១០.០០០ ប៊ីស៊ី


មួយរយៈ​នេះ ខ្ញុំ​ព្យាយាម​សម្រាក​ច្រើន ព្រោះ​អស់កម្លាំង​ញឹកញាប់ ហើយ​ក៏​បាន​ចំណាយ​ពេល​មើល​ភាពយន្ត​អាមេរិកាំង​​ច្រើន​ដែរ។ ​10,000 BC ជា​រឿង​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ បើ​ធៀប​នឹង​រឿង​ថ្មីៗ​ដែល​ខ្ញុំ​ទើប​នឹង​​បាន​មើល ដូច​ជា​រឿង Iron Man, Indiana Jones 4 ជា​ដើម។

ឌីឡេ សំដែង​ដោយ ស្ទេវិន ស្ត្រេត ជា​តារា​ដែល​ដក់​ក្នុង​ចិត្ត​របស់​ខ្ញុំ។ គាត់​ជា​មនុស្ស​ដែល​ឯកោ​តាំង​ពី​តូច ព្រោះ​ឪពុក​បាន​រត់ចោល​កុលសម្ព័ន្ធ​ យ៉ាហ្គាល ដែល​គ្រប់គ្នា​ថា​​ឪពុក​របស់​គាត់​ជា​មនុស្ស​កំសាក ហើយ​ចាប់ផ្ដើម​រើសអើង​គាត់។

កុលសម្ព័ន្ធ យ៉ាហ្គាល ជា​អ្នក​ប្រមាញ់​ដ៏​ខ្លាំង​ពូកែ។ ពួក​គេ​ប្រមាញ់​សត្វ​គ្រប់ប្រភេទ… ដំរី។ ក្រោយៗ​មក​ដំរី​កាន់​តែ​ក៏​ហោច​ទៅៗ ពួកគេ​ប្រមាញ់​លែង​សូវ​បាន។ យ៉ាហ្គាល​មាន​លោកយាយ​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាងគេ អាច​និយាយ​ទៅ​កាន់​ព្រលឹង​ទាំងឡាយ​ ដែល​យើង​ហៅថា យាយ​ម្ចាស់ស្រុក។ គាត់​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅ​ពី​នេះ​ឡើយ។ គាត់​តែង​តែ​បួងសួង​សុំ​ឱ្យ​គុណបុណ្យ​លោក​ឪពុក​ជួយ​ថែរក្សា​កុលសម្ព័ន្ធ​របស់​គាត់។ គាត់​បួងសួង​រាល់​ថ្ងៃ រហូត​ដល់​ថ្ងៃ​មួយ មាន​សញ្ញា​មួយ​បង្ហាញ​ប្រាប់​គាត់។ ពួកគេ​បាន​ជួប​​ស្ត្រី​ចំណាស់​​ម្នាក់​នៅ​តាម​ភ្នំ ដែល​គាត់​ជិត​នឹង​ផុត​ជីវិត​ទៅ​ហើយ ហើយ​ពួកគេ​បាន​នាំ​មក​កុលសម្ព័ន្ធ​របស់​ពួកគេ។ ព្រះជាម្ចាស់​បញ្ជូន​គាត់​ឱ្យ​មក​ប្រាប់​ពួកគេ ថា​នឹង​មាន​បិសាច​ដែល​នឹង​មក​បញ្ចប់​ពួកគេ​ពី​ពិភពលោក​នេះ។ ដែល​វា​នឹង​កើតឡើង​នៅ​ពេល​ដែល​ពួកគេ​ចេញ​ទៅ​ប្រមាញ់​លើក​ចុងក្រោយ។ ប៉ុន្តែ​គាត់​​ប្រាប់​ថា ពេល​នោះ​នឹង​មាន​មនុស្ស​ម្នាក់​ដែល​ខ្លាំង​ពូកែ​បង្ហាញ​ខ្លួន ម្នាក់​នោះ​នឹង​នាំ​ យ៉ាហ្គាល ទៅកាន់​ជីវិត​ថ្មី​មួយ ដែល​យ៉ាហ្គាល​នឹង​លែង​ជា​អ្នក​ប្រមាញ់​ទៀត​ហើយ។ គាត់​បាន​ចង្អុល​ទៅ​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​កុលសម្ព័ន្ធ​នោះ​គឺ អេវ៉ូឡេត៍ (​ដែល​នឹង​សំដែង​ដោយ កាមីឡា បែល) ហើយ​និយាយ​ថា “ម្នាក់​នេះ​ជា​ប្រពន្ធ​របស់​គេ” គាត់​មិន​ឃើញ​ម្នាក់​នោះ​នៅ​ទី​នោះ​ឡើយ តែ​គាត់​ប្រាប់​ថា គេ​មាន​ភ្នែក​ពណ៌ខៀវ។ ដែល​គេ​កត់សម្គាល់​ថា គឺ ឌីឡេ។

ឪពុក​របស់ ឌីឡេ ​មិន​ជឿ​លើ​ស្ត្រី​ចំណាស់​នោះ​ទេ តែ​ក៏​មិន​អាច​នៅ​រង់ចាំ​ពេល​នោះ​មក​ដល់​​ដែរ។ គាត់​ក៏​បាន​ចាកចេញ​ពី​កុលសម្ព័ន្ធ ដោយ​ផ្ញើ​ឌីឡេ​ជាមួយ ទីក ទីក (សំដែង​ដោយ ឃ្លីប គឺទីស) ហើយ​គាត់​ចេញ​ទៅ ដោយ​​មិន​ឱ្យ ទីក ទីក ប្រាប់​នរណា​ឡើយ ទើប​ធ្វើ​ឱ្យ​គេ​យល់ច្រឡំ​ថា ឪពុក​របស់ ឌីឡេ កំសាក។

ឪពុក​របស់ ឌីឡេ ជា​មនុស្ស​ដែល​អស្ចារ្យ​ និង គួរ​ឱ្យ​កោត​សរសើរ​បំផុត ព្រោះ​គាត់​លះបង់​អ្វីៗ​ទាំងអស់​ដើម្បី​កុលសម្ព័ន្ធ​ ដើម្បី​កូន​របស់​គាត់ និង​​សុខចិត្ត​ឱ្យ​គេ​យល់​ច្រឡំ​មក​លើ​គាត់។

នេះ​គ្រាន់តែ​ជា​ដំណើរ​រឿង​ខ្លះៗ។ បន្ទាប់​ពី​នេះ ជា​ពេល​ដែល​គេ​ទស្សន៍ទាយ​​ទុក​នោះ​មក​ដល់។ លោកអ្នក​អាច​រក​រឿង​នេះ​មក​មើល​បន្ត​ទៀត​ចុះ។

បើ​មិន​មាន​វីដេអូ​នេះ​មើល​ទេ សូម​សាក​មើល​នៅ​ទីនេះ

19 thoughts on “១០.០០០ ប៊ីស៊ី

  1. naraths ថ្ងៃចន្ទ ទី 2 ខែមិថុនា 2008 / 8:52 ល្ងាច

    តួ​ស្រី អេវ៉ូ​ឡេ ស្អាត​មែន​ទែន!! ង៉ៃ​មុន​ទិញ​អារឿង​ហ្នឹង​ឯង តែ​ចៃ​ដន្យ​ភ្នែក​ឌីវីឌី វា​អត់​អាន​ឌីស​ហ្នឹង expire len te doeg … ទាល់​ខ្ចី​ស៊ូស៊ូទ័រ​គេ​ចាក់ បាន​បាន​មើល!! យ៉ាប់​តាម៉ង 😦

  2. វីរិយា ថ្ងៃអង្គារ ទី 3 ខែមិថុនា 2008 / 8:39 ព្រឹក

    ចង់​មើល​រឿង​ហ្នឹង តែ​មិន​ទាន់​បាន​មើល​ផង! គេ​ថា​ល្អមើល​ណា!

  3. vandakimseok ថ្ងៃអង្គារ ទី 3 ខែមិថុនា 2008 / 8:57 ព្រឹក

    Where should I buy it?
    I want to try ម្តងមើល!
    ថ្លៃហ្មានទៅហ្ន៎?

  4. Boeun ថ្ងៃអង្គារ ទី 3 ខែមិថុនា 2008 / 4:37 ល្ងាច

    អេវ៉ូឡេត៍ ហ្នឹង​ស្អាត​មែន​ហ្នឹង។

    វីយ៉ា បើ​មិន​ទាន់​រក​មើល​បាន​ទេ មក​យក​ពី​ខ្ញុំ​ក៏​បាន។

    មិន​ដឹង​ប្រាប់​ថា​ទៅ​ទិញ​ឯណា​ទេ បើ​ខ្ញុំ​មិន​ដែល​ទៅ​ទិញ​ដែរ។😉

  5. vandakimseok ថ្ងៃអង្គារ ទី 3 ខែមិថុនា 2008 / 5:24 ល្ងាច

    ធើម៉េចបានមានស៊ីឌីមើលទៅ?

  6. vandakimseok ថ្ងៃអង្គារ ទី 3 ខែមិថុនា 2008 / 5:25 ល្ងាច

    ធើម៉េចបានមានស៊ីឌីមើលទៅ?
    តើវាជាប្រភេទរឿងយ៉ាងម៉េច?
    កំសត់,​ កំប្លែង, ផ្សងព្រេង….?

  7. សត្រា ថ្ងៃអង្គារ ទី 3 ខែមិថុនា 2008 / 7:34 ល្ងាច

    Vanda? u know me? we used to study english ELSU at RUPP together.Im Sophyn.សុខសប្បាយជាទេ?ខ្ញុំសុខសប្បាយទេ។

  8. vandakimseok ថ្ងៃអង្គារ ទី 3 ខែមិថុនា 2008 / 7:56 ល្ងាច

    សុភីន,​ខ្ញុំចាំអ្នកច្បាស់ណាស់ កាលនោះអ្នករៀនគណិតវិទ្យា មែនទេ?
    ប្រហែល ៤ឆ្នាំមុនយើងរៀនជាមួយគ្នា តែអីឡូវលឺថាអ្នករៀននៅជប៉ុន មែនទេ?
    ការសិក្សាយ៉ាងម៉េចហើយនៅទីនោះ? តើមានបានជួមមិត្តយើងខ្លះទេនៅទីនោះ?
    មិត្តយើងទាំងឡាយចេញធ្វើការអស់ហើយ
    ខ្លះធ្វើការជាមន្ត្រីរាជការតាមក្រសួង,​ អង្កការ….
    ខ្ញុំអីឡូវមានការងារល្អណាស់កំពុងធ្វើរាល់ថ្ងៃ……

  9. vandakimseok ថ្ងៃអង្គារ ទី 3 ខែមិថុនា 2008 / 8:20 ល្ងាច

    កាលពីប៉ុន្មានអាទិត្យមុនខ្ញុំបានជួប អាបូរ៉ា, អាធី,​អារម្យ យើងផឹកស៊ីនៅ ហាងនិយាយ ពីប្រវត្តិអាឌីតកាលរបសើយើង….
    ពិតមែនតែយើងនៅស្រុកខ្មែមែនតែ ម្នាក់ៗមានសុទ្ធតែរវល់រៀងៗខ្លួន
    ខ្ញុំរវល់ទាល់តែមែនទែន….
    ពេលខ្លះគ្មានទាំងពេលញ៉ាំបាយផង ព្រោះត្រូវមើលកាលខុសត្រូវនៅរោងចក្រ
    អរភ្លេចប្រាប់ឯងអោយឈឹង ខ្្ញុំកាលពី ឆ្នាំ2006-ខែ មិថុនា-ថ្ងៃ09
    បានប្រលងជាប់ លេខ១​ The First Korean Speaking Contest in Cambodia 1회 한국말 말하기 대회 សំរាប់អ្នកនិយាយភាសាកូរ៉េទូទាំងប្រទេស
    ពេលនោះការសែតកូរ៉េឈ្មោះថា 주간 캄푸치아 សប្តាហ៍ខែ្មរបានចុះផ្សាយពេញប្រទេសកម្ពុជា និង​កូរ៉េ ពេលនោះមានអ្នកវិនិយោគកូរ៉េជាច្រើនគេចង់ជួបយើងដើម្បីអោយយើងបំរើកាងារ
    អោយគេ….
    អីឡូវគ្នាធ្វើការនៅរោងចក្រ ជា ជំនួយការអគ្គនាយក
    រវល់ចុយម្រាយហើយ…..ម៉ាងៃៗៗៗ រវល់សឹងគ្មានពេលដកដង្ហើម….

    ចុះចំនែកឯងវិញ រៀនចប់នៅ? មានការងារធ្វើនៅ?
    អីលូវម៉ោង 20​និង 30នាទីហើយ
    ទៅញ៉ាំបាយសិនហើយចាំនិយាយប្រវត្តិតស៊ូបន្តទៀតណា៎….

  10. រជ្ជនី​ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែមិថុនា 2008 / 1:35 ល្ងាច

    បង​ហ្អា​! ដូច​ជាខាន​ស្ដាប់​បទ​ចម្រៀង​យូរ​ហើយ​! ច្រៀង​ម៉ា​បទ​ឲ្យ​ផ្អើល​មើល​បង​!

  11. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែមិថុនា 2008 / 2:05 ល្ងាច

    ចង់​ស្ដាប់​ចម្រៀង​ហ៎?😉 ទៅ​សុំ​លោកតា​ស៊ិន ស៊ីសាមុត​ទៅ​អ្ហី? មិន​ហ៊ាន​ច្រៀង​ញឹក​ពេក​ទេ ខ្លាច​ក្រុមហ៊ុន​គេ​ចាប់​ដាក់​គុគ។ ហាហា

  12. រជ្ជនី​ ថ្ងៃ​ព្រហស្បតិ៍ ទី 5 ខែមិថុនា 2008 / 2:33 ល្ងាច

    ស្ដាប់​បទ​ មេឃ​អើយ​ជួយ​ផង​!😉

  13. Boeun ថ្ងៃសុក្រ ទី 6 ខែមិថុនា 2008 / 9:06 ព្រឹក

    មិន​ចេះ​រ៉េ​អ្នក​ប្អូន​អើយ! មិន​ដែល​ស្ដាប់​បទ​ហ្នឹង​ផង។😛

  14. រជ្ជនី​ ថ្ងៃសៅរ៍ ទី 7 ខែមិថុនា 2008 / 12:20 ល្ងាច

    បទគេ​ប៉ា​រស់​សឹង​អី​! បែ​ជា​អត់​ចេះ​!!​

  15. Boeun ថ្ងៃសៅរ៍ ទី 7 ខែមិថុនា 2008 / 2:20 ល្ងាច

    😉 ធើ​ម៉េច​បើ​វា​មិន​ចេះ!

  16. oveno ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែមិថុនា 2008 / 6:17 ល្ងាច

    hi

    I already copied the Khmer subtitle and replaced it in the srt file.
    But it did not work. I played it in Window media Player. It appeared as blank, I mean no subtitle. Could you tell me how to watch with Khmer subtitle?
    Thanks

  17. ទឹម បឿន ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែមិថុនា 2008 / 6:25 ល្ងាច

    As the name of this subtitle is 10,000 BC.txt so you can rename your movie file to 10,000 BC.avi (or other extension).

    No matter what .txt or .srt it still works.

    Good luck!

  18. oveno ថ្ងៃ​ព្រហស្បតិ៍ ទី 19 ខែមិថុនា 2008 / 10:02 ល្ងាច

    Thanks
    I did as what you told. I can see the subtitle now. However, its size is about one fourth of the normal size. How to solve this problem?

  19. Boeun ថ្ងៃសុក្រ ទី 20 ខែមិថុនា 2008 / 8:23 ព្រឹក

    I can’t make it better than this.😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s