តើ​នឹង​មាន​អ្វី​កើតឡើង​រវាង​ខ្មែរ និង​ថៃ​ក្នុង​ពេល​ខាង​មុខ​នេះ


ព្រឹកមិញ​មើល​ព័ត៌មាន​របស់​សុភ័ក្ត្រ ថា​ពួក​ថៃ​ដែល​ធ្វើ​បាតុកម្ម​ទាមទារ​មិន​ឲ្យ​ខ្មែរ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក វា​ហ៊ាន​​ទាំង​ទាមទារ​យក​ទឹកដី​មួយ​ចំនួន​ដែល​វា​ចោទ​ថា​ខ្មែរ​ប្លន់​ពី​វា​ ​មាន​ខេត្ត បាត់ដំបង សៀមរាប បន្ទាយមានជ័យ ឧត្ដមានជ័យ​ជា​ដើម ធ្វើ​ជា​របស់​វា​ទៀត ធ្វើ​ឲ្យ​ខ្ញុំ​ក្ដៅ​ឆួល​ពេញ​ទ្រូង​ទាំងព្រឹក។

ប៉ុន្មាន​ថ្ងៃ​នេះ កន្លែង​ធ្វើការ​របស់​ខ្ញុំ​ស្ងាត់ ព្រោះ​​មេ​ថៃៗ​នាំ​គ្នា​ទៅ​ស្រុក​វា​វិញ នៅ​សល់​តែ​កូនចៅ​ខ្មែរ​ដែល​ធ្វើការ។ កំពុង​តែ​ខឹង​ក្ដៅ​ឆួល​ផង ខ្ញុំ​ក៏​ទៅ​ជជែក​គ្នាជាមួយ​អ្នក​ធ្វើការ​ផ្សេង​ទៀត​អស់​មួយ​ព្រឹក​ពី​រឿង​នេះ និង​រឿង​ប្រវត្តិសាស្ត្រ។

ឆ្លៀត​ឱកាស​ដែល​ខ្មែរ​កំពុង​តែ​រវល់​រឿង​បោះឆ្នោត ពួក​ថា​ដឹង​ថា​ខ្មែរ​នឹង​ឈ្លោះ​គ្នា ពួក​វា​ក៏​កាន់​តែ​បាន​ចិត្ត​ឡើង មិន​ត្រឹម​តែ​រារាំង​មិន​ឲ្យ​ខ្មែរ​ដាក់​ប្រាសាទ​ជា​បេតិកភណ្ឌ​ជាតិ ថែម​ទាំង​ហ៊ាន​ដល់​ចង់​ទាមទារ​ទឹកដី​ខ្មែរ​ថា​ជា​របស់​ខ្លួន​ទៅ​ទៀត។

បើ​ពួក​ថៃ​វា​នៅ​តែ​ឆ្កួត​មិន​ដឹង​ស​ខ្មៅ​ដូច្នេះ កុំ​ស្មាន​ថា​ខ្មែរ​​នៅ​ស្ងៀម​បាន​នោះ។ ភ្លើង​កំពុង​តែ​ឆេះ​ពេញ​ទ្រូង​ខ្មែរ​គ្រប់គ្នា បើ​ពួកវា​​ត្រូវការ​ហិង្សារ ខ្មែរ​ច្បាស់​ជា​ក្រោក​គ្រប់គ្នា​មិន​ខាន​ឡើយ ខ្មែរ​មិន​អន់​ដូច​ពួក​វា​​មើល​ថោក​ទេ។

23 thoughts on “តើ​នឹង​មាន​អ្វី​កើតឡើង​រវាង​ខ្មែរ និង​ថៃ​ក្នុង​ពេល​ខាង​មុខ​នេះ

  1. សុភ័ក្ត្រ ថ្ងៃអង្គារ ទី 1 ខែកក្កដា 2008 / 1:47 ល្ងាច

    អូ! ខាន់តីញោម តិច​ថា​មោ​ពី​ប្លក់​ញុំ​ចុះ? នាំ​គ្នា​ឆ្លោះ​គ្នា​ដោយ​សារ​ញុំ ញុំ​​អត់​ដឹង​​រ៉េ​ណ៎ា!!

  2. ស្រីភា ថ្ងៃអង្គារ ទី 1 ខែកក្កដា 2008 / 4:48 ល្ងាច

    បងបឿន៖ប្អូនតឹងទ្រូងណាស់!
    ចូលទៅប្លក់របស់បងភក្រ្ត័​ក៏ឃើញតែពួកសៀមលោភលន់របៀបនេះ
    ហើយប្លក់បងឯងក៏ពួកសៀមអញ្ចឹងទៀត។អង្កាលទើបឈប់ទៅពួកអង្គ
    ម្ចាស់សៀមអើយ???
    ត្រូវបង!ភ្លើងកំពុងតែឆេះក្នុងខ្លួនខ្មែរម្នាក់ៗហើយបង!
    តែប្អូនខ្លាចថាពេលប្រទេសយើងកំពុងរញ៉េរញ៉ៃនឹងការបោះឆ្នោត
    អាណត្តិទី៤នេះពួកវានឹងប្រើល្បិចមកលើខ្មែរទៀតណាបង។
    ព្រោះរឿងហ្នឹងវាពិបាកនឹងថ្លែងដែរហ្នឹងណាបងអើយ!
    ពួកសៀមអត់បេះដូងគ្មានគតិទេ!តែកូនខ្មែរម្នាក់ៗគឺមានណាបង!
    កូនខ្មែរមិននៅស្ងៀមអោយពួកសៀមធ្វើអីតាមតែអំពើចិត្តនោះទេ!
    ចាំមើល!តើពួកសៀមហ្នឹងអាចយកឈ្នះកំលាំងសាមគ្គីរបស់ខ្មែរទេ?
    បើតាមគិតទៅ!វាមិនអាចទេ!គឺទៅមិនរួចទៅ!
    បងភក្រ្ត័!កុំព្រួយបង!គ្មាននរណាគេមកឈ្មោះគ្នាទៀតទេបង។
    ហើយពីមុនក៏គ្មានការឈ្លោះគ្នាដែរគឺគ្រាន់តែខ្វែងសំដីគ្នាតែបន្តិចបន្តួច
    តែប៉ុននោះបង!
    អត់អីទេបង!

  3. វង្ស ថ្ងៃអង្គារ ទី 1 ខែកក្កដា 2008 / 5:18 ល្ងាច

    ត្រឹមត្រូវ! ពីពេលនេះតទៅខ្មែរនឹងឈប់ឈ្លោះគ្នា។ សូមកុំច្រលំថាវាជាការឈ្លោះ គឺគ្រាន់តែនិយាយខ្វែងសំដីគ្នាបន្តិចប៉ុណ្ណោះ បើទោះជាមានអីកើតឡើង​​​ គឺយើងនឹងជូយគ្នាក្នុងនាមខ្មែរគ្នាឯង។ ខ្ញុំមានសុទិដ្ឋិនិយមថាខ្មែរនឹងលែងធ្វើជាអាយ៉ងពូកសៀមយួនជារៀងរហូត ។ ល្មមដល់ពេលយើងពួតដៃគ្នាហើយបងប្អូន រាបសតវត្សហើយ​ដែលពួកបរទេសមើលងាយយើង បើពួកសៀមហ៏ានតវ៉ារឿងទឹកដីដែលជា របស់យើងនោះខ្ញុំខ្មែរ​ ខ្ញុំនឹងតស៊ូប្រឆាំនឹងពួកវាជាមួយបងប្អូន។

  4. puthick ថ្ងៃអង្គារ ទី 1 ខែកក្កដា 2008 / 6:02 ល្ងាច

    សាកអានអត្ថបទមួយនិះក្រែងជួយពន្យល់ ហេតុអ្វីបានជាថៃភាគច្រើនមានទស្សនៈបែបនេះ។

    http://kyotoreview.cseas.kyoto-u.ac.jp/issue/issue2/

    ពុទ្ធិ

  5. B&S ថ្ងៃអង្គារ ទី 1 ខែកក្កដា 2008 / 6:41 ល្ងាច

    ពាក្យចាស់លោកពោលថា៖​ខ្មែរមិនចោលក្បួន​យួនមិនចោលពុត​ចោរសៀមក្រឡិកក្រឡុចមិនចោលមហិច្ឆិតា។​អ្វីដែលគេ​ធ្វើទៅ​នាំទៅដល់ការ​ចំណេញ​ដល់ជាតិរបស់គេ​គេធ្វើហើយ​កុំឆ្ងល់​ប្អូនៗ​បើទោះជាធ្វើ​ដោយអគតិ​ឬ​ដោយលំអៀងពីការពិតក្តី។​​ខ្ញុំឆ្ងល់តែម្យ៉ាងគឺ​គេឈ្លោះគ្នា​គេ​ចំណេញ​តែ​បើខ្មែរ​យើង​ឈ្លោះគ្នា​គឺ​ឈ្លោះ​ទាល់​តែរលាយ​​ស្លាប់​ខ្លួន​ដូច​ចាបស្រុកនឹង​​ចាប​ព្រៃ។​​​​ជាការឆោតល្ងង់​ដែលប្រើអំពើរហឹង្សា​វាយកំទេច​របស់របរពួក​អស់ហ្នឹង​ដើម្បីជាការព្រមាន​នោះ។​ជាការប្រពៃបំផុត​ដើម្បីវាយបង្រ្កាប​ពួកមហិច្ឆិតាពាសមេឃ​សៀម​គឺ​​(១)ខ្មែរ​រៀនយល់​ឲ្យច្បាស់​ពីខ្មែរ​(២)​ចេះប្រើច្បាប់​អន្តរជាតិជាកំផែង​ការពារ​បូរណភាពដែនដីខ្មែរ​(៣)​ឈប់ប្រើរាល់ផលិតផលសៀម។​​

  6. រចនា ថ្ងៃអង្គារ ទី 1 ខែកក្កដា 2008 / 10:38 ល្ងាច

    ទោះ​ជា​ខឹង​យ៉ាង​ណា ក៏​សូម​កុំ​ឱ្យ​កើត​មាន​រឿង​ហេតុ​ដូច​ឆ្នាំ ២០០៣ ទៀត​ឱ្យ​សោះ! ត្រូវ​ដឹង​ថា​នោះ​វា​ជា​ការ​ខាត​បង់!

  7. ផេងជី ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 9:55 ព្រឹក

    ខ្ញុំគាំទ្រមតិ​របស់​ B&S ត្រង់ពាក្យ​ថា ឈប់​ប្រើ​ផលិតផល​សៀម។ ស្រុក​ខ្មែរ​ក្លាយ​ជា​ទី​ដ៏​ធំ​បំផុត​របស់​សៀម ដោយ​ខ្មែរភាគច្រើនគាំទ្រផលិតផល​របស់​វា។ កាល​ពី​ឆ្នាំ​ 2003 យើង​មើល​សំបក​ខាង​ក្រៅ​ជាការ​ខាត​បង់ តែ​តាមពិតខ្មែរ​ចំនេញ។ ទី១ ផលិតផល​ខ្មែរ​ពេល​នោះចាប់​ផ្តើម​លេចមុខ​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ខេត្ត​និយម​ពួក​សៀម​បំផុត (ផលិតផលទឹក​ផ្លែឈើ)។ ទី២ វា​ជួយពញាក់​ស្មារតី​ខ្មែរកុំ​អោយ​លង់​លក់​នឹង​វប្បធម៌​សៀម (អ្នក​ដឹង​ទេ​ថា​នៅ​តំបន់​ជាប់​ព្រំ​ប្រទល់​សៀម ពេល​បុណ្យទាន គេនាំគ្នាចាក់​ចំរៀង​សៀម​រាំសប្បាយ)។ ទី​៣​ លុប​បំបាត់​ខ្សែ​ភាព​យន្ត​ថៃ​ចេញ​ពី​ ស្ថានីយ៍​ទូរទស្សន៍​ខ្មែរ​ ដែល​ធ្វើ​អោយភាពយន្ត​ខ្មែរ​រស់​រាន​ឡើង​វិញ។
    សរុបមក ឲ្យតែយើង​ឈប់​គាំ​ទ្រ​សៀម គឺយើង​ឈ្នះ​សៀម​ហើយ!

  8. RAsmey ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 2:07 ល្ងាច

    ខ្ញុំអានប្លុកនេះហើយមានអារម្មណ៍រំភើបមែនទែនដែលយើងមានទស្សនៈ
    ដូចៗគ្នាចំពោះបញ្ហានេះ។​ ខ្ញុំលឺថាសៀម វាចង់ទាមទាដីខ្មែរពីខ្មែរ
    កាលពីថ្ងៃច័ន្ទពីព្រះសង្ឃមួយអង្គ ដែលបានរួមតំណើរជាមួយគ្នាពេលខ្ញុំទៅចុះថតឯកសារនៅខេត្តតាកែវ។ លឺហើយដូចមានគេយកភ្លើងមកដុត ធ្វើឲ្យខ្ញុំនេះក្តៅងុំ​អាពួកនេះពិតជាលោភលន់អត់មានកេរ៌ខ្មាស់!​ Nevea ខ្ញុំអើយបើនៅតែនាំចូលពីថៃ
    ទៀត​បែបត្រូវ Say good bye ហើយ..​ហឹហឹហឹ
    ហើយមានរបស់របរផ្សេងៗទៀតត្រូវប្រើបង្ហើយវាឲ្យអស់ (កុំឲ្យខាត…កេកិកិកិ)
    ចូលផ្សារលើកក្រោយបែបត្រូវចំនាយពេលយូរតិច ព្រោះត្រូវប្រយ័ត្តប្រយែងខ្លាចក្រែងទិញប៉ះផស៎វាសយប៉ាដោយ…
    អ៎គិតមើលៗទៅ Make in Korea, Japan​ ម៉្យាងដែរតា៎​ ជួយណែនាំតិចមើល៎??🙂

    អរគុណទុកជាមុន!​ ​ហេហេហេ

    រស្មី

  9. RAsmey ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 2:07 ល្ងាច

    ខ្ញុំអានប្លុកនេះហើយមានអារម្មណ៍រំភើបមែនទែនដែលយើងមានទស្សនៈ
    ដូចៗគ្នាចំពោះបញ្ហានេះ។​ ខ្ញុំលឺថាសៀម វាចង់ទាមទាដីខ្មែរពីខ្មែរ
    កាលពីថ្ងៃច័ន្ទពីព្រះសង្ឃមួយអង្គ ដែលបានរួមតំណើរជាមួយគ្នាពេលខ្ញុំទៅចុះថតឯកសារនៅខេត្តតាកែវ។ លឺហើយដូចមានគេយកភ្លើងមកដុត ធ្វើឲ្យខ្ញុំនេះក្តៅងុំ​អាពួកនេះពិតជាលោភលន់អត់មានកេរ៌ខ្មាស់!​ Nevea ខ្ញុំអើយបើនៅតែនាំចូលពីថៃ
    ទៀត​បែបត្រូវ Say good bye ហើយ..​ហឹហឹហឹ
    ហើយមានរបស់របរផ្សេងៗទៀតត្រូវប្រើបង្ហើយវាឲ្យអស់ (កុំឲ្យខាត…កេកិកិកិ)
    ចូលផ្សារលើកក្រោយបែបត្រូវចំនាយពេលយូរតិច ព្រោះត្រូវប្រយ័ត្តប្រយែងខ្លាចក្រែងទិញប៉ះផស៎វាសយប៉ាដោយ…
    អ៎គិតមើលៗទៅ Make in Korea, Japan​, China ម៉្យាងដែរតា៎​ ជួយណែនាំតិចមើល៎??🙂

    អរគុណទុកជាមុន!​ ​ហេហេហេ

    រស្មី

  10. RAsmey ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 2:38 ល្ងាច

    អូរចំពោះដែលសួរថានឹងមានអ្វីកើតឡើងនោះ? បើពួកអាហ្នឹងវាចង់ចំនេញមិនចេះប្រើខួរ វាគង់នឹងដាច់ចំនងទេ….
    វាខ្មែរឡូវលាញ់គ្នាសឹងអី!!
    មែនហេបងប្អូន??

    រស្មី

  11. RAsmey ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 2:58 ល្ងាច

    អូរចំពោះដែលសួរថានឹងមានអ្វីកើតឡើងនោះ? បើពួកអាហ្នឹងវាចង់ចំនេញមិនចេះប្រើខួរ វាគង់នឹងដាច់ចំនងទេ… បើខ្មែរឡូវលាញ់គ្នាសឹងអី!!
    មែនហេ៎បងប្អូន??
    រស្មី

  12. ដារ៉ា ថ្ងៃពុធ ទី 2 ខែកក្កដា 2008 / 5:30 ល្ងាច

    ស្រីភា​ ហេតុអ្វីនិយាយពាក្យ ពួកអង្គម្ចាស់សៀម
    ពាក្យនេះដូចជាលើកវាពេកហើយ ​គួរនិយាយពាក្យ ឆ្កែសៀម

    បើនិយាយរឿងទៅទិញរបស់របរវិញ
    នៅផ្សាទំនើបធំៗដូច Paragon & sovana និងធ្វើការបើកលក់ផលិតផលសៀម
    ជាពិសេស Paragon

    ខ្ញុំនៅអន់ចិត្តរឿងមួយទៀតគឺរាល់ពេលមានការដាក់លក់ផលិតផល
    សៀម ​ឬយួន ច្រើនមានការផ្សព្វផ្សាយពេញទូរទស្សជាច្រើន
    ប៉ុន្តែដល់ពេលខ្មែរវិញគ្មាន ពេលខ្លះដល់ថ្ងៃបង្ហើយទើបដឹងដំណឹង

    បើយើងយល់ថាវាថោកទៀបបែបនេះគួរតែកាត់ផ្តាច់រឿងទៅចូលរួមការតាំង
    លក់ផលិតផលវាទៀត

  13. Bandith ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 9:56 ព្រឹក

    ខន្តីញោម កុំធើដូចកាល ២០០៣ ប៉ាយ័ត្នរ៉ូវ កាលនោះអ្នកណាសង?? ក្រែងយើងជាប្រជាពលរដ្ឋតើហីសង។ តែបើថាទៅកាលកុំភ្លេចហៅអាត្មាហង​ម៉េចអាត្មាផ្ញើបាត្រហ្នឹងយាយជីទៅដែរ អាត្មាក៍ក្តៅហ្នឹងពួកអាចោរម្រ៉ាយសៀម​អស់ហ្នឹងណាស់ដែរ😀

  14. វង្ស ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 10:47 ព្រឹក

    គ្មានអ្នកណាទៅភ្លើធ្វើរឿងល្ងង់ខ្លៅនោះទៀតរ៉េ។ បួនប្រាំរយលានតុលាមិនមែនលុយខ្មែររ៉េ។ យើងមិនគួរប្រើអំពើហឹង្សាបែបនេះទេ តែគួរធ្វើសង្គ្រាមត្រជាក់វិញ ធ្ចើយ៉ាងមិច? គឺដូចគំនិត ផេងជី​ និង​ BS ដែរ​ បើយើងរួមគ្នាធ្វើបានវាជាការល្អណាស់។​ ដូចអ្នកផ្ទះខ្ញុំសព្វថ្ងៃអោយតែលឺនរណាចាក់ចំរៀងសៀម មើលរឿងសៀម រី ប្រើរបស់សៀមសឹងស្អប់ដល់អ្នកនោះទៀត។

  15. RAsmey ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 11:15 ព្រឹក

    អូរយាយពីចាក់អាចំរៀងសៀមហ្នឹង នៅស្តាតអាកន្លែងហាត់ប្រាណមួយនោះ
    លឺចាក់រាល់តែថ្ងៃ តែប៉ុន្មានថ្ងៃហ្នឹងដូចអត់លឺ…
    អូរ…​បងបណ្ឌិត ប៉ិនយាយណាហ៎ ស្តាប់ទៅពីរោះត្រចៀកដល់ហើយ ជាពិសេសអាចុយម្រ៉ាយសៀម😉

    ជូនពរអ្នកទាំងអស់គ្នាសុចភាពល្អ!!
    រស្មី

  16. RAsmey ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 11:16 ព្រឹក

    បងវង្សហា៎ ស្អប់ៗ​បានហើយណាបង… តិចល៎ទៅវៃគ្នា អាណិតគ្នា គ្នានោះល្ងង់ទៅហើយ….. ជួយណែនាំគ្នាទៅ..​ហេហេហេ

  17. Posoky ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 11:20 ព្រឹក

    អុញទើបស្តាប់បទថៃ ដែរលោកចាបសុវត្តិយកលំនាំតាម “មាននឹកបងទេ” ភ្លេងពីរោះផងតែអត់ដឹងថាម៉េច?

  18. RAsmey ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 11:23 ព្រឹក

    ចឹងមានតែបង Posoky ស្តាប់បទអាសៀមហ្នឹង?? តិចបងវង្សស្អប់បងឯងណា៎…😉

  19. វង្ស ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 11:27 ព្រឹក

    ខ្ញុំថាអ្នកផ្ទះខ្ញុំមិនមែនខ្ញុំទេ។ តែខ្ញុំគ្រាន់តែអត់ចូលចិត្ត!

  20. ស្រីភា ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែកក្កដា 2008 / 8:15 ល្ងាច

    ហ្អើយ!​ពិរោះស្អីទេបងរស្មី?
    ខ្ញុំយល់ថាអត់ពិរោះអីបន្តិចសោះអាពាក្យហ្នឹងនេះ!
    បងដារ៉ា៖​មាន​អ្នកណាទៅដឹងថាហេតុអីបានជាខ្ញុំនិយាយលើកសៀម
    បែបនេះ?
    ហើយនិយាយអញ្ចឹងបានអីមកវិញនោះ?
    គិត​ទៅ បង!​បង​នឹង​ដឹង​ហើយ!

  21. RAsmey ថ្ងៃចន្ទ ទី 7 ខែកក្កដា 2008 / 6:01 ល្ងាច

    អេសំរាប់បងពិរោះហើយ តែបើស្រីភាមានពាក្រអីជេវាពិរោះជាងហនឹងប្រាប់បង​បងគាំទ្រ។ ​;-)

  22. Borng Pheap ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 2:02 ល្ងាច

    Hi, Boeun,

    We have to meet before I go back. When you a free, pls message me. My husband want to meet u too. ok, i gotta go. too much work. Perhaps we can invite Narath too. see u.

  23. ទឹម បឿន ថ្ងៃសុក្រ ទី 11 ខែកក្កដា 2008 / 2:14 ល្ងាច

    Yep, I will call you.🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s