កម្មវិធី​មហា​សប្បាយ​នៃ​ការដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក


ម្សិលមិញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរ​ដល់​ការដាក់បញ្ជូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ សុភ័ក្ត្រ​បាន​ទូរស័ព្ទ​មក​បបួល​ខ្ញុំ​ និង​វីរិយា​យ៉ាង​ប្រញាប់ ហើយ​ពួក​យើង​បាន​ទៅ​ដល់​ទីនោះ​នៅ​ម៉ោង​ប្រហែល​៧​ល្ងាច។ ទៅ​ដល់​ឃើញ​មនុស្ស​យ៉ាងច្រើន​នៅ​ទី​នោះ ក្រោយ​មក​បណ្ឌិត និង​គូដណ្ដឹង(ស្រីមុំ) បាន​មក​ដល់​ដែរ បន្តិច​ក៏​បាន​ជួប​មង្គល។ ពួក​យើង​រាំ ច្រៀង​គ្រប់ៗ​គ្នា ខ្ញុំ​ឡើង​និយាយ​លែង​ចង់​រួច​ហើយ។

ល្ងាច​ហ្នឹង​ខ្ញុំ វីរិយា និង​សុភ័ក្ត្រ​មិន​ទាន់​មាន​អី​ចូល​ពោះ​ទេ តែ​ស្រែក​ហ៊ោ ច្រៀង រាំ​គ្មាន​ដឹង​អស់​កម្លាំង​ទេ។

ម៉ោង​៩”៤៥​នាទី ពួក​យើង​បាន​ត្រឡប់​មក​វិញ។ សុភ័ក្ត្រ​ទៅ​ផ្ទះ​គាត់ ខ្ញុំ​និង​វីរិយា​ជិះ​មក​អូឫស្សី​រក​អី​ហូប​បន្តិច។ មក​ជិត​ដល់​អូឫស្សី សុភ័ក្ត្រ​ទូរស័ព្ទ​ហៅ​ទៅ​វត្ត​លង្ការ​ ខ្ញុំ​និង​វីរិយា​ក៏​បក​ទៅ​វត្ត​លង្ការ​ នឹក​ថា​សុភ័ក្ត្រ​ប្រហែល​ជា​ឃ្លាន​ហៅ​ទៅ​ហូប​អី​នៅ​ហ្នឹង​ហើយ ពេល​ជិះ​កាត់​ហាង​លក់​បាយ លក់​ស៊ុប​មួយ ឃើញ​មនុស្ស​ពេញ​កំពុង​តែ​មើល​ទូរទស្សន៍​កម្មវិធី​អបអរ​ប្រាសាទ​ព្រះវិហារ ឮ​តែ​សំឡេង​ស្រែក​ហ៊ោ​គឹល។ មក​ហួស​ដល់​វត្ត​លង្ការ​ឃើញ​មនុស្ស​ឈរ​នៅ​មុខ​វត្តជុំៗ ក៏​ចូល​ទៅ ឃើញ​សុភ័ក្ត្រ​កំពុង​ថត​រូប​ភាព​នៅ​ទីនោះ។

នៅ​វត្ត​លង្ការ​ព្រះសង្ឃ ដូនជី តាជី សេកលោក ឧបាសក និង​ឧបាសិកា កំពុង​​ឈរ​ស្មឹងស្មាត សូត្រធម៌ និង​ច្រៀង​បទ​ ពង្សាវតារ​ខ្មែរ និង​ទូង​ស្គរ​នៅ​ទីធ្លារ​វត្ត​អបអរ​ដល់​ជោគជ័យ​លើ​ការដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

ឃើញ​ខ្មែរ​នាំ​គ្នា​អបអរ​សប្បាយ​គ្រប់គ្នា គ្រប់​ទីកន្លែង​ដូច្នេះ ខ្ញុំ​សប្បាយ​ខ្លាំង​ណាស់។

សូម​ស្ដាប់​ចម្រៀង​ពង្សាវតារ​ខ្មែរ

ជយោ​ប្រាសាទ​ព្រះវិហារ! ជយោ​ព្រះរាជាណាចក្រ​កម្ពុជា! វ៉ូ!!!!!!!!!!!!!!!!!!!!


រូបភាព​ដោយ​វុត្ថា


រូបភាព​ដោយ​មង្គល


រូបភាព​ដោយចន្ត្រា

ប្លក់​ដែល​ដាក់​ផ្សាយ​រឿង​នេះ
វុត្ថា
មង្គល
ចន្ត្រា
សុភ័ក្ត្រ
Kounila (Inside my heart)
សុផាត
វីដេអូ (វីរិយា)

20 thoughts on “កម្មវិធី​មហា​សប្បាយ​នៃ​ការដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក

  1. អ្នកនាំពាក្យ ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 10:58 ព្រឹក

    SIAM means:

    Stupid ឆ្កួត
    Inadvisable ល្ងង់ខ្លៅពិបាកកែ
    Abject​ មហាថោកទាបជាងសត្វតិរច្ឆាន
    Mad​ ឡប់សតិ

  2. ទឹម បឿន ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 11:04 ព្រឹក

    ជេរ​បាន​ល្អ​ណាស់!

  3. វង្ស ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 11:06 ព្រឹក

    នេះជាមហាមោទនភាពរបសើជាតិយើង។ តាមការពិតអ្វីដែលយើងសប្បាយ ជាងគេមិនមែនការដែលប្រាសាទព្រះវិហារត្រូវបានចុះឈ្មោះជាបេតិកភណ្ឌអន្តរជាតិទេ ព្រោះប្រាសាទព្រះវិហារជារបស់ខ្មែរយើងតាំងពីឆ្នាំ១៩៦២​មកម្លេះ ហើយយើងចងើចូលនៅពេលណាក៏បានដែរ ប៉ុន្តែដែលជាមហាមោទន‌ៈ មហាសប្បាយនោះគឺយើងបានឈ្នះក្តីលើពួកអាសៀមដែលប្រឆាំង មិនអោយ​ ខ្មែរដាក់ប្រាសាទរបស់យើងជាបេតិកភណ្ឌពិភពលោកនោះ។ ខ្ញុំពិតជាសប្បាយ ចិត្តណាស់ដែលឃើញពួកវាកំពុងធ្វើបាតុកម្មនៅពេលដែល យើងកំពុងអបអរសប្បារីករាយ។

    មានរឿងមួយដែលគួរអោយខ្មាស់ដែលមានពួកអ្នកនយោបាយមួយចំនួន ឆ្លៀតយកឪកាសកេងចំនេញខាងនយោបាយដោយអួតថាមកពីខ្លួនទើបប្រាសាទព្រះវិហារបានមកខ្មែរ…អាចម៌គោ…នេះជាស្មារតីរបស់ខ្មែរយើងទាំងអស់គ្នា (ពិសេសប្រជាជននៅទល់ដែនជាប់សៀមខាងខេត្តព្រះវិហារ) មិនគួរអតើកេរ៌ិ្ត ខ្មាស់ថាជាជោគជ័យរបស់ខ្លួន។ តែទោះយ៉ាងណាក៏សូមអរគុណដែរដលើរដ្ធាភិបាលដែលមិនលក់ឧត្តគតិខ្លួន មុនពេលបោះឆ្នោតដូចនេះ ។

  4. vutha ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 11:07 ព្រឹក

    នេះជា​មហា​ជោគជ័យ​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​មាន​ទទួល​ស្គាល់​ដោយ​ UNESCO ជា​ World Heritage Site​ ហើយ​ជា​ការ​អាម៉ាស់​បំផុត​សម្រាប់​ពូក​សៀម​ដែល​ទាមទា​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​នោះ​ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​បន្ត​គាំ​ទ្រ​តទៅ​មុខ​ទៀត​នូវ​គេរិ្តតំណែល​វប្បធម៌​ខ្មែរ​។

  5. វង្ស ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 11:14 ព្រឹក

    អ្វីដែលខ្ញុំនៅមន្ទិលគឺបរិវេណជុំវិញប្រាសាទ មិនដឹងថាអាចបានមកខ្មែរយើង រឺអត់។​ បើអ្នកទាំងអស់បានទៅឃើញទិដ្ឋភាពនៅប្រាសាទទើបដឹង ការពិតសព្វថ្ងៃយើងឡើងតាមចំហៀងប្រាសាទទេ ព្រោះខាងមុខប្រាសាទពួកអាសៀមវាបោះបង្គោលថាជាដីឪម៉ែវាហើយ។​ អរគុណដល់ខ្មែរគ្រប់គ្នាដែលមានគំនិតស្នេហាជាតិ។

  6. chharda ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 1:17 ល្ងាច

    u went there but u did not phone me huh , i went there too , it nice to be there lastnight , am happy nas

  7. ទឹម បឿន ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 1:33 ល្ងាច

    Don’t you see that my phone has no money? haha

    Oh, why didn’t you call me then? You wanna go alone huh? =))

  8. រចនា ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 7:53 ល្ងាច

    យប់មិញ អង្គុយ​មើលទូរទស្សន៍​ទាំង​​​ញញឹម… នឹកក្នុងចិត្ត​ថា បើ​​បានទៅ​វិញ​ប្រាកដ​ជា​ស្រែក​ស្លាប់ហើយ!!! …ពេលប៉ា​ត្រឡប់​មកពី​ក្រៅវិញ កម្មវិធី​ប្រព្រឹត្តិ​ទៅ​បានជាង​ពាក់​កណ្ដាល​ហើយ… ប៉ា​សួរ​ថា ​​​​”ចង់ទៅអត់?” ឆ្លើយ​ដោយមិន​បាច់​គិត “ចង់ប៉ា!” រៀប​នឹង​រត់​ទៅផ្លាស់ខោអាវ​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ែ​ក៏ស្រែកថា “យប់​ហើយ… មើលទូរទស្សន៍​ទៅ​បាន​ហើយ!”😦 ម៉ាក់ចិត្តអាក្រក់ដល់ហើយ!!!

  9. Boeun ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 8:53 ល្ងាច

    ហាហាហា កុំ​ខឹង​គាត់​អី វា​យប់​មែន ហើយ​ខ្លួន​ស្រី​ទៀត។ បង​ហ៊ោ​ជួស​ហើយ និយាយ​លែង​ចង់​រួច​ឥឡូវ។

  10. B&S ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 9:04 ល្ងាច

    ស្តាប់ទៅសប្បាយអស់ទាស់ផស់គេ។​ចង់ច្រណែន​ព្រោះអត់បាន​ទៅស្រែក​ហ៊ោរ​នឹងគេ។​​អរគុណដែលបានចែកចាយ​ដំណឹងដ៏សែនរីករាយ​នេះ៕

  11. រចនា ថ្ងៃពុធ ទី 9 ខែកក្កដា 2008 / 9:21 ល្ងាច

    ប៉ា​ទៅ​ជាមួយ​ហើយ​នៅមិនឱ្យ​ទៅ​ទៀត!

  12. Chhaya ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 8:47 ព្រឹក

    Hello, I am happy to see your blog again. Preah Vihear Temple must be for Khmer. It is belong to Khmer long time ago.

    wish,
    Chhaya

  13. Moses ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 1:41 ល្ងាច

    It is simple to curse them like this or like that but I hope we don’t lose our temper because of this situation. We are not Big country, but We are Best. So people who ever lived in Cambodia should be pround of themselves to call Khmer. So do I.

    Guys! let’s enjoy this celebrating.

  14. Moses ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 1:44 ល្ងាច

    Boeun, Can I ask you something? How do you insert your song or music in this WordPress?

    Thank.

  15. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 2:12 ល្ងាច

    insert music use this tag:

    [audio mp3url]

    thanks for your comment. m also proud to be Khmer.

  16. ល្បងសាល ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 3:44 ល្ងាច

    បេតិកភណ្ឌពិភពលោករបស់ខ្មែរ​ មិនមែនមានតែប្រាសាទ​ព្រះវិហារ​ និងប្រាសាទអង្គរវត្ត​តែប៉ុណ្ណោះទេ​ អង្គការយូណេស្កូ​ក៏បានប្រកាស​មរតកសិល្បៈបូរាណខ្មែរ ចំនួន២ផ្សេងទៀត​ថាជាបេតិកភណ្ឌមរតកវប្បធម៌អរូបីយ៏​នៃមនុស្សជាតិផងដែរ​ ។ ទាំង២នោះគឺ៖ របាំក្បាច់បូរាណ និង​ ល្ខោនស្បែកធំ ។

  17. សីហា ថ្ងៃ​ព្រហស្បតិ៍ ទី 10 ខែកក្កដា 2008 / 9:18 ល្ងាច

    ខ្មែរ​យើង​ឡូយ​មែន ​នរ!!!!!!!

    សំណាង​ដែរ​បាន​កើត​ជា​ខ្មែរ

    ពិតមែន​ទេ​អ្នក​ទាំង​អស់​គ្នា??????

    សីហា

  18. ខែមារា ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 12:13 ព្រឹក

    ពិតហើយ សីហា ពេញចិត្តជាខ្មែរទេ?

  19. ដូង ថ្ងៃពុធ ទី 16 ខែកក្កដា 2008 / 2:27 ល្ងាច

    មាន​ABCហៅផងវើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s