ខ្សែ​ភាពយន្ត

Kung Fu Panda


លោកអ្នក​បាន​មើល​រឿង កុងហ្វ៊ូ ផានដា ហើយ​ឬ​នៅ? រឿង​ហ្នឹង​ល្អ​មើល​ណាស់ ខ្ញុំ​មើល​ផង​សើច​ផង។ ប៉ូ (ផានដា ឬ​ខ្លាឃ្មុំ) គួរ​ឲ្យ​ស្រឡាញ់​ណាស់។ គេ​ស្រឡាញ់​ក្បាច់គុណ​កុងហ្វ៊ូ ឪពុក​របស់​គេ​លក់​គុយទាវ ហើយ​ចង់​ឲ្យ​​ប៉ូ​រកស៊ី​លក់​គុយទាវ​ដូច​គាត​ ព្រោះ​គ្រួសារ​គាត់​ជា​អ្នក​លក់​គុយទាវ​រាប់​ជំនាន់​មក​ហើយ។

ថ្ងៃមួយ​ប៉ូ​យល់សប្ដិ​ថា​ខ្លួន​បាន​ធ្វើ​ជា​មេបក្ស​នាគរាជ ដែល​មាន​កូនចៅ​ជា​កំពូល​ក្បាច់គុណ​​ទាំង​ប្រាំ​ក្នុង​ពិភព​គុណ​ចិន គឺ​ខ្លា ស្វា កុក កណ្ដូប និង​ពស់ ដូច​ដែល​យើង​ធ្លាប់​ឮ​តាម​រយៈ​រឿង​ចិន​បុរាណ​​នូវ​ឈ្មោះ​​ក្បាច់គុណ​ទាំង​នេះ។ ពេល​ប៉ូ​ក្រោកឡើង គេ​សប្បាយ​ចិត្ត​ណាស់ តែ​គេ​មិន​ប្រាប់​ឪពុក​របស់​គេ​ថា​គេ​យល់សប្ដិ​ដូច្នោះ​ទេ ព្រោះ​ឪពុក​របស់​គេ​ចង់​ឲ្យ​គេ​ធ្វើ​ជា​អ្នក​លក់​គុយទាវ​តែ​​ម្យ៉ាង​គត់ ដូច្នេះ​គេ​ក៏​ប្រាប់​ថា​គេ​​យល់សប្ដិ​​ឃើញ​គុយទាវ។ គ្រាន់​តែ​ឮ​ដូច្នោះ​ឪពុក​របស់​គេ​អរ​ខ្លាំង​ណាស់ ព្រោះ​គាត់​ចង់​ឲ្យ​កូន​របស់​គាត់​ចេះ​ធ្វើ​គុយទាវ​ដូច​គាត់ តែ​ប៉ូ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​គេ​ស្រឡាញ់​ក្បាច់គុណ​កុងហ្វ៊ូ មិន​ចង់​ធ្វើ​អ្នក​លក់​គុយទាវ​ដូច​ឪពុក​ទេ។

ថ្ងៃ​មួយ​មេបក្ស​នាគរាជ​ប្រកាស​ជ្រើសរើស​​អ្នក​ខ្លាំង​ពូកែ​ដើម្បី​ធ្វើ​មេបក្ស​ថ្មី​ និង​ដើម្បី​កម្ចាត់ តៃឡុង ដែល​ជា​ខ្លា​កំណាច​មួយ ធ្លាប់​ជា​សិស្ស​ក្នុង​បក្ស​នាគរាជ​ដែរ។ ឮ​ដូច្នោះ​ប៉ូ​ក៏​រត់​ទៅ​​មើល​នឹង​គេ ព្រោះ​ចង់​ឃើញ​អ្នក​គុណនិយម​ទាំង​៥​ដែល​គេ​ស្រឡាញ់​បំផុត។ តែ​ចៃដន្យ​អី អ្នក​ដែល​គេ​ជ្រើសរើស​នោះ គឺ​ជា​ប៉ូ ដែល​មិន​ចេះ​ក្បាច់គុណ​អ្វី​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាហាន​ទាំង​៥ និង​គ្រូ​របស់​​គេ​មិន​សប្បាយ​ចិត្ត​ទាល់តែ​សោះ។ ពួកគេ​មិន​យល់​ថា​ហេត​អី​បាន​ជា​លោក​មេបក្ស​ជ្រើសរើស​ប៉ូ​ទៅ​វិញ តៃឡុង​ជិត​មក​ដល់​ទៅ​ហើយ ចំណែក​គាត់​រើស​អ្នក​ដែល​មិន​ចេះ​ក្បាច់គុណ​មក​ដើម្បី​កម្ចាត់​តៃឡុង បើ​ទោះ​ជា​បង្ហាត់​ក៏​មិន​អាច​​ចេះ​បាន​ដែរ។ ចំណែក​ឯ​ប៉ូ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​គេ​តែង​តែ​ស្រមៃ​ថា​ខ្លួនគេ​នឹង​ក្លាយ​ជា​អ្នក​គុណនិយម រហូត​ដល់​ភ្លេច​ខ្លួន។ តែ​ក្រោយ​ដែល​ដឹង​ថា ខ្លួន​ត្រូវ​​ជ្រើស​ដើម្បី​ទៅ​កម្ចាត់​តៃឡុង គេ​ក៏​ភ័យ​ចង់​រត់​គេច។ ….

រឿង​នេះ​មិន​ត្រឹម​តែ​សាច់​រឿង​ល្អ​ទេ ថែម​ទាំង​កំប្លែង និង​តួអង្គ​គំនូរ​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ផង។

Advertisements

10 thoughts on “Kung Fu Panda”

  1. ខ្ញុំសូមសសើរដល់ការសសេររបស់អ្នក តើវាជាការផ្សាយ​ពាណិជ្ជកម្ម​​មែន​ទេ?​​​ បើខ្ញុំជាម្ចាស់ផលិតកម្មខ្ញុំនឹងផ្តល់កំរៃដល់ការសសេរនេះ! ចង់បាន DVD Rip សូមទាក់ទងតាមសាមឌី ខ្ញុំមានវា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s