ថៃ​សួរ​ថា ខ្មែរ​មាន​ប្រត្តិកម្ម​យ៉ាងណា​ចំពោះ​ប្រវត្តិសាស្ត្រ​របស់​ថៃ


មាន​ថៃ​ម្នាក់​ដែល​ទើប​មក​ដល់​ខ្មែរ​បាន​ពីរ​បី​ខែ។ កាល​មក​ដល់​ដំបូង​គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា​ទឹកដី​ខេត្ត​បាត់ដំបង សៀមរាប បន្ទាយមានជ័យ​… ជា​របស់​ថៃ ប្រាសាទ​ជា​របស់​ថៃ។ ថៃ​នេះ​ត្រូវ​ខ្ញុំ​ធ្វើ​ឲ្យ​បាក់​ម្ដង ហើយ​ក៏​ប្រែ​ថា​គាត់​មិន​សូវ​ដឹង​ប្រវត្តិសាស្ត្រ។

មុន​នេះ​បន្តិច​ខ្ញុំ​បាន​ជជែក​ជាមួយ​គាត់ ប្រាប់​គាត់​ពី​រឿង​ថៃ​ធ្វើ​បាតុកម្ម រឿង​ថៃ​ចង់​ទាមទារ​ទឹកដី​ខេត្ត​ខ្មែរ​មួយ​ចំនួន គាត់​គ្រវី​ក្បាល ហើយ​ថា​ពួក​​ហ្នឹង​ធ្វើ​ស្អី​មិន​គិត។ ក្រោយ​មក​ក៏​ព្យាយាម​និយាយ​ពីនេះ​ពីនោះ រហូត​ដល់​ថា​ខ្លួន​មិនមែន​ជា​ថៃ។ ដល់​ត្រង់នេះ​ខ្ញុំ​​ចង់​សើច ហើយ​ឆ្ងល់ រួច​ក៏​សួរ​គាត់ គាត់​ថា​គាត់​ជា​មូស្លីម ថែម​ទាំង​​ប្រុង​ទាញ​កាត​មក​ឲ្យ​មើល​ផង ហើយ​សួរ​ខ្ញុំ​​មាន​មិត្តភក្ដិ​មូស្លីម​ឬ​អត់ ខ្ញុំ​ថាមាន គាត់​ថា​បើ​មាន​ច្បាស់​ជា​ដឹង​ហើយ​ថា​មូស្លីម​កាត់​ចុង គាត់​ក៏​កាត់ចុង​ដែរ ហាហា ទំនង​ដូច​ចង់​ភ័យ​ខ្លួន ថា​គាត់​ហ្នឹង​មូស្លីម​លាយ​ថៃ តែ​មូស្លីម​ស៊ី​សាច់ជ្រូក។

និយាយ​គ្នា​យូរ​បន្តិច គាត់​ក៏​សួរ ខ្មែរ​គិត​យ៉ាងម៉េច​ចំពោះ​ប្រវត្តិសាស្ត្រ​ថៃ​ ដែល​ថៃ​ទាមទារ​ទឹកដី​បែប​នេះ។ ប្រហែល​មក​ពីឃើញ​ខ្មែរ​មិន​ដែល​តបត​ជាមួយ​ពួក​វា។

8 thoughts on “ថៃ​សួរ​ថា ខ្មែរ​មាន​ប្រត្តិកម្ម​យ៉ាងណា​ចំពោះ​ប្រវត្តិសាស្ត្រ​របស់​ថៃ

  1. សុភ័ក្ត្រ ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 8:46 ព្រឹក

    មិន​បាច់​ឆ្លើយ​ជាមួយ​គាត់​ទេ! ធ្វើ​មិន​ដឹង​មិន​ឮ​ទៅ!
    បើ​ចង់​ហៅ​គាត់​មក​ជួប​ខ្ញុំ ហេហេហេ…

  2. ទឹម បឿន ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 9:23 ព្រឹក

    តាមពិត​ថៃ​មួយ​នេះ​មិន​ហ៊ាន​ទេ គេ​ទៅ​ស្រុក​អស់​ហើយ នៅ​តែ​គាត់​ហ្នឹង​ម៉េច​ហ៊ាន​ក្អក តែ​ម៉េចៗ​ខ្ញុំ​នឹង​ប្រគល់​ឲ្យ​សុភ័ក្ត្រ​ហើយ។

  3. Leang Hy ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 1:43 ល្ងាច

    Don’t say anything.Just try to learn more about our history and when thai ask us we will answer for them about our country and it cannot lookus down.

  4. RAsmey ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 2:19 ល្ងាច

    Hmmmm…. គិតៗទៅអាណិតគាត់ដែលត្រូវគេបង្វិលខួរ ទៅជាភ្លឺៗអស់លីង!
    ហើយចុះគាត់មានអរគុណបងឯងអត់ ដែលបងឯងបានជួយបើកភ្នែកឲ្យគាត់? ឈប់ងប់ងល់នឹងគំនិតជាតិនិយមជ្រុលរហូតដល់គាត់ផ្លេចខ្លួនជានរណា
    ពិតប្រាកដ?​​​ អស់អួតហើយប៉ុនហ្នឹង!!!! សមមុខហើយមិនចេះខ្មាស់គេ!

  5. ក្មេងឃ្វាលគោ ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 11:07 ព្រឹក

    ម៉េចវាហ៊ាន​ ក្បាលរឹងល្បងបឿនទាត់បែកថ្លើមឡូវ។ អីចឹងទេវាក៏សុខចិត្តបណ្តែតខ្លួនតាមទឹកហូរទៅ។

  6. RAsmey ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 11:20 ព្រឹក

    អូរ…​គិតទៅល្បង ក្មេងឃ្វាលគោកាចមែន…. សូមសរសើរ សូមសរសើរ ដ៏ស្មោះ!😉

  7. សំ​ ប្រុស ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 6:12 ល្ងាច

    ចំពោះថៃនោះយើងគួរតែនិយាយអោយបានឆ្បាស់ទើបបានថាតើនៅអាស៊ីអាគ្នេយ៏​
    នេះទឹកដីណាករកើតមុនគេ រវាង​ កម្ពុជា និង​សៀមនោះ។

  8. អនាមិក ថ្ងៃ​ព្រហស្បតិ៍ ទី 20 ខែមិថុនា 2013 / 6:24 ល្ងាច

    Hi there! I simply wish to give an enormous thumbs up for
    the nice info you might have here on this post. I can be coming again
    to your weblog for extra soon.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s