គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី


ទៀត​ហើយ ល្បង​ថៃ​យើង!

កាសែត​ថៃ​បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ នឹង​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ពន្យារ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ លោកស្រី ពីគុលកែវ គ្រីរីកស៍ ត្រូវ​បាន​កាសែត​ស្រង់​សម្ដី​ថា ក្រសួង​ការ​បរទេស​ធ្វើការ​ខ្វះ​តម្លាភាព​ក្នុង​ការចរចា​ជាមួយ​សមភាគី​ កម្ពុជា​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ ។

រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក ណុបផៈដុន បាតាម៉ា បដិសេធ​ការលើកឡើង​នោះ​ដោយ​ពន្យល់​ថា តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​កាត់សេចក្តី​ប្រគល់​ប្រាសាទ​ ព្រះវិហារ​ឲ្យ​ទៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៦២​មក និង​ថា​ការសម្រេច​ឲ្យ​កម្ពុជា​ប្រើ​ផែនទី​ថ្មី​ក្នុង​ការដាក់​បញ្ចូល​ ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​ការការពារ​របស់​អង្គការ​យូណេស្កូ នឹង​មិន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ទឹក​ដី​នោះ​ទេ ។

លោក ណុបផៈដុន បាតាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ “ជោគជ័យ​របស់​ក្រសួង​ការ​បរទេស​គឺ​ថា វា​បាន​បញ្ឈប់​កម្ពុជា​ពី​ការដាក់​បញ្ជូល​ដី​របស់​ថៃ​ទៅ​ក្នុង​សំណើ​ទៅ​ អង្គការ​ពិភពលោក វា​ជា​ការចាំបាច់​ណាស់ តែ​ខ្ញុំ​គិត​ថា​ជនជាតិ​ថៃ​ទាំងអស់​ត្រូវ​យល់​ហើយ​វា​ត្រូវ​បាន​កត់ត្រា​ជា​ ឯកសារ​និង​មិន​អាច​បំភ្លេច​បាន​ទេ” ។

ទោះជា​យ៉ាងនេះ​ក្តី​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​និង​ សកម្មជន​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​ថា ការប្រើ​ផែនទី​ថ្មី​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ជា​មរតក​ពិភពលោក គឺ​ជា​ការខាតបង់​សម្រាប់​កម្ពុជា​ទៅវិញ​ទេ ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​កម្ពុជា លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ជាក់ ​ថា​រឿង​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ជា​ប្រាសាទ​របស់​ខ្មែរ​ទាំងស្រុង​ហើយ អត់​មាន​រឿង​អី​ត្រូវ​ព្រួយបារម្ភ អត់​មាន​រឿង​អី​ត្រូវ​ថៃ​មក​លើក​បញ្ហា​ប្រាសាទ​ទេ ហើយ​ការដាក់​ជា​បេតិកភណ្ឌ​អន្តរជាតិ​នោះ ត្រូវតែ​យើង​សិក្សា​ជាមួយ​ភាគី UNESCO តែ​មួយ​មុខ​ដើម្បី​ឲ្យ​ដឹង​ថា វា​មាន​មូលហេតុ​អី​បាន​ថៃ​មាន​សិទ្ធិ​មក​តវ៉ា​នៅពេល​ដែល​ប្រទេស​កម្ពុជា​យក​ ប្រាសាទ​របស់​ខ្លួន​ទៅ​ដាក់​ជា​សម្បត្តិ​របស់​ពិភពលោក​នេះ វា​អត់​មាន​ហេតុផល​ទាល់តែ​សោះ»

ប៉ុន្តែ​លោក​ថា​អ្វី​ដែល​លោក​ព្រួយបារម្ភ​គឺ​ការសម្រេច​គូរ​ផែនទី​ថ្មី​ ផ្ញើ​ទៅ​ឲ្យ​ភាគី​ថៃ ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​កម្ពុជា​ក្នុង​ស្ថានភាព​លាក់លាម​មិន​បាន​ឲ្យ​ រដ្ឋសភា​ដឹង និង​មាន​ចរិត​បង្កប់​នូវ​ផលប្រយោជន៍​ឯកជន​ច្រើន​ជាង​ប្រយោជន៍​ជាតិ ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​កិច្ចការ​ការពារ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ជុំវិញ​ផែនទី​ថ្មី​នៃ​ប្រាសាទ​សម្រាប់​ ការដាក់​បញ្ចូល​ជា​មរតក​ពិភពលោក​យ៉ាង​ដូច្នេះ ៖ «នៅ​ក្នុង​ឱកាស​ដែល​ កម្ពុជា​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក យើង​អត់​យក​បញ្ហា​ព្រំដែន​មក​និយាយ​ទេ គេ​អត់​និយាយ​ទេ វេទិកា​អង្គការUNESCO ជា​វេទិកា​វប្បធម៌ គេ​អត់​និយាយ​រឿង​ព្រំដែន​ទេ»

អាស៊ីសេរី

22 thoughts on “គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី

  1. naraths ថ្ងៃសៅរ៍ ទី 21 ខែមិថុនា 2008 / 9:54 ព្រឹក

    ស្អី​ស្ដាប់​រ៉ាត់យ៉ូ​យប់​មិញ​ថា ស៊ីញ៉េ​យល់​ព្រម​ហើយ ហើយ​ខាង​គាត់(លោក ណុប) ក៏​ថា​វា​គ្មាន​ប៉ះ​ពាល់​ទឹក​ដី​អី​ដែរ ហើយ​ក៏​បាន​បក​ស្រាយ​ពល​រដ្ឋ​ខាង​គាត់​ដែរ ទោះ​មាន​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​មិន​ស្រប​ក៏​ដោយ ។ គាត់​ថា​ខាង​ខ្មែរ​សុំ​សិទ្ធិ​តែ​តួ​ប្រាសាទ​ប៉ុណ្ណោះ… អត់​មាន​ប៉ះ​ព្រំដែន​ម៉ា​​សង់ទីម៉ែត​អី​ទេ ។ ឥឡូវ​ខាង​ប្រឆាំង​នៅ​ថៃ ក៏​គេ​ថា​ខាត! ដល់​ខាង​ប្រឆាំង​នៅ​ខ្មែរ ក៏​ថា​​ខាត​ដែរ! ចឹង​មាន​តា​ខាត​ទាំង​អស់​គ្នា​ទៅ​ចឹង!!

  2. ទឹម បឿន ថ្ងៃសៅរ៍ ទី 21 ខែមិថុនា 2008 / 10:15 ព្រឹក

    ហ្នឹង​ហើយ តែ​ឥឡូវ​វា​ចង់​សើរើ​ទៀត​ហើយ។ ពួក​អា​ថៃ​ហ្នឹង​ថា​ឆ្កួត​អស់​ហើយ ម្ដង​អើ ម្ដង​ទេ។

  3. សុខហេង ថ្ងៃសៅរ៍ ទី 21 ខែមិថុនា 2008 / 1:43 ល្ងាច

    សូម​ស្ដាប់វិទ្យុ ABC107.5 រៀង​រាល់​ព្រឹក​ចាប់​ពី​ម៉ោង​ ៥.៣០​នាទី !

  4. បណ្ឌិត ថ្ងៃសៅរ៍ ទី 21 ខែមិថុនា 2008 / 3:44 ល្ងាច

    ស្អីទៀតហើយ អាចោរសៀមអស់នេះ…ជីដូនជីតាវាសង់ប្រាសាទហ្នឹងអីបាន​ប្រឹងតវាម៉េស?

  5. និមល ថ្ងៃសៅរ៍ ទី 21 ខែមិថុនា 2008 / 4:15 ល្ងាច

    ចុះ​ពួក​អា​សៀម​ហ្នឹង​វា​ចង់​ម៉េច​ទៀត​ហើយ? ចង់​បាន​បស់​គេ​ម៉េះ?

  6. naraths ថ្ងៃសៅរ៍ ទី 21 ខែមិថុនា 2008 / 7:36 ល្ងាច

    កាច​ម៉េះ!! ខ្ញុំ​ថា​គាត់​មិន​មែន​ចង់​បាន​ប្រាសាទ​ទេ គ្រាន់​តែ​ខ្លាច​បាត់​ទឹក​ដី​ជុំវិញ​តួ​ប្រាសាទ ! ណា​មួយ​ខ្លាច​ខាត​ប្រយោជន៍​ប្រយួយ​អី​គេ​ផស់​គាត់​ផង ។ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​អាហ្នឹង​អត់​មាន​ទាក់​ទង​នឹង​រឿង​ព្រំដែន​ទេ ខាង​ព្រំ​ដែន​គេ​មាន​អ្នក​ដោះ​ស្រាយ​ផ្សេង​ ។ ត​វ៉ា​មិន​ត​វ៉ា ក៏​វា​ត​រួច​ទៅ​ហើយ… មនុស្ស​យើង​​មនុស្ស​គេប្រាកដ​ជា​មាន​មាត់​ហើយ ។ សូម្បី​អ្នក​ជិត​ខាង​គ្នា​ គ្រាន់​តែ​ដើម​ឫស្សី​ទេរ​​ដើម​ចូល​របង​ផ្ទះ​ តាំង​ទៅ​កាប់​ឫស្សី​គេ​ខ្ទេច ! ខាង​នោះ​ខឹង​ចាំ​កាល​មិន​មក​កាប់​គុម្ព​ចេក​គាត់​វិញ ។

  7. Posoky ថ្ងៃអាទិត្យ ទី 22 ខែមិថុនា 2008 / 11:56 ព្រឹក

    Yes all guys right? I agree with Mr. Sun chay, you know what? why they don’t get every documents from ឡាអេ​ city( when the court judged Prea vihear is khmer property) so they know internationally and how they complain….! Anyway why we need new map for them?

  8. Sonshyne ថ្ងៃអាទិត្យ ទី 22 ខែមិថុនា 2008 / 9:17 ល្ងាច

    I read that. I know that Cambodian PP are good or even better than Thai. Just show them that we are better, don’t just hate them. I think if we just talk back and hate them, it means that we’re bad too. Just Make Hatred History

  9. KSAG ថ្ងៃអង្គារ ទី 24 ខែមិថុនា 2008 / 10:41 ព្រឹក

    កំណាព្យប្រដៅសៀម

    នែ៎!សៀមឈាមថោក គំនិតស្មោកគ្រោក លោភលន់ឥតខ្មាស់ ព្រះវិហារនេះណា ពិតខ្មែរជាម្ចាស់ សកលជ្រាបច្បាស់ គ្រប់ទីគ្រប់ឋាន។
    នែ៎!សៀមចង្រៃ កុំដេកស្រមៃ​ អោយហួសក្តីស្មាន ព្រះវិហាររបស់ខ្មែរ ឥតប្រកែកបាន តុលាការបាន កាត់ក្ដីរួចហើយ។
    នែ៎!សៀមទុរយស ទៅផ្ទះវិញចុះ​ កុំនៅកន្តើយ បើចង់សុខខ្លួន ចេញកុំងាកក្រោយ យើងប្រាប់អោយហើយ នេះការព្រមាន៕

    និពន្ធដោយ
    Khmer Students Association in Germany
    សូមអ្នកទាំងអស់គ្នាមេត្តាជួយធ្វើការផ្សព្វផ្សាយបន្ត សូមអរគុណ

  10. RAsmey ថ្ងៃអង្គារ ទី 24 ខែមិថុនា 2008 / 12:36 ល្ងាច

    អក់​អរ….​ ពិរោះ​ផស​គេ​ គិត​ថា​សុំ​សិទ្ឋ​​យកទៅបោះពុម្ភចែកមើលបានអត់ KSAG?
    អរគុណច្រើនទុក្ខជាមុន!

  11. coollove ថ្ងៃអង្គារ ទី 24 ខែមិថុនា 2008 / 7:44 ល្ងាច

    ខ្ញុំ​បាន​អាន​កាសែត​ព្រឹក​មិញ​ដែរ​អំពី​ការ​ធ្វើ​បាតុកម្ម​ពី​បន​សៀម​នៅ​ខាង​មុខ​ច្រក​ទ្វារ​ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​ទី​គោរព​នៃ​យើង។ អា​ពួក​អស់​នេះ វា​ធ្វើ​ឲ្យ​តែ​មាន​បញ្ហា​ដើម្បី​រារាំង ឬ​ពន្យា​ពេល​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​របស់​យើង។ យើង​ចាំ​មើល​ថា​តើ​អា​ពួក​ហ្នឹង​វា​មាន​ប៉ុន្មាន​ល្បិច​ក្បាច់​ទៀត ?

    ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​ដែល​ឃើញ​ពួក​ហ្នឹង​មិន​ត្រូវ​គ្នា។ វា​ធ្លាប់​តែ​មាន​អំណួត​ថា​ប្រទេស​វា​មិន​ដែល​មាន​សង្គ្រាម និង​មិន​ដែល​ស្ថិត​ក្រោម​អាណានីគម​ប្រទេស​ណានោះ តែ​ឥឡូវ​បែរ​ជា​មាន​បញ្ហា​មិន​ឈប់ រាប់​តាំង​ពី​អំពើ​ហិង្សា​ដែល​មាន​មនុស្ស​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ដែល​មាន​ជន​មូស្លីម​ភាគ​ច្រើន រហូត​ដល់​ការ​មិន​ចុះ​សម្រុង​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ។ល។ ប្រទេស​នេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ដែរ​ខាង​ការ​ដែល​មាន​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ច្រើន​ជាង​គេក្នុង​លោក។🙂

  12. វិចិត្រ ថ្ងៃអង្គារ ទី 24 ខែមិថុនា 2008 / 8:18 ល្ងាច

    ពួកអា​​សៀម​នាំ​គ្នា​បាតុកម្ម​អញ្ចឹង​ល្អ​ហើយ។

    អោយ​ពិភព​លោក​ដឹង​មុខមាត់ វា​ថា​ថោក​ទាប​ចង់​បាន​របស់​គេ​ប៉ុណ្ណា!!!​

  13. RAsmey ថ្ងៃអង្គារ ទី 24 ខែមិថុនា 2008 / 8:36 ល្ងាច

    មែនហ្នឹង សុំតែខ្មែរយើងឈប់ឈ្លោះគ្នា សាមគ្គីគ្នា រួបរួមគ្នា ដោយក្តីគោរព និងស្រលាញ់​ រាប់អាន ក្នុងសេចក្តីថ្លៃថ្លូរ កសាងប្រទេសជាតិយើងឡើងវិញ ឲ្យ សាកសម នឹងអ្វីដែលដូនតាយើងបានបន្សល់ទុក្ខឲ្យ យើងបានឃើញដល់សព្វថ្ងៃ​​​! យើងទាំងអស់គ្នានឹងត្រឡប់ទៅកាន់ភាពជាអរិយប្រទេស តាមតំនើរ​នៃទំព័រប្រវត្តិសាសថ្មី ដែលយើងជាកូនចៅជំនាន់ថ្មីជាអ្នកបន្តវេនគូសវាស​ប្រកបដោយ សតិសម្បតិយ​​ បញ្ញាញាណ​នៃភាពជាអ្នកដឹកនាំ​!

    យើងនឹងមិនបន់ឲ្យគេជួបមហន្តរាយឡើយ តែដោយសារអំពើឥតកេរ៌ខ្មាស់របស់គេ សូមឲ្យគេទទួលយកផលទាំងពួងនៃអំពើលោភនោះទៅចុះ!

    ជ័យយោ ជាតិខ្មែរ
    ជ័យយោ ព្រះពុទ្ធសាសនា
    ជ័យយោ ព្រះមហាក្សត្រ
    ជ័យយោ ព្រះរាជាណាចក្រកម្ពុជា

    ដោយក្តីគោរព និង​ដឹងគុណបំផុត​!!!!

    គាំ ច័ន្ទរស្មី

  14. នារ័ត ថ្ងៃអង្គារ ទី 24 ខែមិថុនា 2008 / 8:55 ល្ងាច

    សូមពលរ័ដ្ធខ្មែទាំងអស់គ្នាក្រោកទ្បើង​ដើម្បី​រារាំងកុំពួកអា​​សៀម​ស្មោកគ្រោកឥតខ្មាស់មករំលោភទឹកដីយើង

  15. នារ័ត ថ្ងៃអង្គារ ទី 24 ខែមិថុនា 2008 / 9:09 ល្ងាច

    សូមពលរ័ដ្ធខ្មែទាំងអស់គ្នាក្រោកទ្បើង​ដើម្បី​រារាំងកុំអោយពួកអា​​សៀម​ស្មោកគ្រោកឥតខ្មាស់មករំលោភទឹកដីយើង

  16. Khmer Students Association in UK ថ្ងៃពុធ ទី 25 ខែមិថុនា 2008 / 11:18 ព្រឹក

    រស្មី អរគុណណាស់ដែលប្ងូនមានគំនិតផ្សព្វផ្សាយបន្ត សូមមេត្តាផ្សព្វផ្សាយឲបានកាន់តែច្រើន។​
    សង្ឃឹមថា សមាគមនិស្សិតបញ្ញាវ័ន្តខ្មែរនឹងរីកដុះដាលយ៉ាងឆាប់រហ័ស!

  17. ABCAMBODIA107.5fm ថ្ងៃពុធ ទី 25 ខែមិថុនា 2008 / 2:18 ល្ងាច

    Stop using thia product for a short time, it is a sign to tell bong thai tha we not keep calm anymore

  18. maininternet ថ្ងៃអាទិត្យ ទី 17 ខែ​ឧសភា 2009 / 1:12 ព្រឹក

    good information, good blog, nice review, thanks for sharing

  19. vannak ថ្ងៃអាទិត្យ ទី 17 ខែ​ឧសភា 2009 / 4:20 ល្ងាច

    យោបល់​ល្អ​ដែរ​ដែល​មិន​ត្រូវ​ជេរ​គេ ។ បើ​យើង​ធ្វើ​បាន​ល្អ​ណាស់​ដែល​មិន​ប្រើ​ផលិតផល​គេ ។ តែ​ខ្ញុំ​ខ្លាច​តែ​អត់​បាន ព្រោះ​បច្ចុប្បន្ន​សូម្បី​តែ​ប្រហិត​ក៏​ទិញ​ពី​គេ​ដែរ ការ៉េមកី​គួរ​តែ​អាច​ធ្វើ​បាន​ឲ្យ​វា​មាន​សោភណភាព​និង​អនាម័យ​ដូច​គេ​ទៅ ប្រាកដ​ជា​មាន​អ្នក​ទទួល​ទាន​ហើយ តែ​អត់ ។ បើ​តាម​ជាយ​ដែន​វិញ សូម្បី​តែ​ជី ខ្ទឹម ស្លឹកគ្រៃ​ក៏​អត់​ដាំ​ដែរ​ចាំ​ទៅ​ទិញ​ពី​ផ្សារ​គេ​មក​ហូប ។ ផ្សារ​ខ្មែរ​អត់​នៅ​លក់​ទេ តែ​ចង់​ទៅ​លក់​នៅ​ផ្សារ​គេ​វិញ ។ បើ​នៅ​សៀមរាប​វិញ ដី​ទុក​លក់ មិន​ដាំ​អី​ទុក​ស៊ី​ទេ ឲ្យ​តែ​ឮ​ថា​បិទ​ព្រំដែន​​ម្នាក់ៗ​បារម្ភ​ខ្លាច​អត់​ផ្លែឈើ​ស៊ី អត់​មាន​ប្រហិត​ស៊ី អត់​ទំនិញ​គេ​ប្រើ ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​ថា​ខ្លាច​តែ​អត់​ប្រើ​វា​មិន​បាន​ហ្នឹង​ណ៎ា ។ សូម​ទោស​គ្រប់​គ្នា​ផង​ដែល​និយាយ​បែប​នេះ ។ តែ​ខ្ញុំ​និយាយ​ការ​ពិត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s