សារព័ត៌មាន

កម្មវិធី​មហា​សប្បាយ​នៃ​ការដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក


ម្សិលមិញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរ​ដល់​ការដាក់បញ្ជូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ សុភ័ក្ត្រ​បាន​ទូរស័ព្ទ​មក​បបួល​ខ្ញុំ​ និង​វីរិយា​យ៉ាង​ប្រញាប់ ហើយ​ពួក​យើង​បាន​ទៅ​ដល់​ទីនោះ​នៅ​ម៉ោង​ប្រហែល​៧​ល្ងាច។ ទៅ​ដល់​ឃើញ​មនុស្ស​យ៉ាងច្រើន​នៅ​ទី​នោះ ក្រោយ​មក​បណ្ឌិត និង​គូដណ្ដឹង(ស្រីមុំ) បាន​មក​ដល់​ដែរ បន្តិច​ក៏​បាន​ជួប​មង្គល។ ពួក​យើង​រាំ ច្រៀង​គ្រប់ៗ​គ្នា ខ្ញុំ​ឡើង​និយាយ​លែង​ចង់​រួច​ហើយ។

ល្ងាច​ហ្នឹង​ខ្ញុំ វីរិយា និង​សុភ័ក្ត្រ​មិន​ទាន់​មាន​អី​ចូល​ពោះ​ទេ តែ​ស្រែក​ហ៊ោ ច្រៀង រាំ​គ្មាន​ដឹង​អស់​កម្លាំង​ទេ។

ម៉ោង​៩”៤៥​នាទី ពួក​យើង​បាន​ត្រឡប់​មក​វិញ។ សុភ័ក្ត្រ​ទៅ​ផ្ទះ​គាត់ ខ្ញុំ​និង​វីរិយា​ជិះ​មក​អូឫស្សី​រក​អី​ហូប​បន្តិច។ មក​ជិត​ដល់​អូឫស្សី សុភ័ក្ត្រ​ទូរស័ព្ទ​ហៅ​ទៅ​វត្ត​លង្ការ​ ខ្ញុំ​និង​វីរិយា​ក៏​បក​ទៅ​វត្ត​លង្ការ​ នឹក​ថា​សុភ័ក្ត្រ​ប្រហែល​ជា​ឃ្លាន​ហៅ​ទៅ​ហូប​អី​នៅ​ហ្នឹង​ហើយ ពេល​ជិះ​កាត់​ហាង​លក់​បាយ លក់​ស៊ុប​មួយ ឃើញ​មនុស្ស​ពេញ​កំពុង​តែ​មើល​ទូរទស្សន៍​កម្មវិធី​អបអរ​ប្រាសាទ​ព្រះវិហារ ឮ​តែ​សំឡេង​ស្រែក​ហ៊ោ​គឹល។ មក​ហួស​ដល់​វត្ត​លង្ការ​ឃើញ​មនុស្ស​ឈរ​នៅ​មុខ​វត្តជុំៗ ក៏​ចូល​ទៅ ឃើញ​សុភ័ក្ត្រ​កំពុង​ថត​រូប​ភាព​នៅ​ទីនោះ។

នៅ​វត្ត​លង្ការ​ព្រះសង្ឃ ដូនជី តាជី សេកលោក ឧបាសក និង​ឧបាសិកា កំពុង​​ឈរ​ស្មឹងស្មាត សូត្រធម៌ និង​ច្រៀង​បទ​ ពង្សាវតារ​ខ្មែរ និង​ទូង​ស្គរ​នៅ​ទីធ្លារ​វត្ត​អបអរ​ដល់​ជោគជ័យ​លើ​ការដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

ឃើញ​ខ្មែរ​នាំ​គ្នា​អបអរ​សប្បាយ​គ្រប់គ្នា គ្រប់​ទីកន្លែង​ដូច្នេះ ខ្ញុំ​សប្បាយ​ខ្លាំង​ណាស់។

សូម​ស្ដាប់​ចម្រៀង​ពង្សាវតារ​ខ្មែរ

ជយោ​ប្រាសាទ​ព្រះវិហារ! ជយោ​ព្រះរាជាណាចក្រ​កម្ពុជា! វ៉ូ!!!!!!!!!!!!!!!!!!!!


រូបភាព​ដោយ​វុត្ថា


រូបភាព​ដោយ​មង្គល


រូបភាព​ដោយចន្ត្រា

ប្លក់​ដែល​ដាក់​ផ្សាយ​រឿង​នេះ
វុត្ថា
មង្គល
ចន្ត្រា
សុភ័ក្ត្រ
Kounila (Inside my heart)
សុផាត
វីដេអូ (វីរិយា)

Advertisements

20 thoughts on “កម្មវិធី​មហា​សប្បាយ​នៃ​ការដាក់​បញ្ជូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក”

  1. នេះជាមហាមោទនភាពរបសើជាតិយើង។ តាមការពិតអ្វីដែលយើងសប្បាយ ជាងគេមិនមែនការដែលប្រាសាទព្រះវិហារត្រូវបានចុះឈ្មោះជាបេតិកភណ្ឌអន្តរជាតិទេ ព្រោះប្រាសាទព្រះវិហារជារបស់ខ្មែរយើងតាំងពីឆ្នាំ១៩៦២​មកម្លេះ ហើយយើងចងើចូលនៅពេលណាក៏បានដែរ ប៉ុន្តែដែលជាមហាមោទន‌ៈ មហាសប្បាយនោះគឺយើងបានឈ្នះក្តីលើពួកអាសៀមដែលប្រឆាំង មិនអោយ​ ខ្មែរដាក់ប្រាសាទរបស់យើងជាបេតិកភណ្ឌពិភពលោកនោះ។ ខ្ញុំពិតជាសប្បាយ ចិត្តណាស់ដែលឃើញពួកវាកំពុងធ្វើបាតុកម្មនៅពេលដែល យើងកំពុងអបអរសប្បារីករាយ។

    មានរឿងមួយដែលគួរអោយខ្មាស់ដែលមានពួកអ្នកនយោបាយមួយចំនួន ឆ្លៀតយកឪកាសកេងចំនេញខាងនយោបាយដោយអួតថាមកពីខ្លួនទើបប្រាសាទព្រះវិហារបានមកខ្មែរ…អាចម៌គោ…នេះជាស្មារតីរបស់ខ្មែរយើងទាំងអស់គ្នា (ពិសេសប្រជាជននៅទល់ដែនជាប់សៀមខាងខេត្តព្រះវិហារ) មិនគួរអតើកេរ៌ិ្ត ខ្មាស់ថាជាជោគជ័យរបស់ខ្លួន។ តែទោះយ៉ាងណាក៏សូមអរគុណដែរដលើរដ្ធាភិបាលដែលមិនលក់ឧត្តគតិខ្លួន មុនពេលបោះឆ្នោតដូចនេះ ។

  2. នេះជា​មហា​ជោគជ័យ​ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​មាន​ទទួល​ស្គាល់​ដោយ​ UNESCO ជា​ World Heritage Site​ ហើយ​ជា​ការ​អាម៉ាស់​បំផុត​សម្រាប់​ពូក​សៀម​ដែល​ទាមទា​ដោយ​គ្មាន​ការ​ខ្មាស់​អៀន​នោះ​ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​បន្ត​គាំ​ទ្រ​តទៅ​មុខ​ទៀត​នូវ​គេរិ្តតំណែល​វប្បធម៌​ខ្មែរ​។

  3. អ្វីដែលខ្ញុំនៅមន្ទិលគឺបរិវេណជុំវិញប្រាសាទ មិនដឹងថាអាចបានមកខ្មែរយើង រឺអត់។​ បើអ្នកទាំងអស់បានទៅឃើញទិដ្ឋភាពនៅប្រាសាទទើបដឹង ការពិតសព្វថ្ងៃយើងឡើងតាមចំហៀងប្រាសាទទេ ព្រោះខាងមុខប្រាសាទពួកអាសៀមវាបោះបង្គោលថាជាដីឪម៉ែវាហើយ។​ អរគុណដល់ខ្មែរគ្រប់គ្នាដែលមានគំនិតស្នេហាជាតិ។

  4. យប់មិញ អង្គុយ​មើលទូរទស្សន៍​ទាំង​​​ញញឹម… នឹកក្នុងចិត្ត​ថា បើ​​បានទៅ​វិញ​ប្រាកដ​ជា​ស្រែក​ស្លាប់ហើយ!!! …ពេលប៉ា​ត្រឡប់​មកពី​ក្រៅវិញ កម្មវិធី​ប្រព្រឹត្តិ​ទៅ​បានជាង​ពាក់​កណ្ដាល​ហើយ… ប៉ា​សួរ​ថា ​​​​”ចង់ទៅអត់?” ឆ្លើយ​ដោយមិន​បាច់​គិត “ចង់ប៉ា!” រៀប​នឹង​រត់​ទៅផ្លាស់ខោអាវ​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ែ​ក៏ស្រែកថា “យប់​ហើយ… មើលទូរទស្សន៍​ទៅ​បាន​ហើយ!” 😦 ម៉ាក់ចិត្តអាក្រក់ដល់ហើយ!!!

  5. បេតិកភណ្ឌពិភពលោករបស់ខ្មែរ​ មិនមែនមានតែប្រាសាទ​ព្រះវិហារ​ និងប្រាសាទអង្គរវត្ត​តែប៉ុណ្ណោះទេ​ អង្គការយូណេស្កូ​ក៏បានប្រកាស​មរតកសិល្បៈបូរាណខ្មែរ ចំនួន២ផ្សេងទៀត​ថាជាបេតិកភណ្ឌមរតកវប្បធម៌អរូបីយ៏​នៃមនុស្សជាតិផងដែរ​ ។ ទាំង២នោះគឺ៖ របាំក្បាច់បូរាណ និង​ ល្ខោនស្បែកធំ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s