ភាសាកាយវិការជាភាសាមួយដែលយើងអាចប្រើប្រាស់បានគ្រប់កន្លែងទូទាំងពិភពលោក។ លោកអ្នកទៅដល់ទីណាក៏ដោយ បើមិនចេះភាសាគេ ក៏អាចប្រើភាសាកាយវិការដើម្បីទំនាក់ទំនងគ្នាបានមួយភាគដែរ។
ដាក់នេះមិនមែនខ្ញុំចង់បង្រៀនអំពីភាសាកាយវិការទេ។ តែមានរឿងមួយ គាត់ហ្នឹងទៅស្រុកគេ ប្រើតែភាសាកាយវិការទេ តែអាចធ្វើអ្វីក៏បានដែរ 😉 ៖
មើលរឿងហ្នឹងដូចជាអាណិតអ្នកលក់បន្តិច 😦 ។ គាត់បានរៀងការជាមួយជនជាតិអាមេរិចកាំង ទាំងពីរនាក់ហ្នឹងមិនយល់ចិត្តគ្នាប៉ុន្មានទេ ប៉ុន្តែពួកគេស្រឡាញ់គ្នា ហើយបានផ្លាស់ទៅនៅសហរដ្ឋអាមេរិក។ ពេលគាត់ទៅផ្សារ គាត់ចង់ទិញក្រូចឆ្មា គាត់ក៏សួរអ្នកលក់ Do you have orange cat? (និយាយដូចខ្ញុំដែរ 😉 ) ហើយគាត់ក៏ទិញក្រូចឆ្មាបាន។ បន្ទាប់មក គាត់ទៅកន្លែងលក់សាច់ គាត់ចង់ទិញជើងមាន់ ក៏លើកជើងរបស់គាត់ប្រាប់អ្នកលក់។ ថ្ងៃបន្ទាប់មកទៀត គាត់ចង់ទិញភ្លៅមាន់ គាត់បង្ហាញភ្លៅគាត់ទៅអ្នកលក់។ ពេលក្រោយ គាត់ចង់ទិញដើមទ្រូងមាន់ មិនដឹងធ្វើម៉េចក៏បង្ហាញទ្រូងគាត់ទៅអ្នកលក់ហ្មងទៅ… ។
រឿងភាសាកាយវិការមានតែប៉ុណ្ណឹងទេបាទ។ ឡាអសើចអ្ហេស៍។ ទៅច្រុកគេ ចេះតាភាសាកាយវិការចឹងមិនបាច់ភ័ខ្លាចចេតរ៉េ ហាហា 😉 ។
ភ្លេចប្រាប់! រឿងហ្នឹង បងរា ប្រាប់ខ្ញុំ។
អូ ព្រះ!!! :-s
អាធឺហ្នឹងមានតែលោកក្បឿនឯង!
ចុះចង់ញ៉ាំ កន្ទុយអូងមាន់ (កញ្ចូញគូទមាន់) ធ្វើកាយវិកាយមេចទៅ? ហេ ហេ
នី ៖ ព្រះនៅណា 😉 ហាហា
លោកភាក់ ៖ លោកភាក់ឯងហ្នឹងប្រយ័ត្នទៅ ឧស្សាហ៍ទៅស្រុកគេផង 😛
ស្មែរអាយធី ៖ ខ្ញុំមិនចេះភាសាកាយវិការទេ។
ខ្ញុំមិនអស់ចិត្តតែត្រង់ចង់ស៊ីដើមទ្រូងគេ បង្ហាញដើមទ្រូងឯងទេ… 😉
haha នឹករឿងនឹងដូចខ្ញុំដែរកាលទៅធ្វើការនៅវៀតណាមតំបូង អត់ចេះយួនម៉ាតិច ចេះតែ អាំងគើម,ឌីដូវ(ចេះតាំងនៅស្រុកពេលយួនចូល)ពេលដើរញាំបាយម្នាក់ឯងមិនដឹងកំម្មង់ម៉ូ្ហបយ៉ាងមិច ពួកនឹងច្រលំឯងនឹងគ្នាវាតែរហូត និយាយយូនដាក់ប្រាវៗ ខ្ញុំធ្វើភ្នែកឡេងឡង់ មានអីកាយវិការយោង គើម(បាយ) ចង្អុលរូបមាន់ ហើយធ្វើកាយវិការ ដូចឆា ចុងភៅថាអូខេ ឯងស្មានថាគេយល់ហើយ ពេលចេញម៉ោមាន ឆាត្រកួន ម៉ាតិច សាច់គោចៀន ម៉ាដុំ បាយសម៉ាចាន ទឹកស៊ុបម៉ាកែវ ចប់ ។ ចង់តវ៉ាមិនដឹងថាមិចទៀត មានតែទ្រាំញាំទៅ ដល់ពេលគិតលុយ ធ្វើកាយវិការ ហៅអ្នកគិតលុយម៉ោ រួចដកកាបូបលុយបង្ហាញ គេថាម៉ានថាទៅ ទោះមានលុយរាយក៏ឲលុយដុំដែរ ព្រោះអត់ដឹងអស់ម៉ាន 😀 តែក្រោយអោយ អ្នកធ្វើការជាមួយកត់មុខម្ហូបជាភាសាយួន តាំងពីពេលនឹងមក និយាយធ្វើឫកដូចឯងចេះយួនអីចឹងហាហា
កាលហ្នុងមកពីបងកាយវិការស្ទើរពេក។ បើថាចង់ញ៉ាំទ្រូងម៉ាន់ កាយវិការឱ្យដល់ហ្មងទៅបានបាន 😉
តែបងឯងឆ្លាត ចេះកត់មុខម្ហូបកត់អី។
យី! បងបឿនចេះរករឿងមកពីណាដាក់ឲ្យអាន? ដូចធ្លាប់ឮគេនិយាយដែរហ្នឹង! ដល់បានចឹងទៅ ចាំលួចយកតម្រាប់តាមខ្លះដែរហើយ! 😀
កែពាក្យរៀបការផងបង! បងច្រឡំដាក់រៀងការ…
ចេះតែមានហើយ!!!
ធ្វើតាមទៅ អាចម៍ផ្កាយ ហាហា។ អរគុណដែលបានជួយកែ។
រចនា ទៅស្រុកគេអី រៀនភាសាកាយវិការឱ្យច្រើនតិចណា! ប្រយ័ត្នទៅផ្សាររកទិញអីមិនបាន 😉
អាហ្នឹងទុកឱ្យបងបឿនរៀនតែឯងចុះ! គេមិនរៀនទេ!!! 😛
បងចេះហើយ ហាហាហា
😛 នៅមិនទាន់ដូរទៀត!? រៀងការ»រៀបការ!
រវល់មានបញ្ហាអ៊ីនធើណិត មិនទាន់បានដូរទេ 😀 ។ សូមអរព្រះគុណ 😉
ព្រះនៅក្នុងចិត្តហ្នឹងណា! 😉
និយាយអញ្ចឹងនឹកឃើញ កាលពីនៅរៀនភាសាកូរ៉េ ឆ្នាំទី 2នៅឡើយពេលនោះមានអង្គការមួយនោះមកពីកូរ៉េ (ភ្លេចឈ្មោះហើយ) នាំសុទ្ធតែ ដុកទ័រកូរ៉េ ទៅព្យាបាលអ្នជំងឺនៅកំពត(៦ឆ្នាំមុន)អ្នកជំងឺ ៣០០០នាក់ អ្នកបកប្រែកូរ៉េ ២នាក់ អង់គ្លេស ១២នាក់ ….
ម៉ែអាថ្លែនអើយពាក្យសុទ្ធតែពិបាក កាលនោះមិនទាន់ស្ទាត់ភាសាកូរ៉េនៅឡើយ
ផងនោះ បកប្រែលាយកាយវិការផង អីផង ស្ទើស្លាប់ ៗរស់
គួរអោយអស់សំណើចជាងនេះនោះ គឺមានពាក្យមួយទាក់ទងនឹងជំងឺអួរមិនសូវ ចេះផងនោះលេងកាយវិការជាមួយ
ពេលនោះអ្នកជំងឺប្រាប់ថា គេមានជំងឺគ្រោះក្នុងតំរងនោម ខ្ញុំមិនដឹងកូរ៉េគេថាស្អីទេ ក៏ទាញខោមករូត ហើយធ្វើកាយវិការជានោមហើយយកដុំគ្រួសមកដាក់ពីក្រោម ពេលនោះដុកទ័រកូរ៉េធ្វើភ្នែកឡេឡឺៗៗ
ដូចគោស្រាំងទិច….ពុទ្ធោ (គាត់លាន់មាត់)មិនដឹងជាស្អីគេទេ ស្រុកខ្មែរមានជំងឺចំលែកណាស់ហ្ន៎?
……………………………..
អ្ហាហ៍! លឺ មានរឿងចំលែក មែន ប៉ុន្តែអាចពិត? អួ យល់ថា ទោះពូកែភាសាយ៉ាងណា ក៏មិនអាចចេះអស់ដែរ ជាពិសេសភាសាជំនាញពេទ្យ ជំនាញច្បាប់ ជំនាញបច្ចេកទេសជាដើម ព្រោះ សូម្បីជនជាតិគេផ្ទាល់ ក៏មិនអាចចេះភាសាទាំងនោះផង! ហា ហា
ខានមកលេងផ្ទះបងយូរហើយតើសុខសប្បាយទេបង?
ភាសាកាយវិការភាធ្លាប់ដែរគឺពេលខ្លះគេធ្វើមកយើងអោយយល់ន័យ
ហើយពេលខ្លះគេធ្វើមកយើងបែរជាមិនយល់ទៅវិញ។
នោះមកអ្វីទៅ?
មុននឹងយើងស្តាប់គេយល់យើងត្រូវគិតពីអ្វីដែល
យើងកំពុងធ្វើ។
អ្នកដែលចេះស្តាប់ភាសានេះទាល់តែជាអ្នកដែលចាស់គំនិត
ទើបអាចស្តាប់បាន។
តែបើខ្ចីគំនិតហើយមិនបាច់ទៅស្តាប់ទេនាំតែបើកភ្នែក
ធំៗក្រលេកចុះក្រលេកឡើងអត់មានយល់អីបន្តិចសោះ។
ចង់ចេះភាសានេះអាចថាស្រួលរឺពិបាកគឺអាស្រ័យលើយើង
ខ្លួនឯងនោះទេ។
ហាហាហា…ម្យ៉ាងដែរ កាលគ្នានៅចាប៉ុនចង់ស៊ីអីចឹងអត់ធើកាយវិការអីទេ ថតរូបទុករួចស្រេច ដល់ពេលចង់ស៊ី ទាញកាម៉េរ៉ាខ្វាច់ បង្ហាញភ្លែត មានអីបានដូចចិត្តអត់ខុសទៀត ន្ញុំឆ្លាតរ៉េ? 😀
អៃហ៊្គោ! បងបណ្ឌិតពិតជាឆ្លាតមែន….!
កាលទៅធ្វើការនៅវៀតម៉ិញដំបូងក៏ធ្លាប់សាកភាសាកាយវិការដែរព្រោះនៅទីនោះពួកគេមិនសូវយល់អង់គ្លេស….តែនៅថៃគ្រាន់បើភាសាអង់គ្លេសគេ
អាចនិយាយទាក់ទងគ្នាបាន….
គិតទៅភាសាកាយវិការដែលល្បងបឿនណែនាំមានប្រសិទ្ធិភាពដែលហ្តើ!
ចង់ចេះដែរ
បណ្ឌិតនៅចាប៉ុនមានរបស់គោលក់អត់?
ចង់ញ៉ាំរបស់គោថតរូបរបស់មនុស្សបង្ហាញបានអត់? ហាហាហា
សុទ្ធតែអ្នកធ្លាប់មានបទពិសោធន៍។ មិនបាច់និយាយអីទៀតទេចឹង ប្រហែលជាខ្ញុំចេះតិចជាងគេក៏មិនដឹង 😉
និយាយអ៊ីចឹង លោក ពង្សចង់ចេះ បែបមានដើមទ្រូងបង្ហាញគេដែរអី? :-$
លោកភាក់ កុំធើបាបគាត់ ហាហាហា
Good Topic