មិនដឹងថាបទនេះមានន័យយ៉ាងម៉េចទេ ប៉ុន្តែស្ដាប់ទៅពីរោះ និងមើលវីដេអូនេះទៅដូចជាកម្សត់ណាស់។ នេះគឺបទ หนอนผีเสื้อ (ណនភីសឿ: ដង្កូវមេអំបៅ) ច្រៀងដោយ នូ មិតឺរ៍ (หนู มิเตอร์) ក្នុងអាល់ប៊ុម ความรัก ความหวัง ความฝัน ។ បទនេះបើតាមមើលអត្ថន័យកាយវិការនៅវីដេអូទៅ គឺ ណន ស្រឡាញ់ស្រីហ្នឹងណាស់។ ពីរនាក់ហ្នឹងរស់នៅជាមួយគ្នាតាំងពីក្មេងៗ ដោយ ណន ចូលចិត្តដង្កូវ ទើបគេដាក់ឈ្មោះ ណន ហ្នឹងទៅ ព្រោះភាសាថៃមានន័យថាដង្កូវ។ ដល់ក្រោយមក ស្រីហ្នឹងក៏ស្រឡាញ់អ្នកផ្សេងទៀត ណន ឈឺចិត្តរហូតដល់ឆ្កួត។ ឈុតចុងក្រោយ ត្រង់ស្រីហ្នឹងទៅឃើញ ណន ហ្នឹងឆ្កួត ខ្ញុំឡើងចង់ចេញទឹកភ្នែកមកតាហ្មង 😦 ។ ហ៊ើយ! ស្នេហាវេទនាមែន។ ចាំខ្ញុំបានត្រាស់ជាព្រះ ខ្ញុំមិនឱ្យមនុស្សមានស្នេហាទៀតទេ 😉 ។ ហាហា និយាយលេងទេ គឺចង់ថាមិនឱ្យមានស្នេហាពីរបី បើនរណាចាប់ចិត្តស្រឡាញ់នរណាហើយ នឹងធ្វើឱ្យអ្នកនោះងប់មិនឱ្យដូរចិត្តពីរបីទេ 😀 ។ អីយ៉ា! និយាយតាមត្រង់ទៅ ស្ដាប់ចម្រៀងគេមិនដឹងអត្ថន័យថាម៉េច ក៏ពិបាកចិត្តគួរសមដែរ បានតែស្មានៗ ហើយយល់ថាកម្សត់ទៅទេ។ ខ្ញុំដាក់អត្ថបទចម្រៀងនេះខាងក្រោមមួយទៀត បើមិត្រៗមានចិត្ត ជួយបកប្រែឱ្យខ្ញុំបានដឹងខ្លះផង ហើយក្រែងថាចង់បានសគុណអី ចាំនិយាយគ្នានៅពេលក្រោយទៀត 🙂 ។ អរគុណហើយបាទ។
เป็นแค่หนอนไร้ค่า..
ที่หลงลืมตาเกิดมาท่ามกลางดอกไม้
ร่างกายผอมบาง
ดมกลิ่นหอมเย้ายวน
หลากสีชีชวนให้หลง รักไม่ลาร้าง
หลงรักเจ้าช่อดอกไม้ทั้งใจ
*ต่อให้หิวก็ฝืนก็ทน
จะยอมไม่กลืนไม่กินดอกใบ
ให้เจ้าดอกไม้ระคาย
**แค่ใช้น้ำค้างเพื่อพอประทัง
ตายังมองชื่นชมแค่เพียงดอกไม้
ไม่เคยคิดมองตัวเอง
จนชีวิตเจ้าหนอนก็ตายลงไป
ยอมทำไปแม้ไม่มีใครจะมองเห็น
หล่นร่วงลงไปทอดกายเป็นปุ๋ยดิน
( แต่ดอกไม้ยังคงงดงามเพราะปุ๋ยดิน )
โอ้เจ้าหนอนผีเสื้อ
ไม่เหลือเวลาตามฝัน
ไม่ทันได้เติบโต ไม่ทันโผบิน
แล้วความรักของมัน
จะทิ้งเรื่องราวอะไรให้ใครได้ยิน
รักที่สร้างสรรค์ไม่ทำร้ายใคร
ซ้ำ (*,**,**)
รักที่สร้างสรรค์ไม่ทำร้ายใคร , love a klear mouy nis , jes ban tae pun neng hahah kamsort men
eya, sis chouljet deh ta nor 😀 , komsort mern neng sis 😦 jong cry hery.
សុំសួរ១បាទ តើវិទ្យុអាស៊ីសេរីប្រើ font unicod khmer អ្វីបានជាមាន computer ខ្លះអាចមើលបានមិនចាំបាច់បញ្ជូល font khmer unicod ។
១សំនួរទៀតគឺ ហេតុអ្វីបានជាពេលដែលខ្ញុំ view source ក្នុង website ដែលខ្ញុំធ្វើ ម្តេចមិនឃើញមាន font khmer unicod អញ្ជឹង ដោយសារមូលហេតុបែបហ្នឹង ធ្វើឲ្យខ្ញុំបារម្មណ៍ខ្លាចក្រែង គ្មានអ្នកណាម្នាក់អាចមើល website ខ្ញុំបាន បើទោះបីពួកគេ បញ្ជូល font khmer unicod ក៏ដោយ តើពិតឬទេ? មានវិធីណាអាចឲ្យខ្ញុំមើលឃើញ font khmer unicod ក្នុង view source ឬអត់?
Thanks
oh so saddd ,my tear fall down…. He hold too much that why he become like that .
សូមជួយចុចមើល website ខាងក្រោមនេះ ឃើញ font khmer unicod អត់?
Time on Air 7:00am-8:00am and 5:00pm-6:00pm (Cambodia Time)
Add me: –> kinnasun@yahoo.com.au Or kinnasun@hotmail.com
Click Radio NeakSamuth Here
Click Listen Live Here
Thanks
អរគុណដែលបានជូយបកប្រែ បើមិនដូច្នេះទេ ខុំ្ងអត់យល់ទេមើលទៅ តែពីរោះ សូមអរគុណ for share
កំសត់មែនបង។មើលហើយចង់យំ ទៀត។
ភាមិនបានអាចការបកប្រែរបស់បងទេគឺ ភាមើលចំរៀងយកតែម្តង។
ភាអរគុណដែលបានចែកលំលែកភាពកំសត់អោយភាហើយនឹងបងៗ
ទាំងអស់គ្នា។
ทำยังไง น่อ ให้มีความรักเหมือนคนอืน ตั่งแต่เกิดไม่เคยรู้เลยความรัก
បងខំប្រឹងដាំស្ទើដាច់ខ្យល់ ដល់ពេលបានផលផ្តល់ឲគេ
អូនភ្លេចកំណើតភ្លេចដីកេរ្ត៏ រត់ចោលប្រុសស្នេហ័ដែលស្មោះសរ។
ដល់ពេលនឹកគិតវិលត្រលប់ រកប្រុសកំសត់តាំងពីក្មេង
ពេលបានជួបបងឆ្កួតវង្វេង គ្មានពេលប្រលែងស្នេហ៏ទៀតឡើយ។
នៅមានត… 😀 🙂 JK អភ័យទោសផងមិនមែនអ្នកតែងកំណាព្យទេខុសត្រង់ណា
ថាត្រង់នឹងមក។
@សំមុត្រា៖ ១. វិទ្យុអាស៊ីសេរី មិនបានកំណត់ឱ្យប្រើពុម្ពអក្សរណាមួយប្រាកដទេ បានន័យថា បើម៉ាស៊ីនយើងប្រើពុម្ពអក្សរយូនីកូដណាមួយ វានឹងយកតាមកុំព្យូទ័រយើងដែរ។ ត្រង់ថាកុំព្យូទ័រខ្លះមើលបានដោយមិនបាច់បញ្ជូលខ្មែរយូនីកូដ មិនអាចទៅរួចទេ។ ខ្ញុំមិនបានសាកជាមួយកុំព្យូទ័រដែលអត់បានបញ្ជូលពុម្អអក្សរខ្មែរយូនីកូដនៅឡើយ តែតាមស្មានប្រហែលជាប្រើវិធីទាញយកពុម្ពអក្សរពី server តែម្ដង តែវិធីនេះអាចប្រើបានតែជាមួយពពួកអាយអ៊ី(IE)ប៉ុណ្ណោះ ហ្វៃអឺហ្វក់ ឬកម្មវិធីផ្សេងទៀតមិនអាចមើលឃើញទេ។ ហើយបើធ្វើបែបនេះ ក៏ត្រូវតែប្រើ usp10.dll មួយទៀតដែរទើបអាចមើលបាន។ មួយវិញទៀត ខ្ញុំឃើញមានពុម្ពអក្សរខ្មែរយូនីកូដមួយទៀតដែលលោក ដាញ់ ហុង បានបង្កើត អាចប្រើបានដោយមិនបាច់ពឹងលើ usp10.dll ទេ។ ត្រង់ថា សំមុត្រា អាចមើលបានដោយមិនបាច់បញ្ជូលពុម្ពអក្សរខ្មែរយូនីកូដនោះ មិនអាចទៅរួចទេជាមួយវិនដូស៍អ៊ិចស្ភី តែអាចទៅរួចជាមួយវិនដូស វិស្តា ព្រោះយើងមាន khmer locale នៅលើវិនដូសវិស្តា។ ២. រឿងបារម្ភខ្លាចមើលមិនឃើញគឺត្រឹមត្រូវហើយ ព្រោះខ្មែរយូនីកូដ ថ្វីបើបានដាក់ឱ្យប្រើយូរក៏ពិតមែន តែចំនួនអ្នកប្រើក៏មិនទាន់មានច្រើនប៉ុន្មានដែរ ជាពិសេសនៅតាមហាងអ៊ិនធើណិត ស្ទើរតែទាំងអស់ហើយមិនបញ្ជូលខ្មែរយូនីកូដនៅក្នុងម៉ាស៊ីនរបស់គេ។ តែបើកុំព្យូទ័រដែលបញ្ជូលខ្មែរយូនីកូដរួចហើយ កុំបារម្ភថាមិនអាចមើលឃើញ សំខាន់គឺបញ្ជូលឱ្យបានត្រឹមត្រូវ និងដំណើរការល្អ ពិតជាអាចមើលឃើញ។ វាអាចមានបញ្ហាមើលមិនឃើញខ្លះដែរបន្ទាប់ពីបញ្ជូល បញ្ហានេះអាចមកពីខុស usp10.dll ឬ អត់មាន usp10.dll នៅក្នុងកម្មវិធីបើកអ៊ីនធើណិតតែម្ដង។ ដើម្បីដោះស្រាយ ត្រូវយក usp10.dll ទៅដាក់ក្នុងកន្លែងដែលដំឡើងកម្មវិធីបើកអ៊ីនធើណិតតែម្ដង។ ប៉ុន្តែសំខាន់គឺយើងត្រូវធ្វើឱ្យវិបសាយរបស់យើងប្រើបានជាមួយខ្មែរយូនីកូដសិន។
@naryphing: really sis, it’s so sad. 😦
@konkhm_net: មិនបានបកប្រែទេ គ្រាន់តែមើលវិដេអូហើយកាត់យល់ប៉ុណ្ណោះ ព្រោះអត់ចេះថៃផង 😉 ។ ខ្ញុំកំពុងតែចាំក្រែងមានអ្នកបកប្រែឱ្យ។
@ស្រីភា៖ នេះភាមនោសញ្ជេតនាខ្លាំងហើយ ដល់ថ្នាក់យំ។ ខ្ញុំត្រឹមតែចង់យំទេណា! សតត!
@កូនខ្មែរ៖ อยากมีความรักนี ไม่ลำบากอะไรเลอยขอรับ ไมมีควารักอย่างนีย่างคืนไมมีไฟน่า 😉 อวยุย่างดุฌนีตองมีแลว สืบไบขอรับ สืบไบ
ลำบากเขีอยนหลาย 😦
@Posoky: សរសេរបានល្អមែនបង 😀 ដាក់ភាគបន្តទៀតមក។
Hmmm i think there one way to do with code may be java or something else, when the page is loaded they auto matic install font. according to Cambodian.org website they have special font, for the RFA before i heard it use kohkong…
Your idea is good. We should do a code. RFA uses Khmer Unicode now. Kohkong font is dead.
បង!ភាមានមនោសញ្ចេតនាមែន អាខាងស្រក់ទឹកភ្នែកអានិតគេ
នោះគឺ ភាពូ កែ ណាស់ណាបង។
អានិតគេមិនដឹងធ្វើអី កើតមានតែ
ពួនយំ តែម្នាក់ឯងទៅ។
បង!ហេតុអី ក៏ ចង់យំ ? ម៉េចក៏ មិនយំ តាម៉ង់ទៅបង?
ស្រីភាអើយ បងឈប់ចេះយំយូរហើយ រឿងកំសត់ក៏ធាប់ឆ្អែតដែរ។
បឿនអើយបឿន ខ្ញុំមិនចេះថៃអីម៉ាម៉ាត់ផង។ ធ្លាប់បានរស់នៅក្នុងជំរំថៃ
បីឆ្នាំដែរតែកំអោយចេះអីបន្ទិច។:(
😀
Dear, Mr បឿន
Thank you that you answer all my questions. it’s a bit late for reply back cause i was busy at the weekend, but atlease make me stop wondering about font unicod khmer anymore. but still wanna know what is the name of font unicode khmer that Mr Dung Hong mad without use usp10.dll. could u please tell me?
And i just suggest that khmer people should make font khmer unicod which is people can see without install anything so it eazy for every1 use.
@ស្រីភា៖ មិនហ៊ានយំទេ ខ្លាចភាសើច 😉
@បងម៉នអើយ បើចង់ចេះថៃ ទៅរកសង្សារថៃមួយទៅ គង់តែចេះទេ។ មានទាន់ហួសពេលឯណាបង 😀
@សំមុធត្រា៖ I lost that font. Its name is Khmer OS System. Now, Windows Vista has Khmer unicode and works with no instalation. That’s the first step of our language.
យីបឿននេះ! គ្រាន់តែខ្មែរនិងខ្មែរនិយាយគ្នាស្តាប់មិនបានផង។
សួស្តីបងបឿនហើយនិងមិត្តទាំងអស់គ្នាខ្ញុំសាកល្បងប្រែល-មើលមិនពិរោះទេ
ជាពិសេសភាសាខ្មែរមិនសូវពូកែសូមជួយកែសម្រួលផងបើមានខុស សូម
អរគុណនឹងសូមអភ័យទោសផង។
ដង្កូវមេអំបៅ
បានត្រឹមតែជាដង្ដូវអត់តំលៃ ដែលវង្វេងវង្វាន់កើតមកកណ្តាលសម្រស់បុបា្ផ រាងកាយស្គាំងស្គម ស្រង់ក្លិនក្រអូបជាប់ចិត្ត ពណ៌ចម្រុះទាក់ទាញចិត្តអោយ
ធ្លាក់ក្នុងអន្លង់សេ្នហ៏គ្មានថ្ងៃប្រួលប្រែ លង់ស្នេហ៏បុបា្ផក្រពុំអស់ពីដួងចិត្ត។
ទោះបីស្រេកឃ្លានម្េតចក្តីក៏អត់ធន់ស៊ូរទ្រាំ មិនព្រមបេះប្រឡេះឆីស្លឹកផ្កាអោយ
បុបា្ផឃ្នើសចិត្ត។
បានត្រឹមតែក្រេបសន្សើមដើម្បីស្ទួយជីវិត នេត្រាគយគន់សម្រស់បុបា្ផមិន
នឿយណាយ មិនដែលគិតមើលត្រឡប់មកខ្លួនឯង ទីបំផុតដង្កូវល្អិតក៏ត្រូវ
ស្លាប់បាត់បង់ជីវិតទៅ ព្រមលះបង់គ្រប់បែបយ៉ាងទោះគ្មាននរណាមើលឃើញ
គុណតំលៃក៏ដោយ ខ្លួនធ្លាក់ដីរាងកាយក្លាយជាជី(តែបុបា្ផនៅតែស្រស់បំព្រង)។
ឳមេអំបៅតូច មិនសល់វេលាធ្វើតាមក្តីសុបិន មិនទាន់បានចំរើនវ័យធំ មិន
ទាន់បានហោះហើរ ទីបំផុតក្តីស្នេហ៏របស់វានឹងបន្សល់រឿងរ៉ាវអ្វីអោយនរណា
បានឮ។
កី្តស្េនហ៏ដែលមានការច្នៃប្រឌិត និង លះបង់មិនដែលបំផ្លាញនរណា។
Na sung san jing jing…
@បងម៉ន៖ ខ្មែរស្ដាប់គ្នាមិនបាន ក្រែងស្ថាប់ថៃបានវិញណាបង សាកមើលសិនទៅបានដឹង 😀
@ចំណាន៖ ន័យឡូយមែន។ នេះគ្រាន់តែដង្កូវលះបង់យ៉ាងហ្នឹងសម្រាប់បុប្ផា ចុះទម្រាំតែខ្ញុំទៀត 😉 ។
@kounsvatouch: Na sung san phleng ni lor?
Mai roo meun kan wa pleng ny maì kwam wa alai! Yark bork wa kit teung P P mak ja… 😛
kit theung P? P kor kit theung kab na kit theung Ny kit theung Na. 🙂
Yark fang kam nan! Mai chai lor? Kit teung P Ramana jung! Fark bork dui na… Korb kun mak ja!
hahaha, yap mern!
Tha ouy na ke yab? N wanna ask u tha who r u? Coz i can’ read unicode te!
បងម៉ន៖ហេតុអី ក៏មិនរកមួយទៅ បង?
អត់ចេះភាសាអី ត្រូវរកមួយខាងសាសន៍នោះ ទៅ បងគង់
ចេះហើយ។បើបងមិនចេះស្តាប់គេនិយាយបានភាមិនវិធី មួយសំរាប់បងណា!
បងមើលមាត់គេកំពុងនិយាយហើយមើលភ្នែកគេហើយ
ធ្វើដូចជាឆ្ងល់ទៅ បានហើយបង។
ពេលគេឃើញ យើងដូច្នេះគេនឹងខំពន្យល់យើងកាន់តែច្បាស់ជាងមុន។
បងបឿន៖អូ!ហូភាមិនបានឃើញ បងសើចផងហ្នឹងម៉េចភាហ៊ានសើច
អោយបងទៅ?
បងចំណាន៖បងពិតជាឡូយ៍មែន។ប៉ុន្តែ បើតាម ភាគិតទៅ បើ
មិនបកប្រែ ហើយមើលតែ រូបវាគូរកំសត់ជាងបកប្រែណាបង។
ស្រីភាអើយ បងមិនក្លាហានដល់ម្លឹងទេ។
អារឿងអីផ្សេងគ្រាន់បន្តិច តែបើរឿងទាក់ទងស្រី
ពិបាកដូចគេបង្ខំអោយចុះភ្នំភ្លើងអញ្ខឹង។
Boeun, don’t repeat his path, okay? 😀 Srolagn tich tich ban hery, kom srolagn ke dorl chhkuot, haha.
មែនរឺ បងម៉ន?
ភាគិតថាបើ យើងល្អគេមិនមើលរំលងយើងទេណាបង។
អោយតែចរិកយើងល្អបានហើយ។
ស្រី ល្អមិនខ្វះ ទេបង។
ខ្លាចអី អារឿងទាក់ទងគ្នាជាមិត្តភក្តិនោះបង?
បងបឿន៖ស្រឡាញ់កុំស្រឡាញ់ខ្លាំងពេកប្រយត្ន័គេក្បត់យើងក៏ខ្លាំង
ដែរណាបង។
ស្រឡាញ់កុំអោយគេដឹងទើបគេមិនបានចិត្តណាបង។
ួយី នៅមិននៅ នាំគ្នានិយាយរឿងស្នេហាឲ្យព្រោងព្រាតណ៎!!!
អ្ហើយបង!ចេះ តែ ជួយ លំលែកដល់អ្នកមានទុក្ខលំបាកខ្លះទៅ
កុំអោយពួកគាត់(អ្នកដែលមានវិបត្តិ)គិតខ្លី។
មិនអូតទេភាក៏ធ្លាប់ជាអ្នកដែលគេសុំជួយនិយាយ
នែនាំ គេពី រឿងស្នេហាដែរ។
សប្បាយណាស់ដែលបានជួយគេនោះ។
គឺសប្បាយមែនទែនណាបង។
មែនហើយស្រីភា មិនបកប្រែមើលតែរូបស្មានអត្ថន័យអាចពិរោះនិងកំសត់ជាង
ពិតមែន ម្យ៉ាងទៀតខ្ញុំប្រែមិនសូវបានអត្ថន័យជ្រាលជ្រៅប៉ុន្មានផង សូមអភ័យ។
វាមិនមែនអញ្ចឹងទេបង។
បងបកប្រែពីរោះណាស់។
អោយភាសូមទោសផងដែលធ្វើអោយស្រងាកចិត្ត។
បងអាចចេះបកប្រែពិតជាពិសេសណាស់ណាបង។
សូមទោស!
ស្រីភានិយាយដូចជាម្តាយរបស់ខ្ញុំចឹង គាត់តែងថា
បើស្រឡាញ់គេ១០០ភាគ អោយគេដឹងតែ៨០ភាគបានហើយ
ទុក២០ភាគដើម្បីព្យាបាលបេះដូងពេលគេក្បត់យើង។
ខ្ញុំតែងថាបើស្រឡាញ់គេមិនអោយគេដឹងទាំងអស់ ចឹងខំ
ស្រឡាញ់គេធ្វើអី។
រឿងនិយាយគ្នាជាមិត្តភាពគ្មានបញ្ហា តែបើមិនហាននិយាយ
សុំស្នេហា ទោះបីជាយើងល្អយ៉ាងណាក៏គេមិនដឹងដែរ។
naraths, នេះគឺជាមតិចុងក្រោយរបស់ខ្ញុំក្នុងរឿងនេះ។
អ៊ឹម ! និយាយពិបាកដែររឿងនេះ
និយាយត្រូវបងម៉ន។
ស្រឡាញ់គេមិនអោយគេដឹងតើខំស្រឡាញ់គេធ្វើអី?
តែតាមភាយល់គឺ អោយដឹងតែ ៥០ភាគរយបានហើយ
ហើយ៥០ភាគរយទៀតទុកព្យាបាលរបួសពេលគេក្បត់
ឮបងៗថាកម្សត់គ្រប់គ្នាអញ្ចឹង! មិនបាច់មើលទេខ្ញុំ, ព្រោះមិនចង់យំ!!! 😛
♥ sva: koun sva touch yap 😛
♥ chan: duong chan duong chet ery, kom phai ey hahaha
♥ ការដ្ឋ ៖ និយាយមើលតែខ្លួនឯងមិនចេះស្ដាប់ ហាហា។ ពេលគេនិយាយម្ដងៗឡើងចំហរមាត់ ហ្មងលោកឯង។
♥ ចំណាន ៖ ចំណានប្រែបានល្អណាស់ ខ្ញុំអាចយល់ន័យទាំងបទហ្នឹងបាន។ ប្រែហើយក៏នៅតែកម្សត់សម្រាប់ខ្ញុំ ព្រោះខ្ញុំចូលចិត្តអាន័យធៀបចឹង។
♥ ស្រីភា ៖ ខ្ញុំចង់ស្រឡាញ់ ៥០% ទុក ៥០% ហ្នឹងណាស់ តែមិនដឹងធ្វើម៉េច បានបានស្រឡាញ់តែ ៥០ ហើយទុក ៥០ ហ្នឹងបាន។ តាមខ្ញុំយល់ គ្មានអ្នកណាអាចកំណត់បានទេ។ ដំណើរការរបស់ស្នេហាតែងតែឆ្ពោះទៅមុខមិនឈប់ទេ។ បើយើងកាន់តែធ្វើល្អនឹងគ្នា កាន់តែយល់ចិត្តគ្នា យើងក៏កាន់តែស្រឡាញ់ អាណិតគ្នា កុំថាឡើយត្រឹម ១០០% តែវាសឹងតែដល់ ១០០០% ឯណោះ។
♥ បងម៉ន ៖ តាប៉ិរដ្ឋហ្នឹង ឱ្យតែឮគេនិយាយរឿងស្នេហា បើត្រចៀកផ្ទៀងហើយ កុំចាញ់បោកលោកហ្នឹង។ 😀
♥ រចនា ៖ មិនបាច់មើល មិនបាច់ស្ដាប់ទេ ក្រែងយំពីរបីយប់ទៀតទៅ ពិបាកលួងណាស់អ្នកប្អូនឯងនោះ។
ហេឡូ! បងប្អូន! មានឃើញដំរីទេ? ដំរី ដំរី….
ថាឲ្យគេយ៉ាប់ផង! ប្រយត្ន័ទៅ….
អេ ដំរី! ដំរី ដំរី!! ដំរីនៅណា? មិនឃើញដំរីទេ។
មករកដំរីអីនៅប្លក់នេះ? យ៉ាប់ណាស់។ ថាយ៉ាប់គឺយ៉ាប់មែន ហាហា។ 😛
ថាឲ្យគេយ៉ាប់! សង្ស័យតាខ្លួនឯងនឹង យ៉ាប់ជាងគេទេ!
មិនដឹងខ្លួនអ្នកណាយ៉ាប់ជាងអ្នកណាទេ… ឱ្យល្អិតស្មេញ ដូចឈើចាក់ធ្មេញ (ចាលំមាត់ :-$) ។ បើនិយាយពីខ្លួនបងបឿនវិញ សាច់ដុំឡើងណែន សង្ហារអស់ទាស់ ហាហា 😉
បើដឹងថាពិបាកលួង ចុះបងឯងប្រឹងដាក់អាកម្សត់ៗម៉ោធ្វើអី? 😛
អូយ! សុំទោសផង ពេលក្រោយមិនហ៊ានទៀតទេ។ 😀
😀 ល្អហើយៗ…
យ៉ាប់! យូរៗទៅចង់អង្គុយលើចង្អេរលើកខ្លួនឯង មិនចេះខ្មាសគេ! 😛
Bang boeung, I have a question to ask u, I want to use Khmer Unicode to write but my computer have only Koean, English font how to install khmer font? sorry I do not know much about compauter…..
pls help me!!!
Please check this page. http://www.khmerlyrics.com/?page_id=183
I go there and I do following the instructure but I still can’t install khmer unicode, how can I do next? after I click nothing appear out….
or my computer problem? because I use window XP Korea….
ខ្ញុំនៅទីនេះមិនអាចបើកមើលខ្លីបនេះបានផង
———————————-
ជ្រុងមួយនៃរបបប្រជាធិបតេយ្យ
ได้ฟังแล้ว เพราะมาก
น่าส่งสารหนอนมากน่ะ
Why Thai????
Lots of Beautifull Khmer Songs out there!!!!!!
hi i want to get khmer font on my mobile. and i hope you will helep me..thaks
មានកម្មវិធីទូរសព្ទទេ