ទាក់ទង​នឹង​ខ្ញុំ

កិច្ចការ​សាលា


យប់​មិញ​ខ្ញុំ​អត់​ដេក​ព្រោះ​តែ​ការងារ​ស្រាវជ្រាវ​របស់​សាលា​ហ្នឹង។ ធម្មតា​អាច​ថា​ជា​ទម្លាប់​ក៏​ថា​បាន ស្ទើរ​តែ​គ្រប់​គ្នា​ហើយ ពេល​មាន​ច្រើន​សម្រាប់​ធ្វើ​ការងារ​នោះ​នៅ​មិន​ទាន់​ធ្វើ​ទេ រហូត​ជិត​ដល់​ថ្ងៃ​បាន​ខំ​អត់​ដេក​អត់​ពួន​អ៊‍ីចឹង។ តែ​បើ​និយាយ​ការពារ​ខ្លួនឯង​បន្តិច វា​ក៏​អាច​មាន​ហេតុផល​សម​រម្យ​មួយ​ចំនួន​ដែរ។ បើ​និយាយ​ពី​ខ្ញុំ​ផ្ទាល់ ពេល​ដែល​គ្រូ​ដាក់​ការងារឲ្យ​ធ្វើ​ដំបូង នឹក​មិន​ឃើញ​ថា​ធ្វើ​អី ធ្វើ​យ៉ាងម៉េច​ទេ (បើ​ថា​ម្យ៉ាង​មក​ពី​ខ្ញុំ​មិន​ចេះ​ក៏​ថា​បាន តែ​មិន​ថា​ចឹង​ទេ ដូច​អន់​ពេក 😉 ) រហូត​ដល់​ជិត​ដល់​ពេល​គ្រូ​​យក​ បាន​ចាប់​ផ្ដើម​ស្រវេស្រវ៉ា ហើយ​នឹកឃើញ​ថា​ត្រូវ​ធ្វើ​អី ដល់​ពេល​ហ្នឹង​ស្អី​ក៏​ស្អី​ទៅ ពេល​ខ្លះ​ការងារ​មួយ​មុខ ធ្វើ​តែ​មួយ​យប់​ក៏​មាន (ដល់​ពេល​ហ្នឹង​បាន​ដឹង​ថា​ខ្លួនឯង​ពូកែ) ថា​ម្យ៉ាង​ទៀត​អាច​យក​ពាក្យ​បន្ទោស​គ្រូ​មក​ថា​ក៏​បាន តែ​ខ្ញុំ​មិន​បន្ទោស​គ្រូ​ទេ ព្រោះ​នេះ​ជា​កំហុស​របស់​ខ្ញុំ ពេល​ម៉ោង​រចនាវិបសាយ​អី ខ្ញុំ​មិន​ដែល​ចូល​រៀន​ទេ 😉 មួយ​ឆមាស ១​អាទិត្យ​ហ្នឹង​ច្រើន​ពេក។

ម្សិលមិញ ទៅ​ការពារ​ការងារ​ខ្លះ​ដែល​ធ្វើ​រួច ចំណែក​ពីរ​មុខ​ទៀត​ធ្វើ​មិន​ទាន់​រួច​នៅ​ឡើយ។ ការងារ​របស់ VB.NET អត់​បាន​ធ្វើ មិន​ដឹង​ថា​ធ្វើ​យ៉ាងម៉េច​បាន​ឲ្យ​គ្រូ តែ​មិត្ត​ម្នាក់​នៅ​ក្នុង​ក្រុម​យក​គម្រោង​មួយ​មក​ពី​ណា​ទេ មាន​តែ​កូដ មិន​ទាន់​មាន​សៀវភៅ ហើយ​កូដ​មិន​ដឹង​ជា​ស្អី​ទៅ​ស្អី។ រួច​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុម បោះ​ការងារ​ហ្នឹង​ឲ្យ​ទៅ​ម្នាក់​ទៀត គាត់​ទៅ​បាត់​មួយស​ន្ទុះ ត្រឡប់​មក​វិញ បាន​សៀវភៅ​មក​មួយ​ក្បាល (អស្ចារ្យ​មែន! មិន​ដល់​កន្លះ​ម៉ោង​ផង ធ្វើ​សៀវភៅ​រួច។ ហ្នឹង​ជា​ជំនាញ​របស់​គាត់ កាល​ឆមាស​មុន​ក៏​អ៊‍ីចឹង​ដែរ បើ​តាម​មិត្ត​ខ្ញុំ​ប្រាប់ ព្រោះ​ឆមាស​មុន​ខ្ញុំ​នៅ​ភ្ជួរ​នៅ​ឡើយ។ បាន​ប៉ុណ្ណេះ​គាត់​ក៏​យក​ទៅ​ឲ្យ​គ្រូ​ភ្លាម ទាំង​ខ្ញុំ​មិន​ទាន់​ទាំង​ដឹង​ថា​ការងារ​ហ្នឹង​ធ្វើ​ពី​ស្អី​ផង។ តែ​អស្ចារ្យ​មែន​ទែន ពេល​យក​ការងារ​នោះ​ទៅ​ឲ្យ​គ្រូ លោក​គ្រូ​ញញឹម មិត្ត​ខ្ញុំ​ថា​លោកគ្រូ​យក source ទេ គាត់​ឆ្លើយ​ថា មិន​បាច់​ទេ ប្រហែល​ជា​មាន​នៅ​ក្នុង​ម៉ាស៊ីន​នេះ​ហើយ។ ម្នាក់​ៗ​ចង់​ទន់​ជង្គង់ ហាហា។ ដល់​ចឹង​ទៅ​គ្រូ​ថា​មិន​បាច់​ការពារ​ទេ គាត់​ដក​ពិន្ទុ​រួច​ហើយ តែ​មិន​អន់​ចិត្ត​ទេ ព្រោះ​មិន​បាន​ធ្វើ បាន​គាត់​យក​ហ្នឹង​អរ​ចង់​ងាប់​ហើយ។

ត្រឡប់​មក​បន្ទប់​ការពារ​ខាង​រចនាវិបសាយ ភាគ​ច្រើន​គេ​ហើយ​អស់​ហើយ នៅ​តែ​ខ្ញុំ ខំ​ទៅ​អង្គុយ​ធ្វើ តែ​ចង្រៃ​អី គាំង​មួយ​ដំណាក់​ហ្នឹង​តាំង​ពី​យប់ ខំ​អង្គុយ​ផ្ទៀង​ឡើង​ចង់​ឈឺក្បាល​ រហូត​ដល់​ងងុយ​ហើយ​ក៏​ចូល​ដេក​ទៅ។

ដល់​ចឹង​ទៅ មិន​ដឹង​ធ្វើ​ម៉េច ខំ​ធ្វើ​ឫក​ធ្វើ​ពារ​មហា​សុភាព​​ទៅ​ជិត​អ្នក​គ្រូ សុំ​ឲ្យ​អ្នកគ្រូ​ជួយ​មក​មើល​បន្តិច អ្នក​គ្រូ​ឆ្លើយ​ចាស ចាំ​បន្តិច ថា​អរ​នោះ​អរ ដល់​អ្នក​គ្រូ​មក​មើល ក៏​មិន​ដឹង​ថា​មក​ពី​ស្អី ហើយ​ម៉ោង​ក៏​លឿន​ទៀត ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ។

យប់មិញ​ទុក​អា​គាំង​ហ្នឹង​មួយ​ដុំ ហើយ​ធ្វើ​អា​ផ្សេងៗ​ទៀត ធ្វើ​ឡើង​ជក់​រហូត​ដល់​អត់​ដេក តែ​ឥឡូវ​ហើយ​អស់​ហើយ នៅ​តែ​មួយ​កន្លែង​ដែល​ធ្វើ​មិន​ចេញ​ហ្នឹង ផ្ញើ​ទៅ​ឲ្យ​អ្នកគ្រូ​ជួយ​ពិនិត្យ​ហើយ។

ធូរ​ទ្រូង​ណាស់!

Advertisements

18 thoughts on “កិច្ចការ​សាលា”

  1. តាម​បទ​ពិសោធន៍ គ្រូ​ដាក់​ការងារ​ឲ្យ​ធ្វើ គាត់​លៃ​ពេល​វេលា​ច្រើន​ល្មម​អាច​ឲ្យ​យើង​ធ្វើ​ការងារ​នោះ​​យ៉ាង​សប្បាយ តែ​ណាស់​តែពួក​យើង​(សិស្ស​ល្អ)ទេ ដែល​មិន​ព្រម​ចាប់​ផ្តើម​តាំង​ពី​ដំបូង​ដែល​គ្រូ​ដាក់​ការ​ងារ​ឲ្យ​នោះ ចាំ​! ៗ ៗ ៗ ទាល់​តែ​ជិត​ដល់​ថ្ងៃ​បាន​នាំ​គ្នា​អត់​ដេក​អត់​ពួន​ធ្វើ ។ ហេហេហេ តួ​យ៉ាង​ខ្ញុំ​នេះ​ឯង ទើប​តែ​ត្រៀម​មេរៀន​សម្រាប់​ប្រឡង​ចប់​រួច​រាល់​យប់ម៉ិញ​នេះ​ឯង ហើយ​ល្ងាច​នេះ​ផ្តាច់​ព្រាត់​ហើយ!

  2. នៅ​ដល់​ថ្ងៃ​សុក្រ​ឯណោះ​បាន​គ្រូ​ប្រមូល​លោកវី​អើយ ខ្ញុំ​ហើយ​មុន​ពេល​ហើយ 😉

    តាមពិត​គឺ​អ៊‍ី​ចឹង​មែន​ហ្នឹង 😉 ដ៏​ជិត​ដល់​ង៉ៃ​បាន​ប្រឹង ហាហា

  3. ដូច​ខ្ញុំ​ដែរ​ 😀 មិន​ដឹង​ថា​មក​ពីអ្វី​ទេ ទើប​ពេល​ដំបូង​គិត​មិន​ចេញសោះ​ តែ​ដល់​ពេល​ជិត​ដល់​កំណត់​ ស្រាប់​តែ​គំ​និត​មិន​ដឹង​ចេញ​មក​ពីណា?…

  4. ប្អូនៗទាំងអស់គ្នាសុទ្ធតែមានការធ្វេសប្រហេសចំពោះកាតព្វកិច្ចរបស់ខ្លួនណាស់​ុំ។​ចូរអ្នកទាំងអស់គ្នាកុំមើលស្រាល​ទៅលើអ្វីៗដែលវាកើតលើងដោយសារយើងណា
    ព្រោះវាអាចោឲយើងមានវប្បដិសិរីណា

  5. អី​ក៏​ដូច​គ្នា​ម្ល៉េះ? តាម​មើល​ប្រហែល​ជា​ស្ទើរ​តែ​គ្រប់​គ្នា​ហ្នឹង។ ម៉ា​ស៊េរី​ពួកម៉ាកខ្ញុំ​ ក៏ចឹងដែរ។ ការងារ​ខ្លះ​គ្រូ​ដាក់​ឲ្យ​ធ្វើ 3 ខែ ពួក​ខ្ញុំ​ធ្វើ​តែ​មួយ​អាទិត្យ​ចុង​ក្រោយ តែ​submit ទាន់ពេល​រហូត។ តែក៏មាន​ពេល​ខ្លះ​ស៊យ ធ្វើ​មិនទាន់ តែង​តែ​សុំ​គ្រូ delay deadline រហូត​ដល់​ហៅ​ខ្លួន​ឯង​ថា Last Minute Doer ។ ដឹង​ដែរ ថា​ចរិត​នេះ វាមិន​ល្អ តែ​កែ​វា​មិន​ឡើង និង​និយាយលួង​លោម​ខ្លូន​ឯងថា រៀនធ្វើការ​ក្រោម​សម្ពាធ (work under pressure)។

  6. មិន​ឆ្លាត​ទៀត​ប៉ុណ្ណឹង! អត់​សូវ​ដែល​ចូល​សាលា​ផង​ ធ្វើ​បាន​ប៉ុណ្ណឹង​ហើយ​ បើ​ចូល​សាលា​បាន​ជាប់​លាប់​ទៀត​មិន​ដឹង​ដល់​ណា​ទេ!!!!!!!!! និយាយ​មែន​តើ!

  7. និមល៖ អូហូ ចេញ​មក​អស់​ហើយ កាន់​តែ​ធូរ​ទ្រូង​ទៀត​ហើយ​ខ្ញុំ 😉

    សំណាង៖ ទោះ​ជា​ចូលរៀន​ជាប់​លាប់​ក៏​ចឹង​ដែរ មនុស្ស​ឧស្សាហ៍ វា​មិន​លើស​ហ្នឹង​ទេ ហាហា។

  8. ខ្ញុំ​បាទ​វិញ​បើ​គ្រូ​ប្រមូល ម៉ោង​ 2:30 ម៉ោង ៣ ឬ​ម៉ោង​៤ បាន​ធើ​ហើយ!! ឆ្ងល់​ដែរ គ្រូ​ឲ្យ​ពេល​ឡើង​កន្លះ​ខែ … តាំង​មក​ក្រោយ​គេ​តា​ហេប​តា​ហប! យ៉ាប់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s