កាបោះឆ្នោតជិតមកដល់ បក្សខ្លះខំខ្នះខ្នែងដើម្បីបានសន្លឹកឆ្នោត។ ថ្ងៃនេះខ្ញុំបានអំណោយ ដែលខាងបក្សហៅថា របស់អនុស្សាវរីយ អំណោយនោះមានលុយ ២០០០០៛ និងសារ៉ុងមួយ (សារុងប្រហែលជាយកទុកស្លៀកដេក ឯលុយមិនទាន់លើកគម្រោងថានឹងយកទៅចំណាយខាងអីទេ 😉 ) ។ អ្នកដែលធ្វើការនៅកន្លែងខ្ញុំ សុទ្ធតែទទួលបានលុយ ២០០០០៛ និងសារ៉ុងមួយដូចគ្នា។
ការជួបសំណេះសំណាលនេះ មិនមែនដើម្បីបង្ខំឲ្យបោះឆ្នោតឲ្យបក្សនោះទេ គឺឲ្យចូល និងបោះតាមសម្រួល។ អស់លោកក៏បានណែនាំថាត្រូវគូសយ៉ាងម៉េចលើសន្លឹកឆ្នោត គូសលេខប៉ុន្មាន និងផ្ដល់អនុសសាសន៍សម្រាប់ពេលបោះឆ្នោតផងដែរ។
គណបក្សនេះត្រូវបានថៅកែក្រុមហ៊ុនទទួលរាក់ទាក់កក់ក្ដៅ(ប្រយោជន៍របស់ក្រុមហ៊ុន)។
អ្នកចូលរួមប្រជុំជិត១០០នាក់ សុទ្ធតែបានទះដៃអបអរគ្រប់ៗគ្នា តែប្រហែលជាទះតែដៃក៏មិនដឹង ព្រោះនរណាក៏ចេចចូចដែរ។
មុនពេលប្រជុំនេះជិតមួយអាទិត្យ ថៅកែក្រុមហ៊ុនបានខ្សឹបមិនឲ្យនិយាយផ្ដេសផ្ដាសលេចឮទៅខាងក្រៅ :-$ ។
សុំប្រាប់ខ្លីៗតែប៉ុណ្ណេះ មិនហ៊ាននិយាយច្រើន ព្រោះប្រហែលជារឿងសម្ងាត់។
កុំភ្លេចទៅបើកសារ៉ុង សម្រាប់អ្នកដែលមិនទាន់បានបើក
២០០០០៛ ហ្នឹងស៊ីស៊ុបហ្អី? កាកាកា
មិនទាន់គិតចេញទេលោកភាក់អើយ។
Sarong ហ្នុង អោយប្រពន្ធរឺ ស្រីស្នេហ៍ទៅ! គ្នាមិនចង់បានទេ!
លុយ២០០០០រៀលនោះ ចាំអង្កាលបានហៅគ្នាយើងទៅ ជប់លៀង
អោយហ៊ឹកហ៊ាក់ម្តង!
នៅជំនាន់ខ្មែរក្រហម គេចែកក្រមារមួយ នឹង បារី ១០ដើម (គ្រាន់តែឲ្យយោបល់)
អត់ទាន់ដល់ង៉ៃឃោសនាហងហ្នឹង? លួចធើផ្ដេសផ្ដាស តិចប្ដឹង!!! 😛
លុយហ្នឹងចាំយកទៅស៊ីស៊ុប!!
ធម្មតាបក្សហ្នុងតែងតែធ្វើមុនចឹង តែគេបញ្ជាក់ខ្លួនគេថាគេមិនមែនមកឃោសនាទេ គេមករបៀបជូនដំណឹង ឬឲ្យយើងបានដឹង ការឃោសនាដល់ថ្ងៃ២៦បានគេធ្វើ អាធ្វើហ្នឹង គេធ្វើតាមផ្លូវរបៀបជាការដង្ហែក្បួន។
លើកហ្នឹងខ្ញុំស្មានតែឲ្យអំណោយប៉ុណ្ណឹងហើយ ឲ្យស្បថដូចកាលនៅស្រុកតើ! ខ្ញុំថាបើហ៊ានតែថាឲ្យស្បថឲ្យបោះឆ្នោតឲ្យដូចលើកមុនៗ ខ្ញុំឡើងជេរតាហ្មង! តែនេះគេនិយាយស្រួលទេ។
ការរៀបចំជួបនេះគេធ្វើដោយសម្ងាត់ ចឹងហើយបានជាគេថាដល់ថ្ងៃឃោសនា គេមិនចង់ឃោសនាផងទេ តែដោយសារតែបក្សផ្សេងៗគេធ្វើចឹងដែរ បានគេធ្វើទៅ កុំឲ្យថាគេឃោសនាហើយបក្សគាត់ហ្នឹងមិនឃោសនានឹងគេ បើតាមឲ្យពិតហ្មងនោះ បក្សគាត់មិនចង់ធ្វើទាល់តែសោះ ព្រោះបើធ្វើទៅវានឹងធ្វើឲ្យស្ទះផ្លូវ ពិបាកដល់ប្រជាជនធ្វើចរាចរណ៍ (ខ្ញុំស្ដាប់ចង់ក្អួត) ។
គេអួតទៀតថា បក្សគេនឹងចុះជួបប្រជាជនគ្រប់កន្លែង មិនរើសអើងថាអ្នកកាន់បក្សណាជាបក្សណីទេ។ បើកន្លែងណាដែលមានមនុស្សចូលរួមច្រើន ឬក៏កន្លែងខ្ពង់ខ្ពស់បន្តិច អ្នកធំៗគេនឹងមក តែបើកន្លែងតូចតាចដូចកន្លែងខ្ញុំធ្វើការចឹង ត្រឹមគាត់ហ្នឹងអាចម៉ោបាន (មើលងាយកន្លែងខ្ញុំទៀត) ។ (ការណាត់ជួបហ្នឹងគឺសុទ្ធតែសម្ងាត់ – គេមើលទៅតាមក្រុមហ៊ុន)
អ៊ែក
អូហ៍! បោកបានតាអ្នកអត់ដឹងរ៉េ! ឪខ្ញុំឆែលលីសឈ្មោះកូនបក្សគាត់នៅព្រែកអំពិលរាល់ថ្ងៃ… ប៉ុន្មានថ្ងៃទៀត លោកមេឪខ្ញុំទៅចែកអំណោយ… ស្អែកឱ្យហើយ អ្នកដែលមិនមែនកូនបក្សគេនោះ! អ្នកណាភ្លើ ទៅចែកនាំខាតធ្វើអី!? …គ្មានគេជឿរ៉េ…
កូននេះអត់ដើរតាមឪទេ!!
អត់រ៉េ! កូនគាត់មានខួរ! ចាំធំឡើង ធ្វើតំណាងរាស្ត្រខ្លួនឯងម៉្មងទៅសោះនឹងពិបាក! …ម៉ាហឹកមុន គាត់ប្រើឱ្យកាត់រូបថត បិទកាតកូនបក្សគាត់រាប់ពាន់អ្នក!!! គេមិនប្រើ មកប្រើកូនឯង… សង្ស័យតាគ្រប់អាយុ ធ្វើកាតបក្សឱ្យកូនរ៉េ!!! 😛
យី! ថាឲ្យប៉ាប៉ាចឹងរ៉ូវ!
មិនបាច់ភ័យទេ គង់តែបានទេកាតនោះ
ប្រហែលជាបក្សនោះសំបូរទៅដោយលុយហើយមើលទៅ មិនភក្រ្ត!!!! ចំណែកខ្ញុំវិញនៅកន្លែងខ្ញុំធ្វើការវិញបក្សមិនអោយវត្ថុកំដរដៃទេមានតែទាមទារប្រាក់ដើម្បីចុះមូលដ្ឋានហេ! ហេ! យុទ្ធសាស្រ្តចែករំលែកវាហ្ចឹងហ្ន!!!!
ផ្លូវថ្នល់៥០ បូក៥០ អត់ទាន់បានមួយឆ្នាំផងខូចអស់ ខ្មែរអើយខ្មែរ
គេបានអំនោយអស់ហើយនៅតែខ្ញុំមិនទាន់បានទៅបើកសារ៉ុងនឹងគេ! បឿនឯងជួយកត់ឈ្មោះឲ្យមួយផង!!ហាហា
បងបឿន៖ ថាឱ្យគាត់ចឹង ព្រោះនៅហ្នឹងអត់មានណាស្គាល់គាត់!!! 😀
បងសុភ័ក្ត្រ៖ រឿងហ្នឹងវាគេចមិនរួចទេ តែអាចិត្តវាមិនដែលចង់បានអីតិចហ្នឹងបានវាយ៉ាប់… 😦
មានគេចែកប៊ីចេងទេបឿន?? គ្នាចង់បានម៉ាកាចប់គ្រាន់លាយជាមួយអំបិលអ៊ីយ៉ូតចុចជាមួយស្វាយខ្ចី ក្រែងឆ្លាតនឹងគេ ហេហេហេ…. 😀
Wow what are you guys talking about? So funny 😀
ពីយូរម៉ិចមិនចែក ចាំតែជិតបោះឆ្នោតទើបចែក
សារ៉ុងយកទៅឪ្យឆ្កែលៀក( ស្លៀក) ព្រោះសារ៉ុងនោះជាសារ៉ុងដែលបានមកពីឆ្កែ