អាជ្ញាធរ​ខ្មែរ​បិទ​ច្រក​ទ្វារ​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ​បណ្តោះអាសន្ន


ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​សម្រេច​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ប្រាសាទ​ព្រះវិហារ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​មាន​សភាពការណ៍​តឹងតែង​ដោយ​ក្រុម​ប្រជាពលរដ្ឋ​ថៃ​បាន​ទៅ​ធ្វើ​ បាតុកម្ម​នៅ​ទី​នោះ ប្រឆាំង​រដ្ឋាភិបាល​ថៃ​ថា​បាន​កាត់​ទឹក​ដី​ជិត​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​ កម្ពុជា ។


Photo courtesy of Tharum Bun, http://tharum.info
អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

អនុ​ប្រធាន​ភូមិ​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ​ប្រាសាទ​ព្រះវិហារ លោក ហម សុផា បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​មិថុនា ថា​ច្រក​ទ្វារ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​បិទ​តាំងពី​វេលា​ម៉ោង​៥ ​និង​១៥​នាទី​ល្ងាច​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ប្រជាពលរដ្ឋ​ថៃ​មួយ​ក្រុម​ដែល​មាន​ប៉ូលិស​និង​កង​ទាហាន​ឈុត​ខ្មៅ​ ចូលរួម​ដើរ​ការពារ​ផង បាន​មក​ធ្វើ​បាតុកម្ម​ទាមទារ ។ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​អភិបាល​ខេត្ត​ព្រះវិហារ លោក ព្រាប តាន់ បាន​មក​ប្រកាស​បិទ​ជា​ផ្លូវការ ។

លោក ហម សុផា បាន​មាន​ប្រសាសន៍​ថា ៖ «បិទ​ម៉ោង ៥:១៥ ។ ប្រជាពលរដ្ឋ​វា វា​មាន​ប៉ូលិស​របស់​វា​ផង មាន​ទាហាន​ខ្មៅ​ផង កងកម្លាំង​វា​មក​ទាំងអស់​ប្រហែល​ជា​ជាង​១០០​នាក់ វា​មក​ធ្វើ​បាតុកម្ម​ហ្នឹង ។ ទប់ស្កាត់​វា​មិន​ឲ្យ​ចូល​មក​តាម​របង​ហ្នឹង»

មិន​អាច​ទំនាក់​ទំនង​សុំ​ការអធិប្បាយ​ពី​អភិបាល​ខេត្ត​ព្រះវិហារ លោក ព្រាប តាន់ ស្ដីពី​បញ្ហា​នោះ​បាន​ទេ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ។

ចំណែក​នាយ​ខុទ្ទកាល័យ​របស់​សាលា​ខេត្ត​ព្រះវិហារ លោក សុង ប៊ុនលាង បាន​មាន​ប្រសាសន៍​ថា​អភិបាល​ខេត្ត​ព្រះវិហារ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ប្រាសាទ ឯ​ព័ត៌មាន​ផ្សេងៗ​លោក​ពុំ​ទាន់​ជម្រាប​បាន​ទេ ។

លោក សុង ប៊ុនលាង បាន​ឲ្យ​ដឹង​ថា ៖ «ឯកឧត្ដម​អភិបាល​ខេត្ត​លោក​ចុះ​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​ច្បាស់ ខាង​ខ្ញុំ​អត់​ទាន់​ហ៊ាន​រាយការណ៍​ឲ្យ​ខាង​ប្អូន​ទេ»

អាជ្ញាធរ​ខ្មែរ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​ប្រាសាទ​ព្រះវិហារ​បាន​និយាយ​ថា ការបិទ​ច្រក​ប្រាសាទ​មិន​ឲ្យ​ភ្ញៀវ​ថៃ​និង​ខែ្មរ​ចេញ​ចូល វា​នឹង​មាន​ផលវិបាក​ដល់​អ្នក​ភូមិ​ខ្មែរ​ប្រមាណ​៣១០​គ្រួសារ​ដែល​រស់នៅ​ តំបន់​នោះ​ប្រឈម​មុខ​ទៅ​នឹង​ការខ្វះ​ស្បៀង​និង​ម្ហូប​អាហារ ។

ក្រុម​អ្នកភូមិ​ខ្មែរ​នៅ​លើ​ខ្នង​ភ្នំ​បាន​និយាយ​ថា ស្បៀង​និង​ម្ហូប​អាហារ​ដែល​ពួក​គេ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​គឺ​យក​មក​ពី​ប្រទេស ​ថៃ ហើយ​បើ​បិទ​ច្រក​ពួក​គេ​នឹង​ដាច់​ស្បៀង​នៅ​ពេល​ខាង​មុខ ៖ «ចៅហ្វាយ​ ខេត្ត​ចុះ​មក​ដល់​មុន​ហ្នឹង​បន្តិច​ហ្នឹង ប្រកាស​បិទ​ហើយ​ចាក់​សោ​ហើយ ។ ពេល​អត់​បាន​មក​ពី​ថៃ​អត់​មាន​អី​ហូប​ទេ អត់​ទាំងអស់ ហើយ​មក​ពី​ខ្មែរ​យើង​វិញ យក​មក​លក់​ក៏​អត់​ទាន់​មាន»

ទោះ​យ៉ាងណា​ពេញ​មួយ​ថ្ងៃ​ច័ន្ទ​មិន​អាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​បញ្ហា ​ដែល​ប្រជាពលរដ្ឋ​ថៃ​ទៅ​ធ្វើ​បាតុកម្ម​នៅ​ច្រក​ទ្វារ​ប្រាសាទ​ព្រះវិហារ​ពី​ លោក ចក្រ​ឈូក​រិន​ថៃ​អៈ​ថាំ ជា​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បាន​ទេ​ដោយ​បុគ្គលិក​ស្ថានទូត​បាន​ ប្រាប់​ថា​លោក​មិន​នៅ​ក្នុង​ការិយាល័យ ។

តាម​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​ឲ្យ​ដឹង​ថា ច្រក​ទ្វារ​ប្រាសាទ​ព្រះវិហារ​មាន​សភាព​ស្ងប់ស្ងាត់​បន្ទាប់ពី​អាជ្ញាធរ​ ខ្មែរ​បាន​យក​សោ​មក​ចាក់​បិទ​ទ្វារ​ព្រំដែន ។

សូម​រំឭក​ថា​កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា​កន្លង​មក នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ មនុស្ស​ប្រមាណ​៥​ពាន់​នាក់​ដែល​ដឹកនាំ​ដោយ​ក្រុម​សម្ព័ន្ធ​ប្រជាជន​សម្រាប់​ លិទ្ធិ​ប្រជាធិបតេយ្យ បាន​ធ្វើ​បាតុកម្ម​ដោយ​ចោទ​ប្រកាន់​លោក​ណុប​ផា​ដុន​ប៉ា​តា​ម៉ា រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ថា​បាន​ឲ្យ​ទឹក​ដី​តំបន់​ប្រាសាទ​ព្រះវិហារ​មក​ កម្ពុជា​ជា​ថ្នូរ​ទៅ​នឹង​សម្បទាន​អាជីវកម្ម ដោយ​បើក​ផ្លូវ​ឲ្យ​កម្ពុជា​បាន​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក​ដោយ​គ្មាន​ឧបសគ្គ ៕

អាស៊ីសេរី

2 thoughts on “អាជ្ញាធរ​ខ្មែរ​បិទ​ច្រក​ទ្វារ​ព្រំដែន​នៅ​ប្រាសាទ​ព្រះវិហារ​បណ្តោះអាសន្ន

  1. Khmer Students Association in UK ថ្ងៃពុធ ទី 25 ខែមិថុនា 2008 / 11:09 ព្រឹក

    កំណាព្យប្រដៅសៀម

    នែ៎!សៀមឈាមថោក គំនិតស្មោកគ្រោក លោភលន់ឥតខ្មាស់ ព្រះវិហារនេះណា ពិតខ្មែរជាម្ចាស់ សកលជ្រាបច្បាស់ គ្រប់ទីគ្រប់ឋាន។
    នែ៎!សៀមចង្រៃ កុំដេកស្រមៃ​ អោយហួសក្តីស្មាន ព្រះវិហាររបស់ខ្មែរ ឥតប្រកែកបាន តុលាការបាន កាត់ក្ដីរួចហើយ។
    នែ៎!សៀមទុរយស ទៅផ្ទះវិញចុះ​ កុំនៅកន្តើយ បើចង់សុខខ្លួន ចេញកុំងាកក្រោយ យើងប្រាប់អោយហើយ នេះការព្រមាន៕

    និពន្ធដោយ
    Khmer Students Association in Germany
    បើអ្នកជាខ្មែរ សូមមេត្តាជួយធ្វើការផ្សព្វផ្សាយបន្ត សូមអរគុណ

  2. Soddhipong ថ្ងៃសុក្រ ទី 27 ខែមិថុនា 2008 / 10:24 ល្ងាច

    តែងកំណាព្យបានសង្ហាផោះគេ ! តែសូមតិបន្តិចត្រង់ពាក្យថា (គ្រប់ទីគ្រប់ឋាន) ជាន់ន័យគ្នាច្រើនពេកព្រមទាំងប្រើពាក្យស៊ាំគ្នាទៀតផង បើប្រើពាក្យផ្សេង កំណាព្យនេះពិរោះជាងនេះទៅទៀត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s