ជីគីមី​ឡើង​ថ្លៃ​ខ្ពស់ ប៉ះពាល់​ដល់​ប្រជាកសិករ


កសិកម្ម​ប្រទេស​កម្ពុជា ជា​វិស័យ​សំខាន់​​បំផុត ដែល​សម្រេច​បាន​ទិន្នផល​ ៥០% នៃ​ទិន្នផល​ជាតិ​សរុប ក្នុង​រយៈពេល​កន្លង​មក​នេះ។ ដោយសារ​តែ​កសិកម្ម​ជា​វិស័យ​សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាជន​ប្រមាណ ៨០ ទៅ ៨៥% ជា​កសិករ ទើប​រាជរដ្ឋាភិបាល​ខិតខំ​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ​ដើម្បី​ផ្គត់ផ្គង់​ទឹក​ឱ្យ​គ្រប់គ្រាន់​ដល់​ដំណាំ​កសិកម្ម ដោយ​ផ្ដោត​សំខាន់​លើ​ដំណាំ​ស្រូវ ដែល​ទទួល​បាន​ទិន្នផល​​រហូត​ដល់ ៦៣% នៃ​ទិន្នផល​ផ្សេងៗ​ទៀត។ ទោះ​បី​ជា​ទិន្នផល​ដែល​ប្រមូល​បាន ប្រជាកសិករ​អាច​មាន​លទ្ធភាព​លក់​ចេញ​ឱ្យ​ប្រទេស​ជិតខាង​ក៏​ពិត​មែន តែ​បើ​យើង​សង្កេត​មើល​ជីវភាព​របស់​កសិករ​កម្ពុជា​វិញ ឃើញ​ថា​ភាគច្រើន​មាន​ជីវភាព​យ៉ាប់យឺន រីឯ​ការធ្វើស្រែ​វិញ មិន​មាន​បច្ចេកទេស​ក្នុង​ការធ្វើ​ប៉ុន្មាន​ទេ គឺ​ធ្វើ​ដោយ​ពឹងផ្អែក​ទៅ​លើ​​ទឹកភ្លៀង ប្រើ​កម្លាំង​សត្វ និង​ប្រើ​ជីគីមី​ប៉ុណ្ណោះ​ ដើម្បី​ឱ្យ​បាន​ទិន្នផល​ច្រើន។

ការធ្វើស្រែ​​​​ពឹងផ្អែក​ទៅ​លើ​ជីគីមី​ទាំង​ស្រុង ដើម្បី​ឱ្យ​ទទួល​បាន​ទិន្នផល​ច្រើន។ ដោយសារ​តែ​ទំនិញ​លើ​​ពិភពលោក​ឡើង​ថ្លៃ ស្រប​ពេល​ជាមួយ​ដែល​ទំនិញ​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​​ឡើង​ថ្លៃ ជីគីមី​ក៏​ឡើង​ថ្លៃ​ផង​ដែរ ដែល​តម្លៃ​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​កើន​រហូត​ដល់ ២៣០.០០០​រៀល (ប្រហែល ៦០​ដុល្លារ) ក្នុង​មួយ​បាវ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០០៣ មាន​តម្លៃ​ត្រឹមតែ ៧០.០០០​រៀល​ (ជិត ២០​ដុល្លារ) ប៉ុណ្ណោះ។ ទាក់ទង​ទៅ​នឹង​ការ​ឡើង​ថ្លៃ​ជីគីមី​នេះ បើ​យើង​ស្រមៃ​ទៅ​ដល់​កសិករ​ទាំងឡាយ​ដែល​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ និង​រក​លុយ​បាន​យ៉ាង​លំបាក ថែម​ទាំង​ហូប​ស្ទើរតែ​មិន​គ្រប់​សម្រាប់​ទិន្នផល​ដែល​ទទួល​បាន​ក្នុង​មួយ​ឆ្នាំៗ យើង​អាច​ស្មាន​បាន​ថា កសិករ​កម្ពុជា នឹង​ឈាន​ទៅ​រក​ភាព​ខ្វះខាត​មួយយ៉ាង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ក្រោយ។

តាម​ធម្មតា កសិករ​ដែល​មាន​ជីវភាព​ខ្វះខាត និង​មធ្យម មិន​មាន​លទ្ធភាព​អាច​រក​ប្រាក់​មក​ទិញ​ជីគីមី​សម្រាប់​បាច​ស្រែ​ឡើយ។ ពួកគាត់តែង​តែ​ធ្វើ​ការដោះដូរ ដាក់​ស្រូវ ឬ​ខ្ចី​បុល​ពី​អ្នក​ដែល​មាន​ និង​បង់​ការប្រាក់​ដល់​គេ​ទៅ​តាម​​ការកំណត់ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ខ្ញុំ​ឃើញ​កសិករ​ចងការ​លុយ​ពី​ធនាគារ​​ដើម្បី​ទិញ​ជី​បាច​ស្រូវ ស្ទើរ​គ្រប់​គ្នា ហើយ​​រក​សង​គេ​វិញ​ជា​ក្រោយ។ អ្នក​ខ្លះ ឡើង​មក​ភ្នំពេញ​ដើម្បី​រត់ម៉ូតូឌុប​យក​លុយ​សង​គេ។ ​មួយខែៗ​គ្មាន​សល់​អ្វី​សម្រាប់​សន្សំ​ទេ ព្រោះ​សង​គេ​ស្ទើរ​តែ​ពុំ​គ្រប់​ផង។

សកម្មភាព និង​ជីវភាព​បែប​នេះ កើត​មាន​ចំពោះ​គ្រួសារ​ជាច្រើន។ នេះ​គឺ​និយាយ​សំដៅ​ដល់​ពេល​ដែល​ជី​នៅ​មិន​ទាន់​ឡើង​ថ្លៃ​នៅ​ឡើយ។ ចុះ​បច្ចុប្បន្ន ជី​ដែល​ឡើង​ថ្លៃ​ហួស​ប្រមាណ តើ​នឹង​កើត​មាន​បញ្ហា​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ? វិស័យ​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា តើ​អាច​ក្លាយ​ទៅ​ជា​អ្វី​​នៅ​ពេល​ខាងមុខ? បញ្ហា​នេះ ទុក​ឱ្យ​អ្នក​វិភាគ​ពិចារណា​ចុះ។

បញ្ហា​ជីគីមី​ឡើង​ថ្លៃ​នេះ ជា​បញ្ហា​ធំ​ដែល​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ដោះស្រាយ។ រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ចំពោះ​វិស័យ​កសិកម្ម​នេះ គួរ​តែ​គិត​ដល់​បញ្ហា​ជីគីមី​ឡើង​ថ្លៃ​នេះ​ដែរ។

6 thoughts on “ជីគីមី​ឡើង​ថ្លៃ​ខ្ពស់ ប៉ះពាល់​ដល់​ប្រជាកសិករ

  1. icebreaker ថ្ងៃអង្គារ ទី 27 ខែ​ឧសភា 2008 / 12:17 ល្ងាច

    eth is expensive now… price increased everyday…😦 sigh…

  2. Khmer Emperor ថ្ងៃអង្គារ ទី 27 ខែ​ឧសភា 2008 / 1:31 ល្ងាច

    That’s really good so that our farmers will use less or won’t use chemical fertilizers. Farmers should turn to use natural fertilizers so that the Cambodian soil won’t be any more degenerative and the agricultural produce of Cambodia will be much more healthy.

  3. Soddhipong ថ្ងៃ​ព្រហស្បតិ៍ ទី 29 ខែ​ឧសភា 2008 / 7:27 ព្រឹក

    គ្មានយោបល់

  4. vandakimseok ថ្ងៃសុក្រ ទី 30 ខែ​ឧសភា 2008 / 5:10 ល្ងាច

    ជីថ្លៃ ៗចុះអោយតែសាំងថោក មួយលីត 5350 រៀលហើយណា៎
    មិនដឹងថាវានឹងឡើងដល់ចុម្រាយណាទេ?
    មិនហ៊ានជិះឡានទេសុខចិត្តបង្ខំចិត្តទិញកង់អាគុយជិះវិញអាឡូវនេះ
    បើភ្លើងឡើងថ្លៃវិញ ច្បាស់ជាដើរទៅធ្វើការហើយមើលទៅ!

  5. jag helt enkelt ថ្ងៃពុធ ទី 29 ខែ​កុម្ភៈ 2012 / 7:29 ល្ងាច

    Once i initially commented I clicked the -Notify me if new comments are added – checkbox and now each time a comment is added I get three emails with the similar comment. Will there be any way you can remove me from that service? Thanks!

  6. Rhea ថ្ងៃសៅរ៍ ទី 8 ខែមិថុនា 2013 / 11:39 ព្រឹក

    Many multitudes incorrectly believe that of the muscles, the
    shock locomotes strait to the abs. Nevertheless, you require to know that
    fuddling several specs of uses up field, arduous work,
    and commitment to see results. Yet, if you are 6 multitude abs for simply $4.
    95, as a trial fling.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s