ទាក់ទង​នឹង​ខ្ញុំ

ជួបជុំ​គ្នា​នៅ អ៊ីនធឺណិត​ផាតធី


ម្សិលមិញ​ខ្ញុំ​បាន​ទៅ​ចូលរួម​កម្មវិធី អ៊ីនធឺណិត​ផាតធី; សប្បាយ​ណាស់ ព្រោះ​បាន​ជួប​មិត្តភក្ដិ​​ស្គាល់​គ្នា​តាម​រយៈ​ ប្លក់ ដែល​​មិន​ធ្លាប់​ជួប​​គ្នា​ពី​មុន​មក។ ខ្ញុំ​កាន់​តែ​សប្បាយ នៅ​ពេល​ដែល​ឃើញ​គ្រប់គ្នា​​រួសរាយ​រាក់ទាក់​ចំពោះ​គ្នា និង​ឃើញ​អ្នក​ចូល​មក​រៀន​បង្កើត​ ប្លក ច្រើន។ តែ​គួរ​ឱ្យ​ស្ដាយ​ដែរ ដែល​ខ្ញុំ​​មិន​បាន​ជួយ​អ្វី​ច្រើន និង​ត្រឡប់​មក​វិញ​ដោយ​មិន​បាន​ទៅ​លា​អ្នក​ចូលរួម​ទាំង​អស់ ព្រោះ​ក្រោយ​ពី​ចេញ​មក​ញ៉ាំ​អី​ហើយ វីរិយា និង សុភ័ក្ត្រ​ក៏​បបួល​ចេញ​មក​តែ​ម្ដង។

ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ទទួល​សៀវភៅ ៥ ក្បាល​ពី​ប្អូន រចនា ឱ្យ​ខ្ចី​អាន ព្រោះ​ក្មេង​ហ្នឹង​យល់​ថា​ខ្ញុំ​ជា​មនុស្ស​ខ្សោយ​ច្រើន​មុខ​ពេក 😉 មាន ការនិយាយ​ស្ដី សុជីវធម៌ ចិត្តសាស្ត្រ ។ល។ និង​មាន​​ខ្លុយ​មួយ​ផង។ ​ខ្ញុំ​នឹង​និយាយ​ពី​ចំណាប់​អារម្មណ៍​ខ្លះ​ចំពោះ​សៀវភៅ​ទាំង​នោះ​នៅ​ពេល​ក្រោយ ព្រោះ​ខ្ញុំ​បាន​អាន​មួយ​ក្បាល​កាល​ពី​យប់មិញ និង​មាន​រឿង​ចង់​និយាយ​ខ្លះ។ ​ប្អូន ​រជ្ជនី ក៏​បាន​ជូន​កាក់​ខ្មែរ​ទិញ​មក​ពី​អង្គរ​​មក​ខ្ញុំ ៤ ៥​កាក់​​ ទុក​ជា​វត្ថុ​អនុសាវរីយ​ដែរ។ សូម​អរគុណ​ដល់​ក្មេង​ទាំង​ពីរ។

ចុងក្រោយ សូម​ផ្ញើ​ក្ដីស្រឡាញ់ និង​រាប់អាន​ដល់​អ្នក​ប្លក់​ខ្មែរ​ទាំង​អស់ និង សូម​អរគុណ​សម្រាប់​ការរាក់ទាក់​យ៉ាង​កក់ក្ដៅ​។

Advertisements

27 thoughts on “ជួបជុំ​គ្នា​នៅ អ៊ីនធឺណិត​ផាតធី”

  1. ពេល​ក្រោយ​យើង​អាច​ជួបជុំ​គ្នា​ក្រៅ​ផ្លូវការ​ក៏​បាន​ដែរ​តើ។ ត្រៀម​តែ​លុយកាក់​​ ៤ ៥ កេះ​មក​បាន​ហើយ។ គ្រឿង​ក្លែម​ទុក​ឱ្យ​ខ្ញុំ​បុក​អំបិល​ម្ទេស។

  2. ពិ​ត​ជា​ការ​ល្អ​ណាស់​ ដែល​បាន​ជួប​បឿន​នៅ​នៃ​នេះ​នោះ ព្រម​ទាំង​អ្នក​រាល់​គ្នា​ដែល​មិន​ធ្លាប់​ជួប​ពី​មុន​។​ ជា​ការ​ល្អ​ក្នុង​ការ​បង្កើត​កម្ម​វិធី​នេះ​ដែល​ធ្វើ​ឲ្យ​យើង​ទាំង​អស់គ្នា​បាន​ស្គាល់​គ្នា​នោះ។

  3. បងម៉ន ៖ ខ្ញុំ​ភ្លេច​ទៅ​ហើយ​បង រវល់​តែ​សប្បាយ​ពេក 😉 ចាំ​ពេល​ក្រោយ​ចុះ 😀

    បងវុត្ថា ៖ បង​ និង​អ្នក​ដែល​ចូលរួម​ទាំងអស់​គួរ​ឱ្យ​រាប់​អាន​ណាស់! រួសរាយ​រាក់ទាក់ និង​ចេះ​ជួយ​គ្នា​ផង។ ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន។ សង្ឃឹម​ថា​នឹង​មាន​ឱកាស​ជួប​គ្នា​ឆាប់ៗ​ទៀត។ 🙂

  4. រីករាយ សប្បាយ ធ្វើអោយ អ្នកមិនបានចូលរួម កាន់តែស្តាយ !
    គួរតែ ដាក់រូបថតខ្លះ អោយមើលផង, បើសិនជាអាច!
    ទោះជាយ៉ាងណា ក៏រីករាយណាស់ដែរ ដែលបានឃើញ មានការអភិវឌ្ឍច្រើន ក្នុងការប្រើប្រាស់ប្លក ជាពិសេស ប្រើប្រាស់ ក្រមអក្សរខ្មែរយូនីកូដ បើប្រៀបនឹង ឆ្នាំមុនៗ។

  5. សប្បាយ​អី? ម៉ោ​វិញ​ហត់​សឹង​ងាប់! ដេក​គ្រុន​អស់​ម៉ា​យប់!!! អា​ហ្នឹង​វា​មិន​សូវ​អី​ទេ, អា​ដែល​យ៉ាប់​ជាង​ហ្នឹង​ទៀត​នោះ​គឺ​ពេល​ដែល​អស់​កម្លាំង កំពុង​តែ​ដេក​ក្ដៅ​ខ្លួន​អន្ទះ​អន្ទែង​នោះ វា​មាន​ស្វា​មួយ​មក​ស្រែក​ឆោឡោ… ក្ដៅ​ណាស់​ៗ! ណា​ក្រោក​ឡើង​ៗ!!! នេះ​បើ​មាន​កម្លាំង​ធម្មតា​វិញ, បើ​មិន​បាន​ត្រូវ​បី​បួន​ជើង​ទេ ភ្នាល់!!!

  6. សប្បាយ! អ្នក​ដែល​ទៅ​ក្រោយ​គេ​ដូច សុភ័ក្ត្រ មិនដឹង​សប្បាយ​ទេ។ ថ្ងៃ​នោះ​ខ្ញុំ​មិន​សូវ​ស្រួលខ្លួន​ដែរ តែ​មិន​អី​ទេ។

    ល្បង កា ទើប​តែ​មក​ប្រាប់ 😦 ។ ចាំ​ម៉ោ​ជើង​ក្រោយ​ចុះ 🙂 ។

  7. ហាហ តាភាក់​អត់​សប្បាយ! ម៉ោ​អត់​ទាន់​គេ បង្ហាញ​ម៉ូដ​ស្រី​ស្អាត​ទេ​ដឹង​ហ្អី? កិកិ រឿង​ផ្សេង​អត់​ដឹង​ទេ !! សប្បាយ​ភ្នែក​បាន​មើល​គេ​រាំ​របាំ​ឥន្ថឹណិតផាតធី២០០៨!! ហេហេ អូ​មែន! ភ្លេច​ហៅ​បង​ក្ឌិត! យាយ​ទៅ​ភ្លេច​ហៅ​ច្រើន​គ្នា​ណាស់!

  8. ហ៊ានម៉ោនិយាយទៅកើត គ្មានបបួលឯងទៅម៉ា​ ហ្តិច​ ដល់ពេលបានសប្បាយ
    អួតអោយក្អេង ឯងឯនេះស្តាយចង់ងាប់
    ចាំពេលក្រោយក៏បានដែល អោយតែមានកម្មវិធីកុំភ្លេច ខ្ញុំណា
    គ្រឿងក្លែម​ទុកអោយបង បឿន គ្រឿងទឹក បងម៉ន
    អ្នកញុំា គឹខ្ញុំវណ្ណដា
    ហេហេហេ កិកិកិ…

  9. អេ…ឲ្យតែក្បឿនឯងហៅ ម៉េសេចក៍បាន តេ ក៍បាន ចាំឌុបប៉ាពុនទៅចូលរួមដែរ​យាយចឹង គួរតែមានកម្មវិធី Unofficial ផឹកស៊ីពួកប្លក់យើងទៅហ៊ី??? អូហ៍…សៀវភៅបើបានមើលហើយ ចែកចាយគ្នាមើលផងមើលហ្អា ក្បឿន??

  10. ចុះ​មាន​ទៅ​ឆ្អី! សេតអាប់​ថាម​ម៉ោ! ចាំ​តា​គេ​បបួល​តា អារឿង​ស៊ីផឹក​ហ្នឹង ហើយ​មិន​បាច់​រំឭក​អា​រឿង​ហួស​ហើយ​ទេ គិត​អា​អាន់អហ្វីសសល​ហ្នឹង​វិញ​ទៅ។ មួយ​ទៀត! បើ​និយាយ​រឿង​ផឹក​ស៊ី កុំ​និយាយ​រឿង​សៀវភៅ រឿង​អី! សៀវភៅ​ខ្ចី​គេ​មិន​ហ៊ាន​ឱ្យ​ខ្ចី​ត​ទេ 😉 ។

  11. ខ្ញុំលើកដៃចុះឈ្មោះមុនគេតាម៉ងទៅ…
    បានតែថ្ងៃអាទិត្រទេណា
    បងបឿនឯងរៀបចំទៅដាក់ ប្រកូកប្រកាសអោយពេញ ប្លុកមើល!
    ខ្ញុំរង់ចាំយូរហើយនៀក ណាត់ពេល ម៉ោង ថ្ងៃម៉ោ ចាំតែចេញលុយហ្តានៀក
    អូយនឹកឃើញរឿងផឹកអញ្ចឹងចង់តែហៀរទឹកមាត់ហ្អា៎
    ច្រឹង ច្រឹង ច្រឹង សំលេងគោះកែវ….
    ហាសហាសហា៎!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s