សារព័ត៌មាន, ស្រុក​ខ្មែរ

កាសែត​អង់គ្លេស​សរសេរ​ពី​បញ្ហា​ដីធ្លី​នៅ​ស្រុកខ្មែរ


កាលពី​ថ្ងៃ​សៅរ៍ ២៦ មេសា កន្លង​ទៅនេះ កាសែត​អង់គ្លេស​ឈ្មោះ The Guardianបាន​សរសេរ​អត្ថបទ​ពណ៌នា​មួយ​ដ៏​វែង​ទាក់​ទង​នឹង​បញ្ហា​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ដោយ​ដាក់​ចំណង​ជើង​ថា «ប្រទេសសម្រាប់លក់» ។

កាសែត​ផ្តើមសេចក្តី​ថា សឹងតែ​ពាក់​កណ្តាល​ប្រទេស​កម្ពុជា បាន​លក់​ទៅ​ឲ្យ​បរិកប្បី​បរទេស ឬ​ហៅ​ថា នាយទុន​បរទេស​ទិញ​ដី​ប្រថុយ​ទុក​លក់​យក​ចំណេញ​ក្នុងរយៈពេល ១៨​ខែ​កន្លង​មកនេះ ហើយ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ ដែល​ចាកចោល​ផ្ទះ​សម្បែង​ក្នុង​សម័យ​ខ្មែរក្រហម ត្រូវ​អត់​ផ្ទះ​សម្បែង​ជាថ្មី​ម្តងទៀត ។

កាសែត​បាន​ស្រាវជ្រាវ​រកឃើញ​ថា កោះខ្មែរ​មួយ​ចំនួន​នៅ​ទល់មុខ​ឆ្នេរសមុទ្រ​កំពង់សោម មាន​ដូចជា កោះឫស្សី កោះតាគាវ កោះបង កោះអឿន កោះប្រើស កោះក្របី កោះត្រេះ ជាដើម រដ្ឋ​បាន​ដាក់​លក់​ប្រមាណ​ពាក់​កណ្តាល​ឆ្នាំ ២០០៧ កន្លងទៅ ។

ក្រៅពីមាន​ក្រុមហ៊ុន​បរទេស​ដាក់​ទុន​ទិញ​កោះ​អភិវឌ្ឈ មាន​ក្រុមហ៊ុន​ចិន​ហុងកុង រុស្ស៊ី បារាំង អង់គ្លេស ជាដើម ។ល។ ក្រុមហ៊ុន​ក្នុងស្រុក មាន​ដូចជា ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង ឧកញ៉ា សុខ គង់ ដែល​ជិតស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ ក៏​មាន​ទិញ​ដី​តាម​កោះ និង​តាម​ឆ្នេរ​សមុទ្រ​នៅក្រុង​ព្រះសីហនុ​ដែរ ដោយ​មិន​គិត​អំពី​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ជាច្រើន​រយ​គ្រួសារ​នោះ ឡើយ ។

កាសែតបន្តថា ការលក់ដូរ ឬ ជួល​ដីកោះ ដីឆ្នេរ​សមុទ្រ​សម្រាប់​រយៈពេល​ជិត​មួយ​សតវត្ស​នោះ ពុំ​មាន​នរណា​ដឹង​ច្បាស់​ថា លក់​បាន ឬ ជួល​បាន​ថ្លៃ ដូចម្តេច​ទេ ។ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រួច​ការបង់​ពន្ធដារ ៩ ឆ្នាំ ឲ្យ​គេ​ទុក​លុយ​របស់​គេ​ជា​ដុល្លារ​អាមេរិក នៅ​ក្នុង​ធនាគារ​ក្រៅប្រទេស​ទៀតផង ។

យោងតាម​កាសែត The Guardian អភិបាល​ក្រុង​ព្រះសីហនុ លោក សាយ ហាក់ ក៏​បាន​ទិញ​យក​កោះ​មួយ​ទុក​ដែរ ហើយ​ភរិយា​ភូឈួយ​របស់​លោក ឈ្មោះ​អ្នកស្រី ស្បោង សារ៉ាត បាន​ទិញ​ដី​ឆ្នេរ​សមុទ្រ ឈ្មោះ​ថា ឆ្នេរឯករាជ យក​ទុក​អស់​ពាក់​កណ្តាល​ដែរ ។

នៅពេលក្រុមហ៊ុន​កូរ៉េ​មួយ​បំរុង​សង់​អគារ​កំពស់ ៤២ជាន់ នៅ​ភ្នំពេញ បន្ទប់​ធំៗ​ប្រមាណ ២៤​បន្ទប់ ដែល​បន្ទប់​នីមួយ​ៗ​មាន​តម្លៃ ៧សែន ៥ម៉ឺន ដុល្លារ​អាមេរិក ត្រូវ​ក្រុម​អ្នកកក់លុយ​ទិញ​ទុក​អស់​តែ​ក្នុង​ពេល ២៤​ម៉ោង​ប៉ុណ្ណោះ ដែល​គេហៅ​ថា ក្រុម​កិត្តិយស​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង មិត្តភក្តិ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ។

ទីប្រឹក្សា​លោក ហ៊ុន សែន មួយ​រូប​ប្រាប់​កាសែត​ថា នាយករដ្ឋមន្រ្តី ប្រមុខ​រដ្ឋាភិបាល ជឿថា លទ្ធិ​ប្រជាធិបតេយ្យ​សេរី មិន​សម​ប្រើ​ចំពោះ​ប្រទេស​មួយ ដែល​មុខ​ជំនាញ​ប៉ិនប្រសប់​នានា រីង​ខ្សោះ​អស់ រួច​ប្រជាពលរដ្ឋ ប្រព្រឹត្ត​ខុស​ធម្មតា​អស់​ទៅហើយ ដោយសារ​តែ​របប​ខ្មែរក្រហម​នោះ ៕

ដោយ ហាស់ សាន

អរគុណ ​សុខេង ដែល​បាន​ផ្ដល់​ព័ត៌មាន​នេះ​ដល់​ខ្ញុំ

28 thoughts on “កាសែត​អង់គ្លេស​សរសេរ​ពី​បញ្ហា​ដីធ្លី​នៅ​ស្រុកខ្មែរ”

  1. រឿងនេះស្តាប់ទៅគួរអោយព្រួយបារម្ភចំពោះទឹកដីខ្មែរណាស់!!!!​
    ចំនែកខ្ញុំថ្ងៃក៏មានរឿងគួរអោយតក់ស្លុតប្រាប់បងប្អូនដែរ​​ ម្សិលមិញបន្ទាប់ពីខ្ញុំត្រលប់ពីសួរសុខទុក្ខប្អូនៗ ដែលកំពុងសិក្សាភាសាវៀតណាម
    នៅខេត្ត សឹនតៃ ភាគខាងជើងវៀតណាម បានជួបនឹងបងប្អូនខ្មែរចំនួន១០នាក់
    ដែលត្រូវមនុស្សម្នាក់(ចេះខ្មែរនិងយួន តែមិនដឹងថាជាខ្មែរ រឹ យួនទេ) បានបោកពួកគាត់
    ថាជូនមករកការងារធ្វើនៅវៀតណាមតាមរោងចក្រ ដែលទទួលបាន១ខែ ២០០ដុលា ហើយគេកាត់លុយពូកគាត់តែម្នាក់​២០ដុលារ ប៉ុណ្ណោះ(​សំដីដែលអ្នកបោកបាននិយាយប្រាប់គាត់) តែពេលបានជូន ឆ្លងកាត់ព្រំដែនបាវិត(អត់មានលិខិត​ឆ្លងដែន) ពួកគាត់ក៏ជិះរត់ភ្លើង ឡើងមកភាគខាងជើងវៀតណាមមកឈប់នៅ​ រ៉ារថភ្លើងមួយ(ពួកគាត់អត់ចេះយួនទើបមិនដឹងថាកន្លែងណា) ជនបោកប្រាស់ ក៏បន្តដំនើរទៅទៀតតាមឡានក្រុង (តាមគាត់និយាយដូចជាគេនាំទៅព្រំដែនចិន) ហើយជនបោកប្រាស់
    ក៏បានទុក ពួកគាត់ចោលអោយរងចាំថាទៅណាមួយភ្លែត!គាត់រងចាំរហូត១ថ្ងៃ
    តែមិនឃើញមកវិញក៏ដឹងវា ច្បាស់ជាត្រូវគេបោកហើយ!ពួកគាត់ក៏រៃលុយគ្នាបាន
    បន្តិចបន្តួច ជិះឡានត្រលប់ក្រោយវិញ!លុះមកដល់ហាណូយ គាត់បានចូលហូបបាយ
    នៅផ្ទះលក់បាយមួយកន្លែង(អត់លុយក៏ចូលហូបដែរ) ដើម្បីអោយប៉ូលិសចាប់
    ក្នុងបំនងហូបបាយមិនអោយលុយ តែក្រោយពីស្តាប់ពួកគាត់និយាយលាយទឹកភ្នែក(ម្ចាស់ហាងអត់ចេះខ្មែរទេ តែមានយួនជិតហ្នឹង ចេះ) ម្ចាស់ហាងក៏អត់យក លុយតាមតំលៃទេ!
    គាត់ក៏មានគំនិតអោយប៉ូលិសយួនចាប់តែ ប៉ូលិសយួនអត់ខ្ចីចាប់ទេ!!!
    ក្រោយមកពួកគាត់ក៏ឡើងចេះឡានក្រុង តែពេលគេយកលុយគាត់អត់មានលុយអោយទេ
    អ្នកទារលុយ ក៏អាណិតអត់យកលុយទេ ហើយបានជូនមកដល់កន្លែងនិស្សិតខ្មែររស់នៅ!
    ពេលនេះពួគគាត់កំពុងស្នាក់នៅ អន្ទេវាសិកដ្ឋាន A3 ហើយគាត់ក៏បាននិស្សិតខ្មែរ ជួយយកអាសារ​ដែរ! ហើយរងចាំស្ថានទូតជួយដោះស្រាយបញ្ជូនទៅវិញ!
    ទាំងនេះក៏ជាផលវិបាកនៃការលក់ដី រឺអត់មានដីសំរាប់បង្កបង្កើនផលដែរ!
    ទីផ្សារការនៅខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែពិបាក ជាពិសេសប្រាកខែក៏តិច ដិស្រែលក់អោយនាយទុនធំៗ ម្យ៉ាងទៀត នាយទុន
    ទទួលបានដីសាម្បទានរាប់សិបឆ្នាំដើម្បីទាញយកផលប្រយោជន៏ ចុះប្រជាជនដែលជាម្ចាស់ដីហេតុអីក៏អត់មានដីធ្វើស្រែ?
    ចំពោះបញ្ហាធ្វើការរោងចក្រក៏ចោតជាបញ្ហាដែរ ថៅកែយកភាគច្រើនស្រីៗអោយចូលធ្វើការ តែអត់សូវយកប្រុសៗទេ ព្រោះពូកែធ្វើបាតុកម្ម!
    អីចឹងមានតែកម្មករធ្វើស្ងាត់ស្ងៀមទើបបានការធ្វើ!

  2. I’ve read about this problem on Blog by Khmer and Kluv’s blogs. I thank the international newspaper for bringing this issue to light. But I have been frustrated for so long and I just don’t know how or what we can ever do to resolve this problem. My inability to help makes me angry at myself and the world. Although everybody knows where the money went to, the crooks continue on living and selling as though they own Cambodia.

    តើយើងជាពលរដ្ឋខ្មែរអាចដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច?​ខ្ញុំខឹងខ្លាំងណាស់ពេលដែលបានលឺតែអំពី អំពើជិះជាន់ ពុករលួយ អស់នេះកើតឡើងមិនចេះឈប់ឈរ! ពេលណាទៅទើបពួកគេឆ្អែត?

  3. ខ្ញុំមិនដឹងថាស្រុកយើងមានសិទ្ឋលក់កោះដែលជាសម្បត្តិធម្មជាតិអីចឹងសោះ?
    ហើយចុះសាយហាក់នឹងគាត់មានលុយប៉ុន្មានទិញកោះបាន? តើមានច្បាប់ចែងថា ពលរដ្ឋខ្មែរមានសិទ្ឋទិញដីប៉ុន្មានហិចតាដែលអត់? តើគេអត់បង់ពន្ឋទេរឺ?​​ នៅស្រុអាគាំង បើដីគិតតែ១ហិចតាត្រូវបង់ពន្ឋ៣០០០ ទៅ ៤០០០ដុល្លាក្នុងមួយឆ្នាំសំរាប់ដីអភិវឌន៏។ ចំណែកស្រុកខ្មែរវិញអ្នកខ្លះមាន ដល់រាប់​ លានហិចតាដូចជា ក្រុមហ៊ុនផាអីុមិច….។
    @ Sayon : ខ្ញុំមានរឿងដូចមួយដែរគឺបញ្ហាទៅ កូរ៉េ។​ មានអ្នកគួកជេរថាជួយរត់ការទៅកូរ៉េតាមខ្សែលោកជំទាវ ត្រូវជាប្រពន្ឋអស់ លោក តែគេទាមួយអ្នក ៣៥០០ដុល្លា ឯមីង ខ្ញុំគាត់ មិន ដឹងម៉េចអត់សួរនាំបង ប្អូនសោះក៏ទៅបញ្ជាំប្លង់ផ្ទះយកលុយដាក់ អេសីលីដាយកលុយឲគេពីនាក់ប្តី ប្រពន្ឋគាត់ មិនតែប៉ុណ្នោះគាត់អូសទាញកូនក្មួយគាត់ពីនាក់ទៀត ។ គេអោយទៅជួបលោកជំទាវនៅអំពេញ គាត់ថាគេមិនបោកទេផ្ទះគេធំណាស់ មានអងរក្ស ឆ្វេចឆ្វាច ឡានពីបីគ្រឿង។ ជំទាវនោះថាចាំខែ៦ ២០០៧ បានចេញហើយ ដល់ខែ៦ ស្ងាត់ទៀត ទៅជួបទៀតថា ខែ​១២…. ឥលូវអងរក្សលែងអោយចូលផ្ទះ គេថាចង់ប្តឹងអីប្តឹងទៅ ហើយព្រឡយពាក្យ ប្រយ័ត្នគុកមីងអែង។ ឥឡូវមីងខ្ញុំវ័ន្ឋករ ណាបង់ការធនាគារ ណាជំពាក់លុយជំ ទិស ខ្ញុំសួរថាមីងប៉ុន្មានអ្នកដែល អោយលោកជំទាវនឹងរត់ការ? គាត់ថា​ 120នាក់ គុណ ៣៥០០= 420000 ដុល្លា ខ្ញុំមានកិច្ចសន្យាអីទេ? គាត់ថាមានដែរ តែគេឲអាcopy ។ ឥលូវគិតម៉េច? ខ្ញុំនូវនេះគ្រាន់ចេះដឹង តែគ្មានពេលទៅជួយ គាត់ទេ៕​

  4. មិន​អោយ​លក់​ដី​យ៉ាង​ម៉េច​ បើ​កាប់​ឈើ​អស់​ហើយ!
    លក់​ឈើ​អស់​ លក់​ដី លក់​មនុស្ស​
    បើ​ស្រី​លក់​អោយ​ធ្វើ​ស្រី​ខូច
    បើ​ប្រុស​លក់​អោយ​ធ្វើ​កញ្ជះ​គេ

    តែ​អីលូវ​ល្បី​ថា​មាន​ប្រេង​កាត អញ្ចឹង​ថ្ងៃ​ក្រោយ​ប្រហែល​លក់​ប្រេង​ដេក​ស៊ីសិន​ចាំ​គិត​មើល​ទៀត!

  5. ឈឹចាប់!ឈឹចាប់!អេហេ!!!
    មិនដឹងថាអ្នកដែលប៉ិនលក់លោកមានគិតដល់ថ្ងៃក្រោយអត់ណ៎?
    អាពួកកេញលុយរដ្ឋនេះ អត់ចេះយកចិត្តគេដាក់ចិត្តឯងសោះ!!!
    ឥលូវរៀនសំនង់បើរៀន បើរៀនច្បាប់ដូចមុនប្រហែលមានកាលាធ្វើក អស់លោកនោះខ្លះ!
    តែខ្លាចឆ្លងជំងឺពុករលួយទើបដូរជំនាញ! ឥលូវនេះឃើញត្រង់ណាខុសបានត្រឹមតែថានឹង
    គិតទៅគួរអោយខឹងដូចបងខាងលើថាមែនហ្នឹង!!! ម្យ៉ាងដូច Posoky​ ថាក៏ត្រូវដែរ គ្រាន់តែចេះដឹង តែអត់អាចជួយគាត់បាន!!!!

  6. អារឿង​ដី នោះ​មែន​ទេ​បង?
    វា​កើត​មាន​​ សឹង​​នឹង​គ្រប់​កន្លែង​ទៅ ហើយ។
    ភា​គិត​ថា​វា​ជារឿង​មួយ​គួរ​អោយ​ព្រួញ​បារម្ភ​ណាស់​សំ​រាប់​ប្រ​ទេ​ស​
    ខ្មែរ​យើង​នេះ។
    បើខ្មែរៗទិញ​យក​វាជា​ការល្អ​តែ​បើ​អ្នក​ទិញ​នោះ មិន​មែន​ជា​ខ្មែរ​ទៅ វិញ​​
    វា​ពិត​ជា​ពិបាក​ហើយ​បង។
    សូម​ទោស​ដោយ​ភា​មិន​សូវ​មាន​ពេល​​ភា​សូម​និយាយ​តែ​ត្រឹម​នេះ​សិន​ហើយ​បង

    លាហើយ​បង​ជួបគ្នាពេល​ទំនេរ។

  7. ខ្ញុំ​មិន​ស្មាន​ថា​លក់​ដល់​ថ្នាក់​ហ្នឹង​ទេ។ អាន​ភ្លាម​ចង់​ញ័រ​ក្បាល​ជង្គង់។ នេះ​បាន​ចំ​ថា​អស្ចារ្យ​មែន!!!

    និយាយ​ពី​អា​រឿង​បោក​ហ្នឹង​មាន​មិន​ខ្វះ​ទេ​នៅ​ស្រុក​ខ្មែរ។ ស្រុក​ខ្ញុំ​​កាល​មុន​ចង់​ម៉ា​ស្រុក​ គេ​បោក​ថា​ទៅ​​រៀន​ខាង​កសិកម្ម​នៅ​ថៃ ពេល​ទៅ​រៀន​ហ្នឹង​បាន​ប្រាក់ខែ ហើយ​មក​វិញ​មាន​ការងារ​ធ្វើ​ជាំមួយ​ក្រសួង​កសិកម្ម ព្រោះ​គេ​កំពុង​តែ​រៀបចំ​ខាង​អភិវឌ្ឍន៍​ជនបទ ហើយ​ប្រាក់ខែ​សុទ្ធ​តែ​ខ្ពស់​ទៀត។ បង​ខ្ញុំ​ចង់​ទៅ​ដែរ តែ​ខ្ញុំ​ស្មាន​ដឹង​ថា​ជា​ការ​បោក​ប្រាស់ មិន​ឱ្យ​គាត់​ទៅ។ ចំណែក​អ្នក​ស្រុក​លក់​ដី លក់​ស្រែ​ឱ្យ​កូន​ទៅ ព្រោះ​គេ​ជឿ​តាម​សញ្ញេ​លោក​ធំ។ ចុង​ក្រោយ​ដូច​រឿង​ដែល​បង សុគី និយាយ​មក​អ៊‍ីចឹង ចាំ​ដល់​ខែ​នេះ ខែ​នោះ ប្រហែល​ម៉ា​ឆ្នាំ​បាន​ដឹង​ថា​បោក។ គ្រាន់​តែ​លុយ​ចុះ​ឡើង​ៗ​ភ្នំពេញ​ហ្នឹង​ក៏​មិន​តិច​ដែរ អ្នក​ខ្លះ​អស់​ទាំង​គោ​ធ្វើ​ស្រែ​ផង។ អ្នក​ស្រុក​អ្នក​ភូមិ​ហ្នឹង​ក៏​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ខ្លះៗ​ដែរ ថា​រក​ហេតុ​រក​ផល​ឱ្យ​សម​សិន​។ សញ្ញេ​លោក​ធំ​ហ្នឹង យើង​ជា​រាស្ត្រ​ទៅ​ធ្វើ​អី​គេ​កើត តែ​គ្មាន​អ្នក​ណា​ស្ដាប់​ទេ។ ទម្រាំ​ដឹង​គេ​បោក ឡើង​រលីងរលួត​អស់​ពី​ខ្លួន។ ដល់​អ៊‍ីចឹង​បាន​ស្ដាយ​ក្រោយ។ ពួក​លោកធំៗ​មួយ​ចំនួន​ហ្នឹង ​គេ​រក​ស៊ី​បាន​តែ​ជាមួយ​រាស្ត្រ​ដែល​អត់ ហើយ​ជឿង​អត់​ហេតុផល​ហ្នឹង។ អា​ខ្លួន​មាន​ស៊ី​មាន​ចុក​គ្រប់គ្រាន់​ហើយ មក​តាម​ធ្វើ​បាប​ដល់​អ្នក​​ដែល​រក​អង្ករ​ច្រក​ឆ្នាំ​មិន​ចង់​បាន​ទៀត។ នឹក​ឃើញ​ម្ដងៗ​ចង់​តែ​ផ្ទុះ​ទេ​ខ្ញុំ… ។

  8. អីចឹងបានថាចេះតែឆ្ញល់ អាអ្នកចេះធ្មប់អាប អីនឹងម៉េចក៏មិនធ្វើឲពួកធំ​ដែលខូចៗពុករលួយបោកប្រាស់អង្គាមឆ្អឹងរាស្រ្តងាប់តែហោងអស់ទៅ។​ តែចាស់ៗបានប្រាប់ថា ពួកធំៗនឹងគេមានបារមីចូលមិនចុះទេ តែបើអ្នកក្រតូចតាច នឹងដាក់ភ្លាមងាប់ភ្លាម។ ហឹមគិតទៅគ្នាក្រហើយ វាយ៉ាប់​អីចឹង។

  9. យើងអ្នកក្រីក្រ អ្នកគ្មានអំណាច បានត្រឹមតែសម្លឹងមើលមេឃមើលផ្កាយ បាន
    ត្រឹមតែបន់ព្រះបន់ទេវតាអោយជួយ។ ក្រៅពីនេះតើយើងអាចធ្វើអ្វីទៀត? គ្រប់
    ជំនាន់ អ្នកក្រគឺសម្រាប់តែរងកម្មអញ្ចឹងអែង។ ម្តាយខ្ញុំបាននិយាយប្រាប់ខ្ញុំជា
    រឿយៗអំពីជីវិតអ្នកក្រ។

  10. ខ្មែរពិតជាគរួអោយស្រណោះមែន។​ បើសិនជាមិនភ្ញាក់ខ្លួនទេ យើងនឹងក្លាយជាជនអន្តោប្រវេសនៅលើទឹកដីកំនើតរបស់ខ្លួនមិនខាន។​ ចូរឈប់គិត​ថាយើងក្រ គ្មានអំនាច ហើយផ្តេកផ្តួលតាមព្រហ្មលិខិត។ ត្រូវអោយតំលៃខ្លួនឯងថាជាកោសិកាឫផ្នែកមួយនៃសង្គមរបស់យើង ហើយត្រូវសួរថាតើយើងជានរណា? តើយើងត្រូវធ្វើអ្វី?​ គួរធ្វើតាមវិធីណា?​ ចូរចងចាំថាអនាគតរបស់ប្រទេសជាតិយើងពឹងផ្អែកទាំងស្រុងទៅលើគុណភាពនៃការគិត និងទង្វើរបស់យើងគ្រប់រូប។​

  11. សូម​កាត់​សំដី​របស់​បង​Posokyបន្តិច​ត្រង់ឃ្លាថា​
    ចុះម៉េចក៏ពួកចេះអាបមិនធ្វើអោយ​ពួក​អ្នក​ធំនោះស្លាប់​អស់ទៅ?
    ម៉េចនឹងអាចគិតយ៉ាងនេះបាន​ទៅ បង?
    បើពពួកអ្នកមាន(ពុករលួយ)​
    ទាំងអស់នោះបានធ្វើអំពើអាក្រក់ហើយចាំតើ​អោយ​
    ពួកចេះអាបព្រាយធ្វើអោយអីបានទេតើ។
    គេដឹងថាខ្លួនគេបាន​សាងអំពើអាក្រក់ហើយគេក៏មិនភ្លេច
    រកគ្រឿងជំនួយសំរាប់ជួយខ្លូនគេនោះទេ។
    ភាសូមសរសើរឆ្លាតខាងអំពើអាក្រក់ហើយ​ក៏មិនភ្្លេចអារឿងហ្នឹង។
    អ្នកអាក្រក់គឺអញ្ចឹងឯង។
    ពពួកនោះពិតជាពួកអាបធ្វើអីពពួកនោះមិនបានទេតែ​មានតែ​
    ច្បាប់ទេដែលអាចធ្វើបានចំពោះពពួកនោះបាន។
    ភាមិនជឿថាច្បាប់គ្មានភ្នែក។
    បងរចនា៖បាត់ខ្លួនយូរហើយ។
    មានមែនរឺបងស្រី?
    វាមិនអាចថាទាំងអស់បាន​ទេបងស្រី?

  12. ពេលខ្លះចេះតែឆ្ងល់ខ្លួនឯង គិតថាបើសិនជាបានធ្វើធំដូចជាគេប្រហែលជា ជិះជាន់លោបលន់ដែលអត់។ នូវពេល​នៅក្រតូចតាចអត់អំណាច​ចេះតែថាទៅ​។​គិតមើល​បើមិនទាន់ឡើងធំផងគំនិតចេះតែចង់បាននេះ ចង់បាននោះ ឧទាហរណ៏៖ កាលនៅស្រុកខ្មែរមានការងារធ្វើរដំបូងគិតថាបានត្រឹមតែ២០០​ដុល្លា នោះចាយគ្រប់ហើយមានអី រហូតដល់៦០០ទៅ៨០០ដុល្លា ​នៅតែមិនគ្រប់ចង់ឆ្ងល់ ចុះបើមានរាប់លានដុល្លាដូចអាអ្នកធំមើមៗ​បែបនៅខ្វះដូចគេទៀត​ហើយ​មើលទៅ។
    (ខាងក្រោមជារឿងពិតរបស់ពួកម៉ាកខ្ញុំជាច្រើនគ្នាដែលនិយាយប្រាប់ ហើយវាជាគំរូអាក្រក់ ជាពិសេសសំរាប់អ្នកមកពីខេត្តដូចខ្ញុំពីមុន 😀 )

    កុំអើយខាតពេលបកស្រាយតិចទៅ កាលនៅរៀនលុយម៉ែផ្ញើមក៥០ដុល្លា=លុយខ្មែរ20មឺនរៀលចាយគ្រប់ហើយសល់លុយទិញសៀនភៅនឹងរៀន គួរអង់ គ្លេសបានទៀត។ ដល់ពេលធ្វើការ ប្រាក់ខែ120ដុល្លា បានម៉ាគ្រប់អត់ សល់សោះ,​ ដល់ពេលបាន250ដុល្លា ដាច់ខែដាច់ខ្យល់, ដល់បាន 700 ទៅ 800ដុល្លា ដាច់ខែឆ្លៀតខ្ជីបងទៀត មិចអីចឹង?។ វាមានតែពិបាកទេ កាលបាន៖
    .៥០ ដុល្លា ម៉ោអំពេញតំបូង ញាំបបរសនៅផ្ទះ អត់មានពួកម៉ាកស្រីស្នេហ៏​ទូរស័ព្ទ ស្គាល់តែផ្លូវពីសាលានឹងផ្ទះ រឿងអីមិនសល់។
    .120ដុល្លា ចេះស្គាល់បាយសាច់ជ្រូក/មាន់ បបរគ្រឿងតាមសាលា តាមផ្ទះ ស្គាល់ពួកម៉ាកខ្លះ មានពោតស្ងោត្រើយម្ខាង អត់សល់
    .250 មានស្រីស្នេហ៏ birthday ពួកម៉ាក call ទូរស័ព្ឋ ផ្ញើសារទាក់ទងស្រីស្អាត រឿងអីដាច់ខែមិនដាច់ខ្យល់។
    .700 ទៅ8០០ ដុល្លា ញ៉ែស្រីកាលីប(high class)ញាំ breakfast សុទ្ឋតែ ថ្មដារ​ភ្នំពេញថ្មី ពួកម៉ាកសុទ្ឋតែកូនអ្នកមាន ចូលបារមួយយប់ ២០០ទៅ៣០០ អត់បញ្ហា! ទូរស័ព្វប្រើសុទ្ឋអាសេរីថ្មី ចាក់បាល់(cambosix) ម៉ូតូលក់ចេញទិញឡាន ៣០០០ ពាន់ ៤០០០ ពាន់ដុល្ា
    ទីបំផុតខ្ចីលុយបង។

    ចុះអាអ្នកធំៗមួយចំនួនដែលលោបលន់ជិះជាន់គេនឹង សល់លុយរាប់រយលាន នឹងមិចនៅតែខ្វះ …..?????????? វាចង់បានអី ហើយវាធ្ើរអីខ្លះម៉ាខែៗ?

  13. នឹងហើយហៅថាកម្មនិងទុក្ខរបស់មនុស្ស។ ដូចពាក្យថា កាន់តែមានកាន់តែក្រ
    កាន់តែចេះកាន់តែល្ងង់។
    ពាក្យថាបានថ្មីភ្លេចចាស់ បានមានភ្លេចក្រ បានល្អភ្លេចអាក្រក់នោះ វាមិនខុស
    ទេ។ មនុស្សយើងពេលដែលមិនទាន់ធ្វើអាក្រក់ចេះតែឃើញកំហុសគេ ដល់
    ពេលខ្លួនធ្វើអាក្រក់វិញគឺមិនអាចមើលឃើញខ្លួនអែងឡើយ។

  14. និយាយអីចឹង អត់ដែលឃើញលោកធំណាមកបញ្ចេញយោបល់ របស់ប្លកយើងសោះ!
    តែបើមានអ្នកណានិយាយហែកចំៗ ច្បាស់ជាអ្នកនោះតាមរកទាល់តែឃើញ!
    បើអ្នកក្រស្រែកអោយជួយ ធ្វើមិនដឹង!
    អស់ទាស់ម៉ងលោកធំៗ(មួយចំនួន)!
    ជិតបោះឆ្នោតនៅស្រុកខ្មែរមិនដឹងជាយ៉ាង​ណាទេ??
    បងប្អូនណាមានដំដឹងអីប្រាប់ផងណា!ស្តាប់វិទ្យុអត់ទាន់ចិត្តសោះ!

  15. Posoky : មិនបាច់ឆ្ងល់ទេ ជាមួយពួកកុម្មុយនិស្ត ជាពិសេសហ៊ុន សែន គឺលក់ទាំងអស់ ព្រោះវាជាមនុស្សព្រៃ កាន់សញ្ញាប័ត្របណ្ទិតមិនបានរៀន ម៉្លោះហើយវានៅតែអនុវត្តច្បាប់ព្រៃ ចឹង!

    Sayon: លោកធំខ្មែរភាគច្រើន ជាជនពុករលួយ ម៉្លោះហើយ ពួកវាមិនហ៊ានចូលឆ្លើយនៅប្លកទេ ព្រោះខ្លាចឆ្លើយមិនរួច នឹងសំណួររបស់យើង។

    ប៉ុន្តែលោកធំខ្មែរភាគច្រើន ដូចជា ជាម យៀប, ហ៊ុន សែន, ម៉ុក ម៉ារេត, ហេង សំរិន, ជា ស៊ីម, ចាន់ សារុន, និង ពួកអ្នកធំខ្មែរ (CPP: Communist Pro youn Party) ច្រើនទៀតរាប់ភ្លេច, ដែលមានសញ្ញាប័ត្របណ្ទិតមិនបានរៀន មិនទាំងស្គាល់ Computer យ៉ាងមេចផង។ ពួកវាមិនទាំងស្គាល់ប្រអប់សំបុត្រ email ផង ទំរាំឈែតនៅប្លកទៀត ពួកវាកាន់តែវង្វេងហើយ អាខ្លះមិនទាំងចេះភាសាអង់គ្លេសផង (ហ៊ុន សែន​ជាដើម គ្រាន់បើតែជាមួយខ្មែរ)។ ហ្នឹងហើយជា គ្រោះថ្នាក់នៃពួកបណ្ទិតមិនបានរៀន នៃសមាជិកគណបក្សកុំមុយនិស្តបំរើយួន CPP​។

  16. ហេ! កុំចេះតែថាខ្ញុំទើបតែ Email ទៅប៉ាប៉ា ក្មេករបស់ខ្ញុំដែលមានឈ្មោះ ខាងលើ យប់មិញសោះនឹង។ មានមាត់ចេះតែជេរ ម៉ុកម៉ារេត, ចាន់សារ៉ុន សុទ្ឋតែបានសញាប័ត្របណ្ឌិត  អនុបណ្ឌិត ពីបារាំងដែលតើ។ ក្នុងចំនោម អ្នក​ទាំងនោះមានខ្លះល្អទៅ តែត្រង់ថាចង់មានគំនិតជួយឬ បើតមាត់ប្រឆាំង រដ្ឋាភិ​បាល​ដើរខុសពីគំនិតយួន ផ្តល់អោយតាមរយះ មហាសេនាតែជា នោះប្រាកដ​ជាអស់តំណែង ស្រួលមិន​ស្រួល វាសនាដូច ហេងពៅ អីចឹង។

  17. ម៉ុកម៉ារេត, ចាន់សារ៉ុន បានទៅប្រទេសយួន ទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ រឿងហ្នឹងខ្ញំច្បាស់ណាស់ តាមពត៌មានអាស៊ីសេរី។

  18. ហ៊ុន សែនទទួលសញ្ញាប័ត្រកិត្តិយសពី Ireland ផង ប៉ុន្តែជាបណ្ទិតមិនបានរៀនសូត្រ ម៉្លោះហើយអត្តចារិកដើម របស់ហ៊ុន សែនជាមនុស្សខ្វះការអប់រំ នៅតែខ្វះការអប់រំអនុវត្តច្បាប់ព្រៃដដែល។

    កុំឆ្ងល់ ហ្នឹងហើយបណ្ទិតអត់រៀន !

  19. ក្នុងនាមជាខែ្មរម្នាក់​ ខ្ញុំពឹតជាមានសេចក្តីរំភើបណាស់ដែលមានបងប្អូនហ៊ាន
    បញេ្ចញមតិ។ ទាក់ទងនឹងបញ្ហានេះ ពួកយើងត្រូវតែចូលរួមសំរេចជោគវាសនា
    របស់ប្រទេសជាតិយើង និងប្រជាពលរដ្ឋក្រីក្ររបស់យើងដែលគ្មានដីធ្លី និងផ្ទះ
    សម្បែង។ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នាក្នុងខែកក្កដា​ ខាងមុខនេះ​ !
    ទោះបីជាយើងមិនសង្ឃឹមថា គណបក្សប្រឆាំងមិនអាចផ្តួលរំលំគណបក្ស
    ប្រជាជនយ៉ាងណាក៏ដោយ ប៉ុន្តែ យើងត្រូវតែជួយអោយមានសំលេង
    ប្រឆាំងកាន់តែកើនឡើងដើម្បីបងើ្កនសម្ពាភកានើតែខ្លាំងលើរដ្ឋាភិបាលកាន់
    អំណាច។ យើងមិនត្រូវបណ្តោយអោយគណបក្សប្រជាជនធ្វើអ្វីផេ្តសផ្តាស
    ស្រេចតែចិត្តនោះទេ។ ខ្ញុំទទួលស្គាស់ថា​ មានអ្នកដឹកនាំគណបក្សប្រជាជនមួយ
    ក្តាប់តូចដែលស្រលាញ់ប្រទេសជាតិ និងចង់អោយមានការធ្វើកំនែរទំរងើ ប៉ុនែ្ត
    មានមនុស្សជាច្រើនដែលស្វាមីភ័ក្តិជាមួយគណបក្សនេះ​ ក៏ព្រោះតែគ្រួសារ បង
    ប្អូនគេបានទទួលលាភសក្ការះពីអំពើរពុករលួយ កិបកេងថវិការជាតិ និងប្រើ
    ប្រាស់អំណាចរដ្ឋាភិបាលដើម្បីប្រព្រឹត្តអំពើរមិនគប្បី។

    យើងត្រូវតែរួបរួមគ្នាដើម្បីអោយមានការផ្លាស់ផ្តូរទៅថ្ងៃអនាគត !

  20. ខ្ញុំឆ្ងាល់ណាស់! ម្តេចក៏ខ្មែរយើងលក់ទឺក​ដីអោយទៅគេអស់។
    ចំនែកប្រជារាស្រ្តគ្មានដីធ្វើកសិកម្មសោះ​ រូចហើយតាំងស្រែកអោយប្រជារាស្រ្ត
    ធ្វើកសិកម្មបើអត់ដីផងមានអ្វីធ្វើទៅ។​ ឥលូវខ្មែរយើងត្រូវគេយកដីធ្លីផ្ទះសមែង
    គ្មានជំរកនៅហើយដីស្រែក៏អស់​ដែរ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s