ត​បរិភោគ​ផ្លែឈើ​ដែល​នាំ​ចូល​មក​ពី​ថៃ។ បើ​ទោះ​ជា​ព័ត៌មាន​នេះ​ពិត ឬ​មិន​ពិត​ក៏​ដោយ សូម​ប្រុងប្រយ័ត្ន​ឲ្យ​មែន​ទែន រឿង​នេះ​​ប្រហែល​ជា​អាច​កើត​មាន​ពិត​មែន ដោយសារ​ពួក​ថៃ​មួយ​ចំនួន​ដែល​ស្អប់​ខ្មែរ រួម​ទាំង​ករណី​ប្រាសាទ​ព្រះវិហារ​នោះ​ផង។

21 thoughts on “ព័ត៌មាន​ថា​ខ្មែរ​ស្លាប់​៤​នាក់​ដោយសារ​បរិភោគ​ផ្លៃ​ឈើ​មក​ពី​ថៃ

  1. trajoke ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 10:49 ព្រឹក

    សូម​ប្រយ័ត្ន​ពាក្យ​ចចាមអារាម ។ បឿន​ចាំ​ទេ ដោយ​សារ​ពាក្យ​ចចាមអារាម​ស្ថានទូត​ថៃត្រូវ​បាន​វ៉ៃ​កំទេច កាល​ពី​រឿង​អង្គវត្ត។ ការ​ផ្សព្វផ្សាយ​រឿង​ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់​វា​អាច​បង្ក​នូវ​អំពើ​ហឹង្សាណាមួយ​បាន ។

  2. ទឹម បឿន ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 11:06 ព្រឹក

    ខ្ញុំ​យល់​ពី​រឿង​នេះ តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​គួរ​តែ​ប្រុងប្រយ័ត្ន​ដែរ រហូត​ដល់​ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ពិត ឬ​មិន​ពិត។

  3. វង្ស ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 11:41 ព្រឹក

    I think so. But please just avoid, don’t use too much Siam product or food. We can’t believ this but we also cannot ignnor.

  4. Posoky ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 11:51 ព្រឹក

    តាមពិតទៅមិនមែណតែឥលូវទេ កាលពីឆ្នាំទៅខ្ញុំធ្លាប់ពុលម្តងព្យួរសេរ៉ូមចង់​ដាច់ផ្ងារ​ដោយសាញាំផ្លែឈើរ នៅខេត្តបាត់តំបងដែលនាំចូលពី​ប្រទេសថៃ​
    នឹង ជាពិសេស មង្ឃុត សាវម៉ាវ ដាក់តែប្រាំគ្រាប់ ម៉ែបាញ់ជាងម៉ារយមែត តាមមាត់ផង​តាម ក្រោមផង។ និយាយតាមត្រង់ទៅក្រោយពេលលាងទឹក មើលទឹកពណ័លើងខៀវ។

  5. ទឹម បឿន ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 12:50 ល្ងាច

    ខ្ញុំ​កំពុង​ចាំ​ព័ត៌មាន​ដែល​នឹង​ចេញ​ផ្សាយ​តាម​កាសែត វិទ្យុ ប្រសិន​បើ​ពិត គង់​នឹង​មាន​លេចឮ​តាម​កាសែត​ ឬ​វិទ្យុ​មិន​ខាន​ឡើយ។

    មុន​នេះ​បន្តិច ខ្ញុំ​ក៏​បាន​ទទួល​សារ​ពី​មិត្តភក្ដិ​ដែរ ហើយ​អ្នក​ធ្វើការ​ជាមួយ​គ្នា​ក៏​បាន​មក​ប្រាប់​ពី​រឿង​នេះ។ ព័ត៌មាន​នេះ​អាច​ចេញ​មក​ពី​ប្រភព​តែ​មួយ តែ​គួរ​តែ​កត់សម្គាល់។

  6. ផេងជី ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 1:24 ល្ងាច

    សមហេតុផលណាស់! ប្រយ័ត្នគង់ជីវិត! កុំប្រហែស ប្រហោង!

  7. សុភ័ក្ត្រ ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 2:42 ល្ងាច

    ចចាម​អារ៉ាម​សុទ្ធសាធ

  8. vutha ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 3:58 ល្ងាច

    នេះជា​ពាក្យ​ចចាម​អារ៉ាម​ ហើយ​ក៏​ជា​រឿង​មិន​ពិត​ដែរ​ បើនៅ​តែ​និយាយ​ពាក្យ​មិន​ពិត​។

  9. sokthy ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 4:09 ល្ងាច

    Rumor is still rumor, until we can see at our eye, people died because of eating fruits from Thailand. But all right, be careful. Some body may say this is an economic hindrance. Hahah

  10. RAsmey ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 5:01 ល្ងាច

    សំណូមពរឲ្យមានការសើបអង្កេតលំអិតលើបញ្ហានេះ។ ល្អម្យ៉ាងដែរបើគេឆ្លៀតឪកាសនេះដើម្បីកេងចំនេញពីការកាត់បន្ថយការនាំចូលពី
    ប្រទេសថៃ និងបង្កើនការដាំដុះនៅក្នុងស្រុក។ ព្រោះនេះក៏ជាមូលហេតុដែលទាក់ទងនឹងការធ្វើចំនាកស្រុករបស់ខ្មែរទៅកាន់
    ប្រទេសថៃដែលត្រូវបានថៅកែថៃមួយចំនួនកេងប្រវ័ញ្ច និងជិះជាន់។

  11. Rathana ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 6:27 ល្ងាច

    Dear all friends

    I Thinks Mr. Trajoke is true, we should carefully about the rumor, it can make our Cambodian reputation will lose by the rumor, but we are all should be careful on the Thai products too. Some time they will make us a lot problem.

    We are Cambodian, so we love our country very much, care about our people right!!!!!

  12. sphea ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 8:21 ល្ងាច

    តាមពិតទៅពាក្យសំដីរបស់បងៗសុទ្ធតែត្រូវទាំងអស់។
    តែយល់ល្អត្រូវតែមានការសើបអង្កេតដូចបងTrajokeបាននិយាយអញ្ចឹង។
    ពិតរឺមិនពិតនឹងស្តែងចេញនៅណាជាមិនខានឡើយ។
    លើសនេះសូមខ្មែរទាំងអស់មានការប្រុងប្រយត្ន័ចំពោះទំនិញរបស់ថៃ
    ជា​ពិសេស​គឺផ្លែឈើ។
    ខ្ញុំក៏បានទទួលដំនឹងមួយដែរចំពោះបញ្ហាស្លាប់របស់ខ្មែរដោយ
    សារសៀមនោះ។
    តែ​ពិតរឺមិនពិតនឹងដឹងនៅថ្ងៃក្រោយជាមិនខាន!

  13. vireak12 ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 10:32 ល្ងាច

    បើសិនវាជារឿងពិតគួរឲ្យបារម្ភណាស់​ព្រោះខ្ញុំនៅបាត់ដំបង
    ជិតសៀមហើយមានអ៊ីលក់ឥវ៉ាន់នៅដីវាទៀត។

  14. ហនុមាន ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 10:54 ល្ងាច

    បើតាមខ្ញុំយល់ យើងគួតែស្វែងរកសេចក្តីពិត មិនត្រូវចោទគេ ផ្តេសផ្តាសទេ
    អ្វីដែលយើងគ្មានភស្តុតាង មិនអាចយកជាផ្លូវការបានទេ​!

  15. ផេងជី ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 7:42 ព្រឹក

    ចំនាយចិត្ត​ប្រុង​ប្រយ័ត្ន​មិន​ខាត​អី​ទេ! មើល​មិន​ឃើញ​ទេ ថៃ​ស្អប់​ខ្មែរ​យូរ​យារ​ណាស់​មក​ហើយ ដល់​ឥលូវ​មាន​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​ទៀត មិន​ដឹង​កំហឹង​ហុយ​ផ្សែង​យ៉ាង​ណា​ទេ! ខ្ញុំ​គាំ​ទ្រ​សំដី​ របស់​ Rasmey ដែល​មាន​គំនិត​ជាតិ​និយម! បើ​ពាក្យ​ចចាម​អារ៉ាមមួយ​នេះ​ អាច​ជួយ​អោយ ផល​ដំនាំ​របស់​ប្រជាកសិករ​ខ្មែរ​ មាន​ឳកាស​ស្វែង​រក​ទី​ផ្សារ​បាន​ច្រើន​ជាង​មុននោះ ខ្ញុំ​សូម​បន្ត​និយាយ​ពាក្យ​នេះ​រហូត ទោះ​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​បោះ​បង់​ដែរ!

  16. naraths ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 9:44 ព្រឹក

    បើ​ខាង​ខ្ញុំ​ឮ មិត្រ​រួម​ថ្នាក់​និយាយ បងប្អូន​គាត់​ទូរស័ព្ទ​ពី​ជាយ​ដែន​មក​ភ្នំ​ពេញ​ថា មាន​ខ្មែរ​ប្រមាណ​៤​នាក់​ដូច​ខាង​លើ​ពុល​ចំណី​អាហារ​​ដែល​ថៃ​ធ្វើ​លក់ និង​គេ​កំពុង​ស្រាវ​ជ្រាវ​សិន ដែល​គេ​មិន​ទាន់​ប្រាកដ​ថា​មក​ពី​ពុល​អ្វី​នោះ​ទេ ។

  17. ផេងជី ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 10:10 ព្រឹក

    “ថៃ​មួយ​ក្រុម​គំរាម​ថា​នឹង​យក​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​មួយ​ខែ” នេះជា​សេចក្តី​រាយការន៍​របស់​វិទ្យុ​អាស៊ី​សេរី។ អាន​លំអិត​ក្នុង​
    http://www.rfa.org/khmer/indepth/group-of-Thai-threaten-2take-over-PreahVihear-07112008000922.html

  18. seima ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 1:56 ល្ងាច

    i do agree with 15. ផេងជី

  19. ហនុមាន ថ្ងៃសៅរ៍ ទី 12 ខែកក្កដា 2008 / 11:40 ល្ងាច

    លោក​​ផេងជី

    លោកមានយោបល់នោះ​ត្រឹមត្រូវហើយ វាមិនទើសខុសអ្វីទេ ដូចគេថា ការការពារ ប្រសើរជាងការព្យាបាល។

  20. samnang ថ្ងៃអាទិត្យ ទី 13 ខែកក្កដា 2008 / 12:09 ព្រឹក

    មិន​ទាន់​ទៀង​ដែរ, មិន​ដឹង​ថា​មាន​អ្វី​នៅ​ពី​ក្រោយ​ហេតុការណ៍​ដែល​បាន​កើត​ឡើង……. សង្ឃឹម​ថា​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រវត្តិសាស្រ្ត​ច្រំ​ដែល​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ទៅ​ចុះ។

  21. the pilatesbiz ថ្ងៃ​ព្រហស្បតិ៍ ទី 9 ខែ​កុម្ភៈ 2012 / 11:56 ព្រឹក

    dolerophanite

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s